ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញសេចក្តីព្រាងផែនការប្រើប្រាស់ ថវិកាជាតិ សំរាប់ឆ្នាំ២០២២រួចហើយ ដោយក្នុងនោះថវិកាជិត១០០០លានដុល្លារ សំរាប់បន្តប្រយុទ្ឋនឹងជំងឺកូវីដ១៩។ យោងតាមរបាយការណ៍ស្តីពី ក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ សម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបញ្ជាក់ថា សម្រាប់ឆ្នាំក្រោយនេះ ថវិកាចំណាយនៅថ្នាក់ជាតិ គ្រោងចំនួន២៧,២០ភាគរយ និងថវិកាចំណាយនៅថ្នាក់ក្រោមជាតិ គ្រោងចំណាយចំនួន២,៩១ភាគរយ នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស)។ របាយការណ៍ដដែលបានបន្តថា សម្រាប់វិស័យសង្គមកិច្ច...
ភ្នំពេញៈ នៅក្នុងពេលកម្ពុជាកំពុងប្រឈម នឹងវិបត្តិនៃជំងឺកូវីដ១៩ វិនិយោគិនបរទេសពីររូប ដែលមកពីប្រទេសបារាំងនិងសិង្ហបុរី បានបង្ហាញពីសុទិដ្ឋិនិយម របស់ខ្លួន ចំពោះសេដ្ឋកិច្ចកម្ពុជាថា នឹងល្អប្រសើរឡើងវិញ នៅពេលឆាប់ៗ។ ចុចទីនេះដើម្បី Subscribe Telegram Channel «Property Area Asia» សម្រាប់ទទួល បានព័ត៌មានថ្មីៗ លោក Pierre Balsan...
ព្រះសីហនុៈ មេឃមិនទាន់ស្រឡះទេ នៅខេត្តព្រះសីហនុ ខណៈសកម្មភាពសាងសង់សំណង់នានា បានបន្តផ្អាកសកម្មភាពជាច្រើន ដោយបច្ចុប្បន្ននេះមានការដ្ឋានសំណង់រហូតដល់ចំនួន៦២៤ គ្មានសកម្មភាពសាងសង់បន្ត។ យោងតាមរបាយការណ៍របស់មន្ទីររៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ដែលបានផ្តល់ជូនដោយ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោកឃាង ភារម្យ កាលពីថ្ងៃទី១៥ សីហាកន្លងមកបានឲ្យដឹងថា គិតត្រឹមដំណាច់ឆមាសទី១ឆ្នាំ២០២១នេះ ខេត្តព្រះសីហនុមានសំណង់ ដែលបានសាងសង់រួច គ្មានសកម្មភាព និងផ្អាកការសាងសង់មានចំនួន១៥៨០គំរោង ក្នុងនោះ៤ការដ្ឋានបានរុះរើនិងទុកដីទំនេរ ៦២៤ការដ្ឋានគ្មានសកម្មភាព ការដ្ឋានសំណង់ចំនួន៥២៧កំពុងបន្តសកម្មភាពសាងសង់។...
ភ្នំពេញៈ អភិបាលខេត្តកែប បានជំរុញការសាងសង់កំពង់ផែទេសចរណ៍កោះទន្សាយ ដើម្បីផ្តល់កំណើនដល់សេដ្ឋកិច្ចក្នុងមូលដ្ឋាន និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តកែប។ លោកសោម ពិសិដ្ឋ អភិបាលខេត្តកែប មានថ្លែងនៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ នេះថា គម្រោងការសាងសង់កំពង់ផែទេសចរណ៍កោះទន្សាយ បានបើកដំណើរការសាងសង់ កាលពីចុងឆ្នាំ២០១៨ កន្លងមក សម្រាប់បម្រើដល់វិស័យទេសចរណ៍ ដែលមានលទ្ធភាព អាចទទួលចតនាវាដែលអាចផ្ទុក អ្នកដំណើរបានក្រោម៣០០នាក់ ចំពោះទំនិញផ្សេងៗ អាចដឹកបានតែតិចតួចប៉ុណ្ណោះ ព្រោះកំពង់ផែនេះមិនអាចទទួលនាវាលើសពី១៥តោនបាននោះទេ។...
អន្តរជាតិៈ ប្រជាពលរដ្ឋកម្ពុជាប្រហែលជាបានឮ ឡើងសាំត្រចៀកទៅហើយនូវពាក្យថា “អគារកប់ពពក” ឬ Skyscraper ហើយពេលនិយាយដល់អគារកប់ពពក យើងប្រាកដជា នឹកឃើញដល់ទីក្រុងឌូបៃ នៃប្រទេសអារ៉ាប់រួមអេមីរ៉ាតមុនគេ។ ប៉ុន្តែដឹងទេថា តើអគារកប់ពពក គេកំណត់និយមន័យបែបណា ត្រួវមានកម្ពស់ចាប់ពីប៉ុន្មានជាន់ឡើងទៅ និងមានប្រវត្តិបែបណា?។ យោងតាមគេហទំព័ររបស់អង្គការអប់រំមួយមានឈ្មោះ Salvadori Center បង្ហាញថា ដើមឡើយពាក្យថា Skyscraper ជាពាក្យនាវាសាស្ត្រ ដែលគេសំដៅទៅលើក្ដោងសំពៅដែលខ្ពស់ជាងគេ...
ភ្នំពេញៈ រំលឹកអតីតកាលធ្វើឲ្យយើង ចងចាំនូវរឿងឈឺចាប់ ប៉ុន្តែសម្លឹងមើលបច្ចុប្បន្ន និងអនាគត យើងអាចសម្លឹងទៅមុខដោយសុទិដ្ឋិនិយម និងស្នាមញញឹម ដែលទើបរីកស្ងួតទឹកភ្នែកកាល ពីប៉ុន្មានទសវត្សរ៍កន្លងមកនេះ។ រាជរដ្ឋាភិបាល បានវិភាជន៍ថវិកាជាតិ ជារៀងរាល់ឆ្នាំ និងបង្កើនជារៀងរាល់ឆ្នាំ ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋ ដើម្បីស្តារសេដ្ឋកិច្ចផង និងដើម្បីឆ្លើយតប នឹងកំនើនប្រជាពលរដ្ឋ និងការរីកចម្រើនផ្នែកនគរូបនីយកម្មផង។ តើត្រូវពង្រីកដូចម្តេចជាមួយនឹងប្លង់គោលប្រើប្រាស់ដីធ្លី ដែលបានចេញផ្សាយ តាមរយៈអនុក្រិតរបស់រាជរដ្ឋាភិបាល ដែលផ្សព្វផ្សាយ...
ភ្នំពេញៈ ស្របពេលក្រុងកំពត នឹងត្រូវពង្រីកនាពេលអនាគត ដោយកាត់ឃុំចំនួន៣ ចូលមកដែនរដ្ឋបាលក្រុង នឹងធ្វើឲ្យឥទ្ឋិពលនៃការវិនិយោគកើនឡើង ទៅកាន់តំបន់ជាយក្រុងនេះកាន់តែច្រើន។ អ្នកជំនាញកំពុងមានសុទិដ្ឋិនិយម លើតំបន់ស្ថិតនៅជុំវិញផ្លូវជាតិលេខ៤៣ ដែលនឹងទាក់ទាញការវិនិយោគ លើវិស័យអចលនទ្រព្យនាពេលអនាគតឆាប់ៗនេះ ខណៈតម្លៃដីធ្លីតំបន់នេះកំពុងឡើងថ្លៃរួចទៅហើយ។ លោក Coolor Tan អគ្គនាយកក្រុមហ៊ុន Youngsia Real Estate បានមានប្រសាសន៍៍ឲ្យដឹងកាលពីសប្តាហ៍មុនថា ខេត្តកំពតមានភាពអំណោយផលខ្លាំង លើវិស័យទេសចរណ៍ ព្រោះខេត្តនេះមានទីតាំងជិតរាជធានីភ្នំពេញ...
អន្តរជាតិៈ “ទុនបម្រុងអន្តរជាតិ” (Foreign-exchange reserves ឬ Forex reserves)មានសារៈសំខាន់ដូចម្តេចសំរាប់សេដ្ឋកិច្ចរបស់ប្រទេសណាមួយ? តើ់អ្វីជាទុនបំរ៉ុងអន្តរជាតិ វាមានសារៈសំខាន់ដូចម្តេចដើម្បីរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច?។ ទុនបម្រុងអន្តរជាតិនៃប្រទេសមួយ សំដៅលើទ្រព្យសម្បត្តិ ដែលមានទទួលស្គាល់ជាអន្តរជាតិ ដែលប្រទេសមួយមាន និងត្រូវបានគ្រប់គ្រងដោយអាជ្ញាធររូបិយវត្ថុរបស់ប្រទេសនោះ។ ទុនបម្រុងអន្តរជាតិអាចមានទម្រង់ជាមាស និងរូបិយប័ណ្ណនានាដែលមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ទទួលស្គាល់ជាអន្តរជាតិ ដូចជា ប្រាក់ដុលា្លរអាមេរិក ប្រាក់អឺរ៉ូ ប្រាក់ផោនអង់គ្លេស ប្រាក់យេនរបស់ជប៉ុន...
ភ្នំពេញៈ តំបន់អាស៊ីអាគ្នេយ៍ មានលក្ខណៈត្រៀមប្រយុទ្ធប្រឆាំង នឹងវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មី Delta អំឡុងពេលបច្ចុប្បន្ននេះ ខណៈប្រទេសកម្ពុជា នៅតែមានសុទិដ្ឋិនិយម ចំពោះកំណើនសេដ្ឋកិច្ច នាពេលខាងមុខដដែល។ ចំណនុសំខាន់ៗ ដែលយើងគួរកត់សម្គាល់ គឺកម្ពុជាបានចំណាយប្រាក់ ជាង១ពាន់លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ ហើយការបង្កើនភាពស៊ាំនៅសហគមន៍ នឹងអាចសម្រេចបាន នៅខែតុលា ឆ្នាំ២០២១។ មណ្ឌលទេសចរណ៍...
ភ្នំពេញៈ ប្រតិបត្តិកររក្សាទុកមូលបត្រសំដៅដល់កន្លែងសម្រាប់ដាក់ផ្ញើមូលបត្រ។ ការដាក់ផ្ញើមូលបត្រគីជាដំណើរការនៃការផ្ទេរកម្មសិទ្ធិករមូលបត្រ តាមរយៈការផ្ទេររវាងគណនី (Book Entry) (ការកត់ត្រាឥណទាន/ឥណពន្ធ ក្នុងសៀវភៅគណនីរបស់សមាជិក និងអ្នកចូលរួម) ដោយគ្មានចរន្ដនៃការផ្ទេរមូលបត្ររូបវ័ន្ដ។ អត្ថប្រយោជន៍នៅពេលមូលបត្រមានការជួញដូររវាងវិនិយោគិន ប្រតិបត្តិកររក្សាទុកមូលបត្រធើ្វការទូទាត់នូវប្រតិបត្តិការទាំងនោះតាមរយៈការផ្ទេររវាងគណនី (Book Entry)ដោយគ្មានការផ្ទេរមូលបត្ររូបវ័ន្ត។ ដូច្នេះហានិភ័យចំពោះការបាត់ និងការលួចមូលបត្រត្រូវបានជៀសវាងទាំងស្រុង។ សមាជិក អ្នកចូលរួម និងអតិថិជន ដែលបានដាក់ផ្ញើមូលបត្រនៅ ផ.ម.ក. មិនចាំបាច់ដកមូលបត្រទៅវិញ នៅពេលដែលត្រូវអនុវត្តសិទ្ធិកម្មសិទ្ធិករឡើយ។...