កីឡា

Thiago នឹងក្លាយទៅជាកីឡាករល្អបំផុតក្នុងចំណោមកីឡាករ ចំណូលថ្មីរដូវកាលនេះ

អតីតកីឡាកររបស់ក្លឹបហង្សក្រហមម្នាក់ បានធ្វើការលើកឡើងទាំងមានទំនុកចិត្តថាកីឡាករខ្សែបម្រើអេស្បាញ Thiago Alcantara នឹងធ្វើឲ្យឈុតរបស់លោក Jurgen Klopp សម្រាប់រដូវកាល២០២០-២០២១ កាន់តែមានភាពល្អប្រសើរឡើង។

លោក Jose Enrique បានធ្វើការពិពណ៍ថាកីឡាករចំណូលថ្មី Thiago Alcantara ថាគឺជាកីឡាករដ៏អស្ចារ្យម្នាក់និងអះអាងថាក្លឹបហង្សក្រហម Liverpool ពិតជាកំពុងមានវត្តមានកីឡាករមាសកីឡាករពេជ្ររបស់ Liverpool សម្រាប់រដូវកាលនេះ។

គួរឲ្យដឹងដែរថាLiverpool បានចំណាយលុយប្រមាណជា២០លានផោនទិញបាន Alcantara ពីក្លឹប Bayern Munich កាលពីថ្ងៃទី១៨ខែកញ្ញាកន្លងមកជាមួយ នឹងកុងត្រាដែលមានសុពលភាពរហូតទៅដល់ ៤ឆ្នាំ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top