កីឡា

Laporte ទំនងជាចាប់យក ជំរើសជាតិអេស្បាញវិញ ជំនួសឲ្យបារាំង

កីឡាករខ្សែការពារឆ្នើមរបស់ក្រុមមេឃខៀវ Man City ម្នក់ដែលធ្លាប់បានលេងឲ្យជំរើសជាតិបារាំងតាំងតែពីឈុតថ្នាល យុវជននោះប៉ុន្តែ មកដល់ពេលនេះនៅតែមិនទាន់ ទទួលបានឧិកាសក្នុងការលេង ឲ្យឈុតធំម្តងណាឡើយហើយតែងតែត្រូវបានបដិសេធ ដោយគ្រូបង្វឹកលោក
Didier Deschamps រហូតមក។

កីឡាករ Aymeric Laporteត្រូវបាន the Goal នៅថ្ងៃនេះចេញផ្សាយថានឹងអាចសម្រេចចិត្តក្នុងការប្តូរទៅលេងឲ្យក្រុមជំរើសជាតិ អេស្បាញវិញ នៅក្នុងព្រឹត្តិការណ៍ពានរង្វាន់ EURO ខាងមុខនេះ។

សហព័ន្ធបាល់ទាត់ជាតិអេស្បាញកំពុងរៀបចំឯកសារយ៉ាងមមាញឹកដើម្បីធ្វើការស្នើសុំទៅកាន់ FIFA ហើយប្រសិនជាអាចទៅរួចកីឡាកររូបនេះនឹងអាច បង្ហាញវត្តមាន ចាប់ដៃគូគ្នាជាមួយនឹងកីឡាករ Eric Garcia នៅក្នុងពានរង្វាន់ EURO ជាមិនខាន។

កីឡាករវ័យ២៦ឆ្នាំរូបនេះ កើតនៅភាគខាងត្បូងនៃប្រទេសបារាំងទីក្រុង Agen ប៉ុន្តែទោះបីជាយ៉ាងណាក្តីដោយមានជីតាជាជនជាតិ អេស្បាញនិងការ ប្រើប្រាស់ភាសា អេស្បាញបានផងនោះ មានន័យថាគាត់មានសិទ្ធគ្រប់គ្រាន់ដើម្បីលេងឲ្យអេស្បាញ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top