កេនយ៉ា៖ក្រុមអ្នកអភិរក្សសត្វព្រៃ បាននាំចាប់សត្វក្រពើមួយក្បាល រស់នៅក្នុងទឹកដើម្បីជួយសង្គ្រោះសត្វកវែង Nubian ដែលកំពុងរងគ្រោះថ្នាក់ជិតផុតពូជ ជាប់នៅលើកោះលិចទឹកមួយនៅប្រទេសកេនយ៉ា ហើយដឹកសត្វនេះតាមទន្លេមានចម្ងាយ ៤ ម៉ាយដើម្បីសុវត្ថិភាពនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ សត្វកវែងមានឈ្មោះថា Asiwa គឺជាសត្វមួយក្បាលក្នុងចំណោមសត្វ ៨ ក្បាលដែលជាប់គាំងលើកោះដោយចៃដន្យ ដោយសារតែពេឡថ្ងៃមានភ្លៀងធ្លាក់ខ្លាំងធ្វើឲ្យកាត់ផ្តាច់ផ្លូវចូលដីគោកដោយទុកហ្វូងសត្វនៅលើកោះ Longicharo ។ សត្វAsiwa ត្រូវបានគេដាក់ចូលទៅក្នុងទូកធ្វើពីដែកថែប និងបាំងក្រណាត់ដោយមានជំនួយពីក្រុម ហើយបន្ទាប់មកដឹក៤ ម៉ាយតាមទន្លេវិញដើម្បីសុវត្ថិភាព។...
វ៉ាស៊ីនតោន៖ ចំនួនអ្នកស្លាប់ដោយ សារជំងឺកូវីដ- ១៩ នៅអាមេរិកបានកើនឡើងដល់ ២៧ម៉ឺននាក់កាល ពីថ្ងៃអង្គារ នេះបើយោងតាម មជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវិស្វកម្មប្រព័ន្ធ (CSSE) នៅសាកលវិទ្យាល័យ Johns Hopkins។ ជាមួយនឹងចំនួនឯកត្តជន ដែលមានដល់ ១៣,៦ លាននាក់ចំនួន អ្នកស្លាប់នៅទូទាំងសហរដ្ឋអាមេរិក បានកើនឡើងដល់ ២៧០,០០៣នាក់ គិតត្រឹមម៉ោង...
តារាឆ្នើមវ័យចំណាស់ CR7 បានឈានទៅដល់ជោគជ័យ របស់ខ្លួនបន្ថែមទៀតនៅក្រោយពេលដែលអាចស៊ុតបញ្ចូលទីគ្រាប់២ជូនក្លឹបកាលពីប្រកួត យប់មិញ។ Cristiano Ronaldo អាចស៊ុតបញ្ចូលទីគ្រាប់ទី៧៥០ របស់គាត់នៅក្នុងការប្រកួតយប់ថ្ងៃពុធម្សិលមិញប៉ះនឹងក្រុម Dynamo Kiev នៅនាទីទី៧៥និងក៏ជាគ្រាប់បាល់ទៅ១០របស់គាត់សម្រាប់ក្លឹបនៅរដូវកាលនេះ ដោយ៨គ្រាប់នៅលីគនិង ២គ្រាប់នៅ Champion League។ គួរឲ្យដឹងដែរថាមកដល់ពេលនេះ កីឡាករអាជីពដែលនៅបន្តលេងបាល់ហើយមានគ្រាប់លើសពី៥០០នោះ គឺ មានតែ៤នាក់ ប៉ុណ្ណោះគឺ Messi,...
ក្រុមហ៊ុនវីរៈ ប៊ុនថាំ ត្រូវការជ្រើសរើសបុគ្គលិកផ្នែកបញ្ញើអីវ៉ាន់ គ្រប់សាខាក្នុងទីក្រុងភ្នំពេញនិងតាមបណ្ដាខេត្ត ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍ ឬក៏គិតថា មានសមត្ថភាព អាចមកដាក់ CV ផ្ទាល់នៅសាខាកណ្ដាលអាស័យដ្ឋានៈ ដីឡូតិ៍64F ផ្លូវទន្លេសាប ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បើទោះបីមាន ឬគ្មានបទពិសោធន៍ ក៏អាចសាកល្បងធ្វើការសម្ភាសន៍បានដែរ នឹងទទួលបានអត្ថប្រយោជន៍ផ្សេងៗជាច្រើន។ សូមទំនាក់ទំនងទូរស័ព្ទលេខៈ 093...
បរទេស៖ លោកចូបៃដិ នដែលត្រូវបានប្រកាស ជាប្រធានាធិបតីជាប់ឆ្នោត ដោយប្រព័ន្ធផ្សព្វផ្សាយនោះ បានប្រាប់កាសែត The New York Times ថា លោកមិនមានផែនការដកពន្ធ ២៥ ភាគរយលើទំនិញចិនដែលមានតម្លៃ ២៥០ ពាន់លានដុល្លារដែលកំណត់ ដោយរដ្ឋបាលរបស់លោកដូណាល់ត្រាំ ភ្លាមៗនោះទេ បន្ទាប់ពីចូលសេតវិមាន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២...
Cristiano Ronaldo រកបានគ្រាប់ទី៧៥០ក្នុងអាជីព ជួយ Juventus យកឈ្នះ Dynamo Kyiv ៣-០ កាលពីយប់មិញ។ ហើយប្រកួតនេះមានអាជ្ញាកណ្ដាលដោយ Stephanie Frappart ក្លាយជាស្ត្រីដំបូងដែលកាត់ក្ដីក្នុងការប្រកួត Champions League បុរស។ ក្នុងការប្រកួត Federico Chiesa រកបានគ្រាប់ទីមួយឲ្យ Juventus។...
ការប្រកួតក្នុងវគ្គសន្សំពិន្ទុពានរង្វាន់ Champions League បានបញ្ចប់ការប្រកួតទី៥គ្រប់ពូលហើយ ក្នុងនោះគេរកឃើញ៩ក្រុមដំបូង បានឈានចូលវគ្គ១៦ក្រុមចុងក្រោយ។ ក្លឹបមកពីអង់គ្លេស៣រួមមាន Manchester City, Liverpool និង Chelsea បានកក់កៅអីវគ្គ១៦ក្រុមដូចគ្នា ដោយពួកគេបច្ចុប្បន្នឈរ កំពូលតារាងក្នុងពូលរបស់ពួកគេនីមួយៗ។ ត្បិតតែនៅសល់មួយប្រកួតទៀត ប៉ុន្តែពួកគេមានពិន្ទុ ដាច់ក្រុមលេខ២រួចទៅហើយ គ្រប់គ្រាន់អាចកាន់កាប់កំពូលតារាងបាន។ Bayern Munich និង...
កីឡាករខ្សែប្រយុទ្ធវ័យក្មេង Curtis Jones គឺជាអ្នកស៊ុតបញ្ចូលទីគ្រាប់បាល់តែ១គត់នៅតង់ទី២ជួយឲ្យ Liverpool យកឈ្នះក្រុមខ្លាំង Ajax និងបន្តតំណែងកំពូលតារាងនៅក្នុងពូល។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុត ក្នុងការប្រកួតកាលពីយប់មិញនេះផងដែរគឺថា ដោយសារតែរបួសអ្នកចាំទីជម្រើសទី១ Alissonលោក Klopp គ្រូបង្វឹកបែរជាបានជ្រើសយកអ្នកចាំទីវ័យក្មេង Kelleher ដើម្បីឲ្យអាចបង្ហាញខ្លួនដំបូង ឲ្យក្លឹបជំនួសអ្នកចាំទីជម្រើសទី២កីឡាករ Adrian វិញ។ គួរឲ្យដឹងដែរថា Jones បានក្លាយទៅជាកីឡាករស៊ុតបញ្ចូលទី...
បរទេស៖រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី លោក Katsunobu Kato បាននិយាយនៅថ្ងៃពុធនេះថា រដ្ឋាភិបាលរបស់ប្រទេសជប៉ុន បានធ្វើការតវ៉ា ក្រោយយោធារុស្ស៊ី ដាក់ពង្រាយប្រព័ន្ធការពារមីស៊ីល S-300V4 ថ្មីជាច្រើនគ្រាប់ នៅលើកោះមានជម្លោះជិតប្រទេសជប៉ុន។ ជម្លោះបូរណភាពទឹកដី លើកោះដែលសូវៀតរឹបអូសយកនៅចុងសង្គ្រាមលោកលើកទីពីរ បានរារាំងប្រទេសទាំងពីរ មិនឲ្យចុះហត្ថលេខាសន្តិភាពផ្លូវការ ហើយក្រុមកោះទាំងនោះ ត្រូវជប៉ុនហៅឈ្មោះថា ទឹកដីភាគខាងជើង ចំណែករុស្ស៊ីហៅថា Kurils។ គួរបញ្ជាក់ថា...
ទីក្រុងមូស្គូ៖អ្នកវិទ្យាសាស្ត្រស្នើតម្រង់ជួរតារាង តាមកាលកំណត់ ដែលមានអាយុកាល ១៥០ ឆ្នាំដើម្បីងាយស្រួលសម្គាល់ វត្ថុធាតុដើមមានលក្ខណៈសម្បត្តិមានប្រយោជន៍ និងបញ្ចប់ការជជែកវែកញែកយូរអង្វែង នៃធាតុមួយចំនួន នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ជាជាងរៀបតាមលេខអាតូមិច (ចំនួនប្រូតុងក្នុងនុយក្លេអ៊ែរ) គំនូសតាងរាយធាតុធាតុដោយលក្ខណៈសម្បត្តិ២ គឺកាំអាតូម និងរបៀបដែល អាតូមរបស់វាទាក់ទាញអេឡិចត្រុងខ្លាំងត្រូវបានគេស្គាល់ថា ជាលេខរបស់Mendeleev។ វិធីសាស្រ្តនេះដាក់ជាក្រុមជាមួយគ្នាធាតុអាចបង្កើតជាសមាសធាតុគោល២សាមញ្ញដូចជាអ៊ីដ្រូសែន និងអុកស៊ីសែនដែលបង្កើតជាទឹក។ ការធ្វើដូច្នេះនឹងធ្វើឲ្យអ្នកគីមីវិទ្យាអាចទស្សន៍ ទាយបានថា សមាសធាតុណាដែលមានលក្ខណៈប្រហាក់ប្រហែល និងមានប្រយោជន៍ក្នុងការទស្សន៍ទាយលក្ខណៈសម្បត្តិនៃសារធាតុមិនទាន់ត្រូវបានគេរកឃើញ។គីមីវិទូរុស្ស៊ី...