សេដ្ឋកិច្ច​ និង អចលនទ្រព្យ

ប្រធានាធិបតី ជាប់ឆ្នោតអាមេរិក ថា គ្មានគម្រោង ដកការតម្លើងពន្ធ ២៥ភាគរយ ទៅលើទំនិញចិន ភ្លាមៗនោះទេ

បរទេស៖ លោកចូបៃដិ នដែលត្រូវបានប្រកាស ជាប្រធានាធិបតីជាប់ឆ្នោត ដោយប្រព័ន្ធផ្សព្វផ្សាយនោះ បានប្រាប់កាសែត The New York Times ថា លោកមិនមានផែនការដកពន្ធ ២៥ ភាគរយលើទំនិញចិនដែលមានតម្លៃ ២៥០ ពាន់លានដុល្លារដែលកំណត់ ដោយរដ្ឋបាលរបស់លោកដូណាល់ត្រាំ ភ្លាមៗនោះទេ បន្ទាប់ពីចូលសេតវិមាន។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា លោក បៃដិន បានកត់សម្គាល់ថា លោកចង់ធ្វើការពិនិត្យឡើងវិញឱ្យបានពេញលេញ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលមានស្រាប់ ជាមួយប្រទេសចិននិងពិគ្រោះយោបល់ ជាមួយសម្ព័ន្ធមិត្តប្រពៃណីរបស់សហរដ្ឋអាមេរិកនៅអាស៊ី និងអឺរ៉ុប ដើម្បីអភិវឌ្ឍ “យុទ្ធសាស្ត្ររួម” ។

យោងតាមអ្នកនយោបាយ រដ្ឋបាលរបស់លោកនឹង អនុវត្តតាមគោលនយោបាយពាណិជ្ជកម្មដែលនឹងនាំទៅរកការរីកចម្រើនក្នុងការដោះស្រាយ“ ការរំលោភបំពានរបស់ចិន” ដូចជា ការលួចកម្មសិទ្ធិបញ្ញា ការលក់បង្ខូចតម្លៃទំនិញ ការឧបត្ថម្ភធនខុសច្បាប់ដល់សាជីវកម្ម និងការ បង្ខំឲ្យផ្ទេរបច្ចេកវិទ្យាពីក្រុមហ៊ុនអាមេរិក ទៅសមភាគីចិនរបស់ពួកគេ៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top