ព័ត៌មានអន្តរជាតិ

ជប៉ុន នឹងមិនចូលរួមសន្ធិសញ្ញា ហាមប្រាមអាវុធនុយក្លេអ៊ែរ ឡើយ

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃចន្ទបានឲ្យដឹងថារដ្ឋាភិបាលនៃប្រទេសជប៉ុនបានធ្វើការបញ្ជាក់យ៉ាងច្បាស់ថាខ្លួនគ្មានផែនការ ក្នុងការចូលរួមជាមួយនឹង
សន្ធិសញ្ញាដើម្បីធ្វើការហាមឃាត់អាវុធនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិឡើយ។

ការប្រកាសដែលត្រូវបានធ្វើឡើងដោយអ្នកនាំពាក្ យជាន់ខ្ពស់របស់រដ្ឋាភិបាលក្រុងតូក្យូដោយបានបញ្ជាក់ទៀតថាជប៉ុនមានគោលការណ៍ផ្សេងពីប្រទេសដទៃ ដើម្បីធ្វើការងារ
ទៅលើរឿងមួយនេះ។អ្នកនាំពាក្យដដែលបាននិយាយទៀតថា ជប៉ុនបានបង្ហាញពីការគាំទ្រដល់សន្ធិសញ្ញាមួយនេះប៉ុន្តែខ្លួននឹងមិន ចលរួមក្នុងការចុះហត្ថលេខាឡើយ។

គួរឲ្យដឹងដែរថាសន្ធិសញ្ញាដែលត្រូវ បានអនុម័តដំបូងកាលពី ខែកក្កដាឆ្នាំ ២០១៧ ដោយមានការគាំទ្រពី ១២២ ប្រទេសនិងតំបន់នោះនឹងត្រូវចូលជាធរមាននៅថ្ងៃទី ២២ ខែមករាខាងមុខនេះ
ខណៈដែលប្រទេសហុងឌូរ៉ាសកាលពី ថ្ងៃសៅរ៍បានក្លាយជាប្រទេស ឬតំបន់ទី ៥០ ដែលផ្តល់សច្ចាប័នដល់សន្ធិសញ្ញាស្តីពីការហាមឃាត់ អាវុធនុយក្លេអ៊ែរនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top