បច្ចេកវិទ្យា

ការស្រាវជ្រាវ៖ផែនដីទទួលបរិយាកាស សម្បូរអុកស៊ីសែនដោយសារ វាឈប់វិលលឿន ២.៤ ពាន់លានឆ្នាំមុនធ្វើឲ្យបាក់តេរីលូតលាស់ នៅថ្ងៃវែង

អាមេរិក៖ក្រុមអ្នកវិទ្យាសាស្ត្របាន ធ្វើការស្រាវជ្រាវថ្មីមួយបានបង្ហាញថា ការបង្វិលផែនដីបានចាប់ផ្តើមយឺតប្រហែល ២,៤ ពាន់លានឆ្នាំមុនហើយនោះ អាចនឹងជំរុញឲ្យមានការរីកលូតលាស់នៃអុកស៊ីសែននៅលើភពផែនដីនេះ បើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។

ក្រុមអ្នកវិទ្យាសាស្ត្រមួយក្រុមដឹកនាំដោយអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Michigan បានបង្ហាញថា ការវិលយឺតរបស់ផែនដីបណ្តាលឲ្យមានពន្លឺថ្ងៃជាបន្តបន្ទាប់ដែលបណ្តាលឲ្យបាក់តេរីចាប់ផ្តើមបង្កើតអុកស៊ីសែនច្រើន។ ទ្រឹស្តីនេះត្រូវបានសាកល្បងនៅបឹង Huron រដ្ឋ Michigan ជាកន្លែង ក្រុមអ្នកស្រាវជ្រាវបានវិភាគសហគមន៍អតិសុខុមប្រាណ ៨០ ហ្វីតក្រោមផ្ទៃទឹកដែលសម្បូរស្ពាន់ធ័រនិងអុកស៊ីសែនទាប។

បាក់តេរីដែលមានពណ៌ស្រស់ឆើតឆាយហៅថា ស៊ីយ៉ាណូបាតេទី និង Sinkhole Home គឺជាឧទាហរណ៍ជិតស្និទ្ធទៅនឹងសារពាង្គកាយដែលមានកោសិកាតែមួយបង្កើតជាអាណានិគមដូចកម្រាលព្រំរាប់ពាន់លានឆ្នាំមុនមានកម្រាលព្រំទាំងផ្ទៃដី និងផ្ទៃសមុទ្រ។ ក្រុមអ្នកស្រាវជ្រាវបានយកកម្លព្រំ ពោរពេញទៅដោយបាក់តេរីមកដាក់លើផ្ទៃជាកន្លែង ដែលពួកគេត្រូវបានប៉ះពាល់ទៅនឹងពន្លឺខុសៗគ្នារយៈពេល ២៦ ម៉ោងពួកគេបានរកឃើញថា ពន្លឺបន្តជាបន្តបន្ទាប់បង្កឲ្យអតិសុខុមប្រាណផលិតអុកស៊ីសែនច្រើន។

លទ្ធផលទាំងនេះបង្ហាញពីទំនាក់ទំនងមិនបានពិចារណាពីមុនរវាងប្រវត្តិអុកស៊ីសែនរបស់ផែនដី និងអត្រាវិលរបស់វាក្រុមនេះបានចែករម្លែកនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ។ លោក Gregory Dick អ្នកវិទ្យាសាស្ត្រភូមិសាស្ត្រនៃសាកលវិទ្យាល័យ Michigan បាននិយាយថា សំណួរដែលមិនចេះចប់នៅក្នុងវិទ្យាសាស្ត្រផែនដី គឺថាតើបរិយាកាសផែនដីទទួលបានអុកស៊ីសែនយ៉ាងដូចម្តេចហើយកត្តាអ្វីខ្លះដែលគ្រប់គ្រងនៅពេលអុកស៊ីសែន នេះកើតឡើង។

ការស្រាវជ្រាវរបស់យើងបានបង្ហាញថា អត្រាដែលផែនដីវិល និយាយម្យ៉ាងទៀតរយៈពេលថ្ងៃរបស់វាអាចមានឥទ្ធិពលយ៉ាងសំខាន់ទៅលើលំនាំ និងពេលវេលានៃអុកស៊ីសែនរបស់ផែនដី។ការសិក្សាស្រាវជ្រាវដែលត្រូវបាន ចេញផ្សាយនៅ Nature ពន្យល់ថា រយៈពេលវិលជុំវិញផែនដីអាចមានរយៈពេលតិចជាង៦ម៉ោង នៅពេលវាមានអាយុកាលប្រហែល ៤ ពាន់លានឆ្នាំ ប៉ុន្តែបានថយចុះបន្តិចម្តង ៗ ដល់ ២៤ ម៉ោងដែលយើងជួបប្រទះជា ការបំផុសគំនិតសម្រាប់ការសិក្សា៕ ដោយ៖លី ភីលីព

Most Popular

To Top