បរទេស៖ នេះជាលើកទី ៣ ហើយដែលប្រទេស កូរ៉េខាងជើងបាញ់មីស៊ីលនាពេលថ្មីៗនេះ បន្ទាប់ពីការបាញ់សាកល្បងមីស៊ីល មិនស្គាល់អត្តសញ្ញាណចំនួន ៣ គ្រាប់ ចូលសមុទ្រជប៉ុននៅថ្ងៃទី ៩ ខែមីនា។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ របស់កូរ៉េខាងត្បូង បានរាយការណ៍ដោយស្រង់សម្តី ពីនាយសេនាធិការចម្រុះកូរ៉េខាងត្បូង...
បរទេស៖ កងទ័ពជើងទឹកសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានធ្វើការប្រកាស នៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះថា នាវាផ្ទុកយន្តហោះ USS Eisenhower នាវាផ្ទុកយន្តហោះ USS Truman បានចាប់ផ្តើមធ្វើប្រតិបត្តិការ ជាមួយយន្តហោះទម្លាក់គ្រាប់ B-52 នៅក្នុងសមុទ្រអារ៉ាប់ នាសប្ដាហ៍នេះ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់កងទ័ពជើងទឹក សហរដ្ឋអាមេរិក នាវាផ្ទុកយន្តហោះទាំងពីរគ្រឿងនេះ បានចាប់ផ្តើមក្រុមវាយប្រហារ...
នៅប្រទេសជប៉ុន មានសណ្ឋាគារមួយកន្លែង ដែលត្រូវបានគេដឹងថា ជាសណ្ឋាគារដែលត្រូវបាន បើកអាជីវកម្មដោយក្រុមគ្រួសារ ក្នុងត្រកូលដូចគ្នា អស់ជាច្រើនជំនាន់មកហើយ ដែលមកទល់បច្ចុប្បន្ន វាមានអាយុកាល ប្រមាណជាជាង១៣០០ឆ្នាំ។ សណ្ឋាគារដែលមានឈ្មោះ Nishiyama Onsen Keiunkan មានទីតាំងស្ថិតនៅលើ ភ្នំKyoto ប្រទេសជប៉ុន ដែលវាបានធ្វើឲ្យទេសភាព និងភាពទាក់ទាញកាន់តែអស្ចារ្យឡើង ជាមួយនឹងការស្នាក់នៅនៅទីនោះ។ សណ្ឋាគារដែលត្រូវបាន គេដាក់ឲ្យដំណើរការ...
វ៉ាស៊ីនតោន៖ ក្រសួងការបរទេស សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ បានបង្កើនការផ្តល់ប្រឹក្សា ធ្វើដំណើរទូទាំងពិភពលោក របស់ខ្លួនដល់កម្រិតខ្ពស់បំផុត ដោយជំរុញឱ្យជនជាតិអាមេរិក ចៀសវាងការធ្វើដំណើរអន្តរជាតិ ដោយសារតែការរីករាលដាល នៃវីរុសកូរ៉ូណានេះ ។ នាយកដ្ឋានបានចេញការព្រមាន កម្រិត ៤ ថាកុំធ្វើដំណើរដោយសារចំនួន នៃការឆ្លងនៅសហរដ្ឋអាមេរិក កើនឡើងដល់ជាង ១០.០០០ នាក់ក្នុងនោះមានអ្នកស្លាប់ ១៥០...
បរទេស៖ យោងទៅតាមសេចក្តីប្រកាសមួយ របស់មន្ទីរបញ្ចកោណ បានឲ្យដឹងថា ក្រុមហ៊ុនការពារជាតិដ៏ល្បី របស់សហរដ្ឋអាមេរិក Lockheed Martin ទើបតែទទួលបានកំណែប្រែកុងត្រា មានទំហំទឹកប្រាក់ ៦០១,៣លានដុល្លារអាមេរិក សម្រាប់ការងារ ផលិតមីស៊ីលផ្លោងបាញ់ ចេញពីនាវាមុជទឹក Trident II D5 ឲ្យដល់កងទ័ពជើងទឹក សហរដ្ឋអាមេរិក។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន...
សេអ៊ូល៖ ក្រសួងការបរទេស បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នៅតែមានចន្លោះប្រហោង លើការចែករំលែកការចំណាយ សម្រាប់ការឈរជើង នៅសហរដ្ឋអាមេរិក (USFK) នៅលេីឧបទ្វីបកូរ៉េ។ ការខកខាន ក្នុងការផ្សះផ្សាភាពខុសគ្នារបស់ពួកគេ បានបន្ថែមការព្រួយបារម្ភថា ពលករកូរ៉េនៅ USFK អាចត្រូវបានបង្ខំ ឱ្យឈប់សម្រាក ដោយគ្មានប្រាក់ខែ ដែលចាប់ផ្តើមនៅខែក្រោយ ដោយសារតែយោធាសហរដ្ឋអាមេរិក បានព្រមានម្តងហើយម្តងទៀត...
ម៉ានីល៖ រដ្ឋមន្រ្តីហិរញ្ញវត្ថុហ្វីលីពីន កាលពីថ្ងៃព្រហស្បតិ៍ បានថ្លែងអំណរគុណ ដល់ស្ថាបនិកក្រុមហ៊ុន Alibaba Group លោក Jack Ma ដែលបានបរិច្ចាគម៉ាស់ ការពារចំនួន ៥០០,០០០ ម៉ាស់ ដល់ប្រទេសហ្វីលីពីន ដើម្បីជួយក្នុងកិច្ចខិតខំប្រឹងប្រែង របស់ប្រទេសនេះ ក្នុងការកាត់បន្ថយការរីករាលដាល នៃមេរោគកូវីដ១៩ ។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ...
BBC៖ មេរោគកូវីដ១៩ បានសម្លាប់មនុស្សនៅប្រទេសអ៊ីតាលីច្រើនជាងប្រទេសដទៃទៀត បន្ទាប់ពីការស្លាប់នៅអ៊ីតាលី បានកើនឡើងដល់ទៅ ៤២៧ នាក់ក្នុងមួយថ្ងៃ។ ចំនួនអ្នកស្លាប់ពេលនេះមានដល់ទៅ ៣.៤០៥ នាក់ ដែលចំនួននេះ គឺច្រើនជាងនៅប្រទេសចិន ទីកន្លែងដែលវីរុសនេះមានដើមកំណើតកាលពីឆ្នាំមុន។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា មានសេចក្តីរាយការណ៍ថាមានមនុស្សស្លាប់ចំនួន ៣.២៤៥ នាក់នៅក្នុងប្រទេសចិន...
បរទេស៖អង្គការណាតូ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់នៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនមានក្តីព្រួបារម្ភ អំពីភាពចលាចលនយោបាយ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ហើយសហរដ្ឋអាមេរិក បានអំពាវនាវឲ្យធ្វើការផ្លាស់ប្តូរអ្នកទោសគ្នា រវាងរដ្ឋាភិបាលនៃទីក្រុងកាប៊ុល និងពួកតាលីបង់ ឲ្យចាប់ផ្តើមឆាប់បំផុតតាមដែលអាចទៅរួច។ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានមានប្រសាសន៍នៅក្នុងអំឡុងសន្និសីទកាសែតមួយ នៅទីបញ្ជាការកណ្ដាលសម្ព័ន្ធមិត្តក្នុងប្រទេសប៊ែលហ្ស៊ិកថា រដ្ឋាភិបាលបង្រួបបង្រួមអាហ្វហ្គានីស្ថាន ចាំបាច់ត្រូវតែធ្វើកិច្ចពិភាក្សាអន្តរអាហ្វហ្គានីស្ថាននានា ជាមួយពួកតាលីបង់។ លោកបានមានប្រសាសន៍យ៉ាងដូច្នេះថា “ពិតណាស់...
សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាន រាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសកូរ៉េខាងជើង បានហាមឃាត់ប្រជាជនមិនឱ្យប្រើប្រាស់មធ្យោបាយ ធ្វើដំណើរសាធារណៈដោយមិនពាក់ម៉ាស់ការពារ ជាវិធានការបង្ការទុកជាមុន ដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃវីរុសកីរ៉ូណាថ្មីនេះ។ ប្រទេសកូរ៉េខាងជើង មិនបានរាយការណ៍អំពីការផ្ទុះឡើងនៃជំងឺផ្តាសាយកូវីដ-១៩ នោះទេប៉ុន្តែគេបានរាយការណ៍ថា បានដាក់មនុស្សរាប់ពាន់នាក់នៅក្រោមការត្រួតពិនិត្យផ្នែកវេជ្ជសាស្រ្ត ចំពោះការឆ្លងមេរោគ ដែលមានសក្តានុពល និងចាត់វិធានការបង្ការផ្សេងៗរួមទាំងការបិទព្រំដែនរបស់ខ្លួន និងការដាក់ឲ្យ នៅដាច់ឆ្ងាយពីគ្នាជាដេីម។ កាសែត Rodong Sinmun ដែលជាកាសែតផ្លូវការរបស់គណបក្សកាន់អំណាចកូរ៉េខាងជើង បានផ្សាយរឿងរ៉ាវ...