ភ្នំពេញ៖ ថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២៥ – ក្រុមហ៊ុន Vietjet កំពុងធ្វើយុទ្ធនាការលក់សំបុត្របញ្ចុះតម្លៃដ៏ធំបំផុតប្រចាំឆ្នាំរបស់ខ្លួន ដោយផ្តល់ជូនអ្នកដំណើរពីប្រទេសកម្ពុជាដែលមានការបញ្ចុះតម្លៃរហូតដល់ 50% នៃតម្លៃសំបុត្រ ដាក់ឥវ៉ាន់ដោយឥតគិតថ្លៃ ស្នាក់នៅសណ្ឋាគារដ៏ប្រណិត និងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀតក្នុងអំឡុងពេល ប្រូម៉ូសិនលក់បញ្ចុះតម្លៃសំបុត្រចុងឆ្នាំនេះ ដែលមានរយៈពេលកំណត់ត្រឹមតែ ១០ ថ្ងៃប៉ុណ្ណោះ។ ការផ្តល់ជូនដ៏ពិសេសនេះ គឺជាឱកាសដ៏ល្អបំផុតក្នុងការរៀបចំផែនការដំណើរកម្សាន្តចុងឆ្នាំ ឬដំណើរនានានាឱកាសឆ្នាំថ្មីនៅប្រទេសវៀតណាម និងគោលដៅធ្វើដំណើរជាច្រើនទៀតតាមរយៈជើងហោះហើរត្រង់រវាងខេត្តសៀមរាប និងហាណូយរបស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet។ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៥ អ្នកធ្វើដំណើរមកពីប្រទេសកម្ពុជាអាចរីករាយជាមួយការបញ្ចុះតម្លៃរហូតដល់ 50% នៃតម្លៃសំបុត្រ Eco-class (មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវាផ្សេងៗ) ដោយបញ្ចូលលេខកូដបញ្ចុះតម្លៃ SUPERSALE1010 នៅពេលកក់សំបុត្រតាមរយៈគេហទំព័រ www.vietjetair.com ឬកម្មវិធីទូរសព្ទ Vietjet Air ។ ប្រូម៉ូសិននេះ មានសុពលភាពសម្រាប់ការធ្វើដំណើររវាងថ្ងៃទី ១ខែវិច្ឆិកា ឆ្នាំ ២០២៥ រហូតថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៦ (មិនរាប់បញ្ចូលថ្ងៃបុណ្យសាធារណៈ)។ ជាផ្នែកមួយនៃការប្រារព្ធពិធីប្រូម៉ូសិនលក់បញ្ចុះតម្លៃដ៏ធំបំផុតនេះ អ្នកដំណើរដែលធ្វើដំណើរចន្លោះពីថ្ងៃទី ១ ដល់ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ នឹងទទួលបានអត្ថប្រយោជន៍បន្ថែមជាច្រើន។ សម្រាប់អ្នកដំណើរតាមប្រភេទសំបុត្រអេកូ ក្រុមហ៊ុន Vietjet ផ្តល់ជូនការដាក់ឥវ៉ាន់ដោយឥតគិតថ្លៃចំនួន ២០ គីឡូក្រាមនៅលើជើងហោះហើរអន្តរជាតិ និងបញ្ចុះតម្លៃ 50% លើម្ហូបអាហារឈ្ងុយឆ្ងាញ់ក្តៅៗដែលបានកក់ទុកមុនសម្រាប់ជើងហោះហើរក្នុងស្រុកទៅកាន់ប្រទេសវៀតណាម និងគោលដៅអន្តរជាតិ។ ទន្ទឹមនឹងនេះ អ្នកដំណើរ SkyBoss អាចរីករាយជាមួយការបញ្ចុះតម្លៃរហូតដល់ 50% នៅទូទាំងផ្លូវហោះហើរទាំងអស់ ដោយប្រើលេខកូដបញ្ចុះតម្លៃ LEADER10។...
រាជធានីភ្នំពេញ៖ នាថ្ងៃទី 1 ខែតុលា ឆ្នាំ2025 ក្រុមហ៊ុន Smart Axiata មានកិត្តិយសក្នុងការស្វាគមន៍ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងគណៈប្រតិភូមកកាន់មជ្ឈមណ្ឌលគាំទ្រសហគ្រិន Smart Startup Space។ ដំណើរទស្សនកិច្ចនេះបានបញ្ជាក់យ៉ាងច្បាស់ពីការប្តេជ្ញាដ៏យូរអង្វែងរបស់ក្រុមហ៊ុន Smart...
ភ្នំពេញ៖ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥៖ បណ្ដា ម្ចាស់អាជីវកម្មខ្នាតតូចនៅកម្ពុជាជាច្រើនរូប ទទួលបានភាពជោគជ័យក្នុងការលក់ដូរ នៅរដូវបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ដោយលើកឡើងថា TikTok បានជួយពួកគាត់ក្នុងការផ្សព្វផ្សាយផលិតផលដល់អតិថិជនថ្មី និងចាស់ ក៏ដូចជាជួយបង្កើនប្រាក់ចំណូលក្នុងអំឡុងពេលពិធីបុណ្យធំ ប្រពៃណីជាតិខ្មែរនេះ។ សម្រាប់សហគ្រិនខ្មែរ ពិធីបុណ្យភ្ជុំបិណ្ឌ មិនមែនត្រឹមតែជាពេលវេលានៃការជួបជុំគ្រួសារ និងធ្វើបុណ្យ ឧទ្ទិសកុសលជូនដូនតានោះទេ តែក៏ជាពេលវេលាដ៏សំខាន់សម្រាប់ការលក់ដូរ ដូចជា ម្ហូប អាហារ សម្លៀកបំពាក់ ផ្កា...
ភ្នំពេញ ៖ ណាហ្គាវើលដ៍ បេះដូងសប្បុរស ដែលជាផ្នែកនិរន្តរភាព និងការងារទំនួលខុសត្រូវ សង្គមរបស់ក្រុមហ៊ុន ណាហ្គាវើលដ៍ រួមជាមួយបុគ្គលិកស្ម័គ្រចិត្ត របស់ខ្លួនប្រហែល ៥០០ នាក់បានប្រមូលសំណល់ប្លាស្ទិក និងសំរាម ៤,៧ តោនដែលស្មើ នឹងការកាត់បន្ថយការ បញ្ចេញចោល នៃឧស្ម័នកាបូនិក ៧០៥ គីឡូក្រាម ។ ត្រូវបានធ្វើឡើងដើម្បីគាំទ្រ...
ភ្នំពេញ៖ ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៥ – ក្រុមហ៊ុន Vietjet ដែលជាក្រុមហ៊ុនអាកាសចរណ៍ដែលកំពុងមានការរីកចម្រើនខ្លាំងបំផុតមួយនៅអាស៊ី កំពុងរៀបចំផែនការឆ្ពោះទៅគោលដៅវិនិយោគទុនអាជីវកម្មនៅសហរដ្ឋអាមេរិក ជាមួយនឹងផែនការចាប់ផ្តើមការហោះហើរត្រង់ និងស្វែងរកការចុះបញ្ជីដ៏មានសក្តានុពលនៅផ្សារភាគហ៊ុន Wall Street។គោលដៅដ៏មានមហិច្ឆតានេះ ត្រូវបានគូសបញ្ជាក់ក្នុងដំណើរទស្សនកិច្ចនាពេលថ្មីៗនេះដោយប្រធានក្រុមហ៊ុន Vietjet លោកស្រី Nguyen Thi Phuong Thao ទៅកាន់ផ្សារហ៊ុនញូវយ៉ក (NYSE) ជាទីដែលលោកស្រីត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅដោយប្រធានផ្សារហ៊ុនញូវយ៉ក (NYSE) គឺ អ្នកស្រី Lynn Martin។ ដំណើរទស្សនកិច្ចនេះ បានធ្វើឡើងបន្ទាប់ពីព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងទីក្រុង Seattle ជាកន្លែងដែលអ្នកស្រីបណ្ឌិត Thao ដែលជាស្ត្រីមានបំផុតរបស់វៀតណាមបានប្រារព្ធពិធីស្វាគមន៍យន្តហោះ Boeing 737-8 ដំបូងបង្អស់របស់ក្រុមហ៊ុនអាកាសចរណ៍ក្រោមកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រចំនួន ២០០ គ្រឿងដែលមានតម្លៃ ៣២ ពាន់លានដុល្លារ ដែលជាព្រមព្រៀងអាកាសចរណ៍ដ៏ធំបំផុតរវាងវៀតណាម និងសហរដ្ឋអាមេរិក។ ថ្លែងនៅឯផ្សារហ៊ុនញូវយ៉ក (NYSE) អ្នកស្រីបណ្ឌិត Thao បានសង្កត់ធ្ងន់លើយុទ្ធសាស្ត្រពីររបស់ Vietjet ក្នុងការពង្រីកបណ្តាញជើងហោះហើរអន្តរជាតិរបស់ខ្លួន និងស្វែងរកការចូលទៅកាន់ទីផ្សារមូលធនពិភពលោក។ ខណៈពេលដែលបង្ហាញពីការរីកចម្រើននៃទីផ្សារភាគហ៊ុនរបស់វៀតណាម អ្នកស្រីបានកត់សម្គាល់ពីសក្តានុពលសម្រាប់ការចុះបញ្ជីនាពេលអនាគតនៅលើផ្សារហ៊ុនញូវយ៉ក (NYSE) មិនត្រឹមតែសម្រាប់ក្រុមហ៊ុន Vietjet ប៉ុណ្ណោះទេ ថែមទាំងសម្រាប់ HDBank ដែលអ្នកស្រីមានតួនាទីជាអនុប្រធានផងដែរ។ អ្នកស្រីបណ្ឌិត Thao ក៏បានគូសបញ្ជាក់ផងដែរថា៖ “យើងនឹងហោះហើរទៅកាន់សហរដ្ឋអាមេរិកក្នុងពេលឆាប់ៗនេះ ហើយយើងពិតជារំភើបរីករាយខ្លាំងណាស់ក្នុងការស្វែងរកឱកាសដើម្បីបង្កើនដើមទុនអាជីវកម្មនៅទីក្រុងញូវយ៉ក...
ភ្នំពេញ ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៥ ក្រុមហ៊ុន Vietjet កំពុងប្រារព្ធពិធីបុណ្យពាក់កណ្តាលសរទរដូវជាមួយនឹងការបញ្ចុះតម្លៃសំបុត្រអេកូរាប់រយរាប់ពាន់សំបុត្រ ដែលមានតម្លែចាប់ពីត្រឹមតែ USD0 (មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវា) នៅទូទាំងផ្លូវហោះហើរក្នុងស្រុករបស់ប្រទេសវៀតណាម និងអន្តរជាតិ។ ការផ្តល់ជូនដ៏ពិសេសនេះ ចាប់ផ្តើមពីម៉ោង ០:០០ ថ្ងៃទី ២៤ ខែកញ្ញា ដល់ម៉ោង ២៣:០០ ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៥(GMT+7) សម្រាប់ការធ្វើដំណើររវាងថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២៥ ដល់ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៦។ សំបុត្រអាចរកបានតាមរយៈគេហទំព័រ www.vietjetair.com និងកម្មវិធីទូរស័ព្ទ Vietjet Air ។ អ្នកដំណើរពីប្រទេសកម្ពុជា អាចទាញយកអត្ថប្រយោជន៍ពីប្រូម៉ូសិនពិសេសរបស់ក្រុមហ៊ុន Vietjet ដើម្បីស្វែងយល់ពីវប្បធម៌ដ៏រស់រវើករបស់វៀតណាម ជាមួយនឹងជើងហោះហើរប្រចាំថ្ងៃរវាងខេត្តសៀមរាប និងហាណូយ ក៏ដូចជាការតភ្ជាប់ទំនាក់ទំនងយ៉ាងរលូនពីរដ្ឋធានីវៀតណាមទៅកាន់គោលដៅពេញនិយមនៅទូទាំងអាស៊ីប៉ាស៊ីហ្វិក។ Vietjet ផ្តល់ជូននូវសេវាដឹកអ្នកដំណើរជាមួយយន្តហោះទំនើប សុវត្ថិភាព តម្លៃប្រកួតប្រជែង និងសេវាកម្មពិសេស ដែលធានាបាននូវបទពិសោធន៍ធ្វើដំណើរប្រកបដោយភាពរីករាយជូនដល់ភ្ញៀវធ្វើដំណើរទាំងអស់។ អ្នកដំណើរពីប្រទេសកម្ពុជា ក៏អាចរីករាយជាមួយនឹងសកម្មភាពនៃការប្រារព្វពិធីបុណ្យនានាដ៏គួរឱ្យភ្ញាក់ផ្អើលនិងដ៏រីករាយនៅលើយន្តហោះ ដូចជា៖ ការផ្ដល់ជូនគោមអនុស្សាវរីយ៍ ការសម្តែងសិល្បៈលើយន្តហោះ និងនំព្រះខែ Vietjet ដែលផ្តល់ជូននៅលើជើងហោះហើរក្នុងអំឡុងពេលនៃពិធីបុណ្យទាំងនេះ...
ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ នឹងលោកស្រី បានឧបត្ថម្ភថវិកាចំនួន ២ពាន់ដុល្លាអាមេរិក ជូនដល់ស្រ្តីម្នាក់ជាប្រពន្ធកងទ័ពជួរមុខ ដែលបានបែកទឹកភ្លោះសម្រាលកូន ព្រមទាំងបញ្ជូនអូប័រល្បឿនលឿន ទៅជួយយកពីកោះរ៉ុង យកមកសម្រាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ។ ស្ត្រីដែលជាប្រពន្ធកងទ័ពជួរមុខខាងលើនេះ បានមកដល់មន្ទីរពេទ្យខេត្ត និងសម្រាលបានកូនភ្លោះ កាលពីយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥។ គ្រួសារខាងលើ បានថ្លែងអំណរគុណ ចំពោះទឹកចិត្តសប្បុរសធម៌...
ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌដ៏ប្រពៃ និងពោរពេញដោយអត្ថន័យនេះ ខ្ញុំសូមជូនពរ សូមឲ្យជួបតែសេចក្តីសុខ សុភមង្គល សុខភាពល្អរឹងមាំ និងសុវត្ថិភាពក្នុងការធ្វើដំណើរគ្រប់ទីកន្លែង។ សូមឲ្យបុណ្យភ្ជុំបិណ្ឌនាំមកនូវបុណ្យកុសលផលបុណ្យដ៏ឧត្តុង្គឧត្តម និងភាពជោគជ័យក្នុងជីវិត។ ជាពិសេស សូមឲ្យអ្នកបន្តភារកិច្ចវិជ្ជាជីវៈសារព័ត៌មាន ដោយនាំយកព័ត៌មានពិត និងមានតម្លៃជូនសង្គមជាមួយភាពជឿជាក់ និងស្មារតីទទួលខុសត្រូវ។ សូមអបអរសាទរបុណ្យភ្ជុំបិណ្ឌជាមួយក្តីរីករាយ និងជាមួយក្រុមគ្រួសារ! ដោយក្តីរាប់អាន ដោយ៖ សយ ឫទ្ធី
ភ្នំពេញ៖ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា មានសេចក្ដីរីករាយក្នុងការប្រកាសតែងតាំងលោក Dat Pham ជាអគ្គនាយកថ្មីរបស់ខ្លួនជាផ្លូវការចាប់ពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០២៥តទៅ។ ការចាប់ផ្ដើមមួយនេះគឺជាពេលវេលាដ៏សំខាន់មួយសម្រាប់ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ដែលបានផលិត និងវិនិយោគនៅប្រទេសកម្ពុជាអស់រយៈពេលជាង ៣០ឆ្នាំ។ លោក Dat ធ្លាប់បម្រើការងារនៅប្រទេសកម្ពុជាក្នុងតួនាទីជានាយកផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ពីឆ្នាំ ២០១៩...
ភ្នំពេញ៖ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ ២០២៥ អ្នកធ្វើដំណើរមកពីប្រទេសកម្ពុជាត្រូវបានអញ្ជើញឱ្យប្រារព្ធទិវាថ្ងៃទី៩ ខែ៩ ជាមួយក្រុមហ៊ុន Vietjet ដើម្បីទទួលបានការបញ្ចុះតម្លៃសំបុត្ររាប់ពាន់សំបុត្រក្នុងតម្លៃផ្តល់ជូនពិសេសរហូតដល់ ៩៩% នៃតម្លៃដើមនៅគ្រប់ផ្លូវហោះហើរទាំងអស់ រួមទាំងផ្លូវហោះហើរសៀមរាប-ហាណូយផងដែរ។ លើសពីនេះ អ្នកដំណើរដែលកក់ជើងហោះហើរអន្តរជាតិក៏នឹងរីករាយជាមួយការដាក់ឥវ៉ាន់បានរហូតដល់ ២០ គីឡូក្រាមដោយឥតគិតថ្លៃ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវធ្វើដំណើរបានកាន់តែងាយស្រួល។ ចាប់ពីម៉ោង ០០:០០ ដល់ ២៣:០០ ថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៥(GMT+7) អ្នកដំណើរអាចបញ្ចូលលេខកូដប្រូម៉ូសិន SUPERSALE99 នៅពេលកក់សំបុត្រនៅលើគេហទំព័រwww.vietjetair.com ឬកម្មវិធីទូរសព្ទ Vietjet Air ដើម្បីមានឱកាសបានសំបុត្រ Eco ដែលមានការបញ្ចុះតម្លៃរហូតដល់ ៩៩% (មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវាផ្សេងៗ)។ ការផ្តល់ជូនពិសេសនេះ អនុវត្តលើបណ្តាញជើងហោះហើរក្នុងស្រុក និងអន្តរជាតិរបស់ Vietjet ទាំងអស់សម្រាប់ការធ្វើដំណើររវាងថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៥ ដល់ថ្ងៃទី ២៧ខែឧសភា ឆ្នាំ ២០២៦។ អត្ថប្រយោជន៍ជាច្រើនកំពុងរង់ចាំអ្នក! ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ២៣ខែកញ្ញា ឆ្នាំ ២០២៥ អ្នកដំណើរដែលកក់សំបុត្រ Eco សម្រាប់ជើងហោះហើរសៀមរាប-ហាណូយ ដែលចេញដំណើរចន្លោះពីថ្ងៃទី ១៥ ខែតុលា...