បរទេស៖សារព័ត៌មានបរទេសនៅថ្ងៃនេះ បានសរសេរថាកងទ័ពអាកាសអាមេរិក និងយន្តហោះចម្បាំងប្រភេទ F-16 បានស្ទាក់ចាប់យន្តហោះគ្មាន ការអនុញ្ញាតមួយដែលហោះហើរក្បែរទីតាំងកំពុងប្រារព្ធទៅនៃយុទ្ធនាការបោះឆ្នោត របស់លោកប្រធានាធិបតី Donald Trump ដែលបានធ្វើឡើងកាលពីរសៀលថ្ងៃពុធនៅរដ្ឋអារីហ្សូណា។ បញ្ជាការការពារជាតិទ័ពអាកាសអាមេរិកខាងជើង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាយន្ដហោះដែលមិនស្គាល់អត្តសញ្ញាណមួយ នោះមិនបានអើពើទៅនឹងនីតិវិធីស្ទាក់ចាប់ដំបូងទេប៉ុន្តែវាបានបង្កើតទំនាក់ទំនងតាមវិទ្យុនៅពេល ដែលយន្តហោះ F-16 ដាក់ពង្រាយរលកសញ្ញា។ នៅពេលដែលលោក Trump បានឃើញនិងដឹងហេតុការណ៍នេះហើយ នោះគាត់បានចង្អុលនៅលើមេឃហើយនិយាយថា “មើលទៅពួកគេបានផ្តល់ឱ្យប្រធានាធិបតីនូវការបង្ហាញដ៏តិចតួចបំផុត”៕ ប្រែសម្រួល៖ស៊ុនលី
សេអ៊ូល៖ កូរ៉េខាងជើង បានរិះគន់យ៉ាងខ្លាំងដល់ទីប្រឹក្សាសន្តិសុខជាតិ របស់កូរ៉េខាងត្បូង ជុំវិញការថ្លែងសុន្ទរកថា របស់លោកក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិកថា ទំនាក់ទំនងអន្តរកូរ៉េ គួរតែត្រូវបានដោះស្រាយតាមរយៈការពិភាក្សាជាមួយសហរដ្ឋអាមេរិក និងប្រទេសដទៃទៀតនៅក្នុងតំបន់។ ទីភ្នាក់ងារព័ត៌មានផ្លូវការកូរ៉េកណ្តាល (KCNA) បានចុះផ្សាយថាការកត់សម្គាល់របស់លោក Suh Hoon ប្រធានការិយាល័យសន្តិសុខជាតិប្រធានាធិបតី កូរ៉េខាងត្បូង តំណាងឱ្យ“ ការបដិសេធ និងក្បត់” នៃកិច្ចព្រមព្រៀងអន្តរកូរ៉េ។ ភ្នាក់ព័ត៌មានរដ្ឋ KCNA...
រដ្ឋ North Carolina៖គ្រាប់បែកសម័យសង្គ្រាមលោកលើកទី២ ដែលបានបោកបក់នៅឆ្នេរសមុទ្រនៃរដ្ឋ North Carolina ត្រូវបានបំផ្ទុះដោយកងទ័ពជើងទឹកអាមេរិក ដោយបានបញ្ចោញខ្សាច់ និងផ្សែងហុយចូលទៅក្នុងអាកាសកម្ពស់៦០ ហ្វីតនេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។ គ្រាប់បែកទម្លាក់ពីលើអាកាសទម្ងន់ ១០០ ផោននៅតែសកម្ម នេះបើយោងតាមអង្គភាពបំផ្ទុះគ្រាប់បែកបំផ្ទុះ (EOD) ដែលបានបំផ្ទុះវាកាលពីថ្ងៃទី ២៣ ខែតុលាដោយប្រើគ្រឿងផ្ទុះរួមទាំង C-4 ចំពោះការផ្ទុះបានបណ្តាលឲ្យមានផ្សែង និងកម្ទេចកម្ទីឡើងកម្ពស់...
នាយុគសម័យឌីជីថល និងស៊ីវីល័យលើការប្រើប្រាស់សេវាហិរញ្ញវត្ថុ ប្រាសាក់ បានចូលរួមយ៉ាងសកម្មក្នុងការសម្រេចឱ្យបាននូវការលើកកម្ពស់ បរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជា ដែលជាចក្ខុវិស័យនិងកិច្ចខិតខំប្រឹងប្រែងរបស់ ធនាគារជាតិនៃកម្ពុជា។ បាគង ដែលជាសេវាទូទាត់និងសេវាផ្ទេរប្រាក់ ឆ្លងធនាគារ ឬ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានបង្កើតឡើងក្រោមការផ្ដួចផ្ដើមពីធនាគារជាតិនៃកម្ពុជា និងសហការចូលរួមពីបណ្តាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាដៃគូ បាននិងកំពុងផ្តល់ជាជម្រើសថ្មី និងល្អឯកជូនដល់ប្រជាជនកម្ពុជា។ ប្រាសាក់ ផ្តល់ជូនអតិថិជន និងសាធារណជន ក្នុងការប្រើប្រាស់ សេវាបាគង...
សេអ៊ូល៖ ទីភ្នាក់ងារលទ្ធកម្មអាវុធបានឲ្យដឹងថា មន្ត្រីយោធា និងអ្នកស្រាវជ្រាវការពារជាតិ បានរៀបចំកិច្ចប្រជុំលើកដំបូងរបស់ពួកគេ នៅថ្ងៃអង្គារម្សិលមិញនេះ ដើម្បីអភិវឌ្ឍបច្ចេកវិទ្យាសំខាន់ៗដែលចាំបាច់ ដើម្បីសាងសង់ និងដាក់ពង្រាយនាវាផ្ទុកយន្តហោះធុនស្រាល ដំបូងបំផុតរបស់ប្រទេសនៅឆ្នាំ២០៣៣ ។ យោធាបាន និងកំពុងជំរុញដើម្បីធានាក្រុមហ៊ុនដឹកយន្តហោះធុនស្រាលទម្ងន់ ៤០០០០ តោនដើម្បី “ឆ្លើយតបយ៉ាងសកម្មទៅនឹងការគំរាមកំហែងពីគ្រប់ទិសទី” ទោះបីជាមានការរិះគន់មួយចំនួនបានលើកឡើងនូវសំណួរអំពីប្រសិទ្ធភាពចំណាយរបស់វាក៏ដោយ។ នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃអង្គារមន្ត្រីយោធា និងអ្នកស្រាវជ្រាវ ត្រូវពិនិត្យមើលផែនការ សម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យា សម្រាប់គម្រោងដែលមានទឹកប្រាក់ចំនួន...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញបានសរសេរថារដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu នៅថ្ងៃអង្គារនេះបានបញ្ជាក់ថាស្ថានភាពនៅតាមព្រំដែន រវាងប្រទេសរុស្ស៊ីនិងបេឡារុសនៅតែមានភាពតានតឹងដដែលព្រោះខ្លួនបានរកឃើញមានភស្តុតាងបង្ហាញថា អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងដែលហៅកាត់ថាណាតូកំពុងតែបង្កើនវត្តមានយោធារបស់ខ្លួនយ៉ាងខ្លាំង នៅក្នុងតំបន់នេះ។ ទីភ្នាក់ងារសារព័ត៌មានជាតិរបស់រុស្សី Sputnik បានដកស្រង់សម្តីលោករដ្ឋមន្រ្តីថាស្ថានភាពនៅតាមព្រំដែនខាងលិចនៃប្រទេសនៅតែមិនមានភាពល្អប្រសើរនៅឡើយខណៈដែលណាតូនៅតែបន្តពង្រីកវត្តមាន របស់ខ្លួននៅទីនោះ។ លោក Shoigu បានបន្តទៀតថា ដោយមើលឃើញពីស្ថានភាពយោធានិងនយោបាយដែលកំពុងតែសកម្មបែបនេះនៅក្នុងតំបន់និងបញ្ហាប្រឈមព្រមទាំង ការគំរាមកំហែងថ្មីៗទាក់ទង នឹងភេរវកម្មអន្តរជាតិក្រសួងការពារជាតិរុស្ស៊ីយល់ថា ការធានាសន្តិសុខយោធារបស់រដ្ឋនឹងក្លាយទៅជា ភារកិច្ចអទិភាពដែលនឹងត្រូវអនុវត្តមានជាមិនខាន៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ ក្រុមបាតុករដែលជាអ្នកការពាររាជានិយម បានប្រមូលផ្តុំគ្នានៅខាងក្រៅស្ថានទូតអាល្លឺម៉ង់ក្នុងទីក្រុងបាងកក នៅថ្ងៃច័ន្ទ មុនការប្រមូលផ្តុំដ៏ធំមួយរបស់ក្រុមបាតុករប្រឆាំងរដ្ឋាភិបាល។ យោងតាមសារព័ត៌មាន BangkokPost ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រុមប្រជាជនស្លៀកពាក់ពណ៌លឿងនៅខាងក្រៅស្ថានទូតនៅលើផ្លូវ សាថន។ ពួកគេបានស្រែកថា “ជ័យយោ ព្រះមហាក្សត្រ” ហើយកាន់បដាដែលមានសារគាំទ្ររាជានិយម។ ពួកគេក៏បានដាក់លិខិតទៅមន្រ្តីពីស្ថានទូតផងដែរ។ លោក Nititorn Lumlua មេធាវីដែលបានអំពាវនាវឱ្យប្រជាជនប្រមូលផ្តុំនៅស្ថានទូតបាននិយាយថា...
បរទេស៖សហរដ្ឋអាមេរិក និងប្រទេសឥណ្ឌា នៅថ្ងៃអង្គារនេះ បានចុះហត្ថលេខាមួយ ដើម្បីចែករំលែកទិន្នន័យផ្កាយរណបនិងផែនទី ស្របពេលដែលរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានព្រមានអំពីការគម្រាមកំហែងបង្កដោយចិន ដែលគឃ្លើនខ្លាំងឡើង។ ក្រោយជួបពិភាក្សាគ្នាជាមួយលោក Subrahmanyam Jaishankar រដ្ឋមន្ត្រីការបរទេស និងលោក Rajnath Singh រដ្ឋមន្ត្រីការពារជាតិឥណ្ឌានោះ លោក Mike Pompeo...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃចន្ទបានឲ្យដឹងថារដ្ឋាភិបាលនៃប្រទេសជប៉ុនបានធ្វើការបញ្ជាក់យ៉ាងច្បាស់ថាខ្លួនគ្មានផែនការ ក្នុងការចូលរួមជាមួយនឹងសន្ធិសញ្ញាដើម្បីធ្វើការហាមឃាត់អាវុធនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិឡើយ។ ការប្រកាសដែលត្រូវបានធ្វើឡើងដោយអ្នកនាំពាក្ យជាន់ខ្ពស់របស់រដ្ឋាភិបាលក្រុងតូក្យូដោយបានបញ្ជាក់ទៀតថាជប៉ុនមានគោលការណ៍ផ្សេងពីប្រទេសដទៃ ដើម្បីធ្វើការងារទៅលើរឿងមួយនេះ។អ្នកនាំពាក្យដដែលបាននិយាយទៀតថា ជប៉ុនបានបង្ហាញពីការគាំទ្រដល់សន្ធិសញ្ញាមួយនេះប៉ុន្តែខ្លួននឹងមិន ចលរួមក្នុងការចុះហត្ថលេខាឡើយ។ គួរឲ្យដឹងដែរថាសន្ធិសញ្ញាដែលត្រូវ បានអនុម័តដំបូងកាលពី ខែកក្កដាឆ្នាំ ២០១៧ ដោយមានការគាំទ្រពី ១២២ ប្រទេសនិងតំបន់នោះនឹងត្រូវចូលជាធរមាននៅថ្ងៃទី ២២ ខែមករាខាងមុខនេះខណៈដែលប្រទេសហុងឌូរ៉ាសកាលពី ថ្ងៃសៅរ៍បានក្លាយជាប្រទេស ឬតំបន់ទី ៥០ ដែលផ្តល់សច្ចាប័នដល់សន្ធិសញ្ញាស្តីពីការហាមឃាត់...
កាលពីសប្តាហ៍មុនក្រសួងការបរទេសចិន បានប្តេជ្ញាឆ្លើយតបឱ្យសមស្របនិងចាំបាច់ បន្ទាប់ពីសហរដ្ឋអាមេរិក បានយល់ព្រមលក់អាវុធ ទៅឱ្យកោះតៃវ៉ាន់ ដែលមានតម្លៃប្រមាណ ១,៨ ពាន់លានដុល្លារ។ អ្នកនាំពាក្យរដ្ឋមន្រ្តីក្រសួង ការបរទេសចិនលោក Zhao Lijian បានបញ្ជាក់នៅថ្ងៃចន្ទថា រដ្ឋាភិបាលទីក្រុងប៉េកាំងនឹងដាក់ទណ្ឌកម្ម លើអង្គភាពអាមេរិក ដែលចូលរួមក្នុងការលក់អាវុធទៅឱ្យកោះតៃវ៉ាន់នេះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា...