បរទេស៖ រដ្ឋអាជ្ញារបស់ប្រទេសអាហ្សង់ទីន បានចាប់ផ្តើមការស៊ើបអង្កេត ក្នុងគោលបំណងដើម្បីរកឱ្យឃើញថាតើមានការប្រព្រឹត្តធ្វេសប្រហែសដែរឬទេ ក្នុងពេលព្យាបាលទៅលើអតីតកីឡាករបាល់ទាត់ Diego Maradona ។ លោក Leopoldo Luque ដែលជាគ្រូពេទ្យផ្ទាល់ខ្លួនរបស់កីឡាករបាល់ទាត់ដ៏ឆ្នើម Diego Maradona បានបដិសេធចំពោះការចោទប្រកាន់ដែលពាក់ព័ន្ធនឹងការស្លាប់ របស់អតីតកីឡាករបាល់ទាត់រូបនេះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា...
ជប៉ុន៖អ្នកឃ្លាំមើលតារាសាស្ត្រជាតិជប៉ុន (NAOJ)បញ្ចេញទិន្នន័យថ្មី បានបង្ហាញថា ផែនដីដែលអាយុកាល ២.០០០ ឆ្នាំពន្លឺកាន់តែធ្វើដំណើរកៀកនឹងប្រហោងខ្មៅ ដ៏អស្ចារ្យនៅចំកណ្តាលនៃMilky Way Galaxy ដែលកាលពីមុនជឿនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ អ្នកឃ្លាំមើលតារាសាស្ត្រជាតិជប៉ុន (NAOJ) បានរកឃើញថា ភពផែនដីរបស់យើងមានអាយុកាល ២,០០០ ឆ្នាំពន្លឺកាន់តែខិតជិតទៅនឹង Sagittarius A ។ ការវិភាគដែលបានគ្រោងទុកនៅលើផែនដីដំបូងគឺមានចម្ងាយ ២៧.៧០០ ឆ្នាំពន្លឺប៉ុន្តែវានៅសល់តែ...
សេអ៊ូល៖ក្រុមហ៊ុនផលិតគ្រីស្តាល់រាវជប៉ុន JNC Corp នឹងបង្កើតការបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន SK Materials Co របស់ប្រទេសកូរ៉េខាងត្បូងនៅដើមឆ្នាំក្រោយដើម្បីអភិវឌ្ឍ និងផលិតវត្ថុធាតុដើមអេឡិចត្រូម៉ាញ៉េទិចសរីរាង្គសម្រាប់ផលិតបន្ទះអេក្រង់យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ក្រុមហ៊ុនជប៉ុនបានប្រកាសថា JNC នឹងបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធគ្រប់គ្រងដោយក្រុមហ៊ុន SK JNC ជប៉ុននៅ Ichihara ខេត្ត Chiba នៅខែធ្នូមុនពេលក្រុមហ៊ុន SK Material បង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធផ្ទាល់ខ្លួនរបស់ខ្លួនគឺ...
កាលពីពេលថ្មីៗនេះក្រុមហ៊ុន អ អិម អេ ខេមបូឌាដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខ នូវរថយន្ត Ford គ្រប់ប្រភេទក្នុងទីផ្សារប្រទេសកម្ពុជា បានធ្វើការនាំចូលនូវរថយន្ត SUV ប្រភេទថ្មីមួយទៀតនោះគឺ រថយន្ត Ford Territory 2021 ដែលរថយន្តនេះទទួលបានការគាំទ្រ យ៉ាងពេញទំហឹងពីបណ្តាប្រទេស ជាច្រើន ក្នុងតំបន់អាស៊ី។ រថយន្ត Ford...
ទោះបីជារដ្ឋ Illinois កាលពីដើមឡើងមាន បញ្ហាប្រឈម តែមួយគត់គឺវត្តមាននៃក្រុមជនអន្តោប្រវេសន៍ដែលបានផ្លាស់មករស់នៅទីនេះ តែមិនមានភាពស៊ាំគ្នា ជាមួយដីនិងបន្លែនៃតំបន់នោះក៏ដោយប៉ុន្តែក្នុងពេលដ៏ឆាប់រហ័សតំបន់នេះ បានរីកចម្រើនទៅជាតំបន់ មានសភាពអ៊ូអរនិងប្រជាពលរដ្ឋយ៉ាងច្រើហើយក្រោយមក នាថ្ងៃទី៣ខែធ្នូឆ្នាំ១៨១៨ Illionois បានក្លាយទៅជារដ្ឋផ្លូវការទី២១របស់សហរដ្ឋអាមេរិក។ នៅពេលដែលរដ្ឋ Illinois ត្រូវបានគេផ្តល់ភាព ជារដ្ឋនៅក្នុងឆ្នាំ ១៨១៨ ចំនួនប្រជាជននៅទីនោះមានប្រហែលតែ៣៥០០០នាក់ប៉ុណ្ណោះហើយ ភាគច្រើនទឹកដីភាគច្រើននៅតែមិនមានអ្នកទៅដល់និងរស់នៅនៅឡើយ។ បន្តិចម្តងទោះជាយ៉ាងណាក៏ ដោយកសិកររដ្ឋ Illinois...
បរទេស៖ មនុស្សរាប់រយនាក់ដែលរស់នៅជុំវិញផ្លូវមួយនៅកណ្តាលទីក្រុងហាណូយ ត្រូវបានជម្លៀសចេញភ្លាមៗនៅយប់ថ្ងៃអាទិត្យបន្ទាប់ពីគ្រាប់បែកទម្ងន់ ៣៤០ គីឡូក្រាមត្រូវបានរកឃើញនៅការដ្ឋានសំណង់មួយ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា អាជ្ញាធរបានព័ទ្ធជុំវិញផ្នែកខ្លះនៃ Cua Bac, Pho Duc Chinh, Pham Hong Thai, និងផ្លូវ...
ភ្នំពេញ៖ ការប្រមូលពន្ធត្រូវអនុវត្តន៍ចំពោះអចលនទ្រព្យនៅទូទាំងប្រទេសកម្ពុជា ប៉ុន្តែនៅក្នុងជំហ៊ានដំបូងច្បាប់នេះបានកំណត់យកពន្ធលើអចលនទ្រព្យទាំងឡាយណាដែលស្ថិតនៅតាមតំបន់រដ្ឋបាលថ្នាក់ក្រុង (ទីក្រុង) និងតំបន់រដ្ឋបាលថ្នាក់ខេត្ត (ទីរួមខេត្ត) ជាមុនសិនចំណែកតំបន់ផ្សេងទៀតដូចជាថ្នាក់ស្រុក និងទីជនបទមិនទាន់ជាប់ពន្ធនោះទេ។ យោងទៅតាមច្បាប់ពន្ធអចលនទ្រព្យកម្ពុជា បញ្ជាក់ថា អចលនទ្រព្យជាប់ពន្ធទាំងនេះអាចមានដូចជា ដី ផ្ទះ និងសំណង់នានាដែលសាងសង់ភ្ជាប់ជាមួយដីនោះ។ ទោះយ៉ាងណាមានអចលនទ្រព្យមួយចំនួនត្រូវបានលើកលែងដោយមិនតម្រូវឲ្យបង់ពន្ធដែលមានដូចជាដីកសិកម្ម ដីកម្មសិទ្ធិរបស់រដ្ឋ ដីកម្មសិទ្ធិរបស់ស្ថានទូត ដីកម្មសិទ្ធិរបស់អង្គការក្រៅរដ្ឋាភិបាល អង្គការសាសនា និងអង្គការសប្បុរសធម៌។ អចលនទ្រព្យជាប់ពន្ធលុះត្រាតែអចលនទ្រព្យនោះមានតម្លៃសរុបលើសពី១០០លានរៀល (២៥,០០០ដុល្លារ) ឡើងទៅ។...
ជំងឺទៀចទឹកគឺជាកើនឡើងនូវនៃជាតិទឹក ពណ៌លឿងស្លេក និងថ្លាក្នុងប្រហោងរបស់ពោះ ដែលស្ថិតនៅខាងក្រោមប្រហោងទ្រងនិងមានខ័ណ្ឌចែកដោយសន្ទះទ្រូង Diaphragm។ ទឹកក្នុងប្រហោងពោះនេះអាចកើតឡើងពីមូលហេតុច្រើនប្រភេទដូចជា ជំងឺថ្លើម ជំងឺមហារីក ជំងឺខ្សោយបេះដូង ឬខ្សោយតម្រងនោម។ ជំងឺទៀចទឹកប្រហែលជាមិនមានស្តែងចេញនូវរោគសញ្ញាអ្វីទេប្រសិនបើស្ថិតក្នុងករណីស្រាល (មានទឹកពី ១០០ ទៅ ៤០០មីលីលីត្រ)។ ដល់ពេលមានទឹកកើនឡើងច្រើន វានឹងធ្វើអោយពោះរីកធំ ឈឺពោះ មិនស្រួលក្នុងពោះ និងហើមពោះ។ ការពិបាកដកដង្ហើមក៏អាចកើតឡើងនៅពេលទឹកមានច្រើនក្នុងពោះដែរ ព្រោះវាទៅសង្កត់ដល់សន្ទះទ្រូង...
កីឡាករខ្សែប្រយុទ្ធស៊ុយអែត Zlatan Ibrahimovic មកដល់ពេលនេះមានវ័យ៣៩ឆ្នាំទៅហើយហើយក៏នៅតែមានឈ្មោះជាកីឡាករដែលអាចរកគ្រាប់បាល់ ច្រើនជាងគេនៅឡើយ។ ចាប់តាំងពីពេលគាត់ផ្ទេរមកចូលរួម ជាមួយនឹងក្លឹបមក AC Milan បានឡើងពីពាក់កណ្តាលតារាងមកដល់កំពូលតារាងចំណាត់ថ្នាក់ទី១មាន៥ពិន្ទុឈរដាច់ពីគេផង។ នៅថ្ងៃនេះ Ibahimovic បានសារភាពថាតាមពិតលោកពិត ជាធ្លាប់មានបំណងចូលនិវត្តទៅហើយប៉ុន្តែបែរជាបានសម្រេចចិត្តមកចូលរួមជាមួយនឹង AC Milan ជំនួសវិញដោយមូលហេតុថា ដើម្បីជួសជុលក្លឹបត្រង់ចំណុចដែលមានបញ្ហាគឺផ្លូវអារម្មណ៍។ AC Milan មិនដែលអាចលើកពាន Serie...
បរទេស៖សារព័ត៌មានបរទេសនៅថ្ងៃនេះ បានសរសេរថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla Inc ទើបតែទទួលបានការអនុញ្ញាតឱ្យចាប់ផ្តើមលក់ រថយន្តស្ព័រម៉ូដែល Y ដែលផលិតនៅសៀងហៃនៅក្នុងទីផ្សាររបស់ប្រទេសចិន។ គួរឲ្យដឹងដែរថាក្រសួងឧស្សាហកម្មនិងបច្ចេកវិទ្យាព័ត៌មាន បានចេញផ្សាយនិងប្រកាសអំពីការអនុម័តមួយនេះនៅលើ គេហទំព័ររបស់ខ្លួនកាលពីព្រឹកថ្ងៃចន្ទនេះ។ បច្ចុប្បន្នក្រុមហ៊ុន Tesla លក់រថយន្តអគ្គិសនីម៉ូឌែល Model 3 របស់ខ្លួនរួចទៅហើយនៅក្នុងប្រទេសចិនហើយបាននិងកំពុងកសាងសមត្ថភាពផលិតរថយន្តថ្មី នៅសៀងហៃដើម្បីផលិតរថយន្តម៉ូដែល Y ប្រភេទSUVs របស់ខ្លួនបន្ថែមទៀត។...