បច្ចេកវិទ្យា

Tesla ទទួលបានភ្លើងខៀវ ពីចិនដើម្បីអាចលក់ម៉ូដែល Model Y

បរទេស៖សារព័ត៌មានបរទេសនៅថ្ងៃនេះ បានសរសេរថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla Inc ទើបតែទទួលបានការអនុញ្ញាតឱ្យចាប់ផ្តើមលក់ រថយន្តស្ព័រម៉ូដែល Y ដែលផលិតនៅសៀងហៃនៅក្នុងទីផ្សាររបស់ប្រទេសចិន។

គួរឲ្យដឹងដែរថាក្រសួងឧស្សាហកម្មនិងបច្ចេកវិទ្យាព័ត៌មាន បានចេញផ្សាយនិងប្រកាសអំពីការអនុម័តមួយនេះនៅលើ គេហទំព័ររបស់ខ្លួនកាលពីព្រឹកថ្ងៃចន្ទនេះ។

បច្ចុប្បន្នក្រុមហ៊ុន Tesla លក់រថយន្តអគ្គិសនីម៉ូឌែល Model 3 របស់ខ្លួនរួចទៅហើយនៅក្នុងប្រទេសចិនហើយបាននិងកំពុងកសាងសមត្ថភាពផលិតរថយន្តថ្មី នៅសៀងហៃដើម្បីផលិតរថយន្តម៉ូដែល Y ប្រភេទSUVs របស់ខ្លួនបន្ថែមទៀត។

កន្លងមក Tesla បានដាក់ពាក្យសុំការអនុញ្ញាត ការលក់ម៉ូឌែល Y SUVs ដែលផលិតនៅសៀងហៃក្រោយបានចាប់ផ្តើមចែកចាយយានយន្តផលិតនៅក្នុងរោងចក្រសៀងហៃ របស់ខ្លួនកាលពីខែធ្នូនិងបានលក់រថយន្តរបស់ខ្លួនជាង ១៣ ០០០ គ្រឿងមកហើយនៅក្នុងប្រទេស
ចិនសម្រាប់ខែតុលាកន្លងទៅនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top