បរទេស៖ប្រទេសកូរ៉េខាងជើង នៅពេលថ្មីៗនេះ បានធ្វើការចោទប្រកាន់ប្រទេសជប៉ុន ពីបទមានមហិច្ឆតាធ្វើការឈ្លានពានឧបទ្វីបកូរ៉េជាថ្មី ដោយសំដៅដល់សហសមយុទ្ធយោធាមួយជាមួយ សហរដ្ឋអាមេរិក នេះបើតាមសេចក្តីរាយការណ៍ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន UPI។ ទីភ្នាក់ងារសាព័ត៌មានគ្រប់គ្រង ដោយរដ្ឋរបស់ទីក្រុងព្យុងយ៉ាង ឈ្មោះ KCNA បាននិយាយថា សមយុទ្ធយោធារវាងសហរដ្ឋអាមេរិក និងប្រទេសជប៉ុន គឺជាទង្វើបង្កហេតុ និងបានប្រព្រឹត្តធ្វើឡើងជាញឹកញាប់ ហើយការពោលបែបនេះរបស់កាសែតកូរ៉េខាងជើងនេះ គឺសំដៅដល់សមយុទ្ធដែលបានប្រារព្ធធ្វើឡើង នៅថ្ងៃទី០៣...
បរទេស៖ក្រុមហ៊ុន Apple នៅថ្ងៃចន្ទសប្ដាហ៍នេះ បានធ្វើការព្រមានថា ការផ្ទុះឡើងនៃកូរ៉ូណាវីរុស នៅក្នុងប្រទេសចិន កំពុងតែធ្វើឲ្យជះឥទ្ធិពលអាក្រក់ ដល់ខ្សែគ្រឹះសេដ្ឋកិច្ច នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ថ្លែងទៅកាន់អ្នកវិនិយោគ ក្រុមហ៊ុន Apple បាននិយាយថា ការផ្ទុះឡើងនៃវីរុស COVID-19 ដែលបានធ្វើឲ្យប៉ះពាល់...
ក្រុមហ៊ុនផលិតទឹកក្រូច អាយស៍ កូឡា នឹងរៀបចំជំនួបរវាងតារាចម្រៀង Original Song គឺ SMALLWORLD SMALLBAND ក្រុមតូច និង ប្រិយមិត្តគាំទ្ររបស់ពួកគេ នៅថ្ងៃសុក្រ ទី ២១ កុម្ភៈ ខាងមុខនេះចាប់ពីវេលាម៉ោង ៤ រសៀលនៅមណ្ឌលផ្សារទំនើប ជីប ម៉ុង ណូរ៉ូម៉ល ជាន់ទី ៣ ដើម្បីជាកិច្ចស្វាគមន៍ដល់មុខងារថ្មីរបស់ពួកគេក្នុងនាមជាទូតសុឆន្ទៈ ផ្លូវការតំណាងម៉ាកផលិតផលទឹកក្រូច អាយស៍ កូឡា។ លោកស្រី គង់...
អង់គ្លេស៖ អ្នកប្រមាញ់ហ្វូស៊ីលបាន អះអាងថា ស្នាមជើងដាយណូស័រត្រូវបានរកឃើញ នៅលើឆ្នេរខ្សាច់នៅកោះ Isle of Wight រងគ្រោះដោយខ្យល់ព្យុះ Ciara ជាបំផ្លិចបំផ្លាញវាកាលអាយុ១៣០លានឆ្នាំ បន្ទាប់ពីសត្វនេះបានដើរឆ្លងកាត់មហាសមុទ្រនាតំបន់បើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ការបោះពុម្ពនេះត្រូវបានគេគិតថា បានទុកចោលដោយ Neovenator ជាសាច់សត្វដែលអាចមានប្រវែងដល់ទៅមានប្រវែង៧,៦ ម៉ែត្រ និងមានទម្ងន់រហូតដល់២០០០ គីឡូក្រាម។ ស្នាមជើងត្រូវបានរកឃើញដោយក្រុម Wight Coast...
សេអ៊ូល៖ ក្រសួងការពារជាតិរបស់ទីក្រុងសេអ៊ូល បានឲ្យដឹងថាប្រមុខការពារជាតិកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នឹងធ្វើកិច្ចចរចានៅទីក្រុងវ៉ាស៊ីនតោន នៅសប្តាហ៍ក្រោយដើម្បីពិភាក្សាពីស្ថានភាពសន្តិសុខនៅឧបទ្វីបកូរ៉េ និងបញ្ហាដែលមិនទាន់សម្រេច។ រដ្ឋមន្ត្រីការពារជាតិលោក Jeong Kyeong-doo នឹងចាកចេញពីទីក្រុងសេអ៊ូល ក្នុងដំណើរទស្សនកិច្ច ៦ ថ្ងៃទៅកាន់សហរដ្ឋអាមេរិកនៅថ្ងៃអាទិត្យសម្រាប់ដំណើរទស្សនកិច្ចលើកដំបូងរបស់លោក នៅទីនោះចាប់តាំងពីរដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិកលោក Mark Esper បានចូលកាន់តំណែងកាលពីខែកក្កដា ឆ្នាំមុន។ ក្នុងអំឡុងពេលនៃកិច្ចពិភាក្សានៅថ្ងៃច័ន្ទនេះ ភាគីទាំងពីរនឹងពិភាក្សាអំពីបញ្ហារាប់ចាប់ពីសមយុទ្ធយោធារួមគ្នារបស់សម្ព័ន្ធមិត្តរហូតដល់ការចរចារការចែករំលែកតម្លៃ ដើម្បីកំណត់ថាតើទីក្រុងសេអ៊ូលគួរចំណាយប៉ុន្មានសម្រាប់ការថែរក្សាកងទ័ពអាមេរិកចំនួន...
បារាំង៖ប្រភេទសត្វអណ្តើកមួយប្រភេទដែលត្រូវបានរកឃើញនៅក្នុងប្រទេសបារាំងសម័យទំនើបអាចរស់រានមានជីវិតពីព្រឹត្តិការណ៍ផុតពូជដ៏ធំដែលបានបំផ្លាញសត្វដាយណូស័រកាលពី ៦៦ លានឆ្នាំមុននេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ គ្រោងឆ្អឹងសត្វអណ្តើកដែលមានផ្ទុកនូវអណ្តើកមានលលាដ៍ក្បាល Laurasichersisចំនួន៧០ ដាច់ដោយឡែកពីគ្នាត្រូវបានគេរកឃើញហ្វូស៊ីលនៅកន្លែងយកថ្មមានអាយុកាលប្រហែល ៥៦ លានឆ្នាំមុន។ ការសិក្សាបង្ហាញថា សត្វចម្លែក គឺជាសត្វអណ្តើកដំបូងតែមួយគត់ អាចរស់រានបានពីព្រឹត្តិការណ៍ផុតពូជដ៏ធំមួយនៅអឌ្ឍគោលខាងជើង។ ក្រុមអ្នកជំនាញជឿជាក់ថា សត្វទាំងនេះមានប្រវែងប្រហែល៦០ ស.ម ហើយមិនអាចដកក្បាលរបស់ពួកគេចូលក្នុងសំបករបស់វាបានឡើយ។ ក្រុមអ្នកស្រាវជ្រាវដែលសិក្សាអំពីហ្វូស៊ីលនេះនៅតែមិនទាន់ច្បាស់ថា តើសត្វប្រភេទនេះអាចរស់រានបានយ៉ាងដូចម្តេចនៅពេលដែលមានសត្វជាច្រើនបានងាប់។ អ្នកនិពន្ធនៃការសិក្សាលោកវេជ្ជបណ្ឌិត Adán Pérez-García សាកលវិទ្យាល័យNational...
អង់គ្លេស៖ក្រុមអ្នកស្ម័គ្រចិត្តមួយក្រុមបានរកឃើញបំណែកល្បែកក្តារ “អុកបុរាណ”ដ៏កម្រមួយដែលគេជឿថា មានអាយុកាលតាំងពីសម័យមួយទៅការវាយឆ្មក់ Viking លើកដំបូងនៅលើកោះលីនហ្វ្រេនណេ “Lindisfarne” ប្រហែល ១,២០០ ឆ្នាំមុនបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ គ្រាប់អុកធ្វើពីកញ្ចក់តូចត្រូវបានតាក់តែងដោយមកុដតូចៗនៃដំណក់ទឹកនៅខាងលើ ព្រមទាំងតុបតែងជាមួយកញ្ចក់ពណ៌ខៀវ និងព័ទ្ធជុំវិញ។ អ្នកបុរាណវិទ្យាជឿថា បំណែកនេះមកពីល្បែងក្តារ “អុក” Viking ‘hnefatafl’ ឬ King’s Table គឺជាល្បែងយុទ្ធសាស្ត្រស្រដៀងនឹងអុក។ ទោះបីជាវត្ថុស្រដៀងគ្នាត្រូវបានគេរកឃើញនៅក្នុងប្រទេសអៀរឡង់...
បរទេស៖ ខណៈដែលមានការសន្មតថា រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង នឹងធ្វើតេស្តមីស៊ីលឆ្លងទ្វីប (ICBM) នៅប្រហែលដើមឆ្នាំថ្មីនេះ អ្នកវិភាគកូរ៉េខាងត្បូង អះអាងថាកូរ៉េខាងជើងពិចារណាការបាញ់បង្ហោះនេះ ឡើងវិញក្នុងគោលបំណង មិនធ្វើឱ្យចិនដែលជាសម្ព័ន្ធមិត្ត របស់ខ្លួន កាន់តែតឹងតែងបន្ថែមទៀត ចំពេលដែលការរីករាលដាល នៃមេរោគឆ្លង Covid-19។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា នៅខែធ្នូ...
អ៊ីតាលី៖ប្រព័ន្ធបង្ហូរទឹកបុរាណរបស់Pompeii ស្ថិតក្នុងស្ថានភាពល្អប្រសើរដូចមុន ដូច្នេះវាត្រូវបានគេដាក់ឲ្យដំណើរការជាថ្មី បើទោះបីជាត្រូវបានសាងសង់ជិត២,៣០០ ឆ្នាំមុនក៏ដោយបើយោងតាមការ ចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ផ្លូវរូងក្រោមដីប្រវែង៤៥៧ ម៉ែត្រស្ថិតនៅក្រោមអាគារល្បីៗមួយចំនួនរបស់ទីក្រុងនៃប្រទេសអ៊ីតាលីត្រូវបានគេសាងសង់ដំបូងដើម្បីបង្ហូរទឹកពីលើភ្នំទៅចំកណ្តាលទីក្រុងបុរាណ Pompeii ។ ការវិភាគនៃផ្លូវរូងក្នុងដីបាន បង្ហាញថា ពួកគេស្ទើរតែមិនត្រូវបានជួសជុល អស់រាប់ពាន់ឆ្នាំ ហើយប្រព័ន្ធស្មុគស្មាញនៅតែស្ថិតក្នុងស្ថានភាពល្អនៅឡើយ។ លោក Massimo Osanna ប្រធានរៀបចំរចនាសម្ព័ន្ធបាននិយាយប្រាប់កាសែត The Times ថា ...
ប្រវត្តិសាស្ត្រ: នៅថ្ងៃនេះក្នុងឆ្នាំ 1950 ប្រធានាធិបតីអាមេរិក Harry S. Truman បានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានមួយថា លោកត្រៀមខ្លួនផ្តល់សិទ្ធិប្រើប្រាស់អាវុធនុយក្លេអ៊ែរដើម្បីទទួល បានសន្តិភាពនៅក្នុងប្រទេសកូរ៉េ។ នៅពេលការប្រកាសរបស់លោក Truman កុម្មុយនិស្តចិនបានចូលរួមកងកម្លាំងកូរ៉េខាងជើង នៅក្នុងការវាយប្រហាររបស់ពួកគេទៅលើ កងទ័ពអង្គការសហប្រជាជាតិ រួមទាំងពួកទាហានអាមេរិកដែលកំពុងព្យាយាម រារាំងការពង្រីកពួកកុម្មុយនិស្តចូលទៅក្នុង កូរ៉េខាងត្បូង។ លោក Truman បានបន្ទោសសហភាពសូវៀត ថាបានប្រើប្រាស់ពួកអ្នកបះបោរ...