ភ្នំពេញៈ កម្ពុជាឈរនៅលំដាប់ទី២ ដែលទទួលបានទុនវិនិយោគច្រើនបំផុតពីវៀតណាម បន្ទាប់ពីសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន VNA ដែលដកស្រង់ទិន្នន័យចេញពីក្រសួងផែនការ និងវិនិយោគរបស់វៀតណាមនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១។ ក្រសួងបានឱ្យដឹងថា ក្នុងចំណោមប្រទេសចំនួន១៥ បានទទួលការវិនិយោគពីប្រទេសវៀតណាមរយៈ៥ខែ គិតពីខែមករាដល់ខែឧសភា ឆ្នាំ២០២១នេះ សហរដ្ឋអាមេរិកជាប្រទេសទទួលបានទឹកប្រាក់វិនិយោគច្រើនជាងគេ ពីវៀតណាមចំនួន៣០៣លានដុល្លារ ស្មើនឹង៥៥,៤% នៃការបោះទុនសរុបរបស់វៀតណាមនៅប្រទេស។ បន្ទាប់មក ប្រទេសកម្ពុជាឈរនៅលំដាប់លេខ២ ដែលទទួលបានទុនវិនិយោគប្រមាណ៨៩,១លានដុល្លារ ឬ១៦,៣%...
Landmark 81 ជាអាគារខ្ពស់កប់ពពក មានទីតាំងនៅក្រុងហូជីមិញ ប្រទេសវៀតណាម ។ អគារនេះជាអគារដែលខ្ពស់ជាងគេបំផុត នៅក្នុងតំបន់អាស៊ាន។ គម្រោងនៃការសាងសង់អគារនេះ ត្រូវបានវិនិយោគ ដោយក្រុមហ៊ុន Vinhomes ដែលជាក្រុមហ៊ុនសាជីវកម្ម និងអចលនទ្រព្យធំជាងគេ របស់ប្រទេសវៀតណាម។ Landmark 81 គឺ ជាអាគារខ្ពស់ជាងគេ នៅវៀតណាម និងខ្ពស់ជាងគេ នៅអាស៊ីអាគ្នេយ៍...
ញូវយ៉ក: ក្រុមហ៊ុន Asia Capital Real Estate Management (ACRE) បានទម្លាយឱ្យដឹងថា យោងតាមការរំពឹងទុកថា ការវិនិយោគលើអចលនទ្រព្យប្រភេទលំនៅដ្ឋានរួមប្រកបដោយនិរន្តរភាពនៅតំបន់អាស៊ីអាគ្នេយ៍ នឹងមានសន្ទុះកើនឡើង ខណៈក្រុមហ៊ុននេះកំពុងផ្ដល់ហិរញ្ញប្បទានបៃតងដើម្បីជួយគាំទ្រដល់ផ្នែកនេះ។ នេះបើយោងតាមសារព័ត៌មាន The Business Times ចុះផ្សាយកាលពីថ្ងៃទី១៤ មិថុនា។ ការទម្លាយនេះធ្វើឡើង ខណៈពេលដែលធនាគារថៃ UOB Thailand...
ព្រះសីហនុៈ នៅទីបំផុត ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុសម្រេចបានវឌ្ឈនភាព របស់ខ្លួនយ៉ាងប្រសើរ ដោយ ច្រកចេញ នៃស្ពានបម្លាស់ទិសទី១ នៃគម្រោងផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ បានសម្រេចរួចរាល់ហើយ ដែលយានជំនិះអាចធ្វើដំណើរចេញ ឬចូលតាមផ្លូវល្បឿនលឿន។ ការបើកឲ្យធ្វើចរាចរបាននេះ ជាការជួយសម្រួល ក្នុងការដឹកជញ្ជួនឲ្យមានភាពងាយស្រួល និងឆាប់រហ័ស។ នេះបើយោងតាមទំព័រផ្លូវការ របស់ផ្លូវល្បឿនលឿន ភ្នំពេញ ព្រះសីហនុ ។...
ភ្នំពេញៈ តំបន់ជុំវិញ ព្រលាន យន្តហោះថ្មី ស្ថិតក្នុងរង្វង់ប្រមាណ១០គីឡូម៉ែត្រ បាននិងកំពុងទាក់ទាញការ វិនិយោគលើផ្នែកដីធ្លី ជាមួយនឹងសកម្មភាព អភិវឌ្ឍន៍ គំរោងលំនៅដ្ឋាន ដីឡូត៍ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ។ ស្រុកកណ្តាលស្ទឹង ស្រុកស្អាង ក្រុងតាខ្មៅ នៃខេត្តកណ្តាល ស្រុកបាទី ក្នុងខេត្តតាកែវ ប្រជាជនក្នុងមូលដ្ឋានខាងលើ សុទ្ឋតែរីកមុខមាត់ សាងសង់ផ្ទះធំៗ...
ភ្នំពេញៈ ឆ្លងកាត់ច្រើនសម័យកាល ឆ្លងកាត់ការពង្រីកជាច្រើនលើក ព្រលានយន្តហោះអន្តរជាតិកងកេង ក្រុងព្រះសីហនុមានវិវត្តន៍ខ្លួន មកកាន់ស្តង់ដាអន្តរជាតិ នាពេលបច្ចុប្បន្ននេះ ។ បច្ចុប្បន្នព្រលានយន្តហោះនេះ មានទំហំ4E ដែលអាចទទួលការ ចុះចតយន្តហោះឆ្លងទ្វីបបាន។ តើព្រលានយន្តហោះនេះ មានប្រវត្តិបែបណា? តាមពិតព្រលានយន្តហោះនេះ បានបើកដំណើរការលើកដំបូង នៅឆ្នាំ១៩៦៣ ដល់ឆ្នាំ១៩៩៥ (លើកលែងជំនាន់ របបប្រល័យពូជសាសន៍ប៉ុលពត) ដែលមានឈ្មោះថា អាកាសយានដ្ឋាន...
ភ្នំពេញៈ ការវិនិយោគលើដីធ្លី ជាការវិនិយោគមានភាព ពេញនិយមជាងគេ នៅក្នុងចំណោម ផ្នែកទាំងអស់ នៃវិស័យអចលនទ្រព្យ ព្រោះការវិនិយោគដីធ្លី ទទួលបានផលចំណេញខ្ពស់ ពីការវិនិយោគ។ ប៉ុន្តែមិនមែនគ្រប់ប្រភេទដី សុទ្ឋតែអាច វិនិយោគ ទទួលបានផលចំណេញនោះទេ ព្រោះដីខ្លះមានហានិភ័យខ្ពស់ណាស់ ក្នុងការវិនិយោគ ឬធ្វើឲ្យជាប់គាំង សាច់ប្រាក់ ក្នុងការវិនិយោគ ។ ទីប្រឹក្សាសមាគមអចលនទ្រព្យសកល លោកយិន...
ភ្នំពេញៈ ខណៈវិស័យកសិកម្មកម្ពុជា កំពុងតែដើរនាទីសំខាន់ក្នុងការជំរុញ កំណើនសេដ្ឋកិច្ចគ្រាដែលកូវីដ១៩នៅតែបន្តរាលដាលក្នុងប្រទេស ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម បានស្នើរដ្ឋាភិបាលបន្តទម្លាក់ថវិកាបន្ថែមទៀត ដើម្បីផ្ដល់កម្ចីដល់វិស័យនេះ សម្រាប់អភិវឌ្ឍន៍ទៅមុខបន្ត។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាននៅថ្ងៃទី ៣១ ឧសភា ២០២១កន្លងមកនេះ លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបានលើកឡើងថា នៅឆ្នាំ២០២១នេះ ធនាគារអាចនឹងមានការស្នើសុំកញ្ចប់មូលនិធិបន្ថែម ពីរាជរដ្ឋាភិបាល ប៉ុន្តែមិនទាន់ដឹងច្បាស់ថា ត្រូវស្នើសុំនូវទំហំទឹកប្រាក់ប៉ុន្មាននោះដែរ ប៉ុន្តែបើគិតពីទំហំតម្រូវដែលនឹងត្រូវការបន្តទៀតនោះ...
ភ្នំពេញៈ ការនាំចេញទៅកាន់មីយ៉ាន់ម៉ាត្រូវបានព្យាករណ៍ថា នឹងធ្លាក់ចុះពី៦០ ទៅ៩៦,៥ពាន់លានបាតនៅឆ្នាំនេះ ដោយសារតែភាពវឹកវរនយោបាយ របស់មីយ៉ាន់ម៉ា ខណៈកម្ពុជាទទួលបានប្រយោជន៍ ពីការផ្លាស់ប្តូរការវិនិយោគ ផ្ទាល់ពីបរទេស (FDI) ពីមីយ៉ាន់ម៉ា។ នេះយោងតាមការសិក្សាចុងក្រោយ របស់សាកលវិទ្យាល័យ សភាពាណិជ្ជកម្មថៃ (UTCC) ដែលចេញនៅកាសែបាងកកប៉ុស្តិ៍កាល ចុងសប្តាហ៍កន្លងមកនេះ។ លោក Aat Pisanwanich នាយកមជ្ឈមណ្ឌលសិក្សាពាណិជ្ជកម្មអន្តរជាតិ នៅ UTCC...
សហគមន៍អ្នកនិយមលុយឌីជីថល (Cryptocurrency) ក្នុងចំនួនដ៏ច្រើនលើបលុប បានបញ្ចេញលុយថ្មី មានឈ្មោះថា $StopElon ដើម្បីធ្វើការប្រឆាំង នឹងមហាសេដ្ឋី Elon Musk ដែលតែងតែក្រឡុកទីផ្សារ Crypto ធ្វើឱ្យតម្លៃរូបិយបណ្ណឌីជីថល ផ្លាស់ប្ដូរតម្លៃ សឹងតែក្រឡាប់ចាក់ ១៨០ ដឺក្រេ។ លុយឌីជីថលថ្មីនេះ ហាក់មានចេតនាឈប់គាំទ្រ និងចង់កាត់បន្ថយឥទ្ធិពលរបស់ ស្ថាបនិក/CEO ក្រុមហ៊ុន...