បរទេស៖ ប្រទេសឥណ្ឌា តាមសេចក្តីរាយការណ៍ កំពុងតែពិចារណាធ្វើការអញ្ជើញអូស្ត្រាលី ឲ្យចូលរួមក្នុងសមយុទ្ធទ័ពជើងទឹកត្រីភាគី Malabar ជាមួយសហរដ្ឋអាមេរិកនិងជប៉ុន នៅក្នុងឆ្នាំនេះ ហើយប្រសិនបើការអញ្ជើញនេះនឹងកើតមានមែននោះ វានឹងជាលើកទីមួយ ដែលប្រទេសទាំងនេះ ជួបជុំគ្នាក្នុងសមយុទ្ធចម្បាំងលើផ្ទៃសមុទ្រ។ ប្រភពព័ត៌មានមួយបាន និយាយកាលពីថ្ងៃអង្គារថា មានសកម្មភាពធ្វើឡើងដោយប្រទេសឥណ្ឌា ដើម្បីរួមបញ្ចូលប្រទេសអូស្ត្រាលី ក្នុងសមយុទ្ធ Malabar លើកទី២៤ ដែលនឹងប្រារព្ធធ្វើឡើង នៅឈូងសមុទ្របេងហ្គាល់ ចាប់ពីខែកក្កដាដល់ខែសីហា...
ភ្នំពេញ៖អ្នកប្រដាល់ ឃីម បូរ៉ា ក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ ប៉ះអ្នកប្រដាល់ជើងខ្លាំងថៃ Phat Narong ដោយប្រកួតគ្នាក្នុងទម្ងន់៦០គីឡូក្រាម នាព្រឹកថ្ងៃអាទិត្យ ទី២ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ នៅសង្វៀន Boostrong Fighter On Fire របស់ SEATV ។...
អាមេរិក៖ រូបភាពលម្អិតបំផុតនៃ ព្រះអាទិត្យដែលបានថតបានបង្ហាញពីគំរូនៃប្លាស្មា ដែលមានភាពច្របូកច្របល់ ជាមួយនឹងកោសិកាដែលមានទំហំ តូចប៉ុនរដ្ឋតិចសាស់ បានបង្កើតឡើង នៅពេលដែលកម្តៅត្រូវ បានបញ្ជូនទៅផ្ទៃផ្កាយ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ រូបភាពទាំងនេះត្រូវបានថត ដំបូងដោយកែវយឹត Daniel K. Inouye Solar នៅកោះហាវ៉ៃដែលត្រូវបាន គេរំពឹងថា នឹងជួយដល់យុគសម័យថ្មីនៃវិទ្យាសាស្ត្រ ព្រះអាទិត្យ។ ឧបករណ៍ទំនើបបំផុតនឹងអនុញ្ញាតឲ្យ...
អាមេរិក៖ យោងតាមរបាយការណ៍ថ្មីមួយ បានឲ្យដឹងថា ក្រុមហ៊ុន Apple ដែលជាក្រុមហ៊ុនផលិត iPhone របស់សហរដ្ឋអាមេរិកគ្រោង នឹងបញ្ចេញនូវ iPhone 12 ចំនួន៤ ម៉ូដែលថ្មីនៅក្នុងខែកញ្ញានេះ រួមទាំង iPhone Mini ដែលមានទំហំ ៥,៤ អ៊ីញបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ នេះបើយោងតាម LetsGoDigital...
ក្រោយការប្រកួតយប់មិញហើយ យើងអាចជឿជាក់បានហើយថាមេឃខៀវ Man Cityនឹង ត្រូវឡើងទៅវគ្គផ្តាច់ព្រ័ត្រប៉ះនឹងAston Villa នៅកីឡាដ្ឋានWembley ក្នុងការប្រកួតពានរង្វាន់Carabao CupទោះបីជាMatic ស៊ុតបញ្ចូលបាន១គ្រាប់គត់កាល ពីប្រកួតយប់មិញក្តី។ Man United អាចរកជ័យជំនះយប់មិញមែនក្នុងលទ្ធផល១ទល់នឹង ០ដោយសារគ្រាប់បាល់ស៊ុតបញ្ចូលទីពេញមួយជើងឆ្វេងរបស់Matic ប៉ុន្តែមិនអាចជួយអ្វីបានឡើយដោយសរុបជាលទ្ធផលទាំង២ជើងប៉ះគ្នាគឺMan City មាន៣គ្រាប់ចំណែកឯMan Unitedមានតែ២គ្រាប់ប៉ុណ្ណោះ។ Aston Villaបានយកឈ្នះក្រុមLeicester Cityក្នុងលទ្ធផលសរុប៣ទល់នឹង២គ្រាប់ដូចគ្នាដែរកាលពីយប់ថ្ងៃអង្គារក្រោយដោយស្មើគ្នាកាលពីប្រកួតជើងទី១។ការប្រកួតវគ្គផ្តាច់ព្រ័ត្រលើកនេះនឹងក្លាយទៅជាពានCarabao...
ខ្សែប្រយុទ្ធអេហ្ស៊ីប Mo Salah ជាអ្នករកគ្រាប់បាល់បាន១គ្រាប់ដំបូងឲ្យLiverpoolនិង បន្តមក១គ្រាប់ទៀតដោយកីឡាករOxlade Chamberlain ដើម្បីទទួលបានជ័យជំនះងាយៗលើ ក្រុមញញួរធំWest Hamនិង មាន១៩ពិន្ទុវ៉ាដាច់គេឈរជើងក្នុង លេខ១ក្នុងតារាងកំពូលអង់គ្លេស។ ម្ចាស់ផ្ទះWest Ham បើកឆាកបានយ៉ាងល្អក្នុងការប្រកួត នេះប៉ុន្តែមិនអាចធ្វើអ្វីក្រុមនាំមុខ គេក្នុងតារាងមួយនេះបានឡើយនិងជាក់ស្តែងនៅមិនទាន់ មានអ្នកណាផ្តួលក្រុមរបស់លោកJurgen Kloppបាននៅឡើយដែរ។ បាល់ពិន័យ១១ម៉ែត្រតាំងតែពីនាទីទី៣៥ កីឡាករ Salahមិនបានធ្វើឲ្យខកបំណង របស់អ្នកគាំទ្រឡើយហើយថែមទាំងបន្តជួយឲ្យChamberlain...
ទីក្រុងបាត៖អតីតកន្លែង Anglo-Saxon បានបាត់បង់ជាយូរមកហើយ ដែលព្រះអង្គ Edgar បានគ្រងរាជ្យជាស្តេចអង់គ្លេសនៅឆ្នាំ៩៧៣មុនគ.ស ប្រហែលជាត្រូវបានរកឃើញដោយអ្នកបុរាណវិទូនៅទីក្រុងបាតបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ព្រះមហាក្សត្របានឡើងគ្រងរាជ្យបល្ល័ង្ក បន្ទាប់ពីការសោយទិវង្គតរបស់បងប្រុសរបស់ព្រះអង្គក្នុងឆ្នាំ ៩៥៩ គ.ស ប៉ុន្តែមិនបានឡើងគ្រងរាជ្យរហូតដល់ឆ្នាំ ៩៧៣ គ.ស ១៤ ឆ្នាំក្រោយមក។ ការឡើងគ្រងរាជ្យរបស់ព្រះអង្គបានពង្រឹងតួនាទីរបស់ព្រះអង្គជាអ្នកគ្រប់គ្រង ដ៏ទេវភាពហើយបានធ្វើឲ្យព្រះអង្គក្លាយជាស្តេចទីមួយដែល ត្រូវបានទទួលស្គាល់ជាផ្លូវការដោយព្រះ។ព្រះអង្គគឺជាស្តេចទី ១ ដែលគ្រប់គ្រងលើគ្រប់តំបន់នៃចក្រភពអង់គ្លេសចាប់ពីស្កុតឡេនរហូតដល់មឺរៀ និងវ៉ាសស។...
ភ្នំពេញ៖នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ លោក អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា បានដឹកនាំកិច្ចប្រជុំជាមួយសហព័ន្ធកីឡាជាតិទំាង២៩ ខណៈសហព័ន្ធកីឡាបង្ហាត់ជិះសេះអវត្តមានជាលើកទី២នៃកិច្ចប្រជុំត្រៀមលក្ខណៈការប្រកួតកីឡាជាតិលើកទី៣២០២០នៅសាលប្រជុំនាយកដ្ឋានលើកទី២ ។ កិច្ចប្រជុំការត្រៀមលក្ខណៈការប្រកួតកីឡាជាតិ លើកទី៣ផ្តោតលើរបៀបវារៈធំៗចំនួន៣គឺ ពិនិត្យលទ្ធភាពក្នុងការសហការរៀបចំរបស់សហព័ន្ធកីឡាជាតិទាំង៣០ រៀបចំបទបញ្ញាប្រកួត និងវិញ្ញាសាតាមប្រភេទកីឡានិមួយៗ ដើម្បីរៀបចំបោះពុម្ភសៀវភៅ Technical Handbook និងពិនិត្យ ទីលានប្រកួត សម្ភារបច្ចេកទេស។...
ដោយ ឈូក បូរ៉ាសេអ៊ូល៖ ប្រទេសកូរ៉េខាងជើង បានរិះគន់ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃច័ន្ទចំពោះសកម្មភាពរបស់ខ្លួន“ ដើម្បីពង្រឹងសមត្ថភាពយោធា សំដៅទៅ” ប្រទេសជិតខាងកុម្មុយនិស្ត នេះបេីយោងតាមការចុះផ្សាយរបស់ទីភញនាក់ងារសារព័ត៌មាន យុនហាប់ ចេញផ្សាយអត្ថបទមួយទីភ្នាក់ងារព័ត៌មាន ផ្លូវការរបស់កូរ៉េខាងជើង (KCNA) បានអះអាងថាអាជ្ញាធរការពារជាតិរបស់កូរ៉េខាងត្បូងបានបង្កើនភាពតានតឹងនៅឧបទ្វីបកូរ៉េ និងបង្កគ្រោះថ្នាក់ដល់សង្គ្រាមដោយសម្រេចចិត្ត “ ចំណាយទឹកប្រាក់ដ៏ច្រើន ដើម្បីទិញយកអាវុធទំនើប ៗ ជាបន្ដបន្ទាប់”។ ដោយចង្អុលបង្ហាញការអំពាវនាវថ្មីៗ...
កូរ៉េ៖ការលេចធ្លាយរបស់ក្រុមហ៊ុន Motorola បានបង្ហាញថា ក្រុមហ៊ុនផលិតទូរស័ព្ទអាចនឹងប្រើប្រាស់ទូរស័ព្ទ Galaxy Note 10 របស់ក្រុមហ៊ុន Samsung ជាមួយនឹងទូរស័ព្ទដែលមានគូប្រជែងដែលភ្ជាប់មកជាមួយនូវស្ទីលស្រដៀងគ្នាដែរបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ យោងតាមការលេចធ្លាយចុងក្រោយបង្អស់ពី Evan Blass ជាអ្នកចេញម៉ូដការជាញឹកញាប់នៃទូរស័ព្ទដៃនាពេលខាងមុខនេះ ក្រុមហ៊ុន Motorola កំពុងធ្វើការលើទូរស័ព្ទបំពាក់ដោយប៊្លុកដែលអាចត្រូវបានចេញផ្សាយនៅឆ្នាំនេះ។ នៅក្នុងរូបភាពចេញផ្សាយដោយ Blassថា ទូរស័ព្ទដែលមើលទៅរលោងស្ទើរតែពេញអេក្រង់ជាមួយនឹងកាមេរ៉ាថតរូបបែប Selfie មានរាងដូចរន្ធដោតជាប់នឹងជ្រុងខាងឆ្វេងផ្នែកខាងលើដែលអាចមើលឃើញនៅលើអេក្រង់។...