គោលបំណងរបសបិសាចក្រហម Man United ក្នុងការនាំយក Jadon Sancho គឺមើលទៅហាក់ដូចជា កាន់តែឆ្ងាយទៅៗហើយខណៈដែលពេលវេលាដោះដូរទីផ្សារ កីឡាករក៏កាន់តែខិតជិតត្រឹម ថ្ងៃទី៥ខែតុលា នេះហើយ។ នៅថ្ងៃនេះ the Goal បានសរសេរថាក្លឹបបិសាចក្រហម Man United បានចាប់ផ្តើមងាកមករកកីឡាករជំនួសនេះវិញជាច្រើននាក់វិញ ដោយក្នុងនោះមានម្នាក់ជាកីឡាករធ្លាក់ជើង Jovic របស់ក្លឹប Real...
ហុងកុង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ថា គ្រោះរញ្ជួយដីកម្រិត៦,៧រ៉ិចទ័រ វាយប្រហារភាគអគ្នេយ៏ នៃរាជធានី Neiafu ប្រទេសតុងហ្គា ។ ទីភ្នាក់ងារស្ទងទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS)បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៦,៧រ៉ិចទ័រ អង្រួននៅចម្ងាយ៦៤គីឡូម៉ែត្រស្ថិតនៅនៅភាគអគ្នេយ៏នៃរដ្ឋធានី Neiafu របស់ប្រទេសតុងហ្គា ។ គ្រោះរញ្ជួយដីកម្រិត១០គីឡូម៉ែត្រ ។ តាមការវាយតម្លៃបឋមឃើញថា...
(ភ្នំពេញ) ថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២០៖ កម្មវិធីប្រ៉ូម៉ូសិនលើកនេះកាន់តែប្លែក…អស្ចារ្យ…ចំណេញច្រើន និងកាន់តែរំភើបមិនធ្លាប់មាន! រាល់ការទិញ Galaxy A51 ចាប់ពីថ្ងៃទី ០១ រហូតដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២០ អតិថិជនទាំងអស់នឹងទទួលបានការថែមជូនកាតចាក់សាំង តូតាល់(TOTAL) តម្លៃ $40 ភ្លាមៗតែម្តង…!! សូមបញ្ជាក់ថា Galaxy A51 មានរាងស្អាតទាក់ទាញ ទំនើបទាន់សម័យ…មានកាមេរ៉ាមុខទំហំ 32 MP ថត Selfie ច្បាស់ល្អឥតខ្ចោះ និងកាមេរ៉ាក្រោយចំនួន 4 គ្រាប់ជាមួយកាមេរ៉ាគោលទំហំដល់ទៅ 48 MP ដែលមានសមត្ថភាពអាចថត និងចាប់ប្លង់ច្បាស់ល្អជាមួយនឹងកម្លាំងថាមពលថ្មធំប្រើបានយូរ…បញ្ចូលឆាប់ពេញដោយបច្ចេកវិទ្យាសាកថ្មល្បឿនលឿន…ហើយអ្វីដែលពិសេសបំផុតនោះគឺបច្ចេកវិទ្យាស្កេនខ្ចៅដៃដោះសោលើអេក្រង់តែម្តង! បញ្ជាក់៖ កម្មវិធីប្រូម៉ូសិនថែមជូនកាត់ចាក់សាំងតម្លៃ $40 នេះគឺសម្រាប់តែការទិញ Samsung Galaxy A51 ចាប់ពីថ្ងៃទី ០១រហូតដល់ ថ្ងៃទី 31 ខែតុលា ឆ្នាំ២០២០ និងសម្រាប់តែការទិញទូរស័ព្ទដែលមានប័ណ្ណធានាផ្លូវការពីក្រុមហ៊ុន សាមសុង …ប៉ុណ្ណោះ!! សម្រាប់ព័ត៌មានលម្អិតសូមអញ្ចើញមកទស្សនាផលិតផលដោយផ្ទាល់នៅតាមបណ្តាហាងទំនើបសាមសុង និងដេប៉ូចែកចាយដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងមកកាន់សេវាបម្រើអតិថិជនតាមរយៈលេខទូរស័ព្ទឥតគិតថ្លៃ៖1800 203 232 ! លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត…!!
បាងកក៖ មន្ត្រីជាន់ខ្ពស់មួយរូបបានឲ្យដឹងថា ប្រទេសថៃ នឹងទទួលបានអ្នកទេសចរបរទេសលើកដំបូងនៅពេលដែលជើងហោះហើរពី ប្រទេសចិន មកដល់នៅសប្តាហ៍ក្រោយ ដោយកត់សម្គាល់នូវការចាប់ផ្តើមឡើងវិញ ជាបណ្តើរៗ នៃវិស័យទេសចរណ៍ ដែលត្រូវបានវាយដំដោយការទប់ស្កាត់ ការឆ្លងមេរោគកូវីដ-១៩។ លោក Yuthasak Supasorn អភិបាលនៃអាជ្ញាធរ ទេសចរណ៍ថៃ បានឲ្យដឹងថាការហោះហើរលើកដំបូង នឹងមានភ្ញៀវទេសចរប្រហែល ១២០ នាក់មកពីទីក្រុងក្វាងចូវ ដោយហោះហើរដោយផ្ទាល់ទៅកាន់កោះ រមណីយដ្ឋានភូកេត។...
យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ថា ក្រុមអាជ្ញាធរបុរណវិទ្យារបស់ប្រទេសអ៊ីស្រាអ៊ែល ហៅកាត់ (IAA)បានឲ្យដឹងកាលពីថ្ងៃអង្គារថា ក្រុមបុរាណវិទូរបស់អ៊ីស្រាអ៊ែល បានរកឃើញទីតាំងងូតទឹក សម្រាប់សាសនានាសម័យបុរាណដែលមានអាយុកាលប្រមាណ២.០០០ឆ្នាំមកហើយ ។ យោងទៅតាមសេចក្តីថ្លែងការណ៍ របស់ក្រុមអាជ្ញាធរ IAA បានអោយដឹងថា ទីតាំងសម្រាប់ការងូតទឹកធ្វើពិធីសាសនាត្រូវបាន គេរកឃើញនៅក្នុង កំណាយបុរាណវិទ្យានៅឯការដ្ឋានសំណង់ធំមួយនៅភាគខាងជើង ប្រទេសអ៊ីស្រាអ៊ែល ។ អាងហែលទឹកដែលមានបន្ទះថ្មមានច្រកចូលតូចចង្អៀត...
តូក្យូ៖ទីភ្នាក់ងារអវកាសរបស់ប្រទេសជប៉ុនបាននិយាយថា ខ្លួនមានគោលបំណងចូលរួមនៅប្រហែលពាក់កណ្តាលទសវត្សឆ្នាំ ២០៣០ ក្នុងការរុករកលើភពព្រះច័ន្ទដោយប្រើប្រាស់អ៊ីដ្រូសែនដែលបង្កើតដោយទឹកទាញចេញពីស្រទាប់ទឹកកករបស់ព្រះច័ន្ទជាឥន្ធនៈយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ការប្រើប្រាស់ប្រេងដែលទទួលបានពីទឹកត្រូវបានគេរំពឹងថា នឹងកាត់បន្ថយការចំណាយបើប្រៀបធៀបនឹងការដឹកជញ្ជូនឥន្ធនៈពីផែនដី ខណៈទឹករាវមិនមាននៅលើផ្ទៃព្រះចន្ទ ដោយការស្រាវជ្រាវពីមុនបានបង្ហាញថា វាអាចមានទឹកកកនៅរណ្តៅដីមួយក្បែរបង្គោលខាងត្បូងនៃភពព្រះច័ន្ទមិន បានប៉ះពាល់នឹងពន្លឺព្រះអាទិត្យ។ ប្រទេសជប៉ុនគ្រោងនឹងធ្វើការជាមួយសហរដ្ឋអាមេរិកក្នុងការបង្កើតស្ថានីយ៍អវកាសទៅភពព្រះច័ន្ទនៅឆ្នាំ ២០២០ និងសាងសង់នៅប្រហែលឆ្នាំ ២០៣៥ នូវរោងចក្រប្រេងឥន្ធនៈមួយនៅបង្គោលភពព្រះច័ន្ទ។ យោងតាមទីភ្នាក់ងាររុករកអវកាសជប៉ុនបានឲ្យដឹងថា ឥន្ធនៈនេះនឹងត្រូវប្រើនៅក្នុងយានអវកាសអាចប្រើឡើងវិញបានដែលអាចដឹកអវកាសយានិកចំនួន ៤ នាក់ទៅ និងចេញពីក្លោងទ្វារនិងយានដឹកជញ្ជូនអាចធ្វើដំណើរបានចម្ងាយ ១.០០០ គីឡូម៉ែត្រនៅលើភពព្រះច័ន្ទ។...
បរទេស៖ ប្រទេសកូរ៉េខាងត្បូង ហាក់ដូចជាត្រូវបាន អូសចូល ក្នុងជម្លោះការទូតរវាងសហរដ្ឋអាមេរិក និង ប្រទេសចិន ខណៈដែលអ្នកការទូតកំពូល នៃប្រទេសទាំងពីរត្រូវបានគេរំពឹងថា នឹងធ្វើទស្សនកិច្ចនៅទីនេះ នៅខែក្រោយហើយពួកគេទាំងពីរទំនង ជានឹងដាក់សម្ពាធរដ្ឋាភិបាលទីក្រុងសេអ៊ូលឱ្យឈរជាមួយ “ខាងស្តាំ” នៅក្នុង អនុវត្តនយោបាយ ការបរទេសរបស់ខ្លួន។ យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០...
កីឡាករខ្សែការពារអេស្បាញ Bellerin បានធ្វើការបញ្ចេញមតិមួយចំនួន ពាក់ព័ន្ធទៅនឹងទំរង់ដឹកនាំរបស់លោក Mikel Arteta ខណៈដែលលទ្ធផលប៉ុន្មាន ប្រកួតបើករដូវកាលចុងក្រោយនេះហាក់ដូចជាមិនសូវល្អក្តី។ Bellerin បាននិយាយបែបគាំទ្រលោក Arteta ក្រោមការដឹកនាំ របស់បុរសអេស្បាញរូបនេះកាំភ្លើងធំកំពុងដំណើរការនិងវិវត្តទៅមុខហើយ ក្លឹបគួរតែទទួលយកបរាជ័យខ្លះ ដើម្បីអាចរៀនសូត្រកាន់តែច្រើនពីកំហុសទាំងនោះ។ កីឡាកររូបនេះបានលើកឡើង អំពីសមិទ្ធផលកាលពីរដូវកាលមុន ដែលមានដូចជា FA Cup និង Community...
វ៉ាស៊ីនតោន៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានឲ្យដឹងថា រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo នឹងធ្វើទស្សនកិច្ច នៅប្រទេសកូរ៉េខាងត្បូង នៅសប្តាហ៍ក្រោយ ដើម្បីពិភាក្សាជាមួយមន្រ្តីជាន់ខ្ពស់ នៅទីនោះ។ ដំណើរទស្សនកិច្ចដែលបានគ្រោងទុករបស់ លោកធ្វើឡើង បន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន បានស្នើឱ្យប្រកាសបញ្ចប់សង្គ្រាម កូរ៉េ ជាមធ្យោបាយមួយដើម្បីនាំកូរ៉េខាងជើង ត្រឡប់ទៅតុពិភាក្សាវិញជុំវិញដំណើរ ការដកហូតនុយក្លេអ៊ែររបស់ខ្លួន។ នេះគឺជាផ្នែកមួយនៃដំណើរទស្សនកិច្ច...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃអង្គារទី២៩ខែកញ្ញានេះបានឲ្យដឹងថា យោធាអាមេរិកទី៨ហើយដែលបានបាត់ជីវិត ដោយសារកូវីដ១៩។ ការប្រកាសដែលត្រូវបានធ្វើឡើង ដោយមន្ទីរប៉ង់តាហ្គោនទាំងដែលភ្លាមៗមិនមានការអះអាងច្បាស់ពីព័ត៌មានលំអិតរបស់មន្ត្រីយោធារូបនេះក្តី។ គួរឲ្យដឹងដែរថាមកដល់ពេលនេះ ករណីឆ្លងកូវីដ១៩សម្រាប់មន្ត្រីរបស់ប៉ង់តាហ្គោនទាំងស៊ីវិលនិងយោធាមានចំនួនដល់ទៅ៦៥៦៥៧នាក់ហើយហើយក្នុងនោះ មានចំនួនប្រមាណជា៣០៤៥០នាក់បានជាសះស្បើយ មកវិញផងដែរ៕ ប្រែសម្រួល៖ស៊ុនលី