ភាគច្រើននៃពួកយើងប្រហែលជាស្មានមិនដល់ទេថា គ្រាន់តែបន្ថយការទទួលទានកាហ្វេសក់អាចជះឥទ្ធិពលដល់សក់ដែរ។ ថាតើសក់នឹងប្រែប្រួលទៅជាយ៉ាងណាខ្លះ ប្រសិនបើអ្នកកាត់បន្ថយការពិសារកាហ្វេ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីភាពប្រែប្រួលនៃសក់ ក្រោយអ្នកលែងសូវទទួលទានកាហ្វេដូចមុន ៖ ១. សក់អាចលូតលាស់យឺតជាងមុន ប្រសិនបើអ្នកកំពុងព្យាយាមពន្លឿនការលូតលាស់សក់ ចូរទទួលទានកាហ្វេមួយពែងក្នុងមួយថ្ងៃ។ វិធីនេះពិតជាអាចជួយឱ្យអ្នកបានសម្រេចដូចបំណង។ កាហ្វេអ៊ីននៅក្នុងកាហ្វេមានឥទ្ធិពលគ្រប់គ្រងលើអ័រម៉ូនដែលអាចបង្កបញ្ហាសក់ជ្រុះ។ វាក៏ជួយជម្រុញដល់កោសិកាសក់ក្នុងការផលិតសមាសធាតុសរីរាង្គកាន់តែច្រើនដែលជាជំនួយដល់សក់ក្នុងដំណាក់កាលនៃការលូតលាស់។ ២. សក់អាចនឹងបាត់បង់ពន្លឺ ឬភាពភ្លឺរលោង ការប្រើប្រាស់ផលិតផលជួយឱ្យសក់រក្សាបាននូវភាពភ្លឺរលោងរស់រវើក គឺមិនមានប្រសិទ្ធភាពជាប់រហូតនោះឡើយ។ ទោះជាយ៉ាងណាក្រៅពីផ្ដល់អត្ថប្រយោជន៍ផ្សេងៗដល់សុខភាពរាងកាយហើយនោះ ការទទួលទានកាហ្វេក៏អាចជួយឱ្យសក់ដែលគ្មានភាពរស់រវើកប្រែជារលាស់ភ្លឺរលោងផងដែរ។ នេះក៏ព្រោះតែកាហ្វេអ៊ីនជួយបង្កើនចរន្តឈាមរត់ដែលជួយក្នុងការដឹកជញ្ជូនសារធាតុចិញ្ចឹមកាន់តែច្រើនទៅកាន់ឬសនៃសក់។...
នៅថ្ងៃទី០២ ខែសីហា ហ៊្វេសប៊ុកផេករបស់ទឹកក្រូចអាយស៍ IZE ដែលជាភេសជ្ជៈដ៏ល្បី និងជាទីពេញនិយមសម្រាប់យុវវ័យ បានបង្ហោះវីដេអូ Teaser ខ្លីមួយ ហាក់ដូចជាកំពុងឲ្យតម្រុយរឿងប្រែមុខមាត់ថ្មី នេះបើផ្អែកតាមខ្លឹមសារដែលសរសេរនៅក្នុងវីដេអូ។ អមជាមួយភ្លេងដ៏ពិរោះ និងកន្ទ្រាក់អារម្មណ៍ វីដេអូរយៈពេល ៧ វិនាទីនេះ បានបង្ហាញគំនូសសញ្ញាត្រីកោណចំនួន ២ ហោះត្រួតស៊ីគ្នា ដោយមានពណ៌ផ្កាឈូក និងខៀវ មើលទៅពិតជាឡូយប្លែកភ្នែកខ្លាំងណាស់។...
បរទេស៖ប្រទេសអាល្លឺម៉ង់ នៅថ្ងៃចន្ទសប្ដាហ៍នេះ បានបញ្ជូននាវាចម្បាំងមួយគ្រឿង មកកាន់ដែនសមុទ្រចិនខាងត្បូង សម្រាប់ជាលើកដំបូង ក្នុងរយៈពេលស្ទើរតែ២ទសវត្ស ដោយចូលរួមជាមួយបណ្ដាប្រទេសលោកខាងលិចផ្សេងទៀត ក្នុងការពង្រីកវត្តមានយោធារបស់ខ្លួននៅក្នុងតំបន់ ស្របពេលមានភាពភ័យខ្លាចកើនឡើង ជុំវិញមហិច្ឆតាទឹកដីរបស់ចិន។ ប្រទេសចិន តាមសេចក្តីរាយការណ៍ បានអះអាងកម្មសិទ្ធិលើផ្នែកនៃដែនសមុទ្រចិនខាងត្បូង និងបានបង្កើតប៉ុស្តិ៍យោធានានា នៅលើកោះសិប្បនិម្មិត នៅក្នុងដែនទឹកដែលសម្បូរដោយឧស្ម័នធម្មជាតិ និងជាទីនេសាទត្រីដ៏ល្អនោះ។ កងទ័ពជើងទឹកសហរដ្ឋអាមេរិក ក្នុងដំណើរបង្ហាញកម្លាំងប្រឆាំងនឹងការអះអាងកម្មសិទ្ធិទឹកដីរបស់ចិន ជាប្រក្រតីបានធ្វើប្រតិបត្តិការសេរីភាពនាវាចរណ៍ ដោយនាវារបស់ពួកគេ បានបើកកាត់ក្បែរកោះមានជម្លោះមួយចំនួន...
អ្នកជំនាញបានរកឃើញភ័ស្តុតាងផ្លូវរ៉ូម៉ាំងដែលលិចទឹកនៅតាមដងទន្លេ Venice បង្ហាញថា ការតាំងទីលំនៅធំៗ ប្រហែលជាមានវត្តមានជាច្រើនសតវត្សរ៍មុនទីក្រុងនេះត្រូវបានបង្កើតឡើងកាលពី ១.៣០០ ឆ្នាំមុន នេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។ ស្ថិតនៅក្នុងយុគសម័យរ៉ូម៉ាំងភាគច្រើននៃអ្វីដែលលិចទឹក នៅក្រោមបឹងគឺដី ហើយវត្ថុបុរាណជាច្រើន តាំងពីពេលនោះមកត្រូវបានគេរកឃើញនៅក្នុងកោះ និងផ្លូវទឹករបស់ទីក្រុង Venice ។ ទាំងនេះរួមបញ្ចូលទង់ជាតិអាផូរ៉ា និងរ៉ូម៉ាំងផ្សេងៗគ្នាដែលគេហៅថា ‘បាឡូឡូ’ ទោះយ៉ាងណាទំហំនៃការកាន់កាប់របស់រ៉ូម៉ាំង នៃតំបន់បឹងទឹកប្រៃមិនត្រូវបានគេដឹងច្បាស់ទេ។ មអ្នកស្រាវជ្រាវដឹកនាំដោយ...
អ៊ីរ៉ាក់៖អ្នកបុរាណវិទ្យារុស្ស៊ីបាននិយាយថា ការតាំងទីលំនៅ ដែលមានអាយុកាល ៤០០០ ឆ្នាំត្រូវបានគេរកឃើញ នៅភាគខាងត្បូងប្រទេសអ៊ីរ៉ាក់ ដែលអ្នកជំនាញជឿជាក់ថា អាចជារដ្ឋធានី នៃរដ្ឋមួយត្រូវបានបង្កើតឡើងជុំវិញ ការដួលរលំនៃចក្រភពបាប៊ីឡូន នេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។ ទីក្រុងដែលត់បង់ត្រូវបានគេរកឃើញ នៅថ្ងៃទី ២៤ ខែមិថុនានៅតំបន់Dhi Qar នៃប្រទេសអ៊ីរ៉ាក់ ជាបេះដូងនៃចក្រភព Sumerian បុរាណដែលត្រូវបានគេចាត់ទុកថាជាអរិយធម៌ដំបូងគេ មួយនៅលើពិភពលោក។...
តារាសម្ដែង និងតារាចម្រៀងប្រចាំផលិតកម្ម មហង្ស មាស ពេជ្រ សូលីកា កំពុងតែធ្វើឱ្យអ្នកគាំទ្រជា ពិសេស បុរសៗជ្រួលច្របល់ក្នុងចិត្តជាមួយនឹងរូបរាងដ៏ស្រឡូនមួយក្ដាប់ បញ្ចេញសាច់ខ្ចីដូចបណ្ដូល ចេកក្នុងឈុតលឿងទុំមើលពីជ្រុងណាគ្មានទាស់ភ្នែកបន្តិច។ នៅមុននេះបន្តិច ពេជ្រ សូលីកា បញ្ចេញរូបប៉ុន្មានសន្លឹកក្នុង IG ផ្លូវការរបស់ខ្លួន ដោយមានអ្នកគាំទ្រ មិនតិចនាក់ទេ សម្លឹងភ្លឹកមិនចង់ដាក់ភ្នែកជាមួយនឹងរូបរាងដ៏ ស៊ិចស៊ីមួយក្ដាប់របស់នាងក្នុងឈុត រ៉ូបលឿងទុំ ចំហសាច់ក្បាលពោះ...
បើទោះបីជាចាកចេញពីសិល្បៈអស់ពេលជាច្រើនឆ្នាំកន្លងទៅក្តី ក៏អតីតតារាសម្តែងរូបស្រស់ស៊ិចស៊ី កញ្ញា វ៉ាង ស្រីណូ នៅតែធ្វើឲ្យមហាជនមានការចាប់អារម្មណ៏និងនឹករលឹកផងដែរ នេះក៏ដោយសារនាង មានសម្រស់ស្រស់ស្អាត និងនៅក្មេងមិនប្រែប្រួលឡើយ បើទោះបីនាងមានអាយុច្រើនហើយក្តី រហូតមកដល់ពេលនេះ នាងមានជំនួញធំៗជាច្រើនក្នុងដៃ រហូតធ្លាយទៅដល់ក្រៅប្រទេសទៀតផង ដោយមិនគិតគូរចូលសិល្បៈវិញព្រោះតែរវល់រកស៊ីនេះឯង។ តារាសម្តែងរូបស្រស់ កញ្ញា វ៉ាង ស្រីណូ បន្ទាប់ពីបាត់មុខក្នុងវិស្ស័យសិល្បៈជាច្រើនឆ្នាំ គ្រប់គ្នាក៏នៅតែចង់ដឹងពីជីវិតសព្វថ្ងៃរបស់នាងដែរ តើសុខទុក្ខយ៉ាងណា តើនាងទៅដល់ណាហើយ...
ទីបំផុតដំរីកាវ៉ាន់ត្រូវបានដោះលែងឲ្យរស់នៅបែបធម្មជាតិ ក្នុងព្រៃអភិរក្សហើយ បន្ទាប់ពីគេឃាំងវានៅក្នុងទ្រុង អស់រយៈពេលជាច្រើនខែគិតចាប់តាំងពីធ្វើដំណើរពីប្រទេសប៉ាគីស្ថានមកដើម្បីឲ្យសាំជាមួយនឹងអាកាសធាតុនៅកម្ពុជា។ ដំរីកាវ៉ាន់ត្រូវបានដឹកតាមយន្តហោះពីប្រទេសប៉ាគីស្ថានតាមរយៈយន្ដហោះដឹកទំនិញរបស់រុស្ស៊ី ក្រោយកញ្ញា Cher អ្នកចំរៀងជនជាតិអាមេរិកាំងដែលបានធ្វើយុទ្ធនាការដើម្បីសេរីភាពរបស់ដំរីកាវ៉ាន់ មានការទាមទារឲ្យមានការដោះលែងដំរី កាវ៉ាន់ចូលព្រៃធម្មជាតិ។ តុលាការនៃប្រទេសប៉ាគីស្ថាន បានកាត់ក្ដីឲ្យដំរីកាវ៉ាន់ មានសេរីភាពចេញពីសួនសត្វដ៏ឯកា ហើយបានជ្រើសរើសយកប្រទេសកម្ពុជា ជាជម្រកថ្មីរបស់វា។ កាវ៉ាន់ ត្រូវបានផ្លាស់ទៅទីជម្រកថ្មីនៅដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេពខេត្តឧត្តរមានជ័យ ដោយរស់នៅជាមួយដំរីផ្សេងទៀតយ៉ាងរីករាយ នេះបើយោងតាមរូបថតប៉ុន្មានសន្លឹកដែលគណនី Pedro Vella បានបង្ហោះ៕ប្រភព៖http://sabay
ទីផ្សារកីឡាករនៅរដូវក្ដៅឆ្នាំ២០២១ ហាក់បីដូចជាមិនហ៊ឹកហ៊ាក់ ដោយសារតែក្លឹបជាច្រើនកំពុងតែជួបវិបត្តិសេដ្ឋកិច្ច ដែលបណ្ដាលមកពីជំងឺរាតត្បាតសកលកូវីដ-១៩។ យ៉ាងណាមិញ មានក្លឹបមួយ ដែលនៅតែអាចរកចំណូលបានខ្ពស់ពីការលក់កីឡាកររបស់ខ្លួន។ ក្លឹបនោះគឺ ក្លឹបអាល្លឺម៉ង់ Borussia Dortmund។ គិតមកត្រឹមល្ងាចថ្ងៃច័ន្ទ (ម៉ោងនៅកម្ពុជា) ក្លឹបនេះរកបានប្រមាណ ១២០លានដុល្លារ។ នេះបើតាមទិន្នន័យកត់ត្រាដោយទំព័រ Transfermarkt។ បើតាមប្រភពដដែលបានឱ្យដឹងថា ក្លឹបនេះបានបញ្ចេញកីឡាករចេញសរុប ៦នាក់ ដោយក្នុងនោះកីឡាករដែលលក់បានថ្លៃជាងគេគឺ ខ្សែស្លាបអង់គ្លេស Jordan...
ទីបេ៖ក្រុមអ្នកស្រាវជ្រាវនៅទីបេ បានរកឃើញវីរុសយ៉ាងហោចណាស់ចំនួន ៣៣ ក្នុងនោះវីរុស២៨ ពីមុនមិនស្គាល់ ដោយវិទ្យាសាស្ត្របាននិយាយថា ពួកគេកកក្នុងផ្ទាំងទឹកកកដែលបង្កើតឡើងរហូតដល់ ១៥០០០ ឆ្នាំមុននេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។ ក្រុមការងារមកពីសាកលវិទ្យាល័យ Ohio State បានធ្វើការវិភាគលើទឹកកកចំនួន ២ ដុំពីមួកទឹកកក Guliya នៅលើភាគខាងលិច Kunlun Shan នៅលើខ្ពង់រាបឈីងហៃនៃទីបេ។ ដោយប្រើវិធីសាស្រ្តប្រលោមលោកមួយដើម្បីវិភាគអតិសុខុមប្រាណ...