The Sunsports ចេញផ្សាយនៅថ្ងៃពុធទី៤ខែធ្នូនេះបានសរសេរថាក្រោយការបណ្តេញគ្រូបង្វឹកលោកUnai Emeryរួចមកក្លឹបកាំភ្លើងធំArsenalគឺបានត្រឹមស្ថិតនៅក្រោមការដឹកនាំបណ្តោះអាសន្នរបស់លោកLjunbergប៉ុណ្ណោះទាំងដែលបេក្ខភាពមកដឹកនាំមានចំនួនកាន់តែច្រើនឡើង។ ការសម្រេចចិត្តនឹងអាចធ្វើឡើងកាន់តែយូរបន្ថែមទៀតខណៈដែលមកដល់សប្តាហ៍នេះគេជឿជាក់ថាបេក្ខភាពក្នុងការមកធ្វើការមានចំនួនដល់ទៅ១២នាក់ទៅហើយក្នុងនោះមានដូចជាលោកPochettino, RodgerនិងលោកArtetaជាដើមផងដែរ។ បច្ចុប្បន្នArsenalមានពិន្ទុស្ថិតក្នុងចំណាត់ថ្នាក់លេខ៨ប៉ុណ្ណោះក្នុងតារាងកំពូលរបស់អង់គ្លេសខណៈដែលបិសាចក្រហមMan Unitedក៏មិនមានស្ថានភាពល្អប្រសើរជាងខ្លួនប៉ុន្មានដែរដោយសារស្ថិតត្រឹមលេខរៀងទី៩ក្នុងតារាងផងដែរ៕ ប្រែសម្រួល:ស៊ុនលី
បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ថា លោក Larry Page និងលោក Sergey Brin ស្ថាបនិកក្រុមហ៊ុន Google បានប្រកាសថាពួកគេនឹងលាឈប់ពីតួនាទីខ្ពស់បំផុតនៅក្រុមហ៊ុនធំរបស់ក្រុមហ៊ុនយក្សអ៊ីនធឺណេត ។ ស្ថាបនិកទាំងពីរនឹងចាកចេញពីតួនាទីរៀងៗខ្លួនក្នុងនាមជានាយកប្រតិបត្តិ និងជាប្រធានរបស់អាល់ឡិន ប៉ុន្តែនៅតែស្ថិតក្នុងមុខតំណែងជាក្រុមប្រឹក្សាភិបាលដដែល ។ នៅសេចក្តីថ្លែងការណ៍មួយបានដាក់ថា លោក...
ភ្នំពេញ៖ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាកែប្រែប្រវត្តិសាស្រ្តបាល់ទាត់នៃព្រឹត្តិការណ៍ប្រកួតកីឡាSEA GAMES បន្ទាប់ពីក្រុមនេះបានយកឈ្នះក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ីលទ្ធផល៣ទល់នៅប្រទេសហ្វីលីពីន។ ដូច្នេះក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា និងក្រុមបាល់ទាត់ជម្រើសជាតិមីយ៉ាន់ម៉ាដឹកដៃគ្នានាំទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ប្រកួតកីឡា SEA GAMES 2019 លើកទី៣០ នៅប្រទេសហ្វីលីពីន។ ទោះបីក្រុមបាល់ទាត់ជម្រើសជាតិម្ចាស់ផ្ទះហ្វីលីពីនយកឈ្នះក្រុមបាល់ទាត់ជម្រើសជាតិទីម័រ៦លទ្ធផល១ ក៏ត្រឡប់មកផ្ទះវិញទំាង២ក្រុមដែរ៕ដោយ៖លី ភីលីព
មូស្គូ៖ អ្នកឆ្លើយឆ្លងព័ត៌មាន Sputnik បានរាយការណ៍ពីពិធីចុះហត្ថលេខាថា ប្រទេសរុស្ស៊ីនិងប៉ាគីស្ថាន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីដោះស្រាយសំណង និងកាតព្វកិច្ចផ្នែកហិរញ្ញវត្ថុទៅវិញទៅមកលើប្រតិបត្តិការរបស់អតីតសហភាពសូវៀត ដោយប៉ាគីស្ថាន នឹងសងសំណងទៅឱ្យរុស្ស៊ីសរុប ៩៣,៥លានដុល្លារអាមេរិក។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា កិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខាដោយភាគីរុស្ស៊ីគឺអនុរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ Sergey Storchak ចំណែកភាគីប៉ាគីស្ថាន គឺមានឯកអគ្គរដ្ឋទូត Qazi...
សេអ៊ូល៖ ការិយាល័យរបស់លោកបានឲ្យដឹងថារដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូងលោក Jeong Kyeong-doo បានអំពាវនាវនៅថ្ងៃពុធនេះ ដើម្បីរក្សាជំហរការពាររឹងមាំមួយនៅពេល ដែលកូរ៉េខាងជើង និងសហរដ្ឋអាមេរិក បានដោះដូរការគំរាមកំហែងប្រឆាំងនឹងគ្នាទៅវិញទៅមក។ លោកបានធ្វើការអំពាវនាវក្នុងអំឡុងកិច្ចប្រជុំប្រចាំឆ្នាំរបស់មេបញ្ជាការកំពូលៗ ដែលបានធ្វើឡើងនៅបរិវេណក្រសួងក្នុងទីក្រុងសេអ៊ូល ដោយមាននាយឧត្ដមសេនីយ៍ និងមន្ដ្រីយោធាជាន់ខ្ពស់ប្រហែល ១៥០ នាក់ និងមន្ដ្រីរដ្ឋាភិបាលមកពីទីភ្នាក់ងារពាក់ព័ន្ធបានចូលរួមក្នុងកិច្ចប្រជុំនេះ។ កិច្ចប្រជុំនេះបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីកូរ៉េខាងជើង បានព្រមានដល់សហរដ្ឋអាមេរិក ឱ្យគោរពតាមកាលបរិច្ឆេទកំណត់មួយឆ្នាំ សម្រាប់ការស្នើសុំសំណើចរចាថ្មី ដែលអាចទទួលយកបានដោយក្រុងព្យុងយ៉ាង ដោយនិយាយថាវាអាស្រ័យលើទីក្រុងវ៉ាស៊ីនតោន...
ភ្នំពេញ៖ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបាននាំមុខក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ីលទ្ធផល៣ទល់០នាទី៦៧ ព្រឹត្តិការណ៍ប្រកួតកីឡាSEA GAMES 2019 លើកទី៣០ នៅប្រទេសហ្វីលីពីន៕ដោយ៖លី ភីលីព
ភ្នំពេញ៖ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបាននាំមុខក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ីលទ្ធផល២ទល់០នាទី៦០ ព្រឹត្តិការណ៍ប្រកួតកីឡាSEA GAMES 2019 លើកទី៣០ នៅប្រទេសហ្វីលីពីន៕ដោយ៖លី ភីលីព
ភ្នំពេញ៖អ្នកប្រដាល់កម្ពុជាឌុម កែវដា ក្លិបម្កុដរាជសីហ៍ប៉ះអ្នកប្រដាល់ជើងខ្លាំងថៃ Pravith ក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ខណៈអ្នកប្រដាល់ សុខ សុវណ្ណ សមាគមកីឡាប្រដាល់នៃក្រសូងការពារជាតិប្រកួតជា មួយអ្នកប្រដាល់ Khum Phayak ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម នារសៀលថ្ងៃសៅរ៍ ទី៨ ខែធ្នូ ឆ្នាំ២០១៩នេះ នៃព្រឹត្តិការណ៍ប្រដាល់ដណ្តើមខ្សែក្រវាត់ខារ៉ាបាវនៅលើសង្វៀនSEATV ។ លោក ញាណ សុធី...
The Mirrorនៃចក្រភពអង់គ្លេសចេញផ្សាយនៅថ្ងៃអង្គារទី៣ខែធ្នូនេះបានសរសេរថាគ្រូបង្វឹកបណ្តោះអាសន្នលោកFreddie Ljungbergបានក្លាយទៅជាប្រធានបទគួរឲ្យចាប់អារម្មណ៍នៅពេលដែលលោកបានធ្វើការដឹកនាំក្លឹបជាលើកដំបូងទទួលបានលទ្ធផលត្រឹមស្មើនឹងក្រុមNorwichក្នុងលទ្ធផល២ទល់នឹង២។ ខ្សែប្រយុទ្ធក្លឹបកីឡាករAubameyangគឺជាអ្នករកគ្រាប់បាល់បានទាំង២គ្រាប់ក្នុងប្រកួតនេះហើយក៏ជាមនុស្សដំបូងដែរដែលបានបង្ហាញជំហក្នុងការគាំទ្របេក្ខភាពរបស់លោកLjunbergក្នុងនាមជាគ្រូបង្វឹកពេញសិទ្ធនៅទីនេះ។AubameyangបាននិយាយថាលោកLjunbergនឹងអាចផ្តល់ឲ្យក្លឹបនូវសមត្ថភាពដ៏ពិសេសមួយបាននាពេលខាងមុខ។ គួរបញ្ជាក់ថាទោះបីជាបានបោះបង់ការងារជាគ្រូបង្វឹកក្លឹបឈុត២៣ឆ្នាំក្តីប៉ុន្តែលោកLjunbergគឺកំពុងស្ថិតនៅក្នុងរយៈពេលធ្វើតេស្តប៉ុណ្ណោះដោយក្នុងនោះមានបេក្ខភាពច្រើនណាស់ដែលនឹងអាចមកជំនួសតំណែងនេះដូចជាលោកRodgerនិងលោកPochettinoជាដើម៕ ប្រែសម្រួល:ស៊ុនលី
សេនហ្វ្រេនស៊ីស្កូ៖សហស្ថាបនិកក្រុមហ៊ុន Google លោក Larry Page និង Sergey Brin បានលាឈប់ពីតួនាទីរបស់ខ្លួនជានាយកប្រតិបត្តិនៅក្នុងក្រុមហ៊ុនមេដែលមានឈ្មោះ Alphabet យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ លោក Sundar Pichai នាយកប្រតិបត្តិក្រុមហ៊ុន Google នឹងស្ថិតនៅក្នុងតួនាទីរបស់លោកហើយក៏ក្លាយជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនAlphabet ផងដែរ។ លោក Page ធ្លាប់បម្រើការជានាយកប្រតិបត្តិនៃAlphabet ហើយលោក...