ព្រះសីហនុ៖ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣នេះ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន GTVC ទៅទទួលយកស្ត្រី ជាអ្នករស់នៅក្រុងកោះរ៉ុង ដែលកំពុងឈឺពោះសម្រាលកូន ចំនួន២ករណីផ្សេងគ្នា បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យ។ បើតាមលោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា៖ ករណីទី១-ស្រ្តីឈឺពោះសម្រាលកូន មានឈ្មោះ អ៊ែល លីដា អាយុ៤៥ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុងក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ ករណីទី២-ស្រ្តីឈឺពោះសម្រាលកូនមានឈ្មោះ មុំ គន្ធា អាយុ៣៣ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ បច្ចុប្បន្ន ស្រ្តីឈឺពោះសម្រាលកូន ទាំង២នាក់ ត្រូវបានបញ្ជូនតាមអូប័រពេទ្យ របស់ ក្រុមហ៊ុន GTVC មកកាន់កំពង់ផែនៅក្រុងព្រះសីហនុ ដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះ របស់ក្រុមហ៊ុនផ្ទាល់ ដើម្បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ៕
កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា ថ្មីៗនេះនា HyunA បានអាប់ដេតរូបភាព បង្ហាញអ្នកគាំទ្រ របស់នាងតាមផ្សាយ Instagram ដោយបង្ហោះរូបថតសិចស៊ីថ្មី លើគណនីប្រព័ន្ធផ្សព្វផ្សាយ សង្គមរបស់នាង ។ នៅថ្ងៃទី ២៣ ខែមីនា នាង HyunA បានបង្ហោះរូបភាពក្លាហានបង្ហាញពីរូបរាងថ្មីរបស់នាង។...
កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្ត កូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី ២២ ខែមីនា អ្នកនិយមលេងអ៊ីនធើណេតម្នាក់ បានលាតត្រដាងរឿងដែលគេចោទថា ជាតួសម្តែងនៅលើក្រុម ប្រឹក្សាសហគមន៍ ដោយអះអាងថា លោក Yoo Yeon Seok បានមិនគោរពឪពុក របស់ពួកគេ ដែលជាអ្នកធ្វើការផ្នែកសន្តិសុខ...
អាមេរិក ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Channel news Asia បានប្រាប់ឲ្យដឹងថា តារាចម្រៀងអាមេរិក ដ៏ល្បីល្បាញលំដាប់ ពិភពលោក នាង Taylor Swift បានប្រកាសការប្រគុំតន្ត្រី នៅសហរដ្ឋអាមេរិក របស់នាងជាមួយនឹងដំណើរ ទេសចរណ៍រយៈពេល ៣ ម៉ោងនៃអាជីពរបស់នាង ។ នាង...
កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា នាង HwaSa បានធ្វើឲ្យអ្នកគាំទ្រ និងអ្នកសារព័ត៌មានភ្ញាក់ផ្អើលដូចគ្នា ក្នុងព្រឹត្តិការណ៍ហៅរូបថត សម្រាប់ម៉ាកប្រណីត Ferragamo សម្រាប់ការប្រមូល SS’23 របស់ពួកគេត្រូវបានប្រារព្ធឡើងនៅហាងទំនើបរបស់ពួកគេ នាតំបន់ Gangnam ទីក្រុងសេអ៊ូល។ មិនបាច់និយាយទេ តារាស្រីរូបនេះបានងាកមុខម្តងទៀតក្នុងអំឡុងពេលកម្មវិធីហៅរូបថត ចូលទៅក្នុងផ្លូវរត់ខ្នាតតូចរបស់នាង ហើយអ្នកគាំទ្រកំពុងរង់ចាំវា។...
កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តួឯកស្រីក្នុងរឿង ‘The Glory’ ទទួលបានការចាប់អារម្មណ៍ និងពេញនិយមយ៉ាងខ្លាំងសម្រាប់ខ្សែភាពយន្តភាគទី២ ដែលដាក់ចាក់បញ្ចាំងនៅថ្ងៃទី ១០ ខែមីនាកន្លងទៅ ដោយទស្សនិកជន និងអ្នកគាំទ្រជាច្រើនបានទន្ទឹងរង់ចាំជាយូរមកហើយ និងទន្ទឹងរង់ចាំមើលថា តើរឿងនេះនឹងបញ្ចប់ដោយរបៀបណា។ រឿងភាគទី ២ នៃរឿងភាគនេះ ពោរពេញដោយភាពស្រើបស្រាល និងជំនាញសម្តែងដ៏ពិសេស...
លោកឧកញ៉ា ទៀ វិចិត្រ ព្រមទាំងក្រុមគ្រួសារ សូមចូលរួមអបអរសាទរ និងគោរពជូនពរដល់ លោកមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ដែលត្រូវបាន ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យដំឡើងឋានន្តរស័ក្តិជា «នាយឧត្តមសេនីយ៍»។ ការដំឡើង ឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍» នេះគឺពិតជាស័ក្តិសមនឹង សមត្ថភាព...
ព្រះសីហនុ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោក ធុងឆាន ប៊ុនរៈថេប សេនានុព័ន្ធយោធាជើងទឹកអមស្ថានទូតថៃ ប្រចាំប្រទេសកម្ពុជា នៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ អញ្ជើញបិទវគ្គបណ្តុះបណ្តាលខ្លី ស្តីពីការសង្គ្រោះជីវិតលើផ្ទៃទឹក ដើម្បីពង្រឹងសុវត្ថិភាពភ្ញៀវទេសចរ មកសម្រាកកម្សាន្ត នៅខេត្តព្រះសីហនុ នៅសាលប្រជុំមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ ដោយមានការចូលរួម ពីលោកអភិបាលរងខេត្ត...
កូរ៉េ៖បើយោងតាមចេញផ្សាយផ្លូវការរបស់ គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាសម្តែងកូរ៉េខាងត្បូង លោក Yoo Ah In កំពុងប្រឈមមុខនឹងភាពចម្រូងចម្រាសសម្រាប់ ការបំពានគ្រឿងញៀនដូចជា ចាក់ថ្នាំPropofol កញ្ឆា កូកាអ៊ីន និងចាក់ថ្នាំ Ketamine សូម្បីតែចាក់ថ្នាំ Propofol ៧៣ ដងក្នុងមួយឆ្នាំ។ បន្ទាប់ពីការស៊ើបអង្កេតរបស់ប៉ូលីសមក លោកវេជ្ជបណ្ឌិតរបស់តារាសម្តែង...
កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា នាង Kim Sae Ron មានភាពចម្រូងចម្រាស ជាច្រើន បន្ទាប់ពីការកាត់ក្តី DUI លើកដំបូងរបស់នាង នៅពេលនាងបានអង្វរសុំការបន្ធូរបន្ថយ ដោយបញ្ជាក់ថា នាងជាអ្នករកស៊ីចម្បងចិញ្ចឹមគ្រួសារ ។ បន្ទាប់មក នាងបានបង្ហោះរូបថត ដែលនាងធ្វើការនៅហាងកាហ្វេមួយកន្លែង ធ្វើឲ្យអ្នកគាំទ្រហាងកាហ្វេថា...