ព្រឹត្តិការណ៍

អបអរពិធីបុណ្យ សែនព្រះខែ នៅណាហ្គាវើលដ៍

ភ្នំពេញ ៖ សូមអញ្ជើញអតិថិជនទាំងអស់ អបអរពិធីបុណ្យសែនព្រះខែ ជាមួយក្រុមគ្រួសារ និងមិត្តភក្តិនៅណាហ្គាវើលដ៍ ! ណាហ្គាវើលដ៍ មានផ្តល់ជូន នំសែនព្រះខែគុណភាពខ្ពស់ ដ៏សម្បូរបែប មុខម្ហូបច្រើនជម្រើស ការសម្តែងសិល្បៈ ការតុបតែងលម្អដ៏ទាក់ទាញ និងកញ្ចប់ប្រូម៉ូសិន ពិសេសដ៏ច្រើន សម្រាប់ការជួបជុំដ៏សប្បាយរីករាយ ។

ការតុបតែងលម្អដ៏ស្រស់ស្អាត សម្រាប់ស្វាគមន៍អតិថិជន នៅកន្លែងទទួលភ្ញៀវ នៅណាហ្គាវើលដ៍ទី១ និងណាហ្គាវើលដ៍ទី២

ពិធីបុណ្យសែនព្រះខែ គឺជាពិធីបុណ្យនៃការចែករំលែក និងមានការទទួលទាននំសែនព្រះខែជុំគ្នា ។ នំសែនព្រះខែ តំណាងឱ្យសាមគ្គីភាព និងជានំប្រពៃណីដែលជាអំណោយ និងមិនអាចខ្វះបាននៅក្នុង ឱកាសដ៏ពិសេសនេះ។ ពុកម៉ែបងប្អូនអាចអញ្ជើញ ទៅជាវនំសែនព្រះខែ ដែលច្នៃផ្ទាល់ដៃដោយមេចុងភៅ ដ៏ចំណាននៅណាហ្គាវើលដ៍ ។

នំសែនព្រះខែ របស់ណាហ្គាវើលដ៍ មាន ៤ រសជាតិ គឺទុរេន គ្រាប់ឈូកស ស្លឹកតើយ និង សណ្តែកខៀវ ដែលមានជម្រើសស្នូលធម្មតា និងពងទាប្រៃពីរគ្រាប់ ។ នំសែនព្រះខែទាំងនេះ មានសាច់ទន់ និងរសជាតិល្មួតឈ្ងុយឆ្ងាញ់ជាប់មាត់ ។ មានដាក់លក់នៅភោជនីយដ្ឋាន Fortune Palace, Lobby Lounge, Hall of Golden Chimes និង Food Pavilion រហូតដល់ថ្ងៃទី២៩ ខែកញ្ញា។ អតិថិជននឹងទទទួលបានការបញ្ចុះតម្លៃ ៣០% សម្រាប់ការជាវចំនួនច្រើន ។

និយាយពីមុខម្ហូបវិញ ណាហ្គាវើលដ៍មានក្រុមមេចុងភៅដ៏ចំណាន ដែលមានជំនាញច្នៃម្ហូបឈុតដ៏សម្បូរបែប តាមការចង់បានរបស់អតិថិជន ។ ម្ហូបឈុតសម្រាប់ឱកាសបុណ្យសែនព្រះខែ មាន ១០ មុខដែលមានបម្រើជូននៅភោជនីយដ្ឋានចិន Fortune Palace និង Hall of Golden Chimes តម្លៃ ៤៨៨ ដុល្លារអាម៉េរិក រហូតដល់ចុងខែកញ្ញា ។ គ្រប់មុខម្ហូបមានគ្រឿងផ្សំគុណភាពខ្ពស់ ដែលផ្តល់រសជាតិដ៏ឈ្ងុយឆ្ងាញ់បំផុត ។ សូមទូរសព្ទទៅកាន់លេខ +៨៥៥ ២៣ ២៦៣ ០៣១ ដើម្បីស្វែងយល់បន្ថែម ឬកក់ទុកជាមុន ។

សូមអញ្ជើញទស្សនា ការសម្តែងសិល្បៈដ៏អស្ចារ្យ នៅឆាកជាន់ផ្ទាល់ដី ណាហ្គាវើលដ៍ទី១

ចាប់ពីថ្ងៃទី១ ខែកញ្ញា ណាហ្គាវើលដ៍ នឹងមានផ្តល់ជូនការសម្តែងសិល្បៈ អបអរពិធីបុណ្យសែនព្រះខែ នៅឆាកជាន់ផ្ទាល់ដីផ្តល់ជូនដោយក្រុមរាំ K-STARZ ។ មិនតែប៉ុណ្ណោះ អតិថិជន ក៏អាចរីករាយជាមួយការពិសាអាហារ និងស្តាប់ភ្លេងពិណចិន ដ៏ពីរោះរណ្តំក្នុងពេលតែមួយផងដែរ ។ ហើយនៅពេលអតិថិជន ឈានជើង ចូលកន្លែង ទទួលភ្ញៀវរបស់ណាហ្គាវើលដ៍ អតិថិជននឹងឃើញមានការតុបតែងលម្អ បែបពិធីបុណ្យសែនព្រះខែ ដ៏ទាក់ទាញ និងអាចថតរូបទុកជាអនុស្សាវរីយ៍ ជាមួយក្រុមគ្រួសារ ឬមិត្តភក្តិបានផងដែរ។

រីករាយជាមួយការទទួលទាន នំសែនព្រះខែ និង ម្ហូបឈុតពិសេស នៅភោជនីយដ្ឋានចិន Hall of Golden Chimes និង Fortune Palace ជាមួយក្រុមគ្រួសារ និងមិត្តភក្តិក្នុងបរិយាកាស ដ៏មនោរម្យ

សម្រាប់បទពិសោធន៍ដ៏អស្ចារ្យមួយទៀត គឺអតិថិជនអាចរីករាយ ជាមួយកញ្ចប់ប្រូម៉ូសិនអាហារ និង កញ្ចប់សេវាកម្មស្ប៉ារបស់ណាហ្គាវើលដ៍។ ទទួលយកបទពិសោធន៍ ស្ប៉ា ដ៏មានសេចក្តីសុខសម្រាប់សុខភាពផ្លូវកាយ ផ្លូវចិត្ត និងអារម្មណ៍ ឬអតិថិជនអាចជ្រើសរើស ការទទួលទានអាហារ សុខភាពនៅ ក្នុងបរិយាកាសដ៏មនោរម្យ ។ សូមចូលទៅកាន់គេហទំព័រ www.nagaworld.com សម្រាប់ព័ត៌មានបន្ថែម។
សូមអញ្ជើញរីករាយជាមួយការ ផ្តល់ជូនដ៏អស្ចារ្យ ក្នុងឱកាសពិធីបុណ្យសែនព្រះខែ នៅណាហ្គាវើលដ៍៕

Most Popular

To Top