កីឡា

ឃីម បូរ៉ាប៉ះ Phat Narong នាព្រឹកថ្ងៃអាទិត្យលើសង្វៀន Boostrong Fighter On Fire របស់ SEATV

ភ្នំពេញ៖អ្នកប្រដាល់ ឃីម បូរ៉ា  ក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ ប៉ះអ្នកប្រដាល់ជើងខ្លាំងថៃ Phat Narong ដោយប្រកួតគ្នាក្នុងទម្ងន់៦០គីឡូក្រាម នាព្រឹកថ្ងៃអាទិត្យ ទី២ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ នៅសង្វៀន Boostrong Fighter On Fire របស់ SEATV ។

លោក ញាណ សុធី អ្នកចាត់ចែងកម្មវិធីប្រដាល់ប្រចាំSEATV បានឲ្យដឹងថា  ឃីម បូរ៉ា ដែលជាប្អូនបងម្ចាស់មេដាយមាសSEA GAMES 2017 ឃុន ឌីម៉ា មិនដែលបានប្រកួតជាមួយគ្នាកន្លងមកឡើយ ហើយក៏មិនដឹងថា អ្នកប្រដាល់ Phat Narong នេះមានកម្រិតវិជ្ជាគុនខ្លាំងប៉ុណ្ណានោះដែរ។

ចំពោះឃីម បូរ៉ា វិញ ជាអ្នកប្រដាល់ជើងខ្លាំងកម្ពុជាមួយរូប ដែលបច្ចុប្បន្នកំពុងទទួល បានការគាំទ្រយ៉ាងច្រើនកុះករ ពីអ្នកស្នេហាវិស័យកីឡាប្រដាល់កម្ពុជា ជាមួយនឹងការចេះប្រើក្បាច់គ្រប់ស្នៀត ដើម្បីផ្ដួលគូប្រកួតរបស់ខ្លួន។បើទោះជាយ៉ាងនេះក្តីអ្នកប្រដាល់កម្ពុជារូបនេះចិត្តប្រដាល់របស់គេតូច រួមផ្សំជាមួយកម្លាំងស៊ុហ្វមិនសូវខ្លាំងផងនោះ ធ្វើឲ្យកីឡាកររូបនេះមិនសូវហ៊ានប្តូរជាមួយគូប្រកួតណាដែលដើរចូលវាយកំញើញខ្លួននោះឡើយ។ 

ទោះជាបែបនេះក្តី ឃីម បូរ៉ា គេវាយតាមបច្ចេកទសដកថយមែន តែគេវាយសងមួយៗវិញចំគោលដៅបានល្អ ការប្រកួតរាល់លើក បើគេដឹងពីចំណុចខ្សោយគូប្រកួតហើយ គេវាយមិនប្រស់នោះទេ៕

Most Popular

To Top