បរទេស៖នៅថ្ងៃអាទិត្យនេះ រដ្ឋមន្ត្រីក្រសួងចារកម្មអីស្រាអែល បាននិយាយថា ប្រទេសអ៊ីស្រាអែលនឹងជំទាស់ការលក់យន្តហោះចម្បាំង F-35 របស់សហរដ្ឋអាមេរិក ឲ្យទៅប្រទេសកាតា ដោយបានលើកឡើងពីភាពចំបាច់ចំពោះការរក្សាឧត្តមភាពយោធាអ៊ីស្រាអែល នៅក្នុងតំបន់។ រដ្ឋមន្ត្រីចារកម្មអ៊ីស្រាអែល លោក Eli Cohen បានធ្វើសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះ តាមវិទ្យុទាហានអ៊ីស្រាអែល នៅពេលត្រូវគេសួរអំពីសេចក្តីរាយការណ៍ព័ត៌មានមួយ ដែលថា ប្រទេសកាតា បានដាក់សំណើផ្លូវការទៅទីក្រុងវ៉ាស៊ីនតោន សុំទិញយន្តហោះចម្បាំងបំបាំងកាយ F-35។ គួរបញ្ជាក់ថា...
កំពតៈ គំរោងសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម លំដាប់អន្តរជាតិកំពស់កម្ពស់៤២ជាន់ ក្រោមទុនវិនិយោគប្រមាណ ៩៥លានដុល្លារ បាននិងកំពុងចាប់ផ្តើមសាងសង់ហើយ ដែលវត្តមានមជ្ឈមណ្ឌលពាណិជ្ជកម្មនេះ នឹងរួមចំណែកលើកកំពស់ការអភិវឌ្ឍក្នុងក្រុងនេះកាន់តែមានសក្តានុពលថែមទៀត។ អភិបាលខេត្តកំពត លោក ជាវ តាយ ធ្លាប់បានមានប្រសាសន៍ថា ទីផ្សារអចលនទ្រព្យនៅកម្ពុជាប៉ុន្មានឆ្នាំចុងក្រោយនេះ បានបង្ហាញពីកំណើនយ៉ាងខ្លាំង នៃប្រភពអចលនទ្រព្យក្នុងស្រុក ហើយជាប្រទេសមានសេដ្ឋកិច្ច លូតលាស់លឿន ដែលវិស័យឧស្សាហកម្ម សំណង់ និងសេវាកម្ម នៅតែជាកម្លាំងចលករយ៉ាងសំខាន់។ លោកបានបញ្ជាក់ថា...
ប្រសិនបើអញ្ចាញអ្នកកំពុងខើចនោះវាអាចជាសញ្ញាមួយនៃជំងឺអញ្ចាញធ្មេញហើយ! បញ្ហានេះអាចកើតឡើងកំឡុងវ័យកុមារ ឬពេលវ័យជំទង់ ហើយស្ថានភាពនឹងប្រែជាអាក្រក់ឡើងៗ។ ប៉ុន្តែជាធម្មតាអ្នកដែលជួបប្រទះបញ្ហាខើចអញ្ចាញច្រើនតែមានវ័យលើស ៤០ ឆ្នាំ។ អាការៈខើចអញ្ចាញក៏អាចបណ្ដាលមកពីមូលហេតុច្រើនយ៉ាងផ្សេងទៀតដូចជាអតុល្យភាពនៃអ័រម៉ូន តំណពូជ ជំងឺអញ្ចាញធ្មេញ ការរក្សាអនាម័យមាត់ធ្មេញមិនបានល្អ និងការដុសសម្អាតធ្មេញខ្លាំងៗ។ ទោះជាយ៉ាងណាកុំបារម្ភ! បញ្ហាអញ្ចាញធ្មេញខើចមិនចាំបាច់ត្រូវតែឱ្យអ្នកជួបព្យាបាលជាមួយពេទ្យធ្មេញឡើយ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិងាយៗ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់ក្នុងការព្យាបាលដោះស្រាយបញ្ហាខើចអញ្ចាញធ្មេញ ៖ ១. ប្រេងល្ង កម្ដៅប្រេងល្ង ប៉ុន្តែត្រូវប្រុងប្រយ័ត្នកុំឱ្យក្ដៅពេក។ ក្រោយពេលដុសសម្អាតធ្មេញរួច...
កីឡាករខ្សែការពារស្លាបសញ្ជាតិអង់គ្លេស Ashley Young នៅថ្ងៃអាទិត្យនេះត្រូវបានគេដាក់ ឲ្យស្ថិតនៅដាច់ដោយឡែកហើយក្រោយពេលដែលត្រូវបាន បង្ហាញលទ្ធផលវិជ្ជមានកូវីដ១៩កាលពីព្រឹកថ្ងៃសៅរ៍។ មានន័យថា Young នឹងមិនអាចមានវត្តមាន ដើម្បីជួយក្រុម Inter Milan ក្នុងងការប្រកួតប៉នឹងក្រុម AC Milan ឡើយនៅចុងសប្តាហ៍ក្រោយនេះ។ការប្រកាសនេះ ត្រូវបានធ្វើឡើងនៅចំពេលដែលកីឡាករទាំងឡាយ បានវិលត្រឡប់ពីការងារដើម្បីជម្រើសជាតិរបស់ពួកគេវិញ ទាំងអស់ទៅហើយនោះ។ គួរឲ្យដឹងដែរថាYoung ដែលមានវ័យ៣៥ឆ្នាំរូបនេះ ទើបតែបានបង្ហាញខ្លួនឲ្យ...
បរទេស៖កងកម្លាំងការពារតំបន់ឆ្នេរជប៉ុន នៅថ្ងៃអាទិត្យនេះ តាមសេចក្តីរាយការណ៍ បាននិយាយថា នាវាចិនពីរគ្រឿង បានធ្វើដំណើរចូលក្នុងអ្វីដែលប្រទេសជប៉ុនចាត់ទុកថា ជាដែនទឹករបស់ខ្លួន នៅជិតកោះមានជម្លោះនៅដែនសមុទ្រចិនខាងកើត។ តាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា មន្ត្រីតំណាងកងកម្លាំងការពារតំបន់ឆ្នេរជប៉ុនមួយរូប បាននិយាយថា វាជាលើកទី២១នៅក្នុងឆ្នាំនេះ ដែលនាវាចិនបានចូលក្នុងដែនទឹកជប៉ុន ហើយនេះជាលើកទីមួយ គិតចាប់តាំងពីចុងខែសីហាមក។ ប៉ុន្តែនៅពេលភ្លាមៗនេះ...
បរទេស៖សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកពីររូប តាមសេចក្តីរាយការណ៍ បានជំរុញឲ្យក្រសួងការបរទេសដាក់ទណ្ឌកម្មប្រទេសតួកគី សម្រាប់ការទិញប្រព័ន្ធការពារដែនអាកាស S-400 ពីរុស្ស៊ី ក្រោយមានរបាយការណ៍មួយថា តួកគីបានប្រើប្រព័ន្ធអាវុធនោះ ចាប់សញ្ញាយន្តហោះចម្បាំង F-16 ផលិតដោយអាមេរិក។ សមាជិកព្រឹទ្ធសភាអាមេរិក លោក Chris Van Hollen និងលោក James Lankford នៅថ្ងៃពុធសប្ដាហ៍នេះ បានបញ្ជូនលិខិតមួយទៅឲ្យរដ្ឋមន្ត្រីការបរទេសអាមេរិក លោក...
វ៉ាស៊ីនតោន៖ គ្រូពេទ្យលោក Sean Conley បានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កំពុងស្ថិតក្នុងស្ថានភាពមាន ស្ថេរភាព ក្នុងការជាសះស្បើយពីជំងឺកូវីដ-១៩ហើយលោកអាចវិលត្រឡប់ទៅរកការទាក់ទង ជាសាធារណៈវិញនៅថ្ងៃសៅរ៍។ លោក Conley បានឲ្យដឹងនៅក្នុងអនុស្សរណៈមួយដែលបានចេញផ្សាយថា“ ថ្ងៃសៅរ៍ នឹងជាថ្ងៃទី១០ ចាប់តាំងពីការធ្វើរោគវិនិច្ឆ័យ កាលពីថ្ងៃព្រហស្បតិ៍ (នៃការឆ្លងរោគរបស់លោក) ហើយដោយផ្អែកលើគន្លងនៃការធ្វើរោគវិនិច្ឆ័យកម្រិតខ្ពស់ ដែលក្រុមនេះកំពុងធ្វើខ្ញុំរំពឹងទុកថា...
បរទេស៖ ក្រុមអ្នកស៊ើបអង្កេត បាននិយាយថា ប៉ូលីសបារាំងបានចាប់ខ្លួនមនុស្សចំនួន ៦១ នាក់ ដែលត្រូវបានគេចោទប្រកាន់ថា បានពាក់ព័ន្ធនឹងបណ្តាញអាសអាភាសកុមារដ៏ធំមួយ។ ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា ជនសង្ស័យមួយចំនួនត្រូវបានគេជឿថា បានថតសកម្មភាពរំលោភផ្លូវភេទលើអនីតិជន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រតិបត្តិការដ៏ធំត្រូវបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ដោយលោក Eric Berot ប្រធានផ្នែកមួយនៃផ្នែកនៅក្នុងនាយកដ្ឋានរងរបស់ប្រទេសបារាំង...
តារាពូកែលេង Fashion ព្រីម លីហ្សា បានបន្តបង្ហាញម៉ូដសម្លៀកបំពាក់ប្លែកៗ នៅលើបណ្ដាញសង្គមរបស់ខ្លួន។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺនៅថ្ងៃនេះ លីហ្សា បានបញ្ចេញស្ទីលសិចស៊ីប្លែក អមដោយវ៉ែនតាប្រ៊ែន LV ម៉ូឌែល 1.1 MILLIONAIRES។ តាមការសង្កេតមួយរយៈចុងក្រោយនេះ វ៉ែនតា 1.1 Millionaires នេះ កំពុងល្បីខ្លាំង ក្នុងចំណោមតារាអន្តរជាតិល្បីៗ...
កីឡាធាក់កង់ជាកីឡាដែលកំពុងពេញនិយមខ្លាំងក្នុងមួយរយ:ពេលចុងក្រោយនេះ។ ការធាក់កង់ជួយពង្រឹងសាច់ដុំ សុខភាពបេះដូង ជួយឲ្យជីពចរដើរល្អ និងកាត់បន្ថយកម្រិតជាតិខ្លាញ់ក្នុងឈាម។ ល្អចំពោះសុខភាពច្រើនដល់ម្ល៉ឹង បែរជាមានលេចឮ ការលើកឡើងថា ការធាក់កង់ធ្វើឲ្យប៉ះពាល់ដល់សមត្ថភាពផ្លូវភេទ ឬ ធ្វើបុរសៗមិនអាច ឬពិបាកមានកូនជាដើម ដែលនេះ ធ្វើឲ្យអ្នកខ្លះរអាលែងហ៊ានធាក់កង់តែម្តង។ តើការលើកឡើងខាងលើនេះពិតជាត្រឹមត្រូវ ឬ អត់? បើចឹងមែននោះ តើគេអាចមានវិធីទប់ស្កាត់ ឬកាត់បន្ថយពីការអាការ:ខាងលើនេះបានយ៉ាងដូចម្ដេច ? យោងតាមវិបសាយមួយរបស់ HAVARD MEDICAL...