សៀមរាប៖ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ សភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជា, សាខាសៀមរាប បានរៀបចំ មហាសន្និបាតប្រចាំឆ្នាំ របស់ខ្លួន នៅសណ្ឋាគារ ដឺ សែនជូរី ខេត្តសៀមរាប។ គោលបំណងស្នូលនៃកិច្ចប្រជុំដ៏ឧត្តុង្គឧត្តមនេះ គឺការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលសម្រាប់អាណត្តិថ្មី ឆ្នាំ២០២៥–២០២៦ ដែលជា អាណត្តិទី៦ នៃការដឹកនាំ នៅក្នុង ចេ...
(ភ្នំពេញ)៖ ដើម្បីអបអរសាទរ ខួប ៩ ឆ្នាំការដាក់ចាប៉ីដងវែងក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស សមាគមន៍សិល្បករខ្មែរ ព្រមទាំងសិល្បករ-សិល្បការិនី រួមគ្នាយ៉ាងសកម្មបង្កើតកម្មវិធីសាទរនេះឡើង រំលឹកដឹងគុណដល់ស្នាដៃបុព្វបុរសខ្មែរ ដែលបន្សល់ទុកកេរ្តិ៍តំណែលវប្បធម៌ដ៏ផូរផង់មួយនេះ។ កម្មវិធីប្រព្រឹត្តទៅនៅ ថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០២៥ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ហើយកម្មវិធីនេះមិនត្រឹមតែបង្ហាញពីសិល្បៈបុរាណចាប៉ីដងវែងប៉ុណ្ណោះទេ ប៉ុន្តែជាភាសាផ្សព្វផ្សាយអរិយធម៌ វប្បធម៌...
ភ្នំពេញ៖ ក្រុមហ៊ុន រីនណៃជប៉ុន និងក្រុមហ៊ុន Camcona Trading (Cambodia) Co., Ltd. នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានរៀបចំសិក្ខាសាលា ស្ដីពី ប្រព័ន្ធទឹកក្ដៅ សម្រាប់អគារពាណិជ្ជកម្ម របស់ផលិតផលរីនណៃ។ សិក្ខាសាលានេះ បានធ្វើឡើងនៅភោជនីយដ្ឋាន ទន្លេបាសាក់២ រាជធានីភ្នំពេញ។ សិក្ខាសាលានេះ...
(ភ្នំពេញ)៖ គុណភាពផលិតផលខ្មែរកាន់តែខ្លាំងឡើងៗហើយ! មិនត្រឹមតែអាចបំពេញតម្រូវការក្នុងស្រុកទេ ថែមទាំងអាចនាំចេញទៅបណ្តាទីផ្សារធំៗលើពិភពលោកទៀត ដូចជាផលិតផលរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលបាននាំចេញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារប្រទេសចិន, ម៉ាឡេស៊ី, សិង្ហបុរី, និងវៀតណាម កន្លងមក។ ថ្មីៗនេះ ខ្មែរ ប៊ែវើរីជីស បានចាប់ដៃសហការជាមួយក្រុមហ៊ុន HANWOLBIZ ដែលជាក្រុមហ៊ុននាំចូល និងចែកចាយដ៏ល្បីល្បាញមួយនៅកូរ៉េខាងត្បូង ដើម្បីនាំយកម៉ាកផលិតផល CAMBODIA BEER...
(ភ្នំពេញ)៖ ខ្មែរ ប៊ែវើរីជីស តែងតែបង្ហាញមុខក្នុងនាមជាម្ចាស់ឧបត្ថម្ភធំលើព្រឹត្តិការណ៍ប្រកួតកីឡាគ្រប់ប្រភេទ ជាពិសេស កីឡាប្រដាល់គុនខ្មែរដែលកាន់តែមានសក្តានុពលខ្លាំងឡើងៗ និងមានព្រឹត្តិការណ៍ប្រកួតធំៗជាហូរហែទាំងថ្នាក់ជាតិ និងអន្តរជាតិ។ ជាក់ស្តែង ភេសជ្ជៈប៉ូវកម្លាំង កម្ពុជា របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានប្រកាសចូលរួមជាម្ចាស់ឧបត្ថម្ភធំក្នុង «ព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរជើងឯកពិភពលោក ឆ្នាំ ២០២៥» ដែលកីឡាករកម្ពុជា នឹងត្រូវប្រកួតតតាំងជាមួយនឹងកីឡាករមកពី ២៨ ប្រទេសផ្សេងទៀតជុំវិញពិភពលោក...
Metfone បានប្រកាសជាផ្លូវការអំពី ការធ្វើឱ្យប្រសើរឡើងដ៏ធំបំផុតរបស់ខ្លួន សម្រាប់សេវាកម្មអ៊ីនធឺណិត Wi-Fi ដោយផ្តល់នូវការកើនឡើងយ៉ាងខ្លាំងនៃ ល្បឿនចូលប្រើសម្រាប់អតិថិជន ខណៈពេលដែលតម្លៃសេវាប្រចាំខែរក្សានៅដដែល។ ការផ្លាស់ប្តូរជាយុទ្ធសាស្ត្រនេះបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ Metfone ចំពោះការផ្លាស់ប្តូរឌីជីថល ដោយធានាថាការតភ្ជាប់ល្បឿនលឿន នៅតែអាចចូលដំណើរការបាន និងងាយស្រួលសម្រាប់មនុស្សគ្រប់គ្នា។ មានប្រសិទ្ធភាពភ្លាមៗ កញ្ចប់អ៊ីនធឺណិតដ៏ពេញនិយមរបស់ Metfone ត្រូវបានធ្វើឱ្យប្រសើរឡើងដើម្បីបំពេញតម្រូវការ កើនឡើងសម្រាប់កម្រិតបញ្ជូនខ្ពស់។ ការកែលម្អនេះមានគោលបំណងលើកកម្ពស់ បទពិសោធន៍រស់នៅសម័យទំនើប៖ ចាប់តាំងពីការចាក់វីដេអូកម្រិត...
ភ្នំពេញ៖ សិស្សានុសិស្សនិទ្ទេស A ចំនួន ២៥រូប ទទួលបានកញ្ចប់ថវិកាសម្រាប់គាំទ្រការសិក្សាថ្នាក់មហាវិទ្យាល័យពីសាប៊ូវីសូពិសេស ដែលជាម៉ាកផលិតផលនៃក្រុមហ៊ុនយូនីលឹវើ កម្ពុជា ក្នុងព្រឹត្តិការណ៍ដ៏វិសេសវិសាល ពោរពេញដោយអារម្មណ៍រំភើបអបអរមោទនភាព និងក្តីសង្ឃឹម កាលពីថ្ងៃចន្ទ ទី១៧ ខែវិច្ឆិកា ឆ្នាំ ២០២៥។ ព្រឹត្តិការណ៍ដ៏គួរឱ្យកត់សម្គាល់មួយនេះបានបង្ហាញពី ការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនរបស់ម៉ាកផលិតផលមួយនេះ ក្នុងការលើកស្ទួយប្រទេសកម្ពុជាតាមរយៈវិស័យអប់រំ។ ការអបអរសាទរនៃក្ដីស្រមៃ និងការប្ដេជ្ញាចិត្ត៖វត្តមានសមាជិកគ្រួសារ និងឥស្សរជនជាច្រើនរូបបានចូលរួមអបអរសាទរនូវសមិទ្ធិផលសិក្សានៃសិស្សានុសិស្សឆ្នើម...
កម្ពុជា ខែវិចិ្ឆកា ឆ្នាំ២០២៥ — ក្រុមហ៊ុន vivo បានប្រកាសចេញផ្សាយស្មាតហ្វូន V60 Lite និងបើកលក់ជាផ្លូវការ ដើម្បីបង្កើតបទពិសោធន៍កម្សាន្តគ្មានដែនកំណត់ថ្មី លើទូរស័ព្ទដៃ V60 Lite ។ V60 Lite ត្រូវបានរចនាឡើងជាមួយពណ៌ Pop Pink, Titanium Blue...
(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងក្រុមហ៊ុន ថោន គ្រុប បានប្រកាសចាប់ដៃសហការគ្នា នាំយកមហាព្រឹត្តិការណ៍ប្រគំតន្ត្រីខ្នាតយក្ស WURKZ TOUR CONCERT និងព្រឹត្តិការណ៍ប្រកួតប្រដាល់ WURKZ សេនាគុនខ្មែរយ័ន្ត ៨ ទិស ដែលនឹងធ្វើឡើងចំនួន ១៩ ទីតាំង ដើម្បីបន្តជ្រោមជ្រែងវិស័យសិល្បៈតន្ត្រី អភិរក្សប្រដាល់គុនខ្មែរ ដោយបន្តបង្កើតឱកាស ផ្តល់ចំណូលដល់សិល្បៈករ-សិល្បៈការិនី និងកីឡាករ-កីឡាការិនីគុនខ្មែរ។ តាមប្រសាសន៍អ្នកឧកញ៉ា លាង ម៉េង បានបង្ហើបក្នុងកម្មវិធីប្រកាសពីកិច្ចសហការនេះថា គោលជំហររបស់ ខ្មែរ ប៊ែវើរីជីស គឺធ្វើយ៉ាងណាជំរុញលើកស្ទួយវប្បធម៍ សិល្បៈតន្ត្រីខ្មែរ ដែលផ្តោតសំខាន់លើការផ្សារភ្ជាប់សិល្បៈបុរាណ និងសម័យ ហើយការបន្តបង្កើតព្រឹត្តិការណ៍ប្រគំតន្ត្រីធំៗ ក៏ដូចជាសង្វៀនប្រកួតប្រដាល់គុនខ្មែរនេះ នឹងកាន់តែបណ្តុះសមត្ថភាព ទេព្យកោសល្យរបស់សិល្បករ-សិល្បការិនី កីឡាករ-កីឡាការិនីជំនាន់ក្រោយ។ ជាការរួមសហការដ៏ស្អិតរមួត ដើម្បីចូលរួមជ្រោមជ្រែងវិស័យតន្ត្រីនៅកម្ពុជា ឱ្យកាន់តែទូលំទូលាយ វត្តមានរបស់មហាព្រឹត្តិការណ៍ប្រគំតន្ត្រីខ្នាតយក្ស WURKZ TOUR CONCERT និងព្រឹត្តិការណ៍ប្រកួតប្រដាល់ WURKZ សេនាគុនខ្មែរយ័ន្ត ៨ ទិស នឹងប្រព្រឹត្តឡើងចាប់ពីពាក់កណ្តាលខែធ្នូ ឆ្នាំ ២០២៥ នេះ ដើម្បីនាំយកទស្សនីយភាពកំសាន្តចម្រុះដល់បងប្អូនខ្មែរគ្រប់ខេត្ត-ក្រុង ជាពិសេស គឺបណ្តុះស្មារតី មនសិកា និងឧត្តមគតិក្នុងការជំរុញលើកកម្ពស់វិស័យសិល្បៈតន្ត្រីទាំងបុរាណ និងសម័យ ឱ្យកាន់តែរុងរឿងខ្ពស់ត្រដែតឡើង។ វើក ជំរុញវិស័យសិល្បៈ តន្ត្រី គុនខ្មែរ ឱ្យកាន់តែល្បីរន្ទឺដល់ឆាកអន្តរជាតិ! ភេសជ្ជៈប៉ូវកម្លាំង វើក បង្កើនថាមពលឥតឈប់ឈរ!
(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានចូលរួមជាមួយរដ្ឋាភិបាល និងសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីង បញ្ជូនកីឡាករ-កីឡាការិនី តំណាងកម្ពុជា ៨ រូបទៅប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣៣ នាពេលខាងមុខនេះ ដែលនេះមិនមែនជាលើកទី ១ ទេ ដែលក្រុមហ៊ុនបានចូលរួមលើកទឹកចិត្តដល់កីឡាករ ដោយកន្លងមក ខ្មែរ ប៊ែវើរីជីសបានឧបត្ថម្ភគាំទ្រ បង្កើតសង្វៀនគុនខ្មែរក្នុងស្រុកជាច្រើន។ ជាក់ស្តែង ដូចជាព្រឹត្តិការណ៍ប្រកួតប្រដាល់ ថ្នាលគុនខ្មែរ ទឹកពិសាកម្ពុជា ដែលធ្វើឡើងដើម្បីបណ្តុះកីឡាករវ័យក្មេង ក៏មានសន្ទុះគាំទ្រខ្លាំងរហូតឈានដល់វគ្គប្រកួតផ្តាច់ព្រ័ត្រក្នុងសប្តាហ៍នេះផងដែរ។ ខ្មែរ ប៊ែវើរីជីស ជាប្រេនភេសជ្ជៈកូនខ្មែរធំមួយ ប្រើប្រាស់ពលកម្មក្នុងស្រុក ដែលផ្តល់ឱកាសការងារ និងបណ្តុះបណ្តាលជំនាញជាច្រើន ដល់យុវជនជំនាន់ក្រោយ។ សកម្មភាពទាំងអស់នេះ គឺសុទ្ធសឹងតែធ្វើឡើងដើម្បីលើកកម្ពស់ទីផ្សារផលិតផលខ្មែរ ក៏ដូចជាបណ្តុះស្មារតីអ្នកប្រើប្រាស់ ឱ្យងាកមកគាំទ្រផលិតផលក្នុងស្រុក ឱ្យកាន់តែខ្លាំងក្លាឡើងបន្ថែមទៀត។ ក្រៅពីនេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏បានជួយលើកស្ទួយដល់វិស័យផ្សេងដូចជាវិស័យកីឡា វិស័យទេសចរណ៍ និងវិស័យសិល្បៈជាដើម ជាពិសេស គឺវិស័យកីឡា ដើម្បីឱ្យអត្តពលិកខ្មែរយើង ក៏ដូចជាសិល្បៈករ-សិល្បៈការិនីយើង មានកម្លាំងចិត្តនាំយកទង់ជាតិខ្មែរឡើងលើឆាកអន្តរជាតិ។ ខ្មែរ ប៊ែវើរីជីស ជាអ្នកជំរុញកីឡាករកីឡាការនីកម្ពុជាឱ្យឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម