កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Allkpopបានឲ្យដឹងថា នាង Han Seo Hee ត្រូវបានចោទប្រកាន់ ពីបទលេបថ្នាំ មេតំហ្វេតាមីន ពេលកំពុងធ្វើការសាកល្បង នាងត្រូវបានកាត់ទោស ឲ្យជាប់គុក នៅក្នុងការកាត់ក្តីលើកដំបូង ហើយត្រូវបានចាប់ខ្លួន នៅក្នុងតុលាការ ។ កាលពីពេលថ្មីៗនេះ តុលាការស្រុក Suwon...
YouTube ជាជង្រុកវីដេអូដ៏ធំលើលោក ដែលបណ្ដុំទៅដោយមាតិកាវីដេអូជាច្រើនប្រភេទ ចម្រុះជាតិសាសន៍ ហើយថ្ងៃនេះ យើងនឹងបង្ហាញអ្នកទាំងអស់គ្នាថា តើកំពូលវីដេអូណាមួយនៅលើ YouTube ដែលមានអ្នកទស្សនាច្រើនបំផុត។ ទី៥. បទចម្រៀង See You Again – ទស្សនា ៥,៣ ពាន់លានដង ច្រៀងដោយ Wiz Khalifa និង Charlie...
វីដេអូបទចម្រៀង វីរនារី របស់ ទេព បូព្រឹក្ស ដែលនឹងចេញក្នុងពេលឆាប់នេះ ពិតជាផ្ទុះការគាំទ្រខ្លាំង ប៉ុន្តែថ្មីៗក៏មានព័ត៌មានជាច្រើនចុះផ្សាយចេញពីប្រភពច្បាស់លាស់ថា តារាស្រីរូបនេះសុខចិត្តចំណាយទឹកប្រាក់រាប់លានដុល្លារ ដើម្បីសម្រិតសម្រាំង MV ថ្មីនេះឲ្យចេញមកអស្ចារ្យ។ ជាក់ស្ដែងក្រៅពីសម្លៀកបំពាក់ គ្រឿងលម្អ និងអ្វីផ្សេងទៀត បូព្រឹក្ស ក៏បានចំណាយលើថ្លៃនៃការផាត់មុខច្រើនដែរ ដែលអស់រហូតទៅដល់ ៤០០០ ដុល្លារ។ អ្នកផាត់មុខរបស់បូព្រឹក្ស ម្ចាស់គណនីឈ្មោះ Mu Zu Make Up បានបង្ហោះសារនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកថា៖ “មិនដឹងថានិយាយយ៉ាងណាឲ្យសមទេ...
លោកអ្នកនាងជាទីមេត្រី ដឹងស្រាប់ហើយថា គ្រួសាររាជវង្សរបស់អង់គ្លេស មានភាពមមាញឹកខ្លាំងណាស់ក្នុងជីវភាពប្រចាំថ្ងៃ។ រាប់ចាប់តាំងពីការត្រូវបង្ហាញខ្លួនជាសាធារណៈជាប្រចាំផងនោះ សមាជិកគ្រួសាររាជវង្ស រួមមានព្រះអង្គម្ចាស់ និងម្ចាស់ក្សត្រី ចាំបាច់ត្រូវប្រយ័ត្នខ្លាំងណាស់ ចំពោះសុខភាពរបស់ពួកទ្រង់។ សែគ្រួសាររាជវង្សអង់គ្លេស បានអនុវត្តមធ្យោបាយផ្សេងៗគ្នា ដើម្បីថែរក្សារូបរាងកាយនិងសុខភាពឱ្យមើលទៅមានភាពមាំមួន និងនៅតែក្មេងជាងវ័យ។ Sabay សូមលើកយកនូវទម្លាប់ល្អប្រចាំថ្ងៃទាំង ៥យ៉ាង របស់រាជវង្សប្រទេសអឺរ៉ុបមួយនេះ មកបង្ហាញជូន លោកអ្នកនាងឱ្យបានជ្រាប។ ខាងក្រោមនេះជាទម្លាប់ល្អប្រចាំថ្ងៃទាំង ៥យ៉ាង...
ភ្នំពេញ៖ លោក អេដវីន តារាបង្ហាញម៉ូដ និងសម្តែងប្រុស ដែលមានប្រជាប្រិយភាពមួយរូប ប្រចាំប្រទេសកម្ពុជា។ ក្រោយមានព័ត៌មានរឿងអាស្រូវស្នេហា រហូតឈានដល់ការឃុំខ្លួន ហើយត្រូវដោះលែងវិញ តារាសម្តែងប្រុស រូបនេះ ហាក់ឃ្លាតឆ្ងាយជាខ្លាំង ពីពិភពសិល្បៈ និងហាក់សម្ងំខ្លួនបាត់ឈឹងពុំសូវមានដំណឹងអ្វីនោះឡើយ។ ជាមួយគ្នានេះដែរ ថ្មីៗនេះ តារាប្រុសរូបសង្ហារខាងលើ ស្រាប់តែធ្វើឱ្យមានការចាប់អារម្មណ៍ ពីសំណាក់ទស្សនិកជន ក្រោយពីបានឃើញវត្តមាននៅក្នុងពិធីបុណ្យ ៧...
ភ្នំពេញ៖ អ្នកនាង សឿ សុធារ៉ា មួយរយៈធំចុងក្រោយនេះ កំពុងជួបនូវវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ រហូតឈានដល់ជំពាក់បំណុលគេ ជាច្រើនម៉ឺនដុល្លារ មានទាំងអ្នកក្នុង និងក្រៅរង្វង់សិល្បៈ ហើយចំពោះវិបត្តិនេះដែរតារាសម្ដែង សឿ សុធារ៉ា ត្រូវបានទស្សនិកជន ប្រដូចទៅនឹងតារាកំប្លែង ស្រេង សុកាន់ដា ហៅខ្ញុង ដែលកំពុងជាប់បំណុលគេជុំទិស រហូតប្រកាសលែងមានលទ្ធភាព ដោះស្រាយផងដែរ ។...
ជាការពិតណាស់ តំបន់អច្ឆរិយៈ នានានៅលើពិភពលោក សព្វថ្ងៃនេះ មានការប្រែប្រួលសភាពខ្លះ មិនដូចកាលពីពេលអតីតកាល នោះទេ។ ប្រិយមិត្តប្រាកដជាចង់ដឹងហើយថា កាលពីពេល ១០០ឆ្នាំមុន តំបន់អច្ឆរិយៈដូចជា ប៉ម Tour Eiffel នៅប្រទេសបារាំង ឫ មហាកំផែង នៅប្រទេសចិន មានលក្ខណៈបែបណា? តើរូបរាងដូចទៅនឹងពេលបច្ចុប្បន្នដែរ ឫ យ៉ាងណា?...
កូរ៉េ៖ យោងតាមការចេញផ្សាយពីគេហទំព័រ The Korea Herald កូរ៉េខាងត្បូងបានឲ្យដឹងថា អារម្មណ៍របស់កូរ៉េខាងត្បូង សម្រាប់រឿង “Squid Game” បានបង្ហោះការផ្សាយសរុប ចំនួន១,៦៥ពាន់លានម៉ោង ក្នុងរយៈពេល ៤សប្តាហ៍ដំបូង នៃការចេញផ្សាយបានក្លាយជាមាតិកា Netflix ដែលមានអ្នកមើលច្រើនបំផុត គ្រប់ពេលវេលា។ ក្រុមហ៊ុន Netflix នៅសហរដ្ឋអាមេរិក បានចេញផ្សាយបញ្ជីភាពយន្ត...
ស្នេហាផ្អែមល្ហែម កម្លោះ មេម៉ាយមួយគូ គឺនាយចឺម និងស្រីស្អាត សេង សុខឃីម កំពុងតែរឹតចំណង់ផ្អែមដូចស្ករពីមួយថ្ងៃទៅមួយថ្ងៃធ្វើឱ្យគ្រប់គ្នាច្រណែនមិនស្ទើទេ ជាមួយសកម្មភាពគូស្នេហ៍តារាមួយគូនេះ។ ជារឿយៗតារាចម្រៀងប្រចាំផលិតកម្ម សាន់ដេ រូបនេះតែងតែបង្ហោះរូបភាព គៀកកើយស្អិតល្មួតជាមួយ មិត្តស្រីជាហូរហែមិនថារូបភាពដំណើរកម្សាន្ដ ឬចូលកម្មវិធីនោះទេ គឺលេចមុខទាំងគូៗ ពោលនាយ ចឺម មិនខ្លាចរអានោះទេ ក្នុងការបង្ហាញមុខគូស្នេហ៍មេម៉ាយសាច់ខ្ចី។ មិនតែប៉ុណ្ណោះ កម្លោះរូបនេះថែមទាំង ហ៊ានពោលភាសាស្នេហ៍ផ្អែមត្រជាក់...
បាតព្រះហស្ត ឬនិយាយស្រួលស្ដាប់ថាបាតដៃ ព្រះពុទ្ធដ៏ធំសម្បើមមួយ ត្រូវបានឆ្លុះឃើញពីផ្កាយរណប តាមរយៈកម្មវិធី Google Earth លាតសន្ធឹងលើវាលលំហដ៏ធំល្វឹងល្វើយ។ បាតដៃព្រះនេះត្រូវបានធ្វើពីស្មៅ មានទំហំ៤ម៉ឺនម៉ែត្រការ៉េ ឬស្មើហ្នឹងទីលានបាល់ទាត់ ៦បូកបញ្ចូលគ្នា។ ទីនោះស្ថិតនៅក្នុងទីក្រុង Erenhot ស្ថិតក្នុងតំបន់ស្វយ័ត Inner Mongolia ភាគខាងជើងប្រទេសចិន។ បាតដៃព្រះគឺជាស្នាដៃសិល្បៈ ដែលធ្វើឡើងសម្រាប់ការថតពីលើ។ អ្នកទេសចរមិនអាចមើលឃើញ ដោយភ្នែកទទេបានឡើយ...