ក្លឹប Roma បានចុះកុងត្រាផ្ទេរយកអ្នកចាំទីសញ្ជាតិព័រទុយហ្គាល់ Rui Patricio បានសម្រេចហើយពីក្លឹប Wolves។ ការផ្ទេរ Patricio មកកាន់ Roma ត្រូវបានគេដឹងថាមានតម្លៃខ្លួន៩,៨លានផោន ជាមួយកុងត្រា៣ឆ្នាំ។ Patricio វ័យ៣៣ឆ្នាំបានក្លាយជាកីឡាករដំបូងដែលលោក Jose Mourinho នាំចូល ចាប់តាំងពីលោកត្រូវបានតែងតាំងជាគ្រូរបស់ Roma កាលពីខែឧសភា។ និយាយលើវិបសាររបស់ក្លឹបអ្នកចាំទីដៃទីមួយរបស់ព័រទុយហ្គាល់បាននិយាយថា...
អង់គ្លេស៖ការស្រាវជ្រាវថ្មីមួយបាន បង្ហាញថា ប្រសិនបើអ្នកមានបញ្ហាក្នុងការស្វែងរកស្នេហា នៅលើកម្មវិធីណាត់ជួប លោកអ្នកប្រហែលជាចង់សាកល្បងណាត់ជួបមិត្តភក្តិរបស់អ្នក ដែលរាប់អានគ្នាយូរមកហើយនេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ក្រុមអ្នកសិក្សាមានមូលដ្ឋាននៅចក្រភពអង់គ្លេស កូឡុំបៀ និងប្រទេសកាណាដា បានពិនិត្យលើទិន្នន័យមានចំនួនតែ ២.០០០ គូដែលមានចំនួនប្រជាសាស្ត្រខុសគ្នា។ ពួកគេបានរកឃើញថា ២ភាគ៣បានចាប់ផ្តើមដូចជាគ្រាន់តែជាមិត្តភក្តិប៉ុណ្ណោះដោយលើកឡើងថា ការបង្កើតទំនាក់ទំនងរវាងផ្លាទីនជាមួយនរណាម្នាក់ ដំបូងគឺមានអំណោយផលដល់ទំនាក់ទំនង ស្នេហារឹងមាំនាពេលក្រោយ។ ការសិក្សាបានបង្ហាញថា ការធ្លាក់ក្នុងអន្លង់ស្នេហ៍នៅកន្លែងដំបូងដែលជាខ្សែភាព យន្តញឹកញាប់នៅក្នុងខ្សែភាពយន្តហូលីវូដវាហួសសម័យបន្តិចនៅសតវត្សរ៍ទី...
អាមេរិក៖យោងតាមក្រុមហ៊ុនអវកាសបាននិយាយថា ស្ថាបនិកក្រុមហ៊ុន SpaceX លោក Elon Musk បានទិញសំបុត្រមួយដើម្បីហោះហើរទៅកាន់ទីអវកាសជាមួយនឹងក្រុមហ៊ុន Virgin Galactic ដែលត្រូវបានប្រារព្វពិធីនៃការចាប់ផ្តើមសម្រាប់លោក Sir Richard Branson ចូលទៅក្នុងអវកាសកាលពីថ្ងៃអាទិត្យ នេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។ លោក Musk បានចំណាយប្រាក់កក់ ១០,០០០ ដុល្លារដើម្បីកក់កន្លែងអង្គុយជាមួយក្រុមហ៊ុនទេសចរណ៍អវកាសរបស់ប្រេនសុនដោយតម្លៃសំបុត្រចុងក្រោយត្រូវបានគេសន្និដ្ឋានថា ប្រហែល...
អេស្ប៉ាញ៖ក្រុមអ្នកស្រាវជ្រាវនៅប្រទេសអេស្ប៉ាញអះអាងថា កុមាររស់នៅ ក្នុងតំបន់នានានៃប្រទេសដែលមានកម្រិតបំពុលបរិយាកាស សំឡេងរំខានខ្លាំងនិងចរាចរណ៍ មមាញឹកទំនងជាងាយធ្វើឲ្យពួកគេធាត់ ដោយមិនដឹងខ្លួនឡើយនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ការសិក្សាលើកុមារជាង២,០០០ នាក់នៅ Sabadell ជិតទីក្រុងបាសេឡូណាប្រទេស អេស្ប៉ាញ បានស្វែងយល់ពីកត្តាបរិស្ថានសំខាន់ៗទាំងនេះនិងផលប៉ះពាល់របស់វាទៅលើទម្ងន់របស់កុមារ។ កុមារដែលមានអាយុពី៩ ទៅ ១២ ឆ្នាំត្រូវបានពិនិត្យដោយ អ្នកជំនាញមកពីវិទ្យាស្ថានសុខភាពពិភពលោកបាសេឡូណា និងសាកលវិទ្យាល័យសម្រាប់ ការស្រាវជ្រាវថែទាំបឋម Jordi Gol ។...
ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ថា នៅថ្ងៃអង្គារនេះ ប្រទេសបារាំង បានផាកពិន័យក្រុមហ៊ុន Google ចំនួន៥០០លានអឺរ៉ូ ស្មើនឹង៥៩២ លានដុល្លារអាមេរិក ពីបទមិនបានផ្តល់ នូវកិច្ចព្រមព្រៀងដ៏សមរម្យមួយដល់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកសម្រាប់ការបង្ហោះមាតិកាព័ត៌មានរបស់ពួកគេ ។ អាជ្ញាធររបស់បារាំងបានបញ្ជាឱ្យ Google បង្ហាញក្នុងរយៈពេល២ខែទៀត “ការផ្តល់ជូនសំណងសម្រាប់ ការប្រើប្រាស់បច្ចុប្បន្ននៃមាតិការក្សាសិទ្ធិរបស់ពួកគេ”...
Khabib Nurmagomedov កំពូលអ្នកវាយក្នុងទ្រុងរបស់រុស្ស៊ី បាននិយាយថាអាជីព MMA របស់ Conor McGregor ឈានដល់ទីបញ្ចប់ហើយ ជាមួយរបួសបាក់ជើងរបស់គេ។ McGregor ក្នុងការប្រកួតជាមួយ Dustin Poirier ក្នុងកម្មវិធី UFC 264 បានរងរបួសបាក់ជើង មិនអាចបន្ដការប្រកួតបានទៀតនោះទេ។ គ្រប់គ្នាពិតជាភ្ញាក់ផ្អើលចំពោះរបួសនេះមែនទែន ខណៈដែលវាជាការភ្លាត់ខ្លួនឯងប៉ុណ្ណោះ មិនមែនកើតចេញពីការទាត់របស់...
Logan Paul បាននិយាយថា គេពិតជាសំណាងដែលជ្រើសរើសប្រកួតជាមួយ Floyd Mayweather ជំនួស Manny Pacquiao។ ជើងខ្លាំងរបស់ហ្វីលីពីន Pacquiao បច្ចុប្បន្នកំពុងស្នាក់នៅសហរដ្ឋអាមេរិកហ្វឹកហាត់ ដើម្បីត្រៀមជួបកីឡាករម្ចាស់ផ្ទះដែលមិនធ្លាក់ស្គាល់ពាក្យថាចាញ់ Errol Spence។ នេះគឺជាការប្រកួតដែលត្រូវដណ្ដើមខ្សែក្រវាត់ WBC, IBF និង The Ring (ដែលនៅទំនេរ)...
បរទេស៖ក្រោយទីក្រុងអង់ការ៉ាស្នើសុំធ្វើប្រតិបត្តិការ និងការពារអាកាសយានដ្ឋានកាប៊ុល បន្ទាប់ពីអាមេរិកដកកងទ័ពចេញនោះ នៅថ្ងៃចន្ទសប្ដាហ៍នេះ មន្ត្រីនាំពាក្យក្រសួងការបរទេសអាមេរិកមួយរូប បាននិយាយថា កិច្ចពិភាក្សាគ្នារវាង អាមេរិកនិងតួកគីស្តីពីសហប្រតិបត្តិការសន្តិសុខនៅអាហ្វហ្គានីស្ថាន កំពុងតែប្រព្រឹត្តទៅ។ ប៉ុន្តែយោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Today World នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា មន្ត្រីនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price បានបដិសេធមិនផ្តល់សេចក្តីលម្អិត...
បរទេស៖យោងតាមការប្រកាស របស់អភិបាលក្រុងអ៊ីស្តង់ប៊ូល លោក Ekrem Imamoglu នៅថ្ងៃអង្គារនេះ បានឲ្យដឹងថាប្រទេសតួកគីគឺបានរៀបចំផែនការរបស់ខ្លួន រួចទៅហើយដើម្បីដេញថ្លៃធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ អូឡាំពិតនិងប៉ារ៉ាឡាំពិកឆ្នាំ២០៣៦។ ការប្រកាសអំពីផែនការនេះធ្វើឡើងនៅក្នុងពិធីជួបជុំមួយ ក្នុងទីក្រុងអ៊ីស្តង់ប៊ូល ហើយលោកអភិបាលក្រុងរូបនេះ ក៏បានអំពាវនាវទៅដល់ក្រុមអង្គភាព ឯកជននិងរដ្ឋាភិបាលផងដើម្បីសហការគ្នា ឲ្យបានសម្រេចនូវកិច្ចការងារនេះជាមួយគ្នា។ លោក Imamoglu ក៏បានជុំរុញឲ្យក្លឹបកីឡាធំ របស់ប្រទេសដូចជាក្លឹប បាល់ទាត់ Fenerbahce, Galatasaray...
យោងទៅតាមស្ត្រីមេម៉ាយរបស់គាត់បានលោកដឹងថា លោក Sebastian Eubank កូនប្រុសរបស់កីឡាករប្រដាល់ឆ្នើម Chris Eubank បានស្លាប់ដោយសារគាំងបេះដូងយ៉ាងខ្លាំង ខណៈលោកស្ថិតនៅលើសមុទ្រនៅឌូបៃយោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ។ បន្ទាប់ពីការធ្វើកោសល្យវិច័យក្រោយមរណភាព នាង Salma Abdelati បាននិយាយថា ប្តីរបស់នាងមានជំងឺបេះដូងពីមុនដែលមិនត្រូវបានគេដឹងពីមុន។ លោក Eubank បានទទួលមរណភាព កាលពីថ្ងៃសុក្រសប្តាហ៍មុន តែប៉ុន្មានថ្ងៃមុនថ្ងៃកំណើតគម្រប់អាយុ ៣០...