ព័ត៌មានអន្តរជាតិ

ទាំងលោក ត្រាំ និងលោក Biden ស្នើលើកពេល កិច្ចពិភាក្សាតស៊ូមតិ ទៅថ្ងៃទី២២ ខែតុលា

វ៉ាស៊ីនតោន៖ គ្រូពេទ្យលោក Sean Conley បានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កំពុងស្ថិតក្នុងស្ថានភាពមាន ស្ថេរភាព ក្នុងការជាសះស្បើយពីជំងឺកូវីដ-១៩ហើយលោកអាចវិលត្រឡប់ទៅរកការទាក់ទង ជាសាធារណៈវិញនៅថ្ងៃសៅរ៍។

លោក Conley បានឲ្យដឹងនៅក្នុងអនុស្សរណៈមួយដែលបានចេញផ្សាយថា“ ថ្ងៃសៅរ៍ នឹងជាថ្ងៃទី១០ ចាប់តាំងពីការធ្វើរោគវិនិច្ឆ័យ កាលពីថ្ងៃព្រហស្បតិ៍ (នៃការឆ្លងរោគរបស់លោក) ហើយដោយផ្អែកលើគន្លងនៃការធ្វើរោគវិនិច្ឆ័យកម្រិតខ្ពស់ ដែលក្រុមនេះកំពុងធ្វើខ្ញុំរំពឹងទុកថា ការវិលត្រឡប់របស់ប្រធានាធិបតី ដោយសុវត្ថិភាព ទៅនឹងការចូលរួមជាសាធារណៈនៅពេលនោះ” ។

ប្រធានាធិបតីវ័យ ៧៤ ឆ្នាំរូបនេះចង់វិលត្រឡប់មក រកយុទ្ធនាការឃោសនាបោះឆ្នោតវិញ ដោយនៅសល់តែប៉ុន្មានសប្តាហ៍ទៀត ប៉ុណ្ណោះរហូតដល់ ការបោះឆ្នោតប្រធានាធិបតីថ្ងៃទី០៣ ខែវិច្ឆិកា។

ការស្ទង់មតិថ្នាក់ជាតិបានបង្ហាញឱ្យឃើញថាបេក្ខជន ប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យលោក Joe Biden ដែលមានអាយុ ៧៧ ឆ្នាំជាអតីត អនុប្រធានាធិបតី កំពុងពង្រីកការនាំមុខរបស់លោកលើលោក ត្រាំ បន្ទាប់ពីមានការជជែកវែកញែក ប្រធានាធិបតីលើកដំបូង ដែលមានភាពច្របូកច្របល់កាលពីសប្តាហ៍មុន និងព័ត៌មាននៃការឆ្លង ជំងឺកូវីដ-១៩ របស់លោក ត្រាំ៕ដោយ ឈូក បូរ៉ា

Most Popular

To Top