ខ្សែបម្រើបារាំង Paul Pogba ត្រូវបានឆ្លងជំងឺកូវីដ-១៩ នេះបើតាមការលើកឡើងរបស់គ្រូបង្គោលក្រុមជម្រើសជាតិបារាំងលោក Didier Deschamps។ Pogba នឹងខកខានលេងប្រកួតចំនួន ២ ឲ្យក្រុមជម្រើសជាតិបារាំងគឺ ប្រកួតប៉ះនឹងក្រុមជម្រើសជាតិស៊ុយអែតនៅថ្ងៃសៅរ៍ ទី៥ ខែកញ្ញា និងប្រកួតប៉ះនឹងក្រុមជម្រើសជាតិក្រូអាត ដែលធ្វើឡើងនៅ ៣ថ្ងៃបន្ទាប់។ ទាក់ទងនឹងរឿងនេះដែរ Manchester United បានសារជូនពរឲ្យកីឡាករបារាំងនេះឆាប់បានធូរសះស្បើយ។ ចំណែកឯលោក...
អាមេរិក៖វិស្វករលោក George Durendal បានបង្កើត ‘AI Clone of Jesus’ “ AI Clone របស់ព្រះយេស៊ូវ” ជាមួយប្រព័ន្ធបញ្ញាសិប្បនិម្មិតសម្រាប់ព្រះគម្ពី King James ក្នុងការផលិតបទគម្ពីរគួរឲ្យចាប់អារម្មណ៍ និងគួរឲ្យរន្ធត់នាពេលបច្ចុប្បន្ន នេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។ លោក George Durendal...
អ៊ីតាលី៖អ្នកជំនាញបាននិយាយថា អ្នកនេសាទពាណិជ្ជកម្មបានរកឃើញនូវរបកគំហើញមួយ ប្រភេទដំបូងរបស់សត្វត្រីឆ្លាម ខណៈពេលសត្វសមុទ្រប្រភេទនេះ កំពុងហែលទឹកនៅសមុទ្រ Sardinia ដែលជាត្រីឆ្លាមបាត់បង់ស្បែក និងធ្មេញនេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល សត្វត្រីឆ្លាមពណ៌ខ្មៅមួយក្បាលត្រូវបានចាប់បាននៅជិត Sardinia ដែលមើលទៅហាក់ដូចជាមានសុខភាពល្អចំពេលមានបញ្ហាមិនប្រក្រតីមួយចំនួន។ ទោះយ៉ាងណាភាពមិនធម្មតារបស់សត្វញីមិនបានរារាំងដល់ សមត្ថភាពគិតគូររបស់វាឡើយ ដោយសត្វនេះបានរកវិធីដើម្បីសម្របខ្លួនដូចជាសសមុទ្រផ្សេងទៀត។ ក្រុមនេះស្នើឲ្យត្រីឆ្លាមបាត់បង់ស្បែក បន្ទាប់ពីត្រូវបានប៉ះពាល់នឹងកន្លែងដែលមានជាតិគីមីក៏ដូចជាការបន្សាបជាតិអាស៊ីដដោយសារតែការប្រែប្រួលអាកាសធាតុ។ សត្វត្រីឆ្លាមពណ៌ខ្មៅគ្មានស្បែកត្រូវបានរកឃើញដោយក្រុមនៅសាកលវិទ្យាល័យកាហ្គីលីប្រទេសអ៊ីតាលី និយាយថា នេះជាលើដំបូងបំផុតដែលសត្វត្រីរងគ្រោះ៕
សេនហ្វ្រេនស៊ីស្កូ៖ YouTube និយាយថា ការលុបចេញវីដេអូបានកើនឡើងយ៉ាងខ្លាំងនៅត្រីមាសទី ២ នៃឆ្នាំនេះ ដោយសារក្រុមហ៊ុនពឹងផ្អែកលើកម្មវិធីពង្រឹងច្បាប់មាតិកាដើម្បីការពារកម្មករពីជំងឺរាតត្បាត យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ វីដេអូច្រើនជាង ១១,៤ លានត្រូវបានទាញចេញពីប្រព័ន្ធអ៊ីនធើណេតដ៏ពេញនិយមដែលស្ទើរតែចំនួនទ្វេដងត្រូវបានដកចេញក្នុងរយៈពេល ៣ ខែដំបូងនៃឆ្នាំនេះបង្កើតកំណត់ត្រាថ្មីប្រចាំត្រីមាសសម្រាប់ក្រុមហ៊ុនដែលគ្រប់គ្រងដោយGoogle។ YouTube បានបន្តថា នៅពេលគិតគូរជាមួយនឹងសមត្ថភាពពិនិត្យឡើងវិញរបស់មនុស្សត្រូវបានកាត់បន្ថយយ៉ាងខ្លាំងដោយសារតែ COVID-19 យើងត្រូវបានបង្ខំឲ្យធ្វើការជ្រើសរើសរវាងសក្តានុពលនៃការអនុវត្តន៍ច្បាប់ ឬការអនុវត្តហួសកម្រិត។ គេហទំព័រផ្សាយតាមវីដេអូបានបន្ថែមថា ខ្លួនបានជ្រើសរើសយកការដាក់បណ្តាញឲ្យកាន់តែទូលំទូលាយដើម្បីឲ្យមាតិកាភាគច្រើនដែលអាចបង្កគ្រោះថ្នាក់ដល់សហគមន៍នឹងត្រូវបានដកចេញយ៉ាងឆាប់រហ័សដោយដឹងថា បើគ្មានមនុស្សធ្វើការហៅការវិនិច្ឆ័យទេវីដេអូមួយចំនួនមិនបំពានគោលការណ៍នឹងត្រូវបានលុបចោល។...
ភ្នំពេញៈ ទំហំវិនិយោគអចលនទ្រព្យ នៅអាស៊ីប៉ាស៊ីហ្វិក ត្រូវបានគេរំពឹងថានឹងស្ទុះងើបឡើងវិញនៅពាក់កណ្តាលឆ្នាំ២០២១ ។ នេះបើយោងតាមការស្ទង់មតិរបស់ក្រុមហ៊ុនសេវាកម្មអចលនទ្រព្យពាណិជ្ជកម្មអាមេរិច JLL ដែលជាក្រុមហ៊ុនជិតស្និទ្ធ និងវិនិយោគិនមកពី៣៨ប្រទេសជុំវិញពិភពលោក និងសព្វថ្ងៃកំពុងកាន់កាប់ទ្រព្យជាង២ទ្រីលានដុល្លារ។ ផ្អែកលើការស្ទង់មតិវិនិយោគិនទាំងនេះ គ្រោងនឹងបង្កើនការប៉ះពាល់ ទៅនឹងភ័ស្តុភារ (៨១%), ពហុមុខងារ (៥៨%) និងជម្រើសផ្សេងទៀត (៤៤%) នៅចន្លោះពេលនេះនិងចុងឆ្នាំ ២០២១ ។ អ្នកឆ្លើយតបប្រហែល៨៤%រំពឹងថា ចំនួនប្រតិបត្តិការនឹងងើបឡើងវិញចាប់ពីឆ្នាំឆមាសទី២នៃឆ្នាំ២០២០...
តើ “ការគេងមិនលក់” ជាអ្វីឱ្យពិតប្រាកដ? ការគេងមិនលក់ គឺជាជំងឺគេងដែលអាចបណ្តាលឱ្យមានបញ្ហា ជាមួយនឹងការងងុយគេង ការគេងមិនលក់ ឬទាំងពីរ។ បញ្ហានេះនឹងនាំឱ្យគុណភាព នៃការគេងរបស់អ្នកមិនគ្រប់គ្រាន់ ឬគេងមិនបានស្កប់ស្កល់។ ភាពខុសប្រក្រតីនេះអាចត្រូវបានបែកចែក ជាការគេងមិនលក់រ៉ាំរ៉ៃ ឬយូរអង្វែង ឬការគេងមិនលក់ស្រួចស្រាវ ឬខ្លី។ វេជ្ជបណ្ឌិត Alcibiades Rodriguez ប្រធានផ្នែកវេជ្ជសាស្ត្រនៃមជ្ឈមណ្ឌលព្យាបាលជំងឺឆ្កួតជ្រូកនៅមជ្ឈមណ្ឌល NYU Langone...
ភ្នំពេញៈ កម្ពុជាទទួលបានទុនវិនិយោគសរុបប្រមាណជិត ២៤០០លានដុល្លារអាមេរិក ពីគម្រោងវិនិយោគរបស់ ១៣០ក្រុមហ៊ុន ក្នុងរយៈពេលជិត ៩ខែឆ្នាំនេះ ខណៈគម្រោងទាំងនេះ ការរួមចំណែកបង្កើនសេដ្ឋកិច្ច និងការបង្កើតការងារនៅក្នុងស្រុក។ យោងតាមរបាយការណ៍ររបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានបង្ហាញថាគិតពីដើមឆ្នាំដល់ត្រឹមថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២០នេះ គណៈកម្មាធិការវិនិយោគកម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុនចំនួន ១៣០គម្រោង ជាមួយនឹងទុនវិនិយោគសរុបប្រមាណជិត ២៤០០លានដុល្លារអាមេរិក។ នៅក្នុងគម្រោងវិនិយោគដែលកម្ពុជាទទួលបានចំនួន ១៣០ក្រុមហ៊ុន...
ជំងឺរាតត្បាតនេះពិតជាបង្ក ការលំបាកសម្រាប់មនុស្សគ្រប់គ្នា – ប៉ុន្តែសម្រាប់ស្ត្រីមានផ្ទៃពោះ វារឹតតែត្រូវការតស៊ូខ្លះ បន្ថែមទៀត ដើម្បីអាចនាំយកទារកចូលមកកាន់ ពិភពលោកនេះ ជាពិសេសអ្នកដែលមានសុខភាពផ្លូវចិត្តស្រាប់។ Brittney Pohler ជំនួយការគ្រូពេទ្យឯកទេសខាងរោគស្ត្រីដែលទទួលការបណ្តុះបណ្តាលនៅមហាវិទ្យាល័យរដ្ឋតិចសាសបាននិយាយថា “រឿងមួយដែលខ្ញុំបានកត់សម្គាល់ និងឃើញកាន់តែច្រើន និងយកចិត្តទុកដាក់ជាងនេះទៅទៀត គឺចំនួនស្ត្រីដែលមានការថប់បារម្ភ និងធ្លាក់ទឹកចិត្ត”។ Brittney Pohler និយាយថា ភាពឯកោដោយសារការរក្សាគម្លាត សុវត្ថិភាពសង្គម...
កាលីហ្វញ៉ា៖ក្រុមហ៊ុនបណ្តាញសង្គមអាមេរិកដ៏ល្បីល្បាញ Facebook កំពុងតែជំរុញច្បាប់ឯកជនភាពថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Apple សម្រាប់ឧបករណ៍ចល័តរបស់ខ្លួន ហើយដាក់អ្នកអភិវឌ្ឍន៍កម្មវិធីនៅចំកណ្តាល យោងតាមការចេញផ្សាយពី គេហទំព័រជប៉ុនធូដេ។ ក្រុមហ៊ុនApple នឹងតម្រូវឲ្យមានកម្មវិធីស្នើសុំឲ្យអ្នកប្រើប្រាស់ទទួលបានសិទ្ធិក្នុងការប្រមូលទិន្នន័យ នៅលើឧបករណ៍របស់ពួកគេកំពុងប្រើ និងឲ្យការផ្សព្វផ្សាយពាណិជ្ជកម្មតាមពួកគេនៅលើអ៊ីនធើណេត។ បណ្តាញសង្គមបាននិយាយថា វិធានទាំងនេះអាចកាត់បន្ថយនូវអ្វីដែលកម្មវិធីអាចរកបាន តាមរយៈការផ្សាយពាណិជ្ជកម្មតាមរយៈបណ្តាញអ្នកមើល Facebook។ បណ្តាញទស្សនិកជនអនុញ្ញាតឲ្យអ្នកផ្សាយពាណិជ្ជកម្មFacebok និង Instagram ដាក់ការផ្សាយពាណិជ្ជកម្មរបស់ខ្លួន នៅកន្លែងផ្សេងទៀតនៅលើអ៊ីនធើណេត។ Apple...
អង់គ្លេស៖ បច្ចេកវិទ្យាកូនកាត់កំពុងត្រូវ បានធ្វើការសាកល្បងដោយ កងទ័ពអង់គ្លេសនៅក្នុងរថយន្តពាសដែក ២គ្រឿងរបស់ខ្លួនជាមធ្យោបាយ មួយដើម្បីធ្វើឲ្យប្រសើរឡើងនូវនិរន្តរភាព និងបង្កើនសមត្ថភាព បំបាំងកាយពីសត្រូវនៅសមភូមិប្រយុទ្ធ នេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។ អ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ ជនបទនិយាយថា ម៉ាស៊ីនកូនកាត់នេះនឹងជួយបង្កើនសមត្ថភាពបំបាំងកាយរបស់កងទ័ព ព្រោះវាអាចដំណើរការស្ទើរតែស្ងាត់ បើប្រៀបធៀបទៅនឹងម៉ូទ័រម៉ាស៊ូត។ វេទិកាអាវុធចល័ត Jackal 2 និងរថយន្តល្បាតការពារ Foxhound នឹងត្រូវបានបំពាក់ឡើងវិញជាមួយនឹង ប្រព័ន្ធកូនកាត់ថ្មីជាមួយនឹងការ...