ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការ គណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ បាននាំយកសត្វល្មិច ទម្ងន់ធ្ងន់ចំនួន១ក្បាលទៀតហើយ ទៅព្រលែងក្នុងសមុទ្រធម្មជាតិវិញ ដែលជាការព្រលែង លើកទី១៣៥។ សុំបញ្ជាក់ថា គ្រប់ពេលដែលនាំយកសត្វក្រាស់ ឬសត្វល្មិច ទៅព្រលែងម្តងៗ លោកឧកញ៉ា ទៀ...
លោក Jack Ma ស្ថាបនិកក្រុមហ៊ុន Alibaba មានដើមកំណើតក្នុងខេត្ត Zhejiang ប្រទេសចិន បច្ចុប្បន្នមានវ័យ ៥៣ ឆ្នាំ។ លោកធ្លាប់ឆ្លងកាត់រឿងឈឺចាប់ និងបទពិសោធន៍បរាជ័យរាប់មិនអស់ ទម្រាំបង្កើតក្រុមហ៊ុនលក់ទំនិញអនឡាញខ្នាតធំមួយ ដែលគេទទួលស្គាល់ទូទាំងពិភពលោក។ តើលោក Jack Ma ជួបរឿងរ៉ាវជីវិតបែបណាខ្លះ ទើបអាចប្រែខ្លួនពីគ្រូបង្រៀនភាសាអង់គ្លេស ប្រាក់ខែ ១២ដុល្លារ...
ភ្នំពេញ៖ ថ្មីៗនេះបន្ទាប់ពីឃើញមានវត្តមានរួមគ្នា ក្នុងកម្មវិធីធំៗ និងឧស្សារហ៍ជួបជុំគ្នាជាញឹកញ៉ាប់ និងតាមរយៈការបង្ហោះរូបភាពស្និតស្នាល ជាមួយគ្នាជារឿយៗ ធ្វើឲ្យអ្នកលេងបណ្តាញសង្គមជាច្រើន ផ្ទុះការចាប់អារម្មណ៍ និងស្ងប់ស្ងែងពីភាពឈ្លាសវៃ និងភាពជោគជ័យ របស់អ្នកទាំង៣មិនដាច់ពីមាត់ មិនថាមុខជំនួញ និងសុភមង្គលក្នុងក្រុមគ្រួសារ ហើយតាមពិតទៅ អ្នកទាំង៣ ជាអ្នកខេត្តស្វាយរៀងជាមួយគ្នា ព្រមទាំងដឹងថា មានជាប់ខ្សែលោហិតនឹងគ្នាទៀតផង ហើយបច្ចុប្បន្នស្រ្តីទាំង៣រូបនេះ សុទ្ធតែកំពុងក្តោបក្តាបអាជីវកម្ម និងទ្រព្យសម្បត្តិជាច្រើន ។...
ទីក្រុងញូវយ៉ក ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Channel news Asia បានប្រាប់ឲ្យដឹងថា តារាចម្រៀងរ៉េប ដែលឈ្នះពានរង្វាន់ Grammy Awards នាង Cardi B មានពេល រហូតដល់ថ្ងៃទី ១ ខែមីនា ដើម្បីបំពេញ សេវាកម្មសហគមន៍ ជាកាតព្វកិច្ចចំនួន...
ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន គឺជាពិធីបុណ្យវប្បធម៌ ដែលមានអាយុកាលចំណាស់ជាងគេបំផុតនៅក្នុងប្រទេសចិន។ តើប្រវត្តិនៃពិធីបុណ្យចូលឆ្នាំចិននេះកើតចេញពីណាមក? បើយោងតាមរឿងដំណាលបុរាណរបស់ចិន បានឲ្យដឹងថា ដើមហេតុនៃការចាប់ប្រារព្ធពិធីនេះឡើងគឺផ្ដើមកើតពីសត្វចម្លែក១ក្បាល ដែលមានឈ្មោះថា “Nian (年)”។ វាមានធ្មេញស្រួចៗ ហើយនិងស្នែងនៅលើក្បាល។ សត្វចម្លែកនេះរស់នៅក្នុងបាតសមុទ្រដ៏ជ្រៅអស់រយៈពេលជាយូរណាស់មកហើយ។ ឲ្យតែដល់ថ្ងៃថ្មីនៃការចាប់ផ្ដើមប្រតិទិនចន្ទគតិ វានឹងចេញមកលើគោក ដើម្បីចាប់មនុស្ស ឬសត្វពាហនៈជាចំណី។ ហេតុដូច្នេះទើបមនុស្សម្នានៅក្នុងភូមិរមែងតែឡើងទៅលើភ្នំនៅចំថ្ងៃនោះ ដើម្បីគេចពីការវាយប្រហាររបស់សត្វ “Nian”។ រឿងរ៉ាវនេះបានកើតឡើងជារៀងរាល់ឆ្នាំ រហូតដល់មានម្ដងនោះអ្វីៗត្រូវបានផ្លាស់ប្ដូរក្រោយពេលមានបុរសចំណាស់ម្នាក់ស្លៀកពាក់ខោអាវកញ្ចាស់មានកាន់ឈើច្រត់បានធ្វើដំណើរចូលមកក្នុងភូមិ។...
លោក Duy Trần ដែលជាជាងចម្លាក់ឈើដ៏មានទេពកោសល្យម្នាក់នៅក្នុងប្រទេសវៀតណាម កំពុងទទួលបានប្រជាប្រិយភាព លើបណ្ដាញសង្គមក្រោយរូបគេមានគំនិតច្នៃប្រឌិតខ្ពស់ បន្ថែមពីទេពកោសល្យ និងភាពប៉ិនប្រសប់ដែលជាងឈើជាទូទៅនៅក្នុងប្រទេសវៀតណាម។ ការងារចម្លាក់ឈើ គឺជានិស្ស័យរបស់ Duy តាំងពីកំណើតមក ដូច្នេះទើបយុវជនអាយុ ២២ឆ្នាំរូបនេះចំណាយពេលវេលាមិនចេះធុញថប់ជាមួយការងារឈើជាច្រើនម៉ោងក្នុង១ថ្ងៃៗ ដោយមិនចំណាយពេលចេញទៅដើរលេងខាងក្រៅដូចក្មេងប្រុសដទៃ។ ការឆ្លាក់លម្អិតដ៏អស្ចារ្យ ដែលធ្វើឲ្យ Duy ទទួលបានការសរសើរមានដូចជាចម្លាក់ Iron Man និងតួអង្គតុក្កតាដូចជា...
ទីក្រុង Chicago ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ CNNបានប្រាប់ឲ្យដឹងថា អ្នកគាំទ្រ និងអ្នកនៅលីវអាចទៅជួប តារាចម្រៀងអាមេរិក អ្នកនិពន្ធចម្រៀង នាង Taylor Swift នៅ “Breakup Bar” ក្រោមប្រធានបទ Swift ទិវា Valentine’s Day ក្នុងទីក្រុង...
ខេត្តព្រះសីហនុ៖ កាលពីយប់ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ១១ និង ៣៤នាទី លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការ គណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យល្បឿនលឿននិងក្រុមការងារសង្គ្រោះ ទៅទទួលយកស្រ្តីជាជនបរទេស មានអាការៈចុកបេះដូង ថប់ដង្ហើម ធ្ងន់ធ្ងរ នៅក្រុងកោះរ៉ុង ដឹកយកមកកាន់ខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្រ្តីជនជាតិបរទេសរូបនេះ ឈ្មោះ LAURA SOPHIE MIYER អាយុ ២៨ឆ្នាំ ជនជាតិអាល្លឺម៉ង់ ស្នាក់នៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ បច្ចុប្បន្ន ស្រ្តីជនជាតិបរទេសខាងលើនេះ ត្រូវបានក្រុមការងារសង្គ្រោះ របស់ លោកឧកញ៉ា ទៀ វិចិត្រ បញ្ជូនតាមអូប័រពេទ្យល្បឿនលឿន មកកាន់កំពង់ផែនៅក្រុងព្រះសីហនុ ដោយសុវត្ថិភាព ហើយបានបន្តដឹកតាមរថយន្តសង្គ្រោះ របស់ គណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕
ទីក្រុងឡុងដ៍ ៖ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា តារាសម្តែងហូលីវូដ ដែលឈ្នះពានរង្វាន់អូស្ការ លោក Kevin Spacey កាលពីថ្ងៃសុក្របានបដិសេធ ការចោទប្រកាន់ពីបទប្រព្រឹត្តបទល្មើស ផ្លូវភេទថ្មីចំនួន៧ប្រឆាំងនឹងបុរសម្នាក់ នៅចក្រភពអង់គ្លេស នៅដើមទសវត្សរ៍ឆ្នាំ ២០០០ ។ តារាវ័យ ៦៣ ឆ្នាំនៃខ្សែភាពយន្តដែលឈ្នះពានរង្វាន់អូស្ការ “American Beauty” និងរឿងភាគ...
កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី ១២ ខែមករា មានពាក្យចចាមអារ៉ាមបានចាប់ផ្តើម រីករាលដាលនៅក្នុងសហគមន៍អនឡាញថា តារារ៉េប តារាចម្រៀង អ្នកនិពន្ធបទចម្រៀង និងជាអ្នករាំរបស់កូរ៉េខាងត្បូងលោក Taeyong និងតារាសម្តែងកូរ៉េខាងត្បូងនាង Park Joo Hyun បច្ចុប្បន្នកំពុងមានទំនាក់ទំនងស្នេហា។ យោងតាមផ្ទាំងរូបភាពអនាមិកថា តារាទាំង២...