បច្ចេកវិទ្យា

ស្មាតហ្វូនកំពូលៗទាំង៩ ដែលការនាំចេញលក់ជាសកល ក្នុងត្រីមាសទី ៣ឈានដល់ ៣៤៨គ្រឿង

បើយោងតាមរបាយការណ៍ថ្មីៗរបស់ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Canalysបាននិយាយថា នៅត្រីមាសទី ៣ ឆ្នាំ ២០២០ ការចេញលក់ស្មាតហ្វូនទូទាំងពិភពលោកឈានដល់៣៤៨ លានគ្រឿងពោលគឺធ្លាក់ចុះ ១ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ យោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។

ទោះបីយ៉ាងនេះក្តីការនាំចេញសរុបបានកើនឡើង ២២ ភាគរយធៀបនឹងត្រីមាសមុន ចំណែកក្រុមហ៊ុន Samsung បាននាំមុខគេកើនឡើង ២ ភាគរយដល់ ៨០,២ លានគ្រឿង រីឯក្រុមហ៊ុន Huawei ឈរនៅលំដាប់ទី ២ មានចំនួន ៥១,៧ លានគ្រឿងតាមពីក្រោយដោយក្រុមហ៊ុន Xiaomi មានចំនួន ៤៧,១ លានគ្រឿង។

ចំពោះក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Vivo ឈរលំដាប់លេខ៥មានចំនួន ៣១,៨ លានគ្រឿង ក្រុមហ៊ុនបច្ចេកវិទ្យាយក្សសហរដ្ឋអាមេរិក Apple ឈរលំដាប់លេខ៤មានចំនួន ៤៣,២ លានគ្រឿង និងក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Oppo ឈរលំដាប់លេខ៦មានចំនួន៣១,១លានគ្រឿង ៕ដោយ៖លី ភីលីព

Most Popular

To Top