សិល្បៈ និង កម្សាន្ត

ឈប់ពីការងាសិល្បៈច្រើនឆ្នាំ វ៉ាងស្រីណូ សម្ងំរកស៊ីផ្នែកអចលនទ្រព្យ រហូតធ្លាយដល់ក្រៅប្រទេស និងជំនួញធំៗ ជាច្រើន

បើទោះបីជាចាកចេញពីសិល្បៈអស់ពេលជាច្រើនឆ្នាំកន្លងទៅក្តី ក៏អតីតតារាសម្តែងរូបស្រស់ស៊ិចស៊ី កញ្ញា វ៉ាង ស្រីណូ នៅតែធ្វើឲ្យមហាជនមានការចាប់អារម្មណ៏និងនឹករលឹកផងដែរ នេះក៏ដោយសារនាង មានសម្រស់ស្រស់ស្អាត និងនៅក្មេងមិនប្រែប្រួលឡើយ បើទោះបីនាងមានអាយុច្រើនហើយក្តី រហូតមកដល់ពេលនេះ នាងមានជំនួញធំៗជាច្រើនក្នុងដៃ រហូតធ្លាយទៅដល់ក្រៅប្រទេសទៀតផង ដោយមិនគិតគូរចូលសិល្បៈវិញព្រោះតែរវល់រកស៊ីនេះឯង។

តារាសម្តែងរូបស្រស់ កញ្ញា វ៉ាង ស្រីណូ បន្ទាប់ពីបាត់មុខក្នុងវិស្ស័យសិល្បៈជាច្រើនឆ្នាំ គ្រប់គ្នាក៏នៅតែចង់ដឹងពីជីវិតសព្វថ្ងៃរបស់នាងដែរ តើសុខទុក្ខយ៉ាងណា តើនាងទៅដល់ណាហើយ ហើយកំពុងធ្វើអ្វីនៅទីណា មានគ្រួសារហើយរឺនៅ ។ជាក់ស្តែនៅថ្ងៃនេះ កញ្ញា វ៉ាង ស្រីណូ បានឲ្យដឹងតាមរយៈ Sabay ថា តាមពិតនាងបានចាកចេញពីសិល្បៈជាច្រើនឆ្នាំពិតមែន ហើយពេលដែលនាងចាកចេញនេះ នាងក៏ទៅចាប់មុខរបរផ្ទាល់ខ្លួនធំៗជាច្រើនផងដែរ ដោយកើតចេញពីញើសឈាមដរបស់ខ្លូនសុទ្ធសាទ មិនពឹងពាក់លើនរណាម្នាក់ឡើយ ។

អ្នកជំនួញស៊ីងហ្គលសាច់សខ្ចីរូបនេះ បានបន្ថែមទៀតថា បន្ទាប់ចាកចេញពីសិល្បៈកញ្ញាបានបើកហាងលក់របស់ប្រេនៗដែលមានតំលៃថ្លៃដូចជា កាបូប ខោអាវ ខ្សែក្រវ៉ាត់ គ្រឿងអលង្ការ និងផលិតផលលក់តាមអនឡាន ជាច្រើនទៀតនៅក្នុងដៃ ដូចជាវីតាមិនជំនួយសម្រស់ ជំនួយសុខភាព បើនិយាយទៅផ្នែកសម្រស់គឺមានទាំងអស់តែម្តង ដែលនាំចូលពីប្រទេសអាមេរិក។

កញ្ញា វ៉ាង ស្រីណូ បានបញ្ជាក់បន្ថែមទៀតថា ក្រៅពីមុខរបររកស៊ីធំៗទាំងអស់នេះ នាង​នៅមានមុខរបរធំៗបន្ថែមទៀតទាំងនៅក្នុងស្រុកខ្មែរ និងនៅបរទេស នោះគឺការរកស៊ីផ្នែកអចលនទ្រព្យ គឺកញ្ញាទិញផ្ទះទុក លក់បន្តជាច្រើនកន្លែងមិនមែនមាន៣ទៅ៤ទេ គឺមានច្រើនលើសហ្នឹងទៀត មានទាំងខនដូរទាំងលក់និងជួលទៀតផង។

អតីតតារាសាច់សខ្ចីរូបនេះបានបន្ថែមនិងសង្កត់ធ្ងន់ទៀតថា កញ្ញាមានអ្វីៗមកដល់សព្វថ្ងៃនេះ គឺនាងបង្កើតឡើងដោយខ្លួនឯង បួករួមទាំងវាសនា និងឧិកាស បូកផ្សំនិងការខិតខំបន្ថែមពីខ្លួនឯង ដោយមិនមាននរណាម្នាក់នៅពីក្រោយ មិនមានប្តី រឺមិនមានអ្នកដឹកមុខរឺផ្តល់យោបល់ឡើយ៕ប្រភព៖http://sabay

Most Popular

To Top