កីឡា

Man City ឡើងទៅវគ្គផ្តាច់ព្រ័ត្រ Carabao Cupទោះចាញ់Man United យប់មិញក្តី

ក្រោយការប្រកួតយប់មិញហើយ យើងអាចជឿជាក់បានហើយថាមេឃខៀវ Man Cityនឹង ត្រូវឡើងទៅវគ្គផ្តាច់ព្រ័ត្រប៉ះនឹងAston Villa នៅកីឡាដ្ឋានWembley ក្នុងការប្រកួតពានរង្វាន់Carabao CupទោះបីជាMatic ស៊ុតបញ្ចូលបាន១គ្រាប់គត់កាល ពីប្រកួតយប់មិញក្តី។

Man United អាចរកជ័យជំនះយប់មិញមែនក្នុងលទ្ធផល១ទល់នឹង ០ដោយសារគ្រាប់បាល់ស៊ុតបញ្ចូលទីពេញមួយជើងឆ្វេងរបស់Matic ប៉ុន្តែមិនអាចជួយអ្វីបានឡើយដោយសរុបជាលទ្ធផលទាំង២ជើងប៉ះគ្នាគឺMan City មាន៣គ្រាប់ចំណែកឯMan Unitedមានតែ២គ្រាប់ប៉ុណ្ណោះ។

Aston Villaបានយកឈ្នះក្រុមLeicester Cityក្នុងលទ្ធផលសរុប៣ទល់នឹង២គ្រាប់ដូចគ្នាដែរកាលពីយប់ថ្ងៃអង្គារក្រោយដោយស្មើគ្នាកាលពីប្រកួតជើងទី១។ការប្រកួតវគ្គផ្តាច់ព្រ័ត្រលើកនេះនឹងក្លាយទៅជាពានCarabao Cupជាប់គ្នា៣រដូវកាលប្រសិនបើMan Cityយកឈ្នះAston Villa៕ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top