ព្រឹត្តិការណ៍

ប៉ាឡេស្ទីននិងអ៊ីស្រាអ៊ែរ បន្តប៉ះទង្គិចគ្នាថ្ងៃទី២ ស្លាប់២នាក់ និងរបួសច្រើននាក់

បរទេស៖យោងតាមអត្ថបទ ដែលត្រូវបានចេញផ្សាយ ដោយ Irish Times នៅថ្ងៃអង្គារនេះប៉ាឡេស្ទីនបានបើកការវាយប្រហារ ដោយគ្រាប់រ៉ូកែតសំដៅ អ៊ីស្រាអ៊ែល ខណៈដែលអ៊ីស្រាអ៊ែល បានឆ្លើយតបដោយវាយប្រហារ តាមអាកាសសំដៅតំបន់ហ្គាហ្សានៅក្នុងហេតុការណ៍ជម្លោះថ្មី ដ៏ខ្លាំងក្លាមួយ ទៀតនៅក្បែរនឹង ទីក្រុងយេរូសាឡឺម។

ស្នូរផ្ទុះត្រូវបានលឺចេញពីអគារជាច្រើន ក្នុងតំបន់ហ្គាហ្សាហើយគ្រាប់រ៉ូកែត របស់ប៉ាឡេស្ទីនបានបង្ខំឲ្យពលរដ្ឋអ៊ីស្រាអ៊ែល ជាច្រើននៅភាគខាងត្បូង នៃទីក្រុងបាននាំគ្នាជន្លៀសគ្នា ចេញរកកន្លែងសុវត្ថិភាព តាំងតែពីពេលយប់មកម្ល៉េះហើយ មកដល់ពេលនេះ ពលរដ្ឋបាឡេស្ទីន២រូបបាត់បង់ជីវិត និងជាង១០០នាក់ទៀត រងរបួស នេះបើយោងតាមការបញ្ជាក់ជាផ្លុវការដោយ អជ្ញាធរខាងប៉ាឡេស្ទីន។

ដោយឡែកខាងអ៊ីស្រាអ៊ែលវិញពលរដ្ឋរបស់ខ្លួន៦នាក់ បានទទួលរងរបួសដោយសារគ្រាប់រ៉ូកែត។គួរឲ្យដឹងដែរថា ការប៉ះទង្គិចគ្នាចាប់ផ្តើមតាំងតែពីថ្ងៃចន្ទដែលត្រឹមតែមួយថ្ងៃប៉ុណ្ណោះកុមារ៩នាក់ បានបាត់បង់ជីវិតក្នុងចំណោមមនុស្សបាត់បង់ជីវិតទាំង២០ នៅក្នុងតំបន់ហ្គាស្សា៕

Most Popular

To Top