បរទេស៖កាលពីថ្ងៃចន្ទម្សិលមិញនេះ ប្រធានក្រុមហ៊ុននៃរថយន្តប្រណិតនិងស្ព័រ Ferrari បានលើកឡើងដោយស្វាគមន៍យ៉ាងខ្លាំងចំពោះវត្តមាននៃរថយន្តទំនើប ដែលដើរដោយថាមពលអគ្គិសនី ប៉ុន្តែក៏បានបង្ហាញពីទំនុកចិត្តយ៉ាងខ្លាំងផងដែរចំពោះការនាំមុខគេ នៅគ្នុងទីផ្សារថយន្តដែលមានថាមពលខ្លាំង នៅពេលនេះ។ រំលឹកដែរថាកាលពីខែមុន សហភាពអ៊ឺរ៉ុបបានប្រកាសអំពីសំណើរមួយ ដើម្បីដំណើរការហាមប្រាមផលិត និងលក់រថយន្តចាក់ប្រេងសាំងឲ្យកាន់តែមាន ប្រសិទ្ធភាពចាប់ពី ឆ្នាំ២០៣៥ដែលជាផ្នែកមួយនៃកិច្ចខិតខំ ប្រយុទ្ធប្រឆាំងទៅនឹងការកើនឡើង កំដៅនៃផែនដី។ ប្រធានប្រតិបត្តិរបស់ក្រុមហ៊ុនលោក John Elkann បានប្រាសប់ទៅកាន់ក្រុមអ្នកកាសែតថា ក្រុមហ៊ុនរបស់លោកមានការរីករាយខ្លាំង ចំពោះច្បាប់ថ្មីរបស់អ៊ឺរ៉ុប...
អាមេរិក៖ក្រុមអ្នកវិទ្យាសាស្ត្របាន ធ្វើការស្រាវជ្រាវថ្មីមួយបានបង្ហាញថា ការបង្វិលផែនដីបានចាប់ផ្តើមយឺតប្រហែល ២,៤ ពាន់លានឆ្នាំមុនហើយនោះ អាចនឹងជំរុញឲ្យមានការរីកលូតលាស់នៃអុកស៊ីសែននៅលើភពផែនដីនេះ បើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។ ក្រុមអ្នកវិទ្យាសាស្ត្រមួយក្រុមដឹកនាំដោយអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Michigan បានបង្ហាញថា ការវិលយឺតរបស់ផែនដីបណ្តាលឲ្យមានពន្លឺថ្ងៃជាបន្តបន្ទាប់ដែលបណ្តាលឲ្យបាក់តេរីចាប់ផ្តើមបង្កើតអុកស៊ីសែនច្រើន។ ទ្រឹស្តីនេះត្រូវបានសាកល្បងនៅបឹង Huron រដ្ឋ Michigan ជាកន្លែង ក្រុមអ្នកស្រាវជ្រាវបានវិភាគសហគមន៍អតិសុខុមប្រាណ ៨០ ហ្វីតក្រោមផ្ទៃទឹកដែលសម្បូរស្ពាន់ធ័រនិងអុកស៊ីសែនទាប។ បាក់តេរីដែលមានពណ៌ស្រស់ឆើតឆាយហៅថា ស៊ីយ៉ាណូបាតេទី...
បរទេស៖ក្នុងអំឡុងថ្លែងប្រាប់សមាជិករដ្ឋសភា នៅថ្ងៃចន្ទនេះ ប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Ashraf Ghani បានថ្កោលទោសសហរដ្ឋអាមេរិក សម្រាប់ការបោះបង់ចោលប្រទេសរបស់លោក ស្របពេលដែលពួកបះបោរតាលីបង់ បង្កើនកិច្ចប្រឹងប្រែងដណ្ដើមគ្រប់គ្រងតំបន់មួយចំនួន។ នៅក្នុងសុន្ទរកថា ដែលថ្លែងទៅកាន់កិច្ចប្រជុំចម្រុះពិសេសមួយ របស់រដ្ឋសភា លោក Ashraf Ghani តាមសេចក្តីរាយការណ៍ បានធ្វើការរិះគន់ ចំពោះការដកកងកម្លាំងស្ទើរតែទាំងអស់របស់សហរដ្ឋអាមេរិក សម្រាប់ជាលើកដំបូង គិតចាប់តាំងពីឆ្នាំ២០០១មក។យោងតាមទីភ្នាក់ងារសារព័ត៌មាន Tolo...
The Goal នៅថ្ងៃនេះបានចេញផ្សាយថា ក្លឹបតោខៀវ Chelsea នៅតែបន្តចិញ្ចឹមចិត្តក្នុងការនាំយក កីឡាករខ្សែប្រយុទ្ធប៊ែលហ្ស៊ិក ឆ្នើម Romelu Lukakuមករួមក្លឹបនៅឡើយទេសម្រាប់រដូវក្តៅនេះ។ ប្រភពដដែលបានសរសេរទៀតថាមកដល់ ពេលនេះក្លឹបតោខៀវ Chelsea បានព្យាយាមក្នុងការបញ្ចុះបញ្ចូលក្លឹប Inter Milan ដើម្បីឲ្យលក់កីឡាករខ្សែប្រយុទ្ធ មាឌធំរូបនេះតាមរយៈសំណើរដ៏ធំមួយ។ Chelsea ជឿជាក់ថាក្នុងពេលដែល Inter Milan...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានឲ្យដឹងថា របបយោធារបស់មីយ៉ាន់ម៉ា កំពុងលេងជាមួយពេលវេលា នៃការបោះឆ្នោតរយៈពេល ២ ឆ្នាំ ខណៈដែលរដ្ឋមន្រ្តីការបរទេសអាមេរិកលោក Antony Blinken បានរៀបចំដើម្បីលើកទឹកចិត្តអាស៊ាន ឲ្យតែងតាំងបេសកជនម្នាក់ទៅកាន់របបយោធា។ លោក Blinken កំពុងចូលរួមស្ទើរតែមួយសប្តាហ៍នៃកិច្ចពិភាក្សាជាមួយ រដ្ឋមន្ត្រីការបរទេសនៃសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ ដែលជាការដេញថ្លៃចុងក្រោយដោយរដ្ឋបាលរបស់ប្រធានាធិបតី ចូ បៃដិន ដើម្បីចូលរួមក្នុងតំបន់មួយនៅជួរមុខ...
ក្លឹប Chelsea មានបំណងចង់នាំយកអតីតខ្សែប្រយុទ្ធរបស់ខ្លួន Romelu Lukaku មកអង់គ្លេសវិញ ពីក្លឹប Inter Milan។ ម្ចាស់ជើងឯក Champions League បានស្នើទឹកប្រាក់៨៨លានផោន រួមទាំងបន្ថែម Marcos Alonso ទៀត។ តែសំណើរនេះត្រូវបានបដិសេធ ដោយ Inter និយាយថា Lukaku...
ម៉ាស៊ីនលក់ទំនិញដែលភាគច្រើនជាទូរភេសជ្ជៈនិងនំកញ្ចប់ គឺជាវប្បធម៌ស្នូលនៃប្រទេសជប៉ុន។ ម៉ាស៊ីនស្វ័យប្រវត្តិប្រភេទនេះមានជាង ៥,៥ លាននៅពាសពេញប្រទេសជប៉ុន គិតជាមធ្យមម៉ាស៊ីន១បម្រើឲ្យមនុស្ស២៣នាក់ ដែលនេះជាអត្រាទូរលក់ទំនិញស្វ័យប្រវត្តិច្រើនបំផុតធៀបនឹងប្រទេសទាំងអស់នៅលើពិភពលោក។ ទូរលក់ទំនិញនេះឈរលក់២៤ម៉ោងហាលភ្លៀងហាលខ្យល់មិនថាយប់ថ្ងៃ ដែលនេះហាក់បង្ហាញថាអ្នកលក់ឥតវិញ្ញាណទាំងនេះ ចង់បម្រើដ៏យកចិត្តទុកដាក់សម្រាប់ភ្ញៀវគ្រប់ពេល និង គ្រប់ទីកន្លែងឲ្យតែគេត្រូវការពួកវា។ ពេលយប់ នៅពេលដែលភ្លើងតាមផ្ទះភាគច្រើនបានពន្លត់អស់ ទូរលក់ឥវ៉ាន់ទាំងនេះនៅតែបញ្ចេញពន្លឺចម្រុះពណ៌ដ៏ស្រស់ស្អាតនៅក្នុងពិភពដ៏ឯកោ។ អ្នកថតរូប Eiji Ohashi បានចំណាយពេលជាច្រើនឆ្នាំដើម្បីថតរូបពួកវាពាសពេញប្រទេសជប៉ុននៅពេលយប់ ហើយលោកបានយករូបទាំងនោះបញ្ចូលគ្នា បង្កើតជាសៀវភៅមួយដែលមានចំណងជើងថា“ ភ្លើងបំភ្លឺផ្លូវ...
វ៉ាស៊ីនតោន៖ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅសហរដ្ឋអាមេរិក បានឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោនបានស្នើឱ្យអ្នកការទូតរុស្ស៊ី ២៤ នាក់ចាកចេញពីប្រទេសនេះត្រឹមថ្ងៃទី០៣ ខែកញ្ញា ដោយសារផុតកំណត់ទិដ្ឋាការ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ឯកអគ្គរដ្ឋទូតរុស្ស៊ីលោក Anatoly Antonov បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ ជាមួយសារព័ត៌មាន The National Interest ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនថា យើងបានទទួលបញ្ជីអ្នកការទូតចំនួន ២៤ នាក់ដែលត្រូវបានគេរំពឹងថា...
តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់ បានច្រានចោលការចោទប្រកាន់ របស់អង់គ្លេស និងសហរដ្ឋអាមេរិក ទាក់ទងនឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក លើនាវាដឹកប្រេង ដែលគ្រប់គ្រងដោយ អ៊ីស្រាអែល នៅភាគខាងជើង នៃសមុទ្រអារ៉ាប់ ហើយបានព្រមានថា ខ្លួននឹងឆ្លើយតបភ្លាមៗ និងយ៉ាងខ្លាំង ចំពោះគ្រោះថ្នាក់ដែលអាចកើតមាន” ។ លោក Saeed Khatibzadeh អ្នកនាំពាក្យក្រសួងនេះ ត្រូវបានដកស្រង់សម្តីដោយគេហទំព័រផ្លូវការរបស់ក្រសួងថា“ សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់នឹងមិនស្ទាក់ស្ទើរក្នុងការការពារសន្តិសុខ...
អន្តរជាតិៈ “ទុនបម្រុងអន្តរជាតិ” (Foreign-exchange reserves ឬ Forex reserves)មានសារៈសំខាន់ដូចម្តេចសំរាប់សេដ្ឋកិច្ចរបស់ប្រទេសណាមួយ? តើ់អ្វីជាទុនបំរ៉ុងអន្តរជាតិ វាមានសារៈសំខាន់ដូចម្តេចដើម្បីរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច?។ ទុនបម្រុងអន្តរជាតិនៃប្រទេសមួយ សំដៅលើទ្រព្យសម្បត្តិ ដែលមានទទួលស្គាល់ជាអន្តរជាតិ ដែលប្រទេសមួយមាន និងត្រូវបានគ្រប់គ្រងដោយអាជ្ញាធររូបិយវត្ថុរបស់ប្រទេសនោះ។ ទុនបម្រុងអន្តរជាតិអាចមានទម្រង់ជាមាស និងរូបិយប័ណ្ណនានាដែលមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ទទួលស្គាល់ជាអន្តរជាតិ ដូចជា ប្រាក់ដុលា្លរអាមេរិក ប្រាក់អឺរ៉ូ ប្រាក់ផោនអង់គ្លេស ប្រាក់យេនរបស់ជប៉ុន...