ភ្នំពេញៈ ទោះបីជាមានការយារយី ពីវិបត្តិនៃជំងឺកូវីដ១៩ក្ដី តែ ប្រតិបត្តិការសំខាន់ៗ នៅក្នុងប្រទេសកម្ពុជា នៅតែមានដំណើរ ការល្អប្រសើរ ជាក់ស្ដែងនៅក្នុងត្រីមាសទី២ នៃឆ្នាំ២០២១នេះ ចំណូលពីប្រតិបត្តិការនានា នៃកំពង់ផែស្វយ័តក្រុងភ្នំពេញ នៅតែមានកំណើន។ យោងតាមរបាយការណ៍ របស់កំពង់ផែស្វយ័តក្រុងភ្នំពេញ ឱ្យដឹងថា នៅក្នុងត្រីមាសទី២ នៃឆ្នាំ២០២១នេះ កំពង់ផែស្វយ័តក្រុងភ្នំពេញ រកចំណូលបានប្រមាន ៧,១លានដុល្លារអាមេរិក ធៀបនឹងត្រីមាសទី២...
កំពង់ស្ពឺៈ ជារមណីយដ្ឋាន ស្ថិតនៅលើកំពូលភ្នំយ៉ាងខ្ពស់ និងពិបាកធ្វើដំណើរ ភ្នំខ្នងផ្សារ ស្ថិតក្នុងខេត្តកំពង់ស្ពឺ កំពុងតែមានភាព ទាក់ទាញសម្រាប់ដំណើរកំសាន្ត បែបផ្សងព្រេង និងគយគន់ ទេសភាពដ៏ឆើតឆាយ ។ រមណីយដ្ឋានអេកូធម្មជាតិ ខ្នងផ្សារ ស្ថិតនៅក្នុងភូមិតាំងបំពង ភូមិរលាក់កងជើង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ ខ្នងផ្សារមានទីតាំងប្រសព្វមុំបី ដែលផ្សាភ្ជាប់ខេត្តចំនួនបីគឺ...
ភ្នំពេញៈ សេដ្ឋកិច្ចកម្ពុជា នៅតែទទួលរងផលប៉ះពាល់ ពីវិបត្តិជំងឺកូវីដ១៩ ជាពិសេស ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ដែលបាន អូសបន្លាយរហូតមកដល់បច្ចុប្បន្ន និងបានដាក់សម្ពាធ មកលើសូចនាករសំខាន់ៗ នៃវិស័យជំរុញកំណើនសេដ្ឋកិច្ច។ គិតត្រឹមខែ ឧសភា ឆ្នាំ២០២១ ការនាំចេញ្ចសម្លៀកបំពាក់ និងផលិតផលកាត់ដេរ ចំនួនភ្ញៀវទេសចរជាតិនិងអន្តរជាតិ សកម្មភាពនៅក្នុង វិស័យសំណង់ និងទុនវិនិយោគពីបរទេស បាននងកំពុងបន្តធ្លាក់ចុះ។...
ក្រុងវៀងច័ន្ទន៍: ពេលនេះក្រុមមន្ត្រីឡាវ កំពុងធ្វើការស្ទាបស្ទង់លើ គម្រោងស្ថាបនាផ្លូវហាយវ៉េ ល្បឿនលឿន ថ្មីមួយខ្សែនៅក្នុងប្រទេសឡាវ ភ្ជាប់ប្រទេសថៃ និងប្រទេសចិន ដែលនឹងជួយកាត់បន្ថយពេលវេលាបានច្រើន នៅក្នុងការធ្វើដំណើរទៅមករវាងប្រទេស៣ទាំងនេះ។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយកាលពីថ្ងៃទី៤ ខែកក្កដា។ លោក Liu Jingwei មន្ត្រីដែលគ្រប់គ្រងគម្រោងនេះ បានលើកឡើងថា ពេលនេះក្រុមមន្រ្តីកំពុងធ្វើការស្ទាបស្ទង់ លើគម្រោងស្ថាបនាផ្លូវហាយវ៉េល្បឿនលឿន ដែលនឹងតភ្ជាប់ប្រទេសឡាវ...
ភ្នំពេញៈ ពន្ធអចលនទ្រព្យ គឺជាពន្ធដែលប្រមូលចំពោះអចលនទ្រព្យ ដែលមានតម្លៃលើសពី ១០០លានរៀល និងមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្ររដ្ឋបាលរាជធានី និង ខេត្តនៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមការបញ្ជាក់របស់អគ្គនាយកដ្ឋានពន្ធដារ។ ពន្ធនេះជាប្រភេទពន្ធផ្ទាល់ ដែលតម្រូវឱ្យអ្នកជាប់ពន្ធដែលជាកម្មសិទ្ធករ ឬអ្នកកាន់កាប់ ឬអ្នកទទួលផលប្រយោជន៍ ចុងក្រោយមកចុះបញ្ជីអចលនទ្រព្យ និងធ្វើការប្រកាសបង់ប្រាក់ពន្ធយ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣០ ខែកញ្ញាជារៀងរាល់ឆ្នាំ។ ការប្រមូលពន្ធលើអចលនទ្រព្យនេះ សម្រាប់ជាផលប្រយោជន៍ថវិកាដ្ឋបាលថ្នាក់ក្រោមជាតិ។ កាតព្វកិច្ចអ្នកជាប់ពន្ធអាចទាញយកពាក្យស្នើសុំ ចុះបញ្ជីអចលនទ្រព្យសម្រាប់ការបង់ពន្ធលើអចលនទ្រព្យ ឬ អាចយកដោយផ្ទាល់ នៅតាមសាខាពន្ធដារខេត្ត/ខណ្ឌ...
សិង្ហបុរី: គម្រោងផ្លូវថ្នល់ ប្រព័ន្ធទឹកស្អាត ប្រព័ន្ធលូទឹកសម្អុយ កំពង់ផែ និងផ្លូវដែកសុទ្ធតែជាហេដ្ឋារចនាសម្ព័ន្ធធំៗ និងសំខាន់ៗ ដែលគ្រប់ប្រទេសទាំងអស់ នៅតំបន់អាស៊ី នឹងចាំបាច់ត្រូវតែវិនិយោគ ដើម្បីរក្សាសន្ទុះកំណើន ដោះស្រាយបញ្ហាភាពក្រីក្រ និងឆ្លើយតបទៅនឹង បម្រែបម្រួលអាកាសធាតុ។ យោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃទី២៩ មិថុនា នេះឱ្យដឹងថា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងថា...
ភ្នំពេញៈ គំរោងសាងសង់ស្ពានអាកាសតភ្ជាប់ ពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ មកកាន់ផ្លូវ៦០ម៉ែត្រ អាចទំនងជាយឺតជាងការគ្រោងទុក ដោយសារវិបត្តិជំងឺកូវីដ១៩។ អគ្គនាយករងក្រុមហ៊ុន OCIC លោកទូច សំណាងបានមានប្រសាសន៍ ឲ្យដឹងកាលពីសប្តាហ៍មុនថា គំរោងនេះមិនទាន់សិក្សាចប់នៅឡើយទេ ប្រហែលជាប្រើពេលវេលាយូរបន្តិច។ លោកបន្តថា ដោយសារបញ្ហាជំងឺកូវីដ១៩ បានធ្វើឲ្យសកម្មភាពការងារ របស់ក្រុមហ៊ុនធ្លាក់ចុះប្រមាណ ៥០ភាគរយ ព្រមជាមួយគ្នានេះការប្រកាសគំរោងដ៏ធំមួយ នៅលើទីក្រុងកោះនរា ក៏ត្រូវពន្យាពេលផងដែរ។ អ្នកឧកញ៉ាពុង...
ភ្នំពេញៈ វិនិយោគិនវ័យក្មេងក្នុងស្រុក២រូប ដោយទទួលបានជោគជ័យ ជាមួយគម្រោងវិនិយោគជាបន្តបន្ទាប់ និងមានការមានគាំទ្រ បានសម្រេចចិត្តចាប់ផ្តើមបោះទុនបន្ថែមលើគំរោងថ្មីមួយ ដើម្បីសាងសង់ផ្ទះវីឡា និងគំរោងដីឡូតិ៍លំនៅដ្ឋានទំហំ១០ហិកតា ស្ថិតនៅតំបន់ផ្លូវជាតិលេខ៣ ខណៈតំបន់នេះកំពុងបង្ហាញសក្តានុពលទាក់ទាញការវិនិយោគ ដោយសារកំណើនប្រជាពលរដ្ឋ។ អគ្គនាយកក្រុមហ៊ុន Show Up Real Estate លោកអ៊ិន ណាងបានមានប្រសាសន៍ឲ្យដឹងកាលពីថ្មីៗនេះថា លោក និងក្រុមការងារដៃគូ បានសម្រេចវិនិយោគគំរោងអភិវឌ្ឍន៍ដីឡូតិ៍លំនៅដ្ឋាន Show Up...
អន្តរជាតិៈ វិស័យសំណង់គឺជាវិស័យអាទិភាពដ៏ធំមួយ ដែលជួយក្រែប្រែមុខមាត់ និងលើកសោភ័ណភាពមិនថាទីក្រុង ឬទីជនបទនានាទូទាំងពិភពលោក ឱ្យស្រស់ឆើតឆាយទៅតាមសម័យកាលជឿនលឿន។ វិស័យនេះបានរីកចម្រើនខ្លាំងបំផុត នៅក្នុងសតវត្សរ៍ទី២១នេះ ហើយកំពុងតែបន្តរីកចម្រើនឥតឈប់ឈរ។ ក្រុមអ្នកជំនាញបានព្យាករថា ទីផ្សារសាងសង់ទូទាំងពិភពលោក អាចនឹងឈានដល់ទំហំ១០,៥ទ្រីលានដុល្លារនៅត្រឹមឆ្នាំ២០២៣។ ក្រៅពីការបំពេញតម្រូវការសាងសង់ជាមូលដ្ឋានបំផុតក្នុងពិភពលោក ក្រុមហ៊ុនសំណង់នានាមិនថាតូច ឬធំកំពុងតែជះឥទ្ធិពលយ៉ាងខ្លាំង មកលើសេដ្ឋកិច្ចរបស់យើងទូទាំងពិភពលោក។ ទោះបីឧស្សាហកម្មសំណង់ធំបំផុត ក្នុងពិភពលោកស្ថិតនៅក្នុងសហរដ្ឋអាមេរិក ជាមួយទំហំចំណាយ ដល់ទៅប្រមាណ១,៤ទ្រីលានដុល្លារក្នុងឆ្នាំ២០២០ យ៉ាងណាក្ដី ក៏ក្រុមហ៊ុនសំណង់ជាច្រើន ក្នុងចំណោមក្រុមហ៊ុនសំណង់ធំៗបំផុត...
អន្តរជាតិៈ ក្រុមហ៊ុនអចលនទ្រព្យនានាទូទាំងពិភពលោក មានស្ថានភាពប្រសើរឡើងវិញហើយ នៅក្នុងឆ្នាំ២០២១នេះ នៅពេលដែលវិបត្តិឆ្លងរាលដាលវិបត្តិកូវីដ-១៩ ហាក់ថមថយទៅវិញបន្តិច។ ស្របពេលនេះ ទស្សនាវដ្ដី Forbes បានចុះផ្សាយអំពីក្រុមហ៊ុនអចលនទ្រព្យធំបំផុតទាំង១០ ក្នុងពិភពលោកប្រចាំឆ្នាំ២០២១ ដែលសុទ្ធតែទទួលបានកំណើនប្រាក់ចំណូលធៀបនឹងឆ្នាំកន្លងទៅ។ នេះជាឆ្នាំទី៤ ជាប់ៗគ្នាហើយដែលក្រុមហ៊ុន Brookfield Asset Management រក្សាបានដំណែង ជាក្រុមហ៊ុនអចលនទ្រព្យធំជាងគេបំផុតក្នុងពិភពលោក។ ក្រុមហ៊ុននៃប្រទេសកាណាដា មួយនេះមានទ្រព្យសកម្មដល់ទៅ៦០២ពាន់លានដុល្លារអាមេរិក ដែលស្ថិតក្រោមការគ្រប់គ្រងរួមមានសំណង់ការិយាល័យ សំណង់លំនៅដ្ឋាន...