Park Café ភោជនីយដ្ឋានឈានមុខគេលើអាហារនិងភេសជ្ជៈសុខភាពបានសហការជាមួយនឹង ក្រុមហ៊ុនដឹកជញ្ជូនអាហារE-GetSដែលកំពុងពេញក្នុងប្រទេសកម្ពុជាបានចុះអនុស្សារណៈនៃការយោគយល់ (MoU) ដែលធ្វើឡើងនៅនិយមការិយាល័យកណ្តាលរបស់ក្រុមហ៊ុន E-GetS កាលពីពេលថ្មីៗកន្លងទៅនេះ។ តាមរយៈអនុស្សារណៈនៃការយោគយល់នេះក្រុមហ៊ុនទាំងពីរមានចក្ខុវិស័យរួមគ្នា គឺធ្វើយ៉ាងណាផ្តល់ជូនជម្រើសសំបូរបែបនិងមានភាពងាយស្រួលជូនដល់អតិថិជនទាំងអស់មិនថា អតិថិជនជាប្រជាជន ខ្មែរនិងអតិថិជនជាប្រជាជនចិនដែលធ្វើការនិងប្រកបអាជីវកម្មនៅកម្ពុជាក្នុងការស្វែងរកអាហារនិងភេសជ្ជៈដែលល្អសម្រាប់ សុខភាពតាមរយៈកម្មវិធីកុម្ម៉ង់និងដឹកជញ្ជូនE-GetSដែលជាជម្រើសបន្ថែម ពីការទទួលទានក្នុងហាង។ លោក ហេង សេងលី ប្រធានក្រុមនាយកប្រតិបត្តិក្រុមហ៊ុន យូណាយធីត ហ្វូតគ្រុប បានបញ្ជាក់ថា ៉ការសហការនេះជាការរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់ជូនអាហារនិងភេសជ្ជៈដែលមានទាំងរសជាតិឆ្ងាញ់...
(ភ្នំពេញ) ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២២៖ សប្ដាហ៍នេះពិតជារំភើបជាងសប្ដាហ៍មុនទៅទៀត..!! ដូច្នេះប្រញាប់រុសរាន់ឡើងណា៎! ព្រោះថារង្វាន់ម៉ូតូ Suzuki Nex Crossover 2022 ស៊េរីថ្មីក្នុងកម្មវិធី “មហារង្វាន់ស្រោចធរណី” ពី សាមសុង នៅសល់ចំនួន 30 គ្រឿងទៀតកំពុងរង់ចាំអ្នក.! សូមកុំឱ្យពេលវេលានេះកន្លងផុតទៅឱ្យសោះ..! សប្តាហ៍ទី...
ក្រុមហ៊ុន ជីប ម៉ុង សូមជូនដំណឹងដល់អតិថិជន ឲ្យបានជ្រាប់ថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាពាណិជ្ជកម្មមួយរបស់ក្រុមហ៊ុន ជីប ម៉ុង នៅថ្ងៃទី៩ ខែកក្កដា បានធ្វើការប្រគល់រង្វាន់ ប្រាក់សុទ្ធសរុបរហូតដល់ទៅ៩៣០លានរៀល ឬស្មើទៅនឹង ២៣២.៥០០ ដុល្លារអាមេរិក ជូនដល់គូស្វាមីភរិយាកំពូលសំណាងចំនួន៧០គូ ដែលបានឈ្នះរង្វាន់ពីការចាប់សន្លឹកឆ្នោត នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស ហើយបានបញ្ជូនឯកសារគ្រប់គ្រាន់ តាមលក្ខណ្ឌមកកាន់ក្រុមហ៊ុន។ រង្វាន់ទាំងនោះរួមមាន រង្វាន់ទឹកប្រាក់ ២០ លានរៀលចំនួន ២៣ រង្វាន់សរុប ៤៦០ លានរៀល និងរង្វាន់ ១០លានរៀលចំនួន ៤៧ រង្វាន់សរុប៤៧០ លានរៀល។ កាលពីចុងខែមិថុនាកន្លងទៅ ខ្មែរ ប៊ែវើរីជីស បានរកឃើញម្ចាស់សន្លឹកឆ្នោត ចំនួន១០៩ឈ្នះរង្វាន់ជាសាច់ប្រាក់១០លានរៀល និង ២០ លានរៀល ពីការជាវស្រាបៀរ កម្ពុជាយកទៅទទួលភ្ញៀវ ក្នុងថ្ងៃមង្គលការ ក៏ប៉ុន្តែ មានតែគូស្វាមីភរិយាចំនួន ៧០គូប៉ុណ្ណោះ ដែលមានឯកសារគ្រប់គ្រាន់ ហើយបានបញ្ជូនមកកាន់ក្រុមហ៊ុនរួចរាល់ និងបានគោរពតាមលក្ខន្តិកៈរបស់ក្រុមហ៊ុន។ ចំពោះគូស្វាមីភរិយាដែលមិនទាន់ផ្ញើឯកសា មកកាន់ក្រុមការងារ ក្រុមហ៊ុននឹងទុករយៈពេលរហូតដល់ថ្ងៃទី ៣១ខែកក្កដាក្នុងការទាក់ទង មកកាន់ក្រុមហ៊ុនដើម្បីទទួលបានរង្វាន់។ ផុតកាលកំណត់នេះ រង្វាន់នឹងត្រូវចាត់ទុកជាមោឃចំណែកឯម្ចាស់សន្លឹកឆ្នោត ដែលមិនបានគោរពទៅតាមលក្ខន្តិកៈ ដែលបានកំណត់ ក្រុមហ៊ុនរក្សាសិទ្ធមិនប្រគល់រង្វាន់នោះទេ ហើយជំនួសដោយការបូកបន្ថែមរង្វាន់ទាំងនេះទៅក្នុងការចាប់សន្លឹកឆ្នោតនៅវគ្គចុងក្រោយ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ។ ការប្រគល់រង្វាន់ ត្រូវបានធ្វើឡើងនៅរោងចក្រ ខ្មែរ ប៊ែវើរីជីស ស្ថិតក្នុងភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោរាជធានីភ្នំពេញ ជាមួយនឹងការរៀបចំដំណើរទស្សនកិច្ច សង្វាក់ផលិតកម្មរបស់ក្រុមហ៊ុន ព្រមទាំងការពិសាអាហារស្រាបៀរ និងភេសជ្ជៈជាច្រើន។ ក្នុងនោះ មានគូស្វាមីភរិយាចំនួន ២០គូបានអញ្ជើញទៅស្ថានីយ ទូរទស្សន៍ហង្សមាសផ្ទាល់ ដើម្បីទទួលរង្វាន់ និងបានទស្សនាការប្រគុំតន្ត្រី Brew the Beat Concert ដែលឧបត្ថម្ភដោយស្រាបៀរ កម្ពុជាយ៉ាងសប្បាយរីករាយ។ ក្រោយពេលទទួលរង្វាន់ គូស្វាមីភរិយាជាច្រើន បានសម្តែងក្តីរំភើបដែលបានឈ្នះរង្វាន់ពិតៗ ពីស្រាបៀរ កម្ពុជា។ គួរបញ្ជាក់ថា លក្ខន្តិកៈដើម្បីទទួលបានរង្វាន់ពីស្រាបៀរ កម្ពុជាមានដូចខាងក្រោម៖ -កម្មវិធីនេះផ្តល់ជូនសម្រាប់តែគូស្វាមីភរិយាថ្មី ដែលជាវស្រាបៀរ កម្ពុជាចាប់ពី២៥កេសឡើងទៅសម្រាប់ទទួលភ្ញៀវក្នុងថ្ងៃមង្គលការពិតប្រាកដតែប៉ុណ្ណោះ -កម្មវិធីនេះអនុវត្តសម្រាប់តែពិធីមង្គលការតែប៉ុណ្ណោះ ពិធីបុណ្យ ឬពិធីជួបជុំផ្សេងៗមិនត្រូវបានអនុវត្តនោះទេ -គូស្វាមីភរិយាមួយគូមានសិទ្ធិ ទទួលបានរង្វាន់តែម្តងប៉ុណ្ណោះ ទោះបីមានឈ្មោះឈ្នះប៉ុន្មានដងក៏ដោយ -បុគ្គលិកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីសទាំងអស់ មិនអនុញ្ញាតឲ្យចូលរួម ក្នុងកម្មវិធីនេះជាដាច់ខាត -ដើម្បីបើករង្វាន់ គូស្វាមីភរិយាត្រូវមានឯកសា ជាចាំបាច់ចំនួនប្រាំរួមមាន៖ ១) ធៀបការ ២) លិខិតបញ្ជាក់អាពាហ៍ពិពាហ៍ ៣) រូបថតការ ៤) អត្តសញ្ញាណប័ណ្ណរបស់ស្វាមី និងភរិយា ៥) សន្លឹកឆ្នោតដែលត្រូវរង្វាន់ -ក្រុមហ៊ុនសូមរក្សាសិទ្ធិ ក្នុងការកែប្រែលក្ខខណ្ឌផ្សេងៗ សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងលេខទូរស័ព្ទ ០៦១/០៦៧/០៦៩/៩០២ ៩០២។
ភ្នំពេញ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២៖ ដើម្បីអបអរសាទររុក្ខទិវាឆ្នាំ២០២២ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ដាំដើមកោងកាងចំនួន ២០២២ដើម នៅឃុំត្រពាំងសង្កែ ខេត្តកំពត។ ការដាំដើមកោងកាងនេះ ក៏គាំទ្រផងដែរដល់គម្រោងអភិរក្សដែលកំពុងបន្តធ្វើឡើងរបស់ក្រសួងបរិស្ថានកម្ពុជា ដើម្បីការពារនិងស្តារព្រៃកោងកាងដ៏សំខាន់នេះឡើងវិញនៅតាមតំបន់ឆ្នេរសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា។ គំនិតផ្តួចផ្តើមចុងក្រោយបំផុតនេះ គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរយៈពេលវែងរបស់ក្រុមហ៊ុន ហ៊ិននីគែន ក្នុងការអភិវវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែមានភាពបៃតង សម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងអនាគត ខណៈពេលដែលគម្រោងនេះនឹងជួយដល់សហគមន៍មូលដ្ឋានយោងតាមពាក្យស្លោក...
ជាខេត្តមានទីតាំងអំណោយផលខ្ពស់ទាំងទីតាំងភូមិសាស្ត្រ និងកត្តាអំណោយផលជាច្រើនទៀតខេត្តកំពង់ស្ពឺកំពុងមានសក្តានុពលលើច្រើនវិស័យដូចជា ឧហ្សាហកម្ម ទេសចរណ៍និងបដិសណ្ឋារកិច្ចជាដើម។ តួយ៉ាងបច្ចុប្បយើងសង្តេតឃើញវត្តមានរោងចក្រសហគ្រាសធំៗ រមណីយដ្ឋាននិងហាងល្បីៗ ជាច្រើនបាននឹងកំពុងពង្រីកវិសាលភាពរបស់ខ្លួនមកខេត្តនេះជាបន្តបន្ទាប់។ ដោយយល់ឃើញពីការអភិវឌ្ឍន៍ឥតឈប់ឈរ និងមានសក្តានុពលខ្ពស់ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ វិនិយោគិនទាំងក្នុងស្រុក និងបរទេសទើប ផាកកាហ្វេ (Park Café) ដែលជាភោជនីយដ្ឋានដ៏ពេញនិយមមួយដែលផ្តោតលើអាហារ និងភេសជ្ជៈ សុខភាពបានពង្រីកវិសាលភាពរបស់ខ្លួនមកខេត្តកំពង់ស្ពឺ ដែលមានទីតាំងលើស្ថិតនៅភូមិរំលោង ឃុំសុព័រទេព ក្រុងច្បារមនតាមបណ្តោយផ្លូជាតិលេខ៤តែម្តង។ អ្វីដែលពិសេសទីតាំងមួយនេះបានបង្កលក្ខណៈងាយស្រួល ដល់ប្រជាជនក្នុងតំបន់...
ភ្នំពេញ៖ ថ្ងៃទី៧ កក្កដា ឆ្នាំ២០២២ ក្រុមហ៊ុនសែលកាត ទើបតែបាននាំយកសេវាកម្មថ្មីមួយទៀត មកកាន់ទីផ្សារដំបូងគេ មានឈ្មោះថាគម្រោង Time To Rise។ ការលាតត្រដាងនេះ បានធ្វើឡើងនៅក្នុងសន្និសីទ សារព័ត៌មាននៅស្ថានីយ រ៉ូយ៉ាងរ៉េលវ៉េភ្នំពេញ ដោយមានការចូលរួម ពីគណៈគ្រប់គ្រងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប គណៈគ្រប់គ្រងក្រុមហ៊ុនសែលកាត ក្រុមហ៊ុនជាដៃគូរបស់សែលកាត គណៈគ្រប់គ្រងរបស់ផលិតកម្មបារមី សិល្បករ-សិល្បការនីរួមទាំង វណ្ណដាផងដែរ។...
កក្រើកបរិវេណភ្នំជាល ស្ថិតក្នុងភូមិស្រែផ្សរ ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃអាទិត្យ ដោយមានកីឡាករប្រមាណ៤៥៣នាក់ បានចូលរួមព្រឹត្តិការណ៍ WURKZ MOUNTAIN BIKE SERIES រដូវកាល២០២២ ជុំទី២ ដើម្បីហ្វឹកហាត់ពង្រឹងសមត្ថភាព ព្រមទាំងទទួលបានបទពិសោធន៍ថ្មី នៃការជិះកង់ឆ្លងកាត់ឧបសគ្គ។ នេះគឺជាព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ ដែលមានវិញ្ញាសារប្រកួត ១៤ផ្សេងគ្នា បើកស្វាគមន៍ ដល់មហាជនគ្រប់រូប...
Grab ដែលជាស៊ូភើអេប ឬកម្មវិធីកក់សេវាធ្វើដំណើរ និងដឹកជញ្ជូនអនឡាញ តាមរយៈទូរស័ព្ទ ឈានមុខគេនៅអាស៊ីអាគ្នេយ៍ កំពុងដាក់ដំណើរការសាកល្បងសេវាដឹកជញ្ជូនអាហារ GrabFood នៅរាជធានីភ្នំពេញ។ ដំណើរការសាកល្បងនេះនឹងផ្តល់ជូនអ្នកប្រើប្រាស់ Grab នៅកណ្តាលទីក្រុងភ្នំពេញ នូវសេវាបញ្ជាទិញអាហារពីហាងល្បីៗ ទាំងក្នុងស្រុក និងអន្តរជាតិជាច្រើន ជាង 200 ហាង ដូចជា KFC, The Pizza...
ភ្នំពេញ៖ កម្មវិធីប្រូម៉ូសិនពិសេស ពី ក្រុមហ៊ុន អ័រគីដេ នៅតែបន្តផ្តល់ជូននូវរង្វាន់ជាច្រើនដ៏អតិថិជន សរុបជាង ៥០ រង្វាន់ មានដូចជា៖ អ័រគីដេ ខុនដូ ដែលមានទីតាំងនៅក្នុង គម្រោងអ័រគីដេ ដឹរ៉ូយាល់ខុនដូមីនីម ស្ថិតនៅតាមបណ្តោយផ្លូវ២០០៤ និង រថយន្តដ៏ថ្មីស្រឡាងម៉ាក Toyota Raize នឹងរង្វាន់ផ្សេងៗទៀត។ ដើម្បីទទួលបាននូវកម្មវិធីប្រូម៉ូសិននេះ...
ភ្នំពេញ៖ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២៖ ពិសេស! កាន់តែពិសេសទៀតហើយ!! ដើម្បីស្វាមន៏គ្រួសារត្រកូលGalaxy M Series មកកាន់ទីផ្សារកម្ពុជា ក្រុមហ៊ុន សាមសុងបានដាក់ឲ្យអតិថិជនរបស់ខ្លួន ធ្វើការកម៉្មង់ទិញទុកមុននូវ Galaxy M53 5G| Galaxy M33 5G| Galaxy M23 5G...