បរទេស៖យោងតាមអត្ថបទ ដែលត្រូវបានចេញផ្សាយ ដោយ Irish Times នៅថ្ងៃអង្គារនេះប៉ាឡេស្ទីនបានបើកការវាយប្រហារ ដោយគ្រាប់រ៉ូកែតសំដៅ អ៊ីស្រាអ៊ែល ខណៈដែលអ៊ីស្រាអ៊ែល បានឆ្លើយតបដោយវាយប្រហារ តាមអាកាសសំដៅតំបន់ហ្គាហ្សានៅក្នុងហេតុការណ៍ជម្លោះថ្មី ដ៏ខ្លាំងក្លាមួយ ទៀតនៅក្បែរនឹង ទីក្រុងយេរូសាឡឺម។ ស្នូរផ្ទុះត្រូវបានលឺចេញពីអគារជាច្រើន ក្នុងតំបន់ហ្គាហ្សាហើយគ្រាប់រ៉ូកែត របស់ប៉ាឡេស្ទីនបានបង្ខំឲ្យពលរដ្ឋអ៊ីស្រាអ៊ែល ជាច្រើននៅភាគខាងត្បូង នៃទីក្រុងបាននាំគ្នាជន្លៀសគ្នា ចេញរកកន្លែងសុវត្ថិភាព តាំងតែពីពេលយប់មកម្ល៉េះហើយ មកដល់ពេលនេះ...
អូស្ត្រាលី៖កីឡាការិនីហែលទឹកអូស្រ្តាលី Cate Campbell ទទួលបានចាក់វ៉ាក់សាំងការពារមេរោគCOVID-19 របស់នាងនៅពេលនាងត្រៀមខ្លួន សម្រាប់ចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិកលើកទី៤ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ម្ចាស់មេដាយមាសអូឡាំពិក២ជំនាន់ កាលពីថ្ងៃច័ន្ទបានទទួលចាក់វ៉ាក់សាំង Pfizer ដំបូងរបស់នាងលើកទី២ដងនៅសាកលវិទ្យាល័យ Queensland Academy of Sport ក្នុងទីក្រុង Brisbane ជា កន្លែងមួយក្នុងចំណោមកន្លែងចំនួន៥ដែលអត្តពលិក បានតម្រង់ជួរនៅថ្ងៃនៃកម្មវិធី។ កីឡាការិនី...
អាមេរិក៖លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន SpaceX មានប្រសាសន៍ថា SpaceX អាចនឹងហោះហើរផ្កាយរណប Starship SN15 ថ្មីឆាប់ៗនេះ បន្ទាប់ពីការចុះចតជាប្រវត្តិសាស្ត្ររបស់រ៉ុក្កែតកាលពីសប្តាហ៍មុន បានឈានដល់គោលដៅបង្កើត នាវា ដែលអាចប្រើឡើងវិញបាននឹងនាំមនុស្សទៅភពព្រះអង្គារ នេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។ នាយកប្រតិបត្តិ Elon Musk បានបង្ហើបនៅលើ Twitter...
តូក្យូ៖ មេដឹកនាំគណបក្សប្រឆាំង ដ៏ធំរបស់ជប៉ុនបានមានប្រសាសន៍កាលពីថ្ងៃច័ន្ទថា គ្មានវិធីណាអាចរៀបចំព្រឹត្តិការណ៍ការប្រកួត កីឡាអូឡាំពិកទីក្រុងតូក្យូ នៅរដូវក្តៅនេះបានទេ ដោយសាកសួរលោកនាយករដ្ឋមន្រ្តី Yoshihide Suga ថា ការធានាឲ្យមានវិធានការណ៍ការពារមេរោគCOVID-19 មានគ្រប់គ្រាន់នៅកន្លែងប្រកួតឬនៅយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។លោកYukio Edanoប្រធានគណបក្សប្រជាធិបតេយ្យធម្មនុញ្ញជប៉ុន បាននិយាយនៅក្នុងសន្និសីទសភាថា ជាអកុសលយើងត្រូវតែនិយាយថា វាមិនអាចទៅរួចទេក្នុងការការពារជីវិត សុខភាព និងជីវភាពរស់នៅរបស់ប្រជាជនជប៉ុន នៅពេលប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក។ ការឆ្លងបានកើនឡើងនៅ...
តូក្យូ៖ ទីប្រឹក្សាជាន់ខ្ពស់របស់រដ្ឋាភិបាល ជប៉ុននិយាយពីការរាតត្បាត និងការអស់សំណើចនឹងការអំពាវនាវឲ្យលុបចោលការប្រកួតកីឡាអូឡាំពិកកំពុង ធ្វើឲ្យប៉ះពាល់ដល់សាធារណជន២ឬ៣ថ្ងៃបន្ទាប់ពី ប្រទេសជប៉ុនបានប្រកាសអាសន្ននៅក្នុងទីក្រុងតូក្យូ និងតំបន់ចំនួនបីផ្សេងទៀតរហូតដល់ចុងខែឧស ភាយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ សាស្រ្តាចារ្យនៅសាកលវិទ្យាល័យ Kaetsu លោក Yoichi Takahashi បានប្រដូចចំនួនករណីឆ្លងCOVID-19 នៅប្រទេសជប៉ុនទៅនឹងជំងឺរបេង ហើយលោកបានបន្ថែមថា ដូច្នេះអ្នកកំពុងប្រាប់ខ្ញុំថាប្រជាជនចង់លុបចោលការប្រកួតកីឡាអូឡាំពិកសម្រាប់រឿងនេះ? អ្នកប្រើប្រាស់Twitter ម្នាក់បាននិយាយថា ខ្ញុំមិនជឿថា ទីប្រឹក្សារដ្ឋាភិបាល ពិសេសគឺជាមនុស្សដែលនឹងបន្ទាបសេចក្តីស្លាប់របស់មនុស្សគ្រាន់តែចង់ធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាអូឡាំពិក។...
អង់គ្លេស៖ការសិក្សាថ្មីមួយបានបង្ហាញថា ការឃ្លាតឆ្ងាយពីសង្គមពិតជាពិបាកសម្រាប់អ្នកចូលចិត្តទៅហាងផឹកស៊ី បន្ទាប់ពីហាងទំាង នេះបើកដំណើរការវិញ ពេលអ្នកផឹកស្រាជាមួយជនចម្លែករក្សាចម្ងាយឆ្ងាយ នៅពេលពួកគេស្រវឹងកាន់តែខិតជិតស្និទ្ធនឹងគ្នា នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ យោងទៅតាមអ្នកស្រាវជ្រាវនៅសហរដ្ឋអាមេរិកបានឲ្យដឹងថា ជនចម្លែកដែលផឹកស្រាជាមួយគ្នាអាចរក្សាចម្ងាយរបស់ពួកគេតាំងពីដំបូង ប៉ុន្តែខិតជិតរាងកាយនៅពេលពួកគេស្រវឹង។ អ្នកជំនាញនៅសាកលវិទ្យាល័យ Illinois Urbana-Champaign បានប្រៀបធៀបផលប៉ះពាល់នៃភេសជ្ជៈមានជាតិអាល់កុល និងមិនមានជាតិអាល់កុល ទៅលើការឃ្លាតឆ្ងាយរវាងមិត្តភក្តិ និងមនុស្សចម្លែក។ នៅក្នុងបន្ទប់ពិសោធន៍អាល់កុលបានបណ្តាលឲ្យ មនុស្សចម្លែកកាន់តែជិតស្និទ្ធនឹងគ្នាក្នុងពេលផ្លាស់ប្តូរសង្គមកាត់បន្ថយភាពជិតស្និទ្ធនៃរាងកាយក្នុងអត្រាមួយជាមួយ នឹងផលប៉ះពាល់ដ៏មានសក្តានុពលសម្រាប់សុខភាពសាធារណៈ ។ការសិក្សាបង្ហាញថា ព្យាយាមអនុវត្តទម្រង់ណាមួយនៃភាពខុសគ្នានៃសង្គម...
ញ៉ូដេលី៖ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ថា ក្រុមគ្រូពេទ្យបានលើកឡើងកាលពីថ្ងៃច័ន្ទទី ១០ ខែឧសភាថា ចំនួនអ្នកជំងឺដែលកំពុងកើនឡើង និងបច្ចុប្បន្នដែលបានរកឃើញនៅក្នុងប្រទេសឥណ្ឌា កំពុងឆ្លងវីរុសផ្សិត និងករណីកម្រដែលសម្លាប់មនុស្ស ខណៈដែលប្រជាជាតិដ៏ធំមួយនេះកំពុងតែប្រយុទ្ធដើម្បីទប់ទល់នឹងការផ្ទុះឡើងនៃករណីវីរុស ។ ប្រទេសដែលមានប្រជាជនច្រើនជាងគេលំដាប់ទី២នៅលើពិភពលោក កាលពីថ្ងៃចន្ទ បានរាយការណ៍ថា មានអ្នកឆ្លងវីរុសថ្មីជិត៣៧០.០០០ នាក់នាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់២២.៧ លាននាក់...
ប៉េកាំង៖ អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃសុក្របានផ្តល់សុពលភាពវ៉ាក់សាំងកូវី-១៩ ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Sinopharm របស់ចិន សម្រាប់ការប្រើប្រាស់បន្ទាន់ ដែលជាការស្វាគមន៍យ៉ាងទូលំទូលាយ ពីសំណាក់មន្រ្តី និងអ្នកជំនាញទូទាំងពិភពលោកហើយបានផ្តល់អត្ថប្រយោជន៍ ដល់ការប្រយុទ្ធជាសកលប្រឆាំងនឹងជំងឺរាតត្បាត។ លោកស្រី Musarrat Amin អ្នកវិភាគសន្តិសុខយុទ្ធសាស្ត្រប៉ាគីស្ថានបានលើកឡើងថា នេះគឺជា “ជោគជ័យដ៏ធំធេង និងមានអត្ថប្រយោជន៍សម្រាប់ពិភពលោក” ពីព្រោះវ៉ាក់សាំង Sinopharm COVID-19...
ជប៉ុន៖ ការសិក្សាវិទ្យាសាស្ត្របានរកឃើញថា បុរសដែលមានច្រមុះធំពិតជាមាន លិង្គវែងជាងមុនដែលមានប្រវែងយ៉ាងហោចណាស់ ៥,៣ អ៊ីញ (១៣,៤២ ស. ម)ប៉ុននឹងផ្លែត្រសក់នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ទោះយ៉ាងណាអ្នកដែលមានស្នាមញញឹមមិនសូវលេចធ្លោមានសរីរាង្គភេទមានប្រវែងត្រឹមតែ ៤,១ អ៊ីញ (១០.៣៧ ស.ម។ ) នៅពេលវាឡើងរឹងហើយ។ អ្នកស្រាវជ្រាវបាននិយាយថា ការពិតទំហំច្រមុះទាក់ទងនឹងប្រវែងលិង្គលាតសន្ធឹង នោះបង្ហាញថា ប្រវែងលិង្គមិនអាចត្រូវបានកំណត់ដោយអាយុកម្ពស់ ឬទម្ងន់រាងកាយទេ ប៉ុន្តែត្រូវបានកំណត់រួចហើយមុនពេលកើត។...
រដ្ឋកាលីហ្វ័រញ៉ា៖ក្រុមហ៊ុម Epic Games សង្ឃឹមថានឹងរុះរើបន្ទាយព័ទ្ធជុំវិញ iPhone របស់ក្រុមហ៊ុនបច្ចេកវិទ្យាកយក្សអាមេរិក Apple និងApp Store របស់ខ្លួននោះ ក្រុមហ៊ុនផលិតវីដេអូហ្គេមប្រហែល ជាត្រូវការដាក់កាំភ្លើងធំធុនធ្ងន់ៗចូលទៅក្នុងសប្តាហ៍ទី ២ នៃការកាត់ក្តីមួយដែលគំរាមកំហែងដល់អាណាចក្រមានតម្លៃ ២ពាន់ពាន់លានដុល្លាររបស់ Apple យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ រហូតមកដល់ពេលនេះ យ៉ាងហោចណាស់ Epic មានបញ្ហាក្នុងការបង្ហាញនូវការចោទប្រកាន់របស់ខ្លួនថា App...