កាលពីព្រេងនាយ មានបុរស៥០០នាក់បានលិចសំពៅនៅកណ្ដាលសមុទ្រ ហើយរសាត់អណ្ដែតមកដល់កោះលង្កាដែលជាដែនដីរបស់យក្ស។ ពួកយក្ខិនីដែលនៅទីនោះតែងតែយកពួកដែលមកទើរលើកោះធ្វើជាប្តី និងជាចំណីអាហារ។ ជាទម្លាប់បើមានសំពៅមួយលិច ពួកយក្ខិនីយកពួកសំពៅនោះធ្វើជាប្តី ហើយថ្ងៃក្រោយមកទៀតបើមានសំពៅណាថ្មីលិចទៀត ពួកនាងយក្សនឹងចាប់ស៊ីពួកសំពៅចាស់ ឬប្ដីចាស់នោះអស់ ហើយយកពួកសំពៅថ្មីធ្វើជាប្ដីម្ដង។ ពេលបុរសទាំង៥០០បានមកដល់កោះលង្កាហើយ ពួកនាងយក្សបានកាឡាខ្លួនជាស្រីស្អាតៗ នាំយកម្ហូបអាហារ មកចែចង់ពួកបុរសទាំងនោះដោយប្រាប់ថាប្ដីរបស់ពួកគេទៅរកស៊ីជួញសំពៅដែរ តែយូរឆ្នាំមកហើយមិនដែលឃើញមកវិញទេ ប្រហែលជាស្លាប់អស់ហើយ សុំឲ្យពួកគេរស់នៅសោយសុខលើកោះនោះ ពួកខ្លួនស្ម័គ្រចិត្តធ្វើជាប្រពន្ធ។ ពួកបុរសទាំង៥០០នាក់សប្បាយចិត្តណាស់ ហើយព្រមព្រៀងគ្នាតាមនោះ។ នេះបើតាមលោក...
ភ្នំពេញ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០២១៖ មុននឹងក្រុមហ៊ុន សាមសុង បានដាក់លក់ Samsung Galaxy A22 5G ជំនាន់ថ្មីក្នុងឆ្នាំ 2021 នេះព័ត៌មានបែកធ្លាយពីតម្លៃពិសេសសមរម្យបំផុតស្ទើរមិនគួរឱ្យជឿជាមួយនឹងលក្ខណៈសម្បត្តិពិសេសដ៏អស្ចារ្យនឹកស្មានមិនដល់ជាច្រើន ពាសពេញបណ្តាញសង្គមនៃពិភពស្មាតហ្វូន ដែលធ្វើឱ្យអ្នកប្រើប្រាស់ ស្មាតហ្វូនជាពិសេសអតិថិជនរបស់ក្រុមហ៊ុន សាមសុង នៅប្រទេសកម្ពុជា យ៉ាងច្រើននៅមិនសុខ អន្ទះសារ...
ម៉ូស្គូ៖ យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ Tu-160 របស់រុស្ស៊ី ២គ្រឿងបានហោះលើដែនទឹកអព្យាក្រឹតនៃសមុទ្របាល់ទិកកាលពីថ្ងៃអង្គារភ្លាមៗ បន្ទាប់ពីអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) បានបញ្ចប់កិច្ចប្រជុំកំពូលមួយនៅទីក្រុងប្រ៊ុចសែល។ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា ការហោះហើររបស់របស់យន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្តទាំង ២គ្រឿងខាងលើនេះ អមដោយយន្តហោះចម្បាំង Su-35S និង Su-27 របស់រុស្ស៊ី ដោយបានចំណាយពេល ៨ ម៉ោង។ យោងតានការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួបានឲ្យដឹងថា នៅដំណាក់កាលជាក់លាក់នៃបេសកកម្មយន្តហោះរុស្ស៊ី ត្រូវបានអមដោយយន្តហោះចម្បាំងអ៊ីតាលី...
កីឡាករខ្សែប្រយុទ្ធវ័យចំណាស់ CR7 ដែលបានស៊ុតបញ្ចូលទីបាល់ពិន័យ១១ម៉ែត្ រនិងបាល់បញ្ចូលទី១គ្រាប់ផ្សេងទៀតកាលពីប្រកួតយប់មិញ យកឈ្នះជម្រើសជាតិហុងគ្រី ហើយនោះគឺត្រូវបានគេដឹងថា បានបំបែកកំណត់ត្រាជាច្រើនផងដែរ។ កីឡាករ Cristiano Ronaldo នៅពេលនេះបានក្លាយទៅជាកីឡាករដែលអាចស៊ុតបញ្ចូលទីបានច្រើនបំភុត នៅក្នុងព្រឹត្តិការណ៍ពានរង្វាន់អ៊ឺរ៉ុបមួយនេះហើយបន្ថែម លើសពីនេះគឺបានក្លាយទៅជាកីឡាករ ដំបូងដែលអាចបង្ហាញខ្លួននៅក្នុង ការប្រកួតពានរង្វាន់អ៊ឺរ៉ូដល់ទៅ៥ដង ជាប់គ្នាផងដែរ។ កីឡាកររូបនេះបានបង្ហាញខ្លួន ឲ្យក្រុមជម្រើសជាតិគ្រប់ព្រឹត្តិការណ៍អ៊ឺរ៉ូទាំងអស់គិត ចាប់តាំងតែពីពេលដែលប៉ទូយហ្គាល់ បានធ្វើជាម្ចាស់ផ្ទះពានរង្វាន់នេះកាលពីឆ្នាំ២០០៤ ហើយគាត់នៅតែមានឈ្មោះជាកីឡាករ ខ្សែប្រយុទ្ធជួរមុខរបស់ក្រុម...
ភ្នំពេញៈ កម្ពុជាឈរនៅលំដាប់ទី២ ដែលទទួលបានទុនវិនិយោគច្រើនបំផុតពីវៀតណាម បន្ទាប់ពីសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន VNA ដែលដកស្រង់ទិន្នន័យចេញពីក្រសួងផែនការ និងវិនិយោគរបស់វៀតណាមនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១។ ក្រសួងបានឱ្យដឹងថា ក្នុងចំណោមប្រទេសចំនួន១៥ បានទទួលការវិនិយោគពីប្រទេសវៀតណាមរយៈ៥ខែ គិតពីខែមករាដល់ខែឧសភា ឆ្នាំ២០២១នេះ សហរដ្ឋអាមេរិកជាប្រទេសទទួលបានទឹកប្រាក់វិនិយោគច្រើនជាងគេ ពីវៀតណាមចំនួន៣០៣លានដុល្លារ ស្មើនឹង៥៥,៤% នៃការបោះទុនសរុបរបស់វៀតណាមនៅប្រទេស។ បន្ទាប់មក ប្រទេសកម្ពុជាឈរនៅលំដាប់លេខ២ ដែលទទួលបានទុនវិនិយោគប្រមាណ៨៩,១លានដុល្លារ ឬ១៦,៣%...
មានមនុស្សជាច្រើន មិនបានដឹងទេថាក្រដាស់អាលុយមីញ៉ូម អាចត្រូវបានគេយកទៅប្រើប្រាស់ ក្នុងគោលបំណងផ្សេងៗទៀតក្រៅពីការប្រើវាតែនៅក្នុងចង្ក្រានបាយ។ វាស្ទើរតែមិនគួរឲ្យជឿថា វាមានប្រសិទ្ធភាពក្នុងការព្យាបាលនូវអាការៈឈឺសន្លាក់, រលាក ឬស្នាមដក់ក្រោមភ្នែក។ ជាការពិត អ្នកជំងឺជនជាតិចិន និងរ៉ូស្សីបានជាសះស្បើយពីជំងឺមួយចំនួន បន្ទាប់ពីការព្យាយាមសាកល្បងប្រើនូវការព្យាបាលដោយក្រដាស់អាលុយមីញ៉ូមនេះ ។ ការសិក្សាជាច្រើនបានបង្ហាញក្រដាស់អាលុយមីញ៉ូម គឺមានអត្ថប្រយោជន៍នៅក្នុងការព្យាបាលនូវអាការៈដូចជា៖ ការឈឺចាប់ខ្នង, កញ្ចឹងក,ជើង,ដៃ និងឆ្អឹងសន្លាក់ ឈឺសាច់ដុំ ស្នាមសន្លាកក្រោយវះកាត់ ការរលាក ។ល។...
បរទេស៖ស្របពេលដែលមានភាពតានតឹង កើនឡើង រវាងទីក្រុងប៉េកាំងនិងទីក្រុងវ៉ាស៊ីនតោន កងទ័ពជើងទឹកអាមេរិក បាននិយាយនៅថ្ងៃអង្គារនេះថា ក្រុមនវាយប្រហាររបស់ នាវាផ្ទុកយន្តហោះអាមេរិក ដឹកនាំដោយនាវាផ្ទុកយន្តហោះ USS Ronald Reagan នាពេលថ្មីៗនេះ បានធ្វើដំណើរចូលក្នុងដែនសមុទ្រចិន ខាងត្បូង ជាផ្នែកនៃបេសកកម្មតាមប្រក្រតី។ ជាញឹកញាប់ ប្រទេសចិនតែងតែប្រឆាំងនឹងបេសកកម្មយោធាអាមេរិក នៅដែនសមុទ្រចិនខាងត្បូង ដោយនិយាយថា ពួកវាមិនបានជួយលើកកម្ពស់សន្តិភាព ឬក៏ស្ថិរភាពនោះទេ ហើយសេចក្តីប្រកាសរសប់ទ័ពជើងទឹកអាមេរិកនេះ...
បរទេស៖ មនុស្សរាប់សិបនាក់នៅក្នុងទីក្រុង ហូជិមិញ ប្រទេសវៀតណាម ត្រូវបានចាប់ខ្លួនពីបទចូលរួមលេងល្បែងភ្នាល់បាល់ខុសច្បាប់ដែលមានទឹកប្រាក់រហូតដល់ ១,៥ ទ្រីលានដុង ស្មើនឹង ៦៥,៤១ លានដុល្លារ ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា លោកត្រឹង ង៉ុកហាប្រធាននាយកដ្ឋានប៉ូលីសព្រហ្មទណ្ឌបាននិយាយថា មន្រ្តីជាង ១០០...
អេស្ប៉ាញ ៖ក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្កាល់ និងក្រុមបាល់ទាត់ ជម្រើសជាតិបារាំង ទទួលបាន៣ពិន្ទុដូចគ្នា នៃព្រឹត្តិការណ៍ការប្រកួតបាល់ទាត Euro ២០២០ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ សម្រាប់ការប្រកួតវគ្គសន្សំពិន្ទុពូលF។ ក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្កាល់បានយកឈ្នះ លើក្រុមបាល់ទាត់ជម្រើសជាតិប្រទេសហុងគ្រី ក្នុងលទ្ធផល៣ទល់នឹង០ ចំណែកក្រុមម្ចាស់ជើងឯកពិភពលោកបារាំង ទទួលជ័យជម្នះលើក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ ដោយសារតែគ្រាប់បាល់បញ្ចូលទីខ្លួនឯងរបស់កីឡាករ Mats Hummels លទ្ធផល១ទល់នឹង០៕
តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បានអំពាវនាវឱ្យមានការស៊ើបអង្កេតពេញលេញលើ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិក្នុងកំឡុងពេលបង្ក្រាបគ្រឿងញៀនដ៏ខ្លាំងក្លាដែលដឹកនាំដោយរដ្ឋាភិបាលហ្វីលីពីន។ ICC ធ្លាប់បានបើកការស៊ើបអង្កេត បឋមទៅនឹងសង្គ្រាមគ្រឿងញៀននៅឆ្នាំ ២០១៨ ដោយធ្វើឱ្យ ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បានដកខ្លួនចេញពីតុលាការព្រហ្មទណ្ឌអន្តរជាតិនេះ ភ្លាមៗបន្ទាប់ពីនោះ។ ប្រជាជនស៊ីវិលរាប់ពាន់នាក់ត្រូវបានគេដឹងថាបានស្លាប់នៅក្រោមយុទ្ធនាការនេះ។ ទិន្នន័យជាតិបានបង្ហាញថាមានមនុស្សស្លាប់ជាង ៦ពាន់នាក់ ប៉ុន្តែក្រុមសិទ្ធិមនុស្សអន្តរជាតិបានព្រមានជាយូរមកហើយថាតួលេខអ្នកស្លាប់ពិតប្រាកដអាចខ្ពស់ជាងនេះឆ្ងាយណាស់។ អ្នកនាំពាក្យប្រធានាធិបតីលោក Duterte បាននិយាយថារដ្ឋាភិបាលរបស់លោកនឹងមិនសហការជាមួយការស៊ើបអង្កេតណាមួយរបស់ ICC...