សិល្បៈ និង កម្សាន្ត

Lisa សមាជិកក្រុម BLACKPINK បានជាសះស្បើយពីជំងឺ COVID-19 មិននៅដាច់ដោយឡែកពីគេ

កូរ៉េខាងត្បូង ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Allkpopបានប្រាប់ឲ្យដឹងថា តារាចម្រៀងកូរ៉េខាងត្បូង នាង Lisa សមាជិកក្រុម BLACKPINK ឥឡូវនេះបានជា សះស្បើយពីជំងឺ COVID-19 ហើយដូច្នេះហើយត្រូវបានដោះលែង ពីការដាក់ឲ្យនៅដាច់ដោយឡែក ។

នៅថ្ងៃទី៤ ខែធ្នូ ផលិតកម្ម YG Entertainment បានចេញសេចក្តីថ្លែងការណ៍ផ្លូវការ មួយទាក់ទងនឹងនាង Lisa សមាជិកក្រុម BLACKPINK និងការជាសះស្បើយ ពីជំងឺ COVID-19៖ សួស្តី នេះជា YG Entertainment យើងសូមជម្រាបជូនថា នាង Lisa សមាជិកក្រុម BLACKPINK បានជាសះស្បើយពីជំងឺ COVID-19 ហើយ ។ Lisa បានទទួលការព្យាបាលពីផ្ទះ ត្រូវបានដោះលែង ឲ្យនៅដាច់ដោយឡែកពីគេ នៅម៉ោង ១២ យប់ ថ្ងៃនេះ បន្ទាប់ពីការសម្រេចចិត្តរបស់អាជ្ញាធរសុខាភិបាលថា នាងលែងមានការព្រួយបារម្ភចំពោះការរីករាលដាលនៃ COVID-19 ទៀតហើយ ។

ថ្មីៗនេះ Jisoo, Rosé, និង Jennie សមាជិកក្រុម BLACKPINK ត្រូវបានចាត់ថ្នាក់ថា ជាបុគ្គលត្រូវ បានត្រួតពិនិត្យយ៉ាងសកម្ម ដែលមិនចាំបាច់ដាក់ ឲ្យនៅដាច់ដោយឡែកពីគេទេ ព្រោះជាងមួយ សប្តាហ៍ បានកន្លងផុតទៅហើយចាប់ តាំងពីការចាក់វ៉ាក់សាំង របស់ពួកគេ ។ យ៉ាងណាក៏ដោយ សមាជិកទាំងបីរូប បានកាត់បន្ថយសកម្មភាព មិនទាក់ទងនឹងការងារ របស់ពួកគេ ។

ពួកយើងសូមថ្លែងអំណរ គុណ ចំពោះអ្នកគាំទ្រដែលបានផ្ញើមកក្នុងក្តី បារម្ភរបស់ពួកគេ និងបុគ្គលិកពេទ្យ ដែលបានលះបង់ ដើម្បីយកឈ្នះលើ COVID-19។ អរគុណសម្រាប់ការ លើកទឹកចិត្ត BLACKPINK ឲ្យមានសុខភាពល្អឡើងវិញ ។ ដោយទន្ទឹងរង់ចាំ យើងនឹងផ្តល់អាទិភាព ដល់សុខភាព និងសុវត្ថិភាពរបស់សិល្បករ និងនិយោជិតរបស់យើង ហើយគោរពតាមការណែនាំ របស់អាជ្ញាធរសុខាភិបាល ឲ្យបានហ្មត់ចត់ ៕ ដោយ៖លី ភីលីព

Most Popular

To Top