បរទេស៖រដ្ឋមន្ត្រីទទួលបន្ទុកលើហេដ្ឋារចនាសម្ព័ន្ធថាមពលប៉ូឡូញ តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសប៉ូឡូញ នឹងស្នើសុំគណៈកម្មាធិការអឺរ៉ុបអនុម័តយល់ព្រមផ្តល់ជំនួយ សម្រាប់ការកសាងស្ថានីយថាមពលនុយក្លេអ៊ែ។ យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា លោក Piotr Naimski បាននិយាយប្រាប់សន្និសីទកាសែតមួយដូច្នេះថា “វាមិនអាចទៅរួចនោះទេ នាពេលសព្វថ្ងៃនេះ ដើម្បីកសាងរោងចក្រថាមពលនុយក្លេអ៊ែ ដោយគ្មានការគាំទ្រថ្នាក់ប្រទេស”។...
បរទេស៖រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Mark Esper តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា មន្ត្រីការពារជាតិអាមេរិក កំពុងតែពិចារណាដាក់ពង្រាយទាហានអាមេរិក នៅកាន់តែជិតព្រំដែនរុស្ស៊ី បន្ទាប់ពីការចាកចេញពីប្រទេសអាល្លឺម៉ង់របស់ពួកគេ កំពុងស្ថិតនៅក្រោមការពិចារណា។ នៅថ្ងៃអង្គារសប្ដាហ៍នេះ លោករដ្ឋមន្ត្រីការពារជាតិអាមេរិក បាននិយាយប្រាប់សន្និសីទក្រុមប្រឹក្សាអាត្លង់ទិកថា កងវរសេនាធំ អាចនឹងរក្សាវត្តមានរបស់ខ្លួន នៅក្នុងបណ្ដាប្រទេសស្ថិតនៅតាមតំបន់ភាគខាងកើតណាតូ ជាប់នឹងប្រទេសរុស្ស៊ី ដោយផ្អែកលើមូលដ្ឋាននៅការដូរវេនគ្នា។យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន UPI បានឲ្យដឹងថា ទន្ទឹងនឹ...
សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានឲ្យដឹងថា វិធានការកំចាត់មេរោគ គឺជាភារកិច្ចអាទិភាពមួយនៃយុទ្ធនាការ ៨០ ថ្ងៃ ដែលមេដឹកនាំលោក គីម ជុងអ៊ុន កំពុងជំរុញដើម្បីជំនះការខូចខាតពីគ្រោះទឹកជំនន់ និងធ្វើឱ្យមានការរីកចម្រើនផ្នែកសេដ្ឋកិច្ចនៅ ចុងឆ្នាំនេះ។ ក្នុងកិច្ចប្រជុំសំខាន់មួយរបស់គណបក្សពលករ កំពុងកាន់អំណាចនៅដើមខែនេះ លោកគីម បានចាប់ផ្តើមយុទ្ធនាការ ៨០ ថ្ងៃ ដើម្បីសម្រេចគោលដៅជាតិ និងសេដ្ឋកិច្ចរបស់ប្រទេសនៅចុងឆ្នាំនេះ មុនពេលសមាជគណបក្សដ៏កម្រមួយ...
វ៉ាស៊ីនតោន៖ មូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) បានកែប្រែការព្យាករណ៍របស់ខ្លួន សម្រាប់ឆ្នាំ ២០២០ សម្រាប់សេដ្ឋកិច្ចអាស៊ី ឲ្យធ្លាក់ចុះដល់ ២,២ ភាគរយ ដោយហៅខ្លួនថាជា “លទ្ធផលអាក្រក់បំផុត សម្រាប់តំបន់នេះ ក្នុងការចងចាំសម្រាប់ការរស់នៅ” ។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងថា ការព្យាករណ៍ចុងក្រោយរបស់ IMF គឺការធ្លាក់ចុះបើប្រៀបធៀបទៅនឹង ការព្យាករណ៍នៃការធ្លាក់ចុះ ១,៦...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់នៅថ្ងៃពុធនេះ បាននិយាយថាប្រទេសរុស្ស៊ីគឺជាដៃគូសំខាន់មួយរបស់អ៊ីរ៉ង់ នៅក្នុងវិស័យការពារជាតិ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ លោក Saeed Khatibzadeh ត្រូវបានគេដកស្រង់សំដីដោយលើកឡើងថា តាមរយៈការដកទណ្ឌកម្មអាវុធរបស់អាមេរិក អ៊ីរ៉ង់ និងរុស្ស៊ី បន្តការចរចារក្នុងក្របខ័ណ្ឌនៃគណៈកម្មការសហប្រតិបត្តិការការពារជាតិ។ លោកបានបន្ដទៀតថា ជាមួយនឹងការដកបំរាមអ៊ីរ៉ង់ អាចទិញឧបករណ៍ និងអាវុធយោធាណាមួយ ដោយគ្មានការរឹតត្បិតផ្នែកច្បាប់ពី“ ប្រទេសជាមិត្ត” ។ លោក...
(ភ្នំពេញ) ថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២០៖ គ្រាន់តែឮឈ្មោះទូរទស្សន៍ដ៏វៃឆ្លាត The Sero ជំនាន់ថ្មីនេះក៏មានអារម្មណ៍ថាប្លែក និងចង់ដឹងច្បាស់ដែរថាតើវាមានលក្ខណៈអស្ចារ្យកម្រិតណានោះ…ត្រូវអត់? មុននឹងធ្វើការជម្រាបជូនលម្អិតយើងមកមើលកម្មវិធីមហាប្រូម៉ូសិនថែមជូនដ៏ពិសេសសិនណ៎ា…!! ដូចអតិថិជនទាំងអស់ដឹងស្រាប់ហើយថារាល់ផលិតផលទាំងអស់ដែលក្រុមហ៊ុនកំពូលបច្ចេកវិទ្យាយក្ស សាមសុង បញ្ចេញមកលើទីផ្សារក៏ដូចជាធ្វើការផ្តល់ជូនឱ្យអតិថិជនរបស់ខ្លួនទាំងអស់ទូទាំងពិភពលោកប្រើប្រាស់គឺសុទ្ធសឹងជាផលិតផលដែលបង្កើតឡើងយ៉ាងយកចិត្តទុកដាក់បំផុត និងបំពាក់នូវកំពូលបច្ចេកវិទ្យាចុងក្រោយបំផុតធ្វើយ៉ាងណាផ្តល់ជូននូវបទពិសោធន៍បច្ចេកវិទ្យា និងគុណភាពជីវិតឱ្យកាន់តែលេចធ្លោ…កាន់តែស៊ីវីល័យ…កាន់តែងាយស្រួល និងកាន់តែទំនើបទាន់សម័យ…!! អ៊ីចឹង…សូមមកមើលទាំងអស់គ្នាថាតើទូរទស្សន៍បញ្ឈរស៊េរីទំនើបចុងក្រោយឆ្នាំ 2020 ម៉ូឌែល Samsung The...
បរទេស៖វិមានក្រឹមឡាំង នៅថ្ងៃចន្ទនេះ តាមសេចក្តីរាយការណ៍ បាននិយាយថា ទីក្រុងមូស្គូមានក្តីសង្ឃឹមថា កិច្ចពិភាក្សាគ្នាជាមួយសហរដ្ឋអាមេរិកនឹងបន្ត បើទោះជាទីក្រុងវ៉ាស៊ីនតោន បានច្រានចោលសំណើរុស្ស៊ី សុំឲ្យបន្តដោយគ្មានលក្ខខណ្ឌ នូវសន្ធិសញ្ញាចុងក្រោយដែលកំណត់ចំនួនអាវុធនុយក្លេអ៊ែ យុទ្ធសាស្ត្ររបស់ប្រទេសទាំងពីរក៏ដោយ។ មន្ត្រីនាំពាក្យវិមានក្រឹមឡំាង លោក Dmitry Peskov បានមានប្រសាសន៍ថា ការបញ្ចប់សន្ធិសញ្ញា New START ដែលត្រូវបានចុះហត្ថលេខានៅក្នុងឆ្នាំ២០១០ និងត្រូវផុតកំណត់នៅក្នុងខែកុម្ភៈនោះ នឹងមានផលវិបាកដ៏អាក្រក់។...
អង់គ្លេស ៖នេះបើយោងតាមអ្នកជំនាញស៊ើបការណ៍សិប្បនិម្មិតថា មនុស្សយន្តដែលវិភាគភាសាកាយវិការ របស់ជនជាប់ចោទដើម្បីកំណត់សញ្ញានៃកំហុសយ៉ាងប្រហែល ជាទទួលភាពត្រឹមត្រូវបានរហួតដល់ ៩៩ភាគរយ ជំនួសចៅក្រមមនុស្សនៅឆ្នាំ២០៧០ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ អ្នកនិពន្ធ និងវាគ្មិននៅ AI Terence Mauri ជឿជាក់ថា ម៉ាស៊ីននឹងអាចរកឃើញសញ្ញារាងកាយនិងផ្លូវចិត្តនៃភាពមិនស្មោះត្រង់ដោយមានភាពត្រឹមត្រូវ ៩៩,៩ ភាគរយ។ លោកអះអាងថា ពួកគេនឹងមានភាពគួរសមនិយាយភាសាដោយគេស្គាល់ទាំងអស់ យ៉ាងស្ទាត់ជំនាញ ហើយនឹងអាចរកឃើញសញ្ញានៃការកុហកដែលមនុស្សរកមិនឃើញ។...
បរទេស៖យន្តហោះចម្បាំងប្រភេទ F / A-18E Super Hornet របស់កងនាវាចរអាមេរិក បានធ្លាក់នៅភាគខាងត្បូង រដ្ឋកាលីហ្វ័រញ៉ាក្នុងពេលធ្វើសមយុទ្ធកាលពីថ្ងៃអង្គារ។ អ្នកបើកបរបានច្រានចេញ ដោយសុវត្ថិភាពមុនពេលធ្លាក់។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា យន្តហោះចម្បាំងនេះបានធ្លាក់មកផែនដីក្បែរផ្លូវ Highway 14 នៅជាយក្រុងស្ថានីយ៍អាវុធអាកាសរបស់កងទ័ពជើងទឹកចិន នៅរសៀលថ្ងៃអង្គារ។...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ ២០២០នេះ បានដឹកនាំក្រុមការងារ មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងតាមតំបន់មួយចំនួន ក្នុងក្រុងកំពង់ចាម ។ តាមអភិបាលក្រុងកំពង់ចាម លោក ចាន់ ផល្លី បានឲ្យដឹងថា ក្រោយពីមានភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃនេះ...