បាដាដ:ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី១៩ខែធ្នូនេះ បានឲ្យដឹងថាកងកម្លាំងទ័ពរបស់សហរដ្ឋអាមេរិក បានបើកប្រតិបត្តិការរបស់ខ្លួនចាប់បានមេដឹកនាំនៃក្រុមសកម្មប្រយុទ្ធប៉ារ៉ាដែលមានឈ្មោះថា Sunni ដែលជាក្រុមធ្លាប់មានសកម្មភាពក្នុងការវាយប្រហារដោយគ្រាប់រ៉ូកែតមកលើទីតាំងយោធាអាមេរិក នៅភាគខាងលិចប្រទេសអ៊ីរ៉ាក់នាពេលកន្លងមក។ ទាហានអាមេរិកបានបើកប្រតិបត្តិការ ជាលក្ខណៈទំលាក់គ្រាប់បែកមុននឹងការចូលបោសសំអាតដល់ទីតាំងស្នាក់នៅរបស់មេដឹកនាំរូបនេះនៅក្នុងតំបន់ Jubba ក្បែរទៅនឹងទីក្រុង al Baghdadi ស្ថិតនៅចំងាយប្រមាណជា ១៩០ គីឡូម៉ែត្រពីទីក្រុងបាដាដដោយមេដឹកនាំរូបនេះត្រូវបានគេស្គាល់ឈ្មោះដែរថា Naseer al-Obeidi។ គួរឲ្យដឹងដែរថាការឈនទៅដល់ការកំណត់ បានទីតាំងលាក់ខ្លួន នៃមេដឹកនាំរូបនេះត្រូវបានធ្វើឡើងដោយក្រុមទីភ្នាក់ងារស៊ើបការណ៍ពិសេស ដែលបានចេញរបាយការណ៍បញ្ជាក់យ៉ាងច្បាស់ដែរថាបុរសរូបនេះគឺជាមនុស្ស...
ស៊ីដនី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ថា ក្រុម មន្ត្រីបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា អូស្ត្រាលី បានដាក់នៅក្នុងកំណត់ត្រាដែលជាថ្ងៃក្តៅបំផុតរបស់ខ្លួន ដែល មិនធ្លាប់មានពីមុនមក សម្រាប់រយៈពេល២ថ្ងៃបន្តបន្ទាប់គ្នា ដែលមានកម្រិតសីតុណ្ហភាពជាមធ្យម៤១,៩អង្សាសេ ដែលជាកម្រិតដឺក្រេខ្ពស់បំផុតជាងកំណត់ត្រាមុន ។ ការិយាល័យឧតុនិយមបានឲ្យដឹងថា គិតជាកម្រិតមធ្យមបានកើនឡើងនៅថ្ងៃពុធ ដែលជាកម្រិតខ្ពស់៤០.៩ដឺក្រេ វាយប្រហារកាលពីថ្ងៃអង្គារ...
ការសិក្សាដែលធ្វើឲ្យមានការភ្ញាក់ផ្អើលក្រោយបានរកឃើញថា មានមីក្រូមីនីចំនួន១លានដងដែលបំពុលមហាសមុទ្រច្រើនជាងការគិតទុកពីមុន បន្ទាប់ពីការស៊ើបអង្កេតទៅលើភាពវង្វេងស្មារតីរបស់សត្វសមុទ្របើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ទិន្នន័យថ្មីបានបង្ហាញថា ភាគល្អិតតូចៗត្រូវបានគេធ្វើត្រាប់តាមដូចដែលពួកគេត្រូវបានគេរកឃើញនៅក្នុងក្រពះរបស់សុខុមប្រាណរស់នៅក្នុងមហាសមុទ្រ។ បន្ទាប់ពីការសិក្សានេះ អ្នកជំនាញបានកំណត់ថា មានទឹកចំនួន ៨,៣ លានដុំក្នុងមួយហ្វីតគូបជាចំនួនមួយដែលខ្ពស់ជាងការប៉ាន់ស្មានមុន ៧ ដង។ ការសិក្សានេះត្រូវបានធ្វើឡើងដោយមូលនិធិវិទ្យាសាស្ត្រជាតិ (NSF)) និងដឹកនាំដោយអ្នកសិក្សាជីវសាស្រ្ត លោកស្រីJennifer Brandon បានរកឃើញមីក្រូមីនីតូចបំផុតខ្លះនៅក្នុងទឹកសមុទ្រដែលមានកំហាប់ខ្ពស់ជាងការវាស់ពីមុន។ លោកស្រី Brandon បានមានប្រសាសន៍ថា អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលយើងកំពុងសិក្សាមីក្រូជីវសាស្រ្តតាមរបៀបដូចគ្នាដោយប្រើសំណាញ់ដើម្បីប្រមូលសំណាក...
The Mirrorនៃចក្រភពអង់គ្លេសចេញផ្សាយនៅថ្ងៃពុធទី១៨ខែធ្នូនេះបានឲ្យដឹងថាលោកAncelotti កាលពីថ្ងៃអង្គារបានជួបម្ចាស់ភាគហ៊ុនធំរបស់ក្លឹបEvertonហើយគឺលោកFarhad Moshiriនាទីក្រុងឡុងដើម្បីបញ្ចប់លក្ខណ្ឌដែលនៅសល់ក្នុងកុងត្រា។ ប្រភពដដែលបានសរសេរថាគ្រូបង្វឹកអ៊ីតាលីរូបនេះក្នុងពេលឡើងកាន់តំណែងនោះក៏នឹងអាចធ្វើការប្រកាសតែងតាំងកូនប្រុសរបស់ខ្លួនគឺលោកDavideផងនិងគ្រូបង្វឹកបណ្តោះអាសន្នលោកDuncan Fergusonផងជាគ្រូជំនួយការរបស់ខ្លួន។ បើទោះបីជាកិច្ចពិភាក្សាគ្នាប្រព្រឹត្តទៅដោយវិជ្ជមានជាប់មករហូតមែនប៉ុន្តែជឿជាក់ថានឹងនៅសល់កិច្ចការងារមួយចំនួនទៀតដើម្បីឲ្យEvertonអាចធ្វើការប្រកាសគ្រូបង្វឹកជើងឯកChampion Leagueចំនួន៣សម័យរូបនេះជាគ្រូបង្វឹកផ្លូវការរបស់ខ្លួន៕ ប្រែសម្រួល:ស៊ុនលី
វ៉ាស៊ីនតោន៖ ឧត្តមសេនីយ៍ទ័ពអាកាសកំពូលរបស់សហរដ្ឋអាមេរិកត្រូវបានដកស្រង់សម្តីដោយលើកឡើងថាប្រទេសកូរ៉េខាងជើង អាចសាកល្បងមីស៊ីលរយៈចម្ងាយឆ្ងាយជាអំណោយបុណ្យណូអែល សម្រាប់សហរដ្ឋអាមេរិក។ មេបញ្ជាការកងទ័ពអាកាសប៉ាស៊ីហ្វិកអាមេរិកឧត្តមសេនីយ៍ Charles Brown បានធ្វើការកត់សម្គាល់នៅក្នុងតុអាហារពេលព្រឹកនៅទីក្រុងវ៉ាស៊ីនតោន ដោយសារភាពតានតឹងបានកើនឡើងនៅមុនកាលបរិច្ឆេទកំណត់ចុងឆ្នាំរបស់កូរ៉េខាងជើង សម្រាប់ការចរចានុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក។ លោកបានប្រាប់អ្នកយកព័ត៌មានថា“ អ្វីដែលខ្ញុំរំពឹង គឺប្រភេទមីស៊ីលបាលីស្ទិករយៈចម្ងាយឆ្ងាយ និងប្រភេទខ្លះទៀតជាអំណោយ” ៕ដោយ ឈូក បូរ៉ា
តូក្យូ៖នាយកប្រតិបត្តិជាន់ខ្ពស់នៃក្រុមហ៊ុន Japan Post Holdings Co បាននិយាយថា លោកកំពុងពិចារណាលាលែងពីតំណែង បន្ទាប់ពីមានការស៊ើបអង្កេតមួយបានរកឃើញជាង ១២,០០០ ករណីនៃការសង្ស័យការលក់ផលិតផលធានារ៉ាប់រងមិនត្រឹមត្រូវនៅក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន ២ ក្នុងរយៈពេល៥ ឆ្នាំគិតត្រឹមខែមីនាឆ្នាំ ២០១៩យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ លោក Masatsugu Nagato នាយកប្រតិបត្តិនៃអតីតក្រុមសេវាកម្មប្រៃសណីយ៍ និងហិរញ្ញវត្ថុ គ្រប់គ្រងដោយរដ្ឋបានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងតូក្យូថា ទាក់ទងនឹងទំនួលខុសត្រូវនៃការគ្រប់គ្រងខ្ញុំនឹងប្រកាសវាតាមពេលវេលាសមស្រប ។...
ឥណ្ឌា៖តាមរបាយការណ៍ថ្មីមួយបាននិយាយថា អាចម៍ផ្កាយដែលបានបំផ្លាញដាយណូស័របានក្លាយជាឃាតករនៃវាយប្រហារដល់ភពផែនដីដែលមានភាពតានតឹង និងមិនស្ថិតស្ថេរដោយមានឥទ្ធិពលលើមហន្តរាយបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ កាបូនឌីអុកស៊ីតដែលផលិតដោយភ្នំភ្លើងនៅក្នុងប្រទេសឥណ្ឌានាពេលបច្ចុប្បន្ននេះបានបង្កើតមហាសមុទ្រអាស៊ីតដោយរំលាយផ្នែកខ្លះនៃសំបករបស់ខ្យង។ ការតាមដានពីរបៀបសត្វទាំងនេះផ្លាស់ប្តូរតាមពេលវេលាបានបង្ហាញថា ភពផែនដីកំពុងតែតស៊ូជាមួយនឹងបរិមាណកាបូនឌីអុកស៊ីតខ្ពស់នៅក្នុងបរិយាកាស។ លោក Benjamin Linzmeier មកពីសកលវិទ្យាល័យ Northwestern នៅសហរដ្ឋអាមេរិកបាននិយាយថា “ ផែនដីគឺស្ថិតនៅក្រោមភាពតានតឹងយ៉ាងច្បាស់មុនព្រឹត្តិការណ៍ដ៏ធំផុតពូជ។ ក្រុមអ្នកស្រាវជ្រាវនិយាយថា ការស្វែងយល់អំពីការឆ្លើយតបរបស់ផែនដី ចំពោះការឡើងកម្តៅផែនដីនាពេលកន្លងមកអាចជួយបំភ្លឺដល់ការប្រយុទ្ធរបស់យើងផ្ទាល់ប្រឆាំងនឹងវិបត្តិអាកាសធាតុដែលកំពុងកើតមាន។ តំបន់ភ្នំភ្លើងឌីកានជាខេត្ដដែលមានផ្ទៃដី ២០០,០០០ គីឡូម៉ែត្រក្រឡាបានផ្ទុះឡើងក្នុងរយៈពេលយូរ និងបានបញ្ចេញឧស្ម័នផ្ទះកញ្ចក់យ៉ាងច្រើនសន្ធឹកសន្ធាប់។មហាសមុទ្របានស្រូបយកកាបូនឌីអុកស៊ីត ហើយក្លាយជាអាស៊ីតច្រើនជាងមុនជាហេតុធ្វើឲ្យប៉ះពាល់ដល់សត្វដែលរស់នៅក្នុងទឹក។...
វ៉ាស៊ីនតោន៖ សភាតំណាងរាស្រ្តប្រជាធិបតេយ្យ បានឲ្យដឹងថា សភាតំណាងរាស្រ្តសហរដ្ឋអាមេរិក នឹងធ្វើការបោះឆ្នោតនៅថ្ងៃពុធនេះ ដើម្បីចោទប្រកាន់ លោកប្រធានាធិបតី ដូណាល់ ត្រាំ ពីបទរំលោភអំណាចក្នុងការិយាល័យរបស់លោក ដើម្បីជំរុញឱកាសរបស់លោកក្នុងការបោះឆ្នោតឡើងវិញ នៅឆ្នាំ២០២០ ។ នៅក្នុងការបង្ហាញចុងក្រោយ ជាមួយក្រុមអ្នកប្រជាធិបតេយ្យដែលគ្រប់គ្រងសភាជាន់ទាបលោក ត្រាំ បានផ្ញើលិខិតខឹងទៅកាន់ប្រធានសភាលោក Nancy Pelosi ដើម្បីបង្ហាញនូវអ្វីដែលលោកហៅថា“ ការតវ៉ាខ្លាំងបំផុត និងមានឥទ្ធិពលបំផុត”...
Somerset៖ បុរសម្នាក់បានដើរសកម្សាន្ត ជាមួយឆ្កែម្នាក់បានអះអាងថា លោកបានជំពប់ដួល លើគ្រោងឆ្អឹងដែលមានអាយុ ៦៥ លានឆ្នាំនៅលើឆ្នេរ Somerset ក្រោមមកសត្វឆ្កែ របស់លោកក៏នាំគ្នាកាយឆ្អឹងនេះក៏ធ្វើឲ្យលោកមានការ ភ្ញាក់ផ្អើលយ៉ាងខ្លាំងតែម្តង នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ លោក Jon Gopsill អាយុ ៥៤ ឆ្នាំកំពុងដើរសត្វចិញ្ចឹម២ក្បាលរបស់លោកនៅឆ្នេរ Stolford នៃទីក្រុង Somerset...
បរទេស៖លោកប្រធានាធិបតីតួកគី Tayyip Erdogan បាននិយាយនៅថ្ងៃអាទិត្យថា ប្រទេសតួកគីបានត្រៀមខ្លួនជាស្រេច ដើម្បីផ្តល់ការគាំទ្រយោធាណាមួយ ដល់ទីក្រុងទ្រីប៉ូលី ដែលវាត្រូវការ ក្រោយពីទីក្រុងអង់ការ៉ា និងរដ្ឋាភិបាលអន្តរជាតិទទួលស្គាល់របស់ប្រទេសលីប៊ី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខមួយ។ លោក Tayyip Erdogan បាននិយាយលើកញ្ចក់ទូរទស្សន៍ A Haber TV ដូច្នេះថា “យើងនឹងធ្វើកិច្ចការពារសិទ្ធិរបស់ប្រទេសលីប៊ីនិងប្រទេសតួកគី នៅក្នុងដែនសមុទ្រមេឌីទែរ៉ានេភាគខាងកើត ហើយយើងបានត្រៀមខ្លួនបន្ថែមទៀត...