បរទេស៖អតីតមន្ត្រីជាន់ខ្ពស់ សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ បានជំរុញក្រសួងការពារជាតិនិងក្រសួងការបរទេសអាមេរិក ឲ្យប្រឹងប្រែងបន្ថែមក្នុងការផ្តល់ទិដ្ឋាការ ដល់ជនជាតិអាហ្វហ្គានីស្ថាន ដែលបានធ្វើការងារឲ្យសហរដ្ឋអាមេរិក នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន មុនពេលកងកម្លាំងអាមេរិកដកចេញ។ នៅក្នុងលិខិតផ្ញើជូនលោករដ្ឋមន្ត្រីការបរទេស Antony Blinken និងលោករដ្ឋមន្ត្រីការពារជាតិ Lloyd Austin លោកបាននិយាយថា “ប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក មានពេញទៅដោយឧទាហរណ៍ ដែលយើងមិនយល់ឬក៏រៀបចំត្រៀមខ្លួន ដើម្បីកាត់បន្ថយផលវិបាកដ៏អាក្រក់ ដែលអាចនឹងប្រឈមចំពោះអ្នកទាំងឡាយ ដែលឈរនៅជាមួយយើង...
អាមេរិក៖វេទិកាប្រព័ន្ធផ្សព្វផ្សាយ សង្គមយក្សសហរដ្ឋអាមេរិក Instagram បានបន្ថែមជម្រើសនៃមុខងារសម្រាប់អ្នកប្រើប្រាស់ ដើម្បីបង្ហាញសំឡេង នៅលើទម្រង់របស់ពួកគេយោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវ។ ឥឡូវនេះអ្នកប្រើប្រាស់ អាចបង្ហាញអត្តសញ្ញាណសម្គាល់ផ្សេងៗ គ្នារហូតដល់ទៅ៤ពីជម្រើសដែលជ្រើសរើសដោយបណ្តាញ ដែលគ្រប់គ្រងដោយក្រុមហ៊ុន បណ្តាញផ្សព្វផ្សាយសង្គមយក្សសហរដ្ឋអាមេរិក Facebook ។ សេចក្តីថ្លែងការណ៍មួយ បាននិយាយថា ការកំណត់ថ្មីត្រូវបានធ្វើឡើងអាចរកបាននៅក្នុងប្រទេសមួយចំនួន ដែលមានផែនការជាច្រើនទៀត។ ម្ចាស់គណនីក៏អាចជ្រើសរើសសម្រាប់បញ្ចេញ សំឡេងដែលពួកគេចង់បានដើម្បីបង្ហាញសម្រាប់តែអ្នកដើរតាម ចំណែកអ្នកប្រើប្រាស់ក៏អាចស្នើសុំចំណងជើងដែលមិនទាន់មានតាមរយៈទំព័រជំនួយរបស់ Instagram ។...
អតីតបវរកញ្ញាមីយ៉ាន់ម៉ាម្នាក់បានចូលរួម ជាមួយក្រុមឧទ្ទាមជនជាតិភាគតិច ដើម្បីកាន់អាវុធប្រយុទ្ធប្រឆាំងនឹងរបបយោធារបស់ប្រទេសនេះ ដែលបានបំផ្លាញប្រជាធិបតេយ្យ ទម្លាក់រដ្ឋាភិបាលលោកស្រី អង់សាន ស៊ូជី។ មានឈ្មោះថា Htar Htet Htet បានតំណាងឱ្យមីយ៉ាន់ម៉ានៅក្នុងការប្រកួតបវរកញ្ញា Miss Grand Internationalលើកដំបូងនៅប្រទេសថៃក្នុងឆ្នាំ ២០១៣។ កន្លងទៅ៨ឆ្នាំយ៉ាងលឿន ស្ដ្រីវ័យ៣២ឆ្នាំរូបនេះបច្ចុប្បន្នកំពុងស្ថិតនៅក្នុងព្រៃ ដែលគ្រប់គ្រងដោយក្រុមឧទ្ទាមប្រដាប់អាវុធជនជាតិភាគតិច។ នាង បានបង្ហោះរូបភាពមួយសន្លឹកទៅកាន់ទំព័រហ្វេសប៊ុករបស់នាងនៅសប្តាហ៍នេះ ដោយស្លៀកពាក់ឈុតខ្មៅនិងស្ពាយកាំភ្លើងវែង...
លោក Jurgen Klopp បានធ្វើការរិះគន់ ដល់អ្នករៀបចំកាលវិភាគប្រកួតរបស់ Premier League ដែលរៀបឲ្យ Manchester United លេង៣ប្រកួត ក្នុងរយៈពេល៥ថ្ងៃ។ ធ្វើដំណើរទៅលេងជាមួយ Aston Villa កាលពីថ្ងៃអាទិត្យ បន្ទាប់មកធ្វើជាម្ចាស់ផ្ទះទទួល Leicester ថ្ងៃអង្គារ ហើយយប់នេះ United ត្រូវលេងជាមួយ...
កីឡាករខ្សែការពារឆ្នើមរបស់ក្រុមមេឃខៀវ Man City ម្នក់ដែលធ្លាប់បានលេងឲ្យជំរើសជាតិបារាំងតាំងតែពីឈុតថ្នាល យុវជននោះប៉ុន្តែ មកដល់ពេលនេះនៅតែមិនទាន់ ទទួលបានឧិកាសក្នុងការលេង ឲ្យឈុតធំម្តងណាឡើយហើយតែងតែត្រូវបានបដិសេធ ដោយគ្រូបង្វឹកលោកDidier Deschamps រហូតមក។ កីឡាករ Aymeric Laporteត្រូវបាន the Goal នៅថ្ងៃនេះចេញផ្សាយថានឹងអាចសម្រេចចិត្តក្នុងការប្តូរទៅលេងឲ្យក្រុមជំរើសជាតិ អេស្បាញវិញ នៅក្នុងព្រឹត្តិការណ៍ពានរង្វាន់ EURO ខាងមុខនេះ។ សហព័ន្ធបាល់ទាត់ជាតិអេស្បាញកំពុងរៀបចំឯកសារយ៉ាងមមាញឹកដើម្បីធ្វើការស្នើសុំទៅកាន់...
ចិន៖ ប្រសិនបើអធិរាជដំបូងរបស់ប្រទេសចិន Qinshihuang នៃរាជវង្សឈីន (២២១-២០៦ មុនគ. ស) នៅតែមានជីវិតនៅឡើយ ព្រះចៅប្រហែល ជាកត់សម្គាល់ថា ធាតុមួយចំនួននៃកងទ័ពក្រោមដីរបស់ព្រះចៅបាន បន្សល់ទុកសមមិត្តចម្បាំង របស់ពួកគេនៅសប្តាហ៍នេះ។ នៅថ្ងៃទី ១៨ ខែឧសភាសារមន្ទីរដែលទើបសាងសង់ ថ្មីត្រូវបានរចនាឡើងដើម្បីបង្ហាញរទេះសេះ និងសេះលង្ហិនជីកចេញពីព្រះចេតិយរបស់ព្រះចៅ អធិរាជនឹងបើកឲ្យសាធារណជននៅទីក្រុងស៊ីអានខេត្តសាអានស៊ី ដោយវត្ថុបុរាណទាំងនោះ ត្រូវបានរើនៅទីនោះនៅត្រឹមថ្ងៃពុធយោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។ នេះជាគំនិតមួយដើម្បីបង្ហាញពីតម្លៃប្រវត្តិសាស្ត្ររបស់វត្ថុ...
ប្រកួតយប់មិញនេះ Barcelona ធ្វើបានត្រឹមស្មើប៉ុណ្ណោះជាមួយ នឹងក្រុមនៅពាក់កណ្តាលតារាង Levante ទោះបីជាមានឧិកាសគ្រប់គ្រង បាល់រហូតទៅដល់៦០ភាគរយ ក្តីនិងស៊ុតចេញបាន ៨ដង ចំគោលដៅ៥ដង។ ជាលទ្ធផល៣ទល់នឹង៣មានន័យថា Barcelona បានបាត់បង់ឧិកាសលើកពាន សាជាថ្មីម្តងទៀតហើយទៅឲ្យ AT Madrid និង Real Madrid ដែលមាននៅសល់ប្រកួតក្តីដៃច្រើនជាង និងមានពិន្ទុច្រើនជាងផងនោះ។ Messi...
ទោះបីជាមានឧិកាសគ្រប់គ្រង បាល់បាល់បានតែ៤៧ភាគរយ ក្តីប៉ុន្តែ Leicester City ដែលជាក្រុមភ្ញៀវបានយកជ័យជំនះ បានយ៉ាងធំធេងនៅលើទឹកដីរបស់ Man UTD។ លទ្ធផល២គ្រាបទល់នឹង១បានជួយឲ្យ Leicester City យកបាន៣ពិន្ទុងាយៗពី Man UTD ដែលកំពុងត្រូវការពិន្ទុតាម Man City ស្ថិតនៅកំពូលតារាង។ ១គ្រាប់ដំបូងកើតឡើងតាំងតែពីនាទីទី១០ ដោយកីឡាករ Luke...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃពុធនេះបានឲ្យដឹងថាសហរដ្ឋអាមេរិកនិងប្រទេសអ៊ុយក្រែន បានបើកដំណើរការសមយុទ្ធយោធា មួយជាមួយគ្នា នៅក្នុងតំបន់សមុទ្រខ្មៅកាលពីថ្ងៃអង្គារម្សិលមិញនេះ។ យោងតាមការបញ្ជាក់បន្ថែម ដោយកងកម្លាំងនាវានៃប្រទេសអ៊ុយក្រែនបានបញ្ជក់ទៀតថា នាវាឃ្លាំមើលឧទ្ធម្ភាគចក្រប្រឆាំងនាវាមុជទឹករបស់អ៊ុយក្រែនព្រមទាំងកងកម្លាំង កងទ័ពជើងទឹក របស់អាមេរិកជាច្រើនបានចូលរួម នៅក្នុងសមយុទ្ធយោធាមួយនេះ។ សេចក្តីថ្លែងការណ៍ដដែល បានបន្តថាសមយុទ្ធយោធាធ្វើឡើងក្នុងគោលបំណងសំខាន់ដើម្បីធានា ដល់សន្តិសុខនៅក្នុងតំបន់សមុទ្រខ្មៅនិងពង្រឹងសមត្ថភាពនៃកងកម្លាំង របស់អាមេរិកនិងអ៊ុយក្រែនរួមគ្នាដែលជាផ្នែកមួយនៃក្រុមដែលត្រូវបានគេស្គាល់ថាជាក្រុមយុទ្ធសាស្ត្រស្តង់ដែលស្ថិតនៅក្នុងអង្គការនៃសទ្ធិសញ្ញាអាត្លង់ទិកខាងជើងឬ NATO៕ ប្រែសម្រួល៖ស៊ុនលី
រ៉ូម៉ាំង៖កីឡាការិនីវាយកូនបាល់ Naomi Osaka តឹងមាត់តឹងកពាក់ព័ន្ធនឹងកីឡាអូឡាំពិក ទីក្រុងតូក្យូគួរតែត្រូវបានធ្វើឡើងចំពេលមាន ការរីករាលដាលនៃជំងឺឆ្លងវីរុសទេ បន្ទាប់ពីកីឡាការិនីកីឡាការិនី វាយកូនបាល់លំដាប់ទី ២ តំណាងឲ្យប្រទេសជប៉ុនត្រូវ បានគេសួរអំពីការប្រកួតនៅព្រឹត្តិការណ៍ Italian Open យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ កីឡាការិនីវាយកូនបាល់ Naomi Osaka និយាយថា ជាការពិតខ្ញុំចង់និយាយថា ខ្ញុំចង់ឲ្យកីឡាអូឡាំពិកកើតឡើងព្រោះខ្ញុំជាអត្តពលិកហើយនោះជាអ្វីដែលខ្ញុំបានរង់ចាំពេញមួយជីវិតរបស់ខ្ញុំ។ កីឡាការិនីបានបន្ថែមថា ប៉ុន្តែខ្ញុំគិតថា...