Event

គូស្វាមីភរិយា កំពូលសំណាង៧០គូ ទទួលរង្វាន់ប្រាក់សុទ្ធជិត១ប៊ីលានរៀល ពីស្រាបៀរ កម្ពុជា

ក្រុមហ៊ុន ជីប ម៉ុង សូមជូនដំណឹងដល់អតិថិជន ឲ្យបានជ្រាប់ថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាពាណិជ្ជកម្មមួយរបស់ក្រុមហ៊ុន ជីប ម៉ុង នៅថ្ងៃទី៩ ខែកក្កដា បានធ្វើការប្រគល់រង្វាន់ ប្រាក់សុទ្ធសរុបរហូតដល់ទៅ៩៣០លានរៀល ឬស្មើទៅនឹង ២៣២.៥០០ ដុល្លារអាមេរិក ជូនដល់គូស្វាមីភរិយាកំពូលសំណាងចំនួន៧០គូ ដែលបានឈ្នះរង្វាន់ពីការចាប់សន្លឹកឆ្នោត នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស ហើយបានបញ្ជូនឯកសារគ្រប់គ្រាន់ តាមលក្ខណ្ឌមកកាន់ក្រុមហ៊ុន។

រង្វាន់ទាំងនោះរួមមាន រង្វាន់ទឹកប្រាក់ ២០ លានរៀលចំនួន ២៣ រង្វាន់សរុប ៤៦០ លានរៀល និងរង្វាន់ ១០លានរៀលចំនួន ៤៧ រង្វាន់សរុប៤៧០ លានរៀល។

កាលពីចុងខែមិថុនាកន្លងទៅ ខ្មែរ ប៊ែវើរីជីស បានរកឃើញម្ចាស់សន្លឹកឆ្នោត ចំនួន១០៩ឈ្នះរង្វាន់ជាសាច់ប្រាក់១០លានរៀល និង ២០ លានរៀល ពីការជាវស្រាបៀរ កម្ពុជាយកទៅទទួលភ្ញៀវ ក្នុងថ្ងៃមង្គលការ ក៏ប៉ុន្តែ មានតែគូស្វាមីភរិយាចំនួន ៧០គូប៉ុណ្ណោះ ដែលមានឯកសារគ្រប់គ្រាន់ ហើយបានបញ្ជូនមកកាន់ក្រុមហ៊ុនរួចរាល់ និងបានគោរពតាមលក្ខន្តិកៈរបស់ក្រុមហ៊ុន។

ចំពោះគូស្វាមីភរិយាដែលមិនទាន់ផ្ញើឯកសា មកកាន់ក្រុមការងារ ក្រុមហ៊ុននឹងទុករយៈពេលរហូតដល់ថ្ងៃទី ៣១ខែកក្កដាក្នុងការទាក់ទង មកកាន់ក្រុមហ៊ុនដើម្បីទទួលបានរង្វាន់។ ផុតកាលកំណត់នេះ រង្វាន់នឹងត្រូវចាត់ទុកជាមោឃចំណែកឯម្ចាស់សន្លឹកឆ្នោត ដែលមិនបានគោរពទៅតាមលក្ខន្តិកៈ ដែលបានកំណត់ ក្រុមហ៊ុនរក្សាសិទ្ធមិនប្រគល់រង្វាន់នោះទេ ហើយជំនួសដោយការបូកបន្ថែមរង្វាន់ទាំងនេះទៅក្នុងការចាប់សន្លឹកឆ្នោតនៅវគ្គចុងក្រោយ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ។

ការប្រគល់រង្វាន់ ត្រូវបានធ្វើឡើងនៅរោងចក្រ ខ្មែរ ប៊ែវើរីជីស ស្ថិតក្នុងភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោរាជធានីភ្នំពេញ ជាមួយនឹងការរៀបចំដំណើរទស្សនកិច្ច សង្វាក់ផលិតកម្មរបស់ក្រុមហ៊ុន ព្រមទាំងការពិសាអាហារស្រាបៀរ និងភេសជ្ជៈជាច្រើន។

ក្នុងនោះ មានគូស្វាមីភរិយាចំនួន ២០គូបានអញ្ជើញទៅស្ថានីយ ទូរទស្សន៍ហង្សមាសផ្ទាល់ ដើម្បីទទួលរង្វាន់ និងបានទស្សនាការប្រគុំតន្ត្រី Brew the Beat Concert ដែលឧបត្ថម្ភដោយស្រាបៀរ កម្ពុជាយ៉ាងសប្បាយរីករាយ។

ក្រោយពេលទទួលរង្វាន់ គូស្វាមីភរិយាជាច្រើន បានសម្តែងក្តីរំភើបដែលបានឈ្នះរង្វាន់ពិតៗ ពីស្រាបៀរ កម្ពុជា។

គួរបញ្ជាក់ថា លក្ខន្តិកៈដើម្បីទទួលបានរង្វាន់ពីស្រាបៀរ កម្ពុជាមានដូចខាងក្រោម៖

-កម្មវិធីនេះផ្តល់ជូនសម្រាប់តែគូស្វាមីភរិយាថ្មី ដែលជាវស្រាបៀរ កម្ពុជាចាប់ពី២៥កេសឡើងទៅសម្រាប់ទទួលភ្ញៀវក្នុងថ្ងៃមង្គលការពិតប្រាកដតែប៉ុណ្ណោះ

-កម្មវិធីនេះអនុវត្តសម្រាប់តែពិធីមង្គលការតែប៉ុណ្ណោះ ពិធីបុណ្យ ឬពិធីជួបជុំផ្សេងៗមិនត្រូវបានអនុវត្តនោះទេ

-គូស្វាមីភរិយាមួយគូមានសិទ្ធិ ទទួលបានរង្វាន់តែម្តងប៉ុណ្ណោះ ទោះបីមានឈ្មោះឈ្នះប៉ុន្មានដងក៏ដោយ

-បុគ្គលិកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីសទាំងអស់ មិនអនុញ្ញាតឲ្យចូលរួម ក្នុងកម្មវិធីនេះជាដាច់ខាត

-ដើម្បីបើករង្វាន់ គូស្វាមីភរិយាត្រូវមានឯកសា ជាចាំបាច់ចំនួនប្រាំរួមមាន៖ ១) ធៀបការ ២) លិខិតបញ្ជាក់អាពាហ៍ពិពាហ៍ ៣) រូបថតការ ៤) អត្តសញ្ញាណប័ណ្ណរបស់ស្វាមី និងភរិយា ៥) សន្លឹកឆ្នោតដែលត្រូវរង្វាន់

-ក្រុមហ៊ុនសូមរក្សាសិទ្ធិ ក្នុងការកែប្រែលក្ខខណ្ឌផ្សេងៗ

សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងលេខទូរស័ព្ទ ០៦១/០៦៧/០៦៩/៩០២ ៩០២។

Most Popular

To Top