ទង់ជាតិ នៃប្រទេសជាច្រើន នៅលើពិភពលោក មានការបញ្ចូលអាវុធផ្សេងៗដែលមានន័យផ្សេងៗគ្នាពីមួយទៅមួយ តែអាវុធសម័យទំនើបដូចជា AK-47 ជាដើមមានក្នុងសញ្ញាជាតិ របស់ប្រទេសមួយចំនួនដែរ តែបើសម្រាប់ទង់ជាតិវិញ មានតែប្រទេសម៉ូហ្សាំប៊ិក (Mozamique) ទេដែលមានកាំភ្លើងទម្រង់ដូចប្រភេទ AK-47 ក្នុងទង់ជាតិរបស់គេ ។ AK-47 នេះតំណាងឲ្យសង្គ្រាមទាមទារ ឯករាជ្យពីប្រទេសព័រទុយហ្គាល់ ដែលក្រោយមកជនជាតិម៉ូហ្សាំប៊ិក ទទួលឯករាជ្យនៅឆ្នាំ ១៩៧៥។ ក្នុងសង្គ្រាមទាមទារឯករាជ្យនេះដែរ...
អាកាសយានដ្ឋាន អន្តរជាតិ ឆាងីសិង្ហបុរី គ្រោងនឹងដាក់ចេញនូវការ ប្រើប្រាស់យន្តការចាកចេញ ពីប្រទេសសិង្ហបុរី ដោយមិនប្រើប្រាស់លិខិតឆ្លងដែន។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីទំនាក់ទំនង និងព័ត៌មាន អ្នកស្រី ចូសេហ្វីន ត្យូ (Josephine Teo) នៅក្នុងសប្ដាហ៍នេះ។ អ្នកស្រីបានលើកឡើងថា សិង្ហបុរីនឹងដាក់ចេញ នូវការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិ សម្រាប់ការជម្រះបញ្ជីនៅស្ថានីយ៍អន្តោវេសន៍ ដោយមិនប្រើប្រាស់លិខិតឆ្លងដែន។ ប្រព័ន្ធនឹងធ្វើការស្កេនលើមុខ និងស្កេនក្រយៅដៃ...
ក្នុងវ័យ ៤២ឆ្នាំ អ្នកស្រី គាំ សុខសម្ផស្ស (Korm Soksamphors) ត្រូវបានមហាជន ស្គាល់តាមរយៈហ្វេសប៊ុកផេកឈ្មោះ Samphors S Korm ដោយវីដេអូផ្ទុះការគាំទ្រ ភាគច្រើន គឺជាវីដេអូបង្ហាញពីបៀបធ្វើម្ហូប របៀបរស់នៅ និងដំណើរកម្សាន្ដនានា នៅប្រទេសជប៉ុន ។ សម្ផស្សត្រូវបានគេចាត់ទុកថា ជាស្ដ្រីខ្មែរម្នាក់ចេះរក្សាតម្លៃ និងលើកស្ទួយវប្បធម៌...
រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូល ក្នុងបេតិកភណ្ឌវប្បធម៌ពិភពលោក នៃអង្គការយូណេស្កូ នៅក្នុងកិច្ចប្រជុំលើកទី៤៥ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត នាថ្ងៃ១៧ កញ្ញា ២០២៣ វេលាម៉ោង ៤:៣០នាទីល្ងាច ម៉ោងនៅកម្ពុជា ។ បើតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមរៀប ចំឯកសារ និងស្នើសុំចុះបញ្ជី...
ថ្មីៗនេះ ឥណ្ឌាគ្រោងផ្លាស់ប្តូរឈ្មោះប្រទេសទៅជាឈ្មោះ បារ៉ាត (Bharat) ដោយចង់លុបបំបាត់ស្លាកស្នាមក្នុងប្រវត្តិសាស្រ្ត ដែលធ្លាប់ស្ថិតក្រោមអាណានិគមអង់គ្លេស និងចង់សំដៅលើកស្ទួយសាសនាហិណ្ឌូ។ យ៉ាងណាមិញ រឿងប្តូរឈ្មោះប្រទេសនេះ ពុំមែនជារឿងថ្មីឡើយ ព្រោះថា ជិត ៩០ឆ្នាំមកនេះ មានប្រទេសជាច្រើនហើយ ដែលបានផ្លាស់ប្តូរឈ្មោះ ក្រោមហេតុផលផ្សេងៗគ្នា។ ប៉ុន្តែយើងសូមលើកប្រទេសចំនួន៧ប៉ុណ្ណោះ មកបង្ហាញដូចខាងក្រោម៖ ១. ពែរ្ស (Persia) ប្តូរមកជា...
យើងដឹងហើយថា ភាសាអេស្ប៉ាញ ច្រើនតែនៅប្រើប្រាស់ជាផ្លូវការនៅតាមតំបន់អាមេរិកឡាទីន (អាមេរិកខាងត្បូង និងអាមេរិកកណ្ដាល) ចំណែកឯ ក្រៅពីតំបន់នេះ គេកម្រនឹងឃើញប្រទេសដែលយកភាសានេះធ្វើជាភាសាផ្លូវការណាស់។ យ៉ាងណាមិញ ប្រទេសហ្គីណេអេក្វាទ័រ ដែលស្ថិតនៅទ្វីបអាហ្វ្រិក ជាប្រទេសតែមួយគត់ក្រៅពីប្រទេសក្នុងតំបន់អាមេរិកឡាទីន ដែលប្រើប្រាស់ភាសាអេស្ប៉ាញជាភាសាផ្លូវការ។ ការប្រើប្រាស់ភាសាអេស្ប៉ាញជាភាសាផ្លូវការដូច្នេះកើតឡើងដោយសារ ការធ្វើអាណានិគមរបស់ពួកអេស្ប៉ាញមកលើទឹកដីនៅទ្វីបអាហ្វ្រិកមួយនេះកាលពីឆ្នាំ១៨៥៨ ហើយនៅឆ្នាំ១៩៦៨ ទើបប្រទេសនេះបានឯករាជ្យពីប្រទេសអេស្ប៉ាញ។ គួរបញ្ជាក់ផងដែរថា ភាសាផ្លូវការជាភាសា ដែលគេប្រើប្រាស់ចាប់ពីការនិយាយប្រចាំថ្ងៃធម្មតា រហូតដល់ការប្រើប្រាស់ក្នុងឯកសារផ្លូវច្បាប់ និងច្បាប់ផ្សេងៗ៕
សង្គ្រាមរវាងអ៊ីស្រាអែល និងប្រទេសអារ៉ាប់ចំនួន៣ គឺ អេហ្ស៊ីប ហ្សកដានី និងស៊ីរី ក្នុងឆ្នាំ១៩៦៧ ឬហៅថា សង្គ្រាមអារ៉ាប់-អ៊ីស្រាអែលលើកទី៣ មានរយៈពេលតែ ៦ថ្ងៃប៉ុណ្ណោះ ពីថ្ងៃទី ៥ ដល់ ១០ ខែមិថុនា។ មុនផ្ទុះសង្គ្រាមនេះ ក្រុមឧទ្ទាមប៉ាឡេស្ទីន ដែលមានការគាំទ្រពីស៊ីរី លីបង់ និងហ្សកដានី បានផ្លោងគ្រាប់បែកចូលភូមិជនជាតិអ៊ីស្រាអែល...
ព្រះទីនាំងប្រាសាទទេវាវិនិច្ឆ័យ ចាស់ក្នុងរជ្ជកាលព្រះបាទ នរោត្ដម ព្រះសុវណ្ណកោដ្ឋ និងព្រះទីនាំងទេវាវិនិច្ឆ័យថ្មី ដែលត្រូវបានសាងឡើងលើទីតាំងចាស់ ក្នុងរជ្ជកាលព្រះបាទ ស៊ីសុវត្ថិ ព្រះរាជានុកោដ្ឋ នៅឆ្នាំ១៩១៣ មកដល់បច្ចុប្បន្ន។ ព្រះទីនាំងនេះ បានធ្វើពិធីបញ្ចុះបឋមសិលា នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ១៩១៥ ក្រោមព្រះរាជាធិបតីភាព ព្រះករុណាព្រះបាទ ស៊ីសុវត្ថិ ព្រះមហាក្សត្រនៃក្រុងកម្ពុជាធិបតី និងលោក...
ប្រទេសដែលមាន ទំនាក់ទំនងការទូតជាផ្លូវការ ដំបូងបង្អស់ជាមួយកម្ពុជា ក្នុងសម័យទំនើបគឺ សហរដ្ឋអាមេរិក។ នេះបើតាមបញ្ជីទំនាក់ទំនងការទូតរបស់កម្ពុជា ដែលរៀបរៀង ដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ អាមេរិកបានបង្កើត ទំនាក់ទំនងការទូតជាមួយកម្ពុជា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ១៩៥០ ពោលគឺនៅពេលកម្ពុជានៅមិនទាន់ទទួលបានឯករាជ្យពេញលេញ ពីបារាំងនៅឡើយ។ ទំនាក់ទំនងការទូតនេះ ជាទំនាក់ទំនងផ្លូវការរវាងរដ្ឋ និងរដ្ឋ ហើយទំនាក់ទំនងនេះបានសេចក្ដីថា រដ្ឋទាំងពីរទទួលស្គាល់គ្នា ហើយរាប់អានគ្នាស្មើមុខ...
ភ្នំពេញ ៖ សូមអញ្ជើញអតិថិជនទាំងអស់ អបអរពិធីបុណ្យសែនព្រះខែ ជាមួយក្រុមគ្រួសារ និងមិត្តភក្តិនៅណាហ្គាវើលដ៍ ! ណាហ្គាវើលដ៍ មានផ្តល់ជូន នំសែនព្រះខែគុណភាពខ្ពស់ ដ៏សម្បូរបែប មុខម្ហូបច្រើនជម្រើស ការសម្តែងសិល្បៈ ការតុបតែងលម្អដ៏ទាក់ទាញ និងកញ្ចប់ប្រូម៉ូសិន ពិសេសដ៏ច្រើន សម្រាប់ការជួបជុំដ៏សប្បាយរីករាយ ។ ពិធីបុណ្យសែនព្រះខែ គឺជាពិធីបុណ្យនៃការចែករំលែក និងមានការទទួលទាននំសែនព្រះខែជុំគ្នា ។...