សិល្បៈ និង កម្សាន្ត

តារាសម្តែង Jeon Jong Seo និងអ្នកដឹកនាំរឿង Lee Choong Hyun នៃខ្សែភាពយន្ត Netflix ‘The Call’មានទំនាក់ទំនងស្នេហាហើយ

កូរ៉េខាងត្បូង ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Allkpop បានប្រាប់ឲ្យដឹងថា តារាសម្ដែងកូរ៉េខាងត្បូង កំពុងរះ Jeon Jong Seo វ័យ២៨ឆ្នាំ និងអ្នកដឹកនាំរឿង Lee Choong Hyun វ័យ៣២ឆ្នាំ ដែលធ្លាប់ធ្វើការជាមួយគ្នា ក្នុងខ្សែភាពយន្តភ័យរន្ធត់ Netflix ‘The Call’ ឥឡូវនេះបានបញ្ជាក់ថា ពួកគេកំពុងមានទំនាក់ទំនង ស្នេហានឹងគ្នាហើយ ។

រឿង ‘The Call’ ត្រូវបានចេញផ្សាយតាមរយៈ Netflix ទូទាំងពិភពលោកក្នុងឆ្នាំ២០២០ បានសម្គាល់ការបង្ហាញខ្លួនដំបូង របស់អ្នកដឹកនាំរឿង Lee Choong Hyun ក្នុងនាមជាអ្នកដឹកនាំរឿងពេញ ភាពយន្តពាណិជ្ជកម្ម ។ ផលិតកម្មនេះបានសម្តែង ដោយ Jeon Jong Seo និង Park Shin Hye ហើយបានវិលជុំវិញស្ត្រី២នាក់ដែលជីវិតរបស់ពួកគេបានទាក់ទងគ្នាមួយថ្ងៃតាមរយៈការហៅទូរស័ព្ទ ។
យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយផ្សេងៗកាលពីថ្ងៃទី ៣ ខែធ្នូ បានឲ្យដឹងថា នាង Jeon Jong Seo និងលោក Lee Choong Hyun ចាប់អារម្មណ៍នឹងគ្នានៅពេលកំពុងធ្វើការលើខ្សែភាពយន្តរឿង ‘The Call’ ជាមួយគ្នា។ ភ្លាមៗបន្ទាប់ពីការបញ្ចាំងជាសកលរបស់ខ្សែភាពយន្ត Jeon Jong Seo និង Lee Choong Hyun បានចាកចេញពីមិត្តរួមការងារបែរទៅជាគូស្នេហ៍ ។

ឆ្លើយតបនឹង របាយការណ៍នេះ ផលិតកម្ម MY Company របស់តារាសម្តែង Jeon Jong Seo បានបញ្ជាក់ថា វាជាការពិត ដែល អ្នកទាំង២ ទើបតែចាប់ផ្តើម ទាក់ទងគ្នា ។ ទន្ទឹមនឹងនោះ តារាសម្តែង Jeon Jong Seo ក៏ល្បីល្បាញដោយសារតួនាទី របស់នាងនៅក្នុងរឿង ‘Burning’ ឈ្នះពានរង្វាន់ ឆ្នាំ២០១៨ របស់អ្នកដឹកនាំរឿង Lee Chang Dong និងសម្តែងដោយ Yoo Ah In និង Steven Yeun ផងដែរ ៕ដោយ៖លី ភីលីព

Most Popular

To Top