អ៊ីស្លង់៖យោងតាមអ្នកជំនាញ បាននិយាយថា ភ្នំភ្លើងសកម្មបំផុតរបស់ ប្រទេសអ៊ីស្លង់ធ្លាក់ធ្វើឲ្យលុប ជើងហោះហើរសម្រាប់អ្នកដំណើរចំនួន ៩០០ជើងកាលឆ្នាំ ២០១១ មើលទៅដូចជាវាត្រៀមនឹងផ្ទុះឡើងជាថ្មីហើយនាពេលបច្ចុប្បន្ន នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ភ្នំភ្លើងនេះមានឈ្មោះថា Grímsvötn គឺសកម្មបំផុតនៅលើកោះហើយស្ទើរតែគ្របដណ្ដប់ដោយទឹកកក។ វាបានផ្ទុះឡើងចុងក្រោយក្នុងឆ្នាំ២០១១ ហើយបានបង្កើតពពកផេះមួយចម្ងាយ២០គីឡូម៉ែត្រទៅលើអាកាសបណ្តាលឲ្យមានការលុបចោលជើងហោះហើរចំនួន ៩០០ ជើង។ ភ្នំភ្លើងអ៊ីស្លង់មួយទៀតឈ្មោះEyjafjallajökull បានផ្ទុះឡើងក្នុងឆ្នាំ ២០១០ ហើយបញ្ហានេះបានបង្កភាពវឹកវរជាងមុនដោយធ្វើឲ្យមានជើងហោះហើរប្រមាណ ១០០,០០០ ជើងត្រូវផ្អាក។...
BRUSSELS៖សេចក្តីថ្លែងការណ៍របស់ G7 បានបង្ហាញថា មេដឹកនាំហិរញ្ញវត្ថុនៃប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំង ៧ នឹងនិយាយថា ពួកគេប្រឆាំងនឹងការបើកដំណើរការ Libra stablecoin របស់ ក្រុមហ៊ុន Facebook រហូតដល់វាត្រូវបានគ្រប់គ្រង យ៉ាងត្រឹមត្រូវយោងតាមការចេញផ្សាយពី គេហទំព័រជប៉ុនធូដេ។ សេចក្តីព្រាងត្រូវបានរៀបចំសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងធនាគារកណ្តាលនៃសហរដ្ឋអាមេរិក កាណាដាជ ប៉ុន អាល្លឺម៉ង់ បារាំង អ៊ីតាលី...
កីឡាករខ្សែបម្រើជើងចាស់ Toni Kroos ត្រូវបានគេដឹងថាបានឈាន ទៅដល់ការបង្ហាញវត្តមានបានមួយទសវត្សទៅហើយសម្រាប់ក្រុម ជម្រើសជាតិអាល្លឺម៉ង់ កាលពីពេលថ្មីៗនេះ។ ទោះបីជាយ៉ាងណាក្តីកីឡាកររបស់ ក្លឹបយក្ស Real Madrid រូបនេះបានបញ្ជាក់ថាជំហររបស់គាត់គឺនៅតែការលើកពានរង្វាន់ជូន ក្រុមគឺជារឿងសំខាន់ ជាជាងការលើកពានរង្វាន់សម្រាប់ផ្ទាល់ខ្លួនដដែល។ ការបង្ហាញខ្លួនលើកទី១០០នៅក្នុងការប្រកួត ក្នុងលទ្ធផល៣ស្មើជាមួយនឹងស៊ុយអែតកីឡាកររូបនេះបាននិយាយថា៖វាគឺជារឿងដ៏អស្ចារ្យសម្រាប់ខ្ញុំ ក្នុងការបង្ហាញខ្លួនលើកទី១០០ឲ្យជម្រើសជាតិប៉ុន្តែខ្ញុំចង់បញ្ជាក់ប្រាប់ទាំងអស់គ្នាសាជាថ្មីថា អ្វីដែលខ្ញុំខ្វាយខ្វល់បំផុតនោះគឺលទ្ធផលរបស់ក្រុម តែមិនមែនជាពានរង្វាន់សម្រាប់ខ្ញុំផ្ទាល់ នោះទេ៕ ប្រែសម្រួល៖ស៊ុនលី
វ៉ាស៊ីនតោន៖ ប្រមុខការពារជាតិកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នៅថ្ងៃពុធម្សិលមិញនេះ បានបញ្ជាក់ជាថ្មីម្តងទៀតនូវកិច្ចប្រឹងប្រែងរបស់ខ្លួន ក្នុងការផ្ទេរការគ្រប់គ្រង ប្រតិបត្តិការពេលមានសង្គ្រាម (OPCON) របស់កងទ័ពកូរ៉េខាងត្បូង ត្រឡប់ទៅប្រទេសកូរ៉េខាងត្បូងវិ រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងលោក Suh Wook និងសមភាគីអាមេរិកលោក Mark Esper ក៏បានប្តេជ្ញាខិតខំអភិវឌ្ឍន៍សម្ព័ន្ធមិត្តរបស់ប្រទេស និងលុបបំបាត់ អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងថែមទៀត។ សេចក្តីថ្លែងការណ៍រួមបានឲ្យដឹងថា“ រដ្ឋលេខាធិការ និងរដ្ឋមន្រ្តី...
បរទេស៖ the Defense News នៅថ្ងៃពុធនេះបានឲ្យដឹងថា រដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិកលោក Ryan McCarthy បានធ្វើសេចក្តីថ្លែងសន្ទរកថា របស់លោកនៅឯសន្និសីទសមាគមកងទ័ពសហរដ្ឋអាមេរិកថា មីស៊ីលល្បឿនលឿនជាងសម្លេងដែលវាគឺស្ថិតនៅក្នងកម្មសិទ្ធប្រើប្រាស់របស់មន្ទីរប៉ង់តាហ្គោន ត្រូវបានធ្វើតេស្តជោគជ័យ។ នៅក្នុងសុន្ទរកថាបើកពិធី នាថ្ងៃទី ១៣ ខែតុលាលោកបាន និយាយយ៉ាងដូច្នេះថា“ មីស៊ីលល្បឿនលឿនជាងសម្លេងមួយប្រភេទនេះត្រូវបាន គេធ្វើតេស្តហើយជាលទ្ធផលវាអាច វាយប្រហារចំគោលដៅដែលខុសយ៉ាងច្រើនណាស់ ត្រឹមតែ ៦...
ក្រុមហ៊ុនសែលកាត បានប្រកាសនៅថ្ងៃនេះថា ខ្លួននឹងចាប់ផ្តើមកម្មវិធីបរិច្ចាគថវិកាដើម្បីផ្តល់ជំនួយសង្គ្រោះ និងស្តារនីតិសម្បទានៅ តាមតំបន់ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ធ្ងន់ធ្ងរ ដែលកំពុងជះឥទ្ធិពលដល់អាយុជីវិត និងជីវភាពរស់នៅរបស់ពលរដ្ឋខ្មែរនៅខេត្តចំនួន ១៧ ក្នុងចំណោមខេត្តទាំង ២៥ របស់កម្ពុជា។ កម្មវិធីបរិច្ចាគនេះ នឹងញុំាងឱ្យមានការចាប់ផ្តើមគម្រោងប្រចាំឆ្នាំដ៏ធំបំផុតមួយរបស់សែលកាត ដែលជាគម្រោងផលិតបទចម្រៀងមិនចំឡងគេ ក្រោមការសហការរវាងក្រុមហ៊ុនសែលកាតជាមួយនឹង SongKites និងតារាឆ្នើមៗកំពុងពេញនិយមទាំង ៨ដួងទៀតនៅកម្ពុជាផងដែរ។ បទចម្រៀងនេះ ត្រូវបាននិពន្ធឡើងដើម្បីជាការបង្ហាញនិងកោតសរសើរដល់ភាពខ្លាំង និងភាពរឹងមាំរបស់ប្រជាជនខ្មែរ។ ដើមឡើយ...
ភ្នំពេញ៖កីឡាករ-កីឡាការិនី និងប្រតិភូចំនួន១១៩នាក់ ចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់ដូស្ទីល (WT)ជ្រើសរើសជើងឯកថ្នាក់ជាតិ ២០២០នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ១៥ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលហ្វឺកហាត់កីឡា តេក្វាន់ដូប៊ូយ៉ុង-ខ្មែរក្នុងពហុកីឡដ្ឋានជាតិរៀបចំ ដោយខេមរសហព័ន្ធតេក្វាន់ ដូស្ទីល (WT)។ ការប្រកួតជើងឯកថ្នាក់ជាតិ ២០២០នេះមានកីឡាករ-កីឡាការិនី ចំនួន៩០នាក់ក្នុងនោះកីឡាការិនីចំនួន៤១ ចំណែកប្រតិភូចំនួន២៩នាក់សរុបចំនួន ១១៩នាក់មកពីក្លិបចំនួន២៩ដោយមានវិញ្ញាសា ប្រកួតចំនួន១៧នោះបែងចែកចេញ ជា២ផ្នែកធំៗគឺវិញ្ញាសាមេគុន និងវិញ្ញាសាប្រយុទ្ធ។ ចំពោះវិញ្ញាសាមេគុនមានវិញ្ញាសា ចាប់ពីអាយុ១៤ដល់២៨ឆ្នាំរួមមាន៖មេគុនឯកត្តជនបុរស...
ញ៉ូវយ៉ក៖ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល និងសេវាកម្មមនុស្សសហរដ្ឋអាមេរិក បានឲ្យដឹងកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលសហរដ្ឋអាមេរិក បានចុះកិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុនវិទ្យាសាស្ត្រ Cytiva ដែលជាអង្គភាពមួយរបស់ Danaher Corp ដើម្បីបង្កើនការផលិតផលិតផលដែលចាំបាច់បំផុត ក្នុងការបង្កើតវ៉ាក់សាំងកូវីដ១៩ ។ ស្ថិតក្រោមកិច្ចព្រមព្រៀងគ្នានេះដែរ ក្រុមហ៊ុន Cytiva...
អតីតកីឡាកររបស់ក្លឹបហង្សក្រហមម្នាក់ បានធ្វើការលើកឡើងទាំងមានទំនុកចិត្តថាកីឡាករខ្សែបម្រើអេស្បាញ Thiago Alcantara នឹងធ្វើឲ្យឈុតរបស់លោក Jurgen Klopp សម្រាប់រដូវកាល២០២០-២០២១ កាន់តែមានភាពល្អប្រសើរឡើង។ លោក Jose Enrique បានធ្វើការពិពណ៍ថាកីឡាករចំណូលថ្មី Thiago Alcantara ថាគឺជាកីឡាករដ៏អស្ចារ្យម្នាក់និងអះអាងថាក្លឹបហង្សក្រហម Liverpool ពិតជាកំពុងមានវត្តមានកីឡាករមាសកីឡាករពេជ្ររបស់ Liverpool សម្រាប់រដូវកាលនេះ។ គួរឲ្យដឹងដែរថាLiverpool បានចំណាយលុយប្រមាណជា២០លានផោនទិញបាន...
អង់គ្លេស៖អ្នកវិទ្យាសាស្ត្រអង់គ្លេសបាននិយាយថា ការផ្ទុះនៃពន្លឺពីផ្កាយនៅក្បែរនោះបានធ្លាក់ចូលក្នុងប្រហោងខ្មៅដ៏អស្ចារ្យ បន្ទាប់ពីត្រូវបានរហែកជាកម្ទេចនៃដំណើរការមួយដែលមានឈ្មោះថា “ការរីកដុះដាលធំ” បានក្លាយជា បានកត់ត្រាពិសេសមួយនេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ម៉ាស់ប្រហោងខ្មៅអាចធ្វើឲ្យផ្កាយខូចទ្រង់ទ្រាយដូចជា ភពព្រះចន្ទធ្វើឲ្យមហាសមុទ្រនៅលើផែនដីបង្កើតជាជំនោរ ដល់កម្រិតមួយដែលសំខាន់ត្រូវបានកាត់ចេញជាខ្សែស្រឡាយ។ វត្ថុពន្លូតរួចបន្ទាប់មកត្រូវបានបញ្ចោញឆ្ពោះទៅរកផ្តេកព្រឹត្តិការណ៍ នៃប្រហោងខ្មៅ ចំណែកបញ្ចេញពន្លឺភ្លឺដូចដែលវាព័ទ្ធជុំវិញរន្ធហើយត្រូវបានលេបត្របាក់។ក្រុមអ្នកស្រាវជ្រាវដែលដឹកនាំដោយជនជាតិ អង់គ្លេសបានប្រទះឃើញអណ្តាតភ្លើងនៅជិតផែនដីបំផុត មិនធ្លាប់មាននៅចម្ងាយ ២១៥ លានឆ្នាំពន្លឺ ឆាប់ល្មមដើម្បីមើលឃើញពីដំណើរការបំផ្លិចបំផ្លាញទាំងមូល។ ក្នុងរយៈពេល ៦ ខែភ្លើងត្រូវបានគេហៅថា“ AT2019qiz”...