ប៉េកាំង:ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ទី៥ខែធ្នូនេះ បានឲ្យដឹងថាប្រទេសចិន បានព្រមានអាមេរិកថាប្រសិនបើខ្លួននៅតែបន្តអនុវត្តន៍ ស្តង់ដារទ្វេដងទៅលើប្រតិបត្តិការ ប្រឆាំងនឹងអំពើភេរវកម្ម ឬ សូម្បីតែព្យាយាមរំលោភលើអធិបតេយ្យភាព និងសន្តិសុខរបស់ប្រទេសដទៃទៀតនោះ អាមេរិកនឹងបញ្ចប់ទៅត្រឹមតែជាការ លេបផ្លែឈើដ៏ល្វីងមួយដូច្នេះដែរ។ អ្នកនាំពាក្យរបស់ក្រសួងការបរទសចិន លោក Hua Chunying ដែលបានថ្លែងទៅកាន់សន្នសិតកាសែតមួយថា ហាក់ដូចជាមិនយូរប៉ុន្មានទេ គិតចាប់តាំងតែពីហេតុការណ៍ នាថ្ងៃទី៩ខែកញ្ញាឆ្នាំ២០០១ មកហើយអាមេរិកមិនគួរឆាប់ភ្លេច ភាពឈឺចាប់នេះនោះសោះ។ គួរឲ្យដឹងដែរថាសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក...
FRANKLIN៖ ក្រុមហ៊ុន Nissan Motor Co កំពុងធ្វើឲ្យរោងចក្រ និងបុគ្គលិក ការិយាល័យរបស់ខ្លួន នៅសហរដ្ឋអាមេរិក ឈប់សម្រាក២ថ្ងៃ ដោយមិនមានប្រាក់ឈ្នួល ចំពេលការលក់ធ្លាក់ចុះ របស់ក្រុមហ៊ុននាឆ្នាំនេះ ធ្លាក់ចុះ ៧,៨ភាគរយ គិតត្រឹមខែវិច្ឆិកា យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ ក្រុមហ៊ុន Nissan និយាយថា...
សកម្មភាពប្រចាំថ្ងៃរបស់មនុស្សដូចជា ការដើរផ្សារទំនើប, ទិញអាហារ និងការហាត់ប្រាណ ជាដើម ទាមទារឲ្យមាន ហេដ្ឋារចនាសម្ព័ន្ធល្អ ដើម្បីផ្ដល់ភាពងាយស្រួល ដល់ការរស់នៅ។ ការធ្វើដំណើរតាមដងផ្លូវជារៀងរាល់ថ្ងៃ ជារឿងដែលមិនអាចជៀសផុតដោយសារមនុស្សត្រូវផ្លាស់ទីពីកន្លែងមួយទៅកន្លែងមួយ។ ជាមួយគ្នាដែរ ផ្លូវមួយចំនួនត្រូវបានសាងសង់ឡើងដោយមានលក្ខណៈប្លែក និងស្រស់ស្អាតដាច់ពីគេ។ ខាងក្រោមនេះ គឺជាផ្លូវស្រស់ស្អាតជាងគេបំផុតទាំង ១០ក្នុងពិភពលោក ៖ ១. ផ្លូវ Herbert Baker...
អាមេរិក៖បើយោងតាមរបាយការណ៍ថ្មីមួយបង្ហាញថា មនុស្សជាតិកំពុងតស៊ូដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ហើយសមត្ថភាពក្នុងការសម្របខ្លួនរបស់យើងកំពុងត្រូវបានជឿន លឿនទៅដោយពិភពលោកដែលមានកម្ដៅក្តៅយ៉ាងឆាប់រហ័សនេះ ដោយសារឆ្នាំ២០១០ -២០១៩ គឺជាទសវត្សដែលក្តៅបំផុតបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ សេចក្តីថ្លែងការណ៍របស់អង្គការឧតុនិយមពិភពលោក (WMO) ចេញផ្សាយថា ឆ្នាំ ២០១០ ពិតជា“ ក្តៅបំផុត” ចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមនៅដើមសតវត្សទី១៩ ។ នៅពីក្រោយខ្នងនៃរបាយការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើល WMO ព្រមានថា ឧស្ម័នផ្ទះកញ្ចក់ និងសីតុណ្ហភាពឡើងខ្ពស់គឺជាបុព្វហេតុនៅពីក្រោយការកើនឡើងអត្រានៃការកើនឡើងនៃកម្ពស់ទឹកសមុទ្រដែលរលាយក្នុងទឹករលកនិង ទឹកជំនន់។...
តូក្យ៖ក្រុមសកម្មជនបរិស្ថានបៃតង “Environmental pressure group Greenpeace” បាននិយាយថា ខ្លួនបានរកឃើញនូវអ្វីដែលគេហៅថា វិទ្យុសកម្ម“ ចំណុចក្តៅ” នៅជិតចំណុចចាប់ផ្តើមសម្រាប់ការបញ្ជូនពិលអូឡាំពិកនាពេលខាងមុខនេះនៅហ្វូគូស៊ីម៉ានៅភាគឥសានប្រទេសជប៉ុនយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ក្រសួងបរិស្ថានរបស់ប្រទេសជប៉ុនបាននិយាយថា តំបន់នេះជាទូទៅមានសុវត្ថិភាព ប៉ុន្តែបានបន្ថែមថា ខ្លួនកំពុងពិភាក្សាជាមួយសហគមន៍ក្នុងតំបន់ដើម្បីធ្វើការស្ទង់មើលតំបន់នេះមុនព្រឹត្តិការណ៍កីឡាបើកនៅថ្ងៃទី ២៤ ខែកក្កដា។ សកម្មជនបរិស្ថានបៃតងបានជំរុញឲ្យមានការត្រួតពិនិត្យវិទ្យុសកម្មស្រស់ និងបន្តកិច្ចប្រឹងប្រែងសម្អាតដោយនិយាយថា ការស្ទង់មតិរបស់វាបានបង្ហាញពីតំបន់ដែលមានការអានខ្ពស់នៅជិត J-Village ។ រដ្ឋាភិបាលជប៉ុនចង់ប្រើប្រាស់កីឡាអូឡាំពិកដើម្បីបង្ហាញពីការស្តារឡើងវិញរបស់ហ្វូគូស៊ីម៉ាពីគ្រោះមហន្តរាយនេះហើយមានចេតនាប្រើប្រាស់...
វ៉ាស៊ីនតោន៖ មន្រ្តីមន្ទីរប៉ង់តាហ្គោនបានឲ្យដឹងកាលពីថ្ងៃពុធថាសហរដ្ឋអាមេរិក មិនដែលដកជម្រើសយោធាចេញពីតុនៅពេល ដែលទាក់ទងជាមួយកូរ៉េខាងជើង និងបានបង្ហាញការអត់ធ្មត់មិនឆ្លើយតបរាល់ការបង្កហេតុរបស់កូរ៉េខាងជើងនោះទេ។ លោក Heino Klinck ឧបការីរងរដ្ឋមន្រ្តីក្រសួងការពារជាតិអាស៊ីបូព៌ាក៏បានព្រមានផងដែរថាខណៈមន្ទីរប៉ង់តាហ្គោនបានផ្តល់កន្លែង សម្រាប់ក្រសួងការបរទេសប្រើការទូត ដើម្បីរុះរើកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ដែលប្រហែលជាមិនមាននោះទេ។ ការអត្ថាធិប្បាយបានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីប្រទេសកូរ៉េខាងជើង បានគំរាមចាត់វិធានការដែលត្រូវគ្នាភ្លាមៗប្រសិនបើសហរដ្ឋអាមេរិកប្រើកម្លាំងយោធាប្រឆាំងនឹងខ្លួន ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានលើកឡើងនៅទីក្រុងឡុងដ៍កាលពីថ្ងៃអង្គារថាសហរដ្ឋអាមេរិក អាចចាប់ផ្តើមសកម្មភាពយោធាប្រសិនបើចាំបាច់៕ដោយ ឈូក បីរ៉ា
ញូដេលី៖ លោក Arvind Kejriwal ប្រធានរដ្ឋដេលីបាននិយាយនៅថ្ងៃពុធថា អ្នករស់នៅទីក្រុងនឹងទទួលបាន សេវាអ៊ិនធ័រណិតសាធារណៈឥតគិតថ្លៃ ឬ Free Wi-Fi នៅប៉ុន្មានថ្ងៃខាងមុខនេះ។ យ៉ាងណាក៏ដោយ មានការលើកឡើងដែលឆ្លុះបញ្ចាំងតាមរយៈការសិក្សាបានបង្ហាញថា ប្រជាជនឥណ្ឌាភាគច្រើនប្រើវ៉ាយហ្វាយឥតគិតថ្លៃ ដើម្បីតែរីករាយនឹងរូបភាពអាសអាភាស។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា រដ្ឋាភិបាលគណបក្ស...
បរទេស:CNNចេញផ្សាយកាលពីថ្ងៃអង្គារទី៣ខែធ្នូបានសរសេរថាកងកម្លាំងកងទ័ពជើងទឹកអាមេរិកបានប្រកាសថាខ្លួនទើបតែបានទទួលបានរង្វាន់ដ៏ធំមួយពីសំណាក់រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោនតាមរយៈកញ្ចប់ប្រាក់ដល់ទៅ២២ពាន់លានដុល្លារក្នុងការបញ្ជាទិញនាវាមុជទឹកប្រយុទ្ធបច្ចេកទំនើបចុងក្រោយបំផុតចំនួនដល់ទៅ៩គ្រឿង។ កិច្ចសន្យាដ៏ធំសម្រាប់នាវាមុជទឹកវាយប្រហារប្រភេទvigirna classដែលដើរដោយថាមពលនុយក្លេអ៊ែរត្រូវបានធ្វើឡើងក្នុងរយៈពេលតែប៉ុន្មានខែប៉ុណ្ណោះបន្ទាប់ពីប្រមុខកងទ័ពជើងទឹកសហរដ្ឋអាមេរិកនៅប៉ាស៊ីហ្វិកបានព្រមានអំពីការបង្កើនកម្លាំងនៃកងនាវាចរចិនដ៏ធំមួយនិងបញ្ជាក់ពីបញ្ហារបស់គាត់អំពីកង្វះនាវាមុជទឹកមិនគ្រប់គ្រាន់ដើម្បីទប់ទល់។ លោក Carl Schuster អតីតនាយកប្រតិបត្ដិនៅមជ្ឈមណ្ឌលស៊ើបការណ៍រួមរបស់បញ្ជាការដ្ឋានប៉ាស៊ីហ្វិករបស់អាមេរិកបាននិយាយថាកិច្ចព្រមព្រៀងនេះគឺជាការឆ្លើយតបចុងក្រោយរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកចំពោះការកើនឡើងនូវកម្លាំងយោធានិងសកម្មភាពឈ្លានពានរបស់ចិននៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច៕ ប្រែសម្រួល:ស៊ុនលី
បរទេស:នៅព្រឹកថ្ងៃអង្គារ ទី៣ខែធ្នូឆ្នាំ២០១៩នេះកូរ៉េខាងជើង បានធ្វើការអះអាងម្តងទៀតថារដ្ឋាភិបាល របស់លោកប្រធានាធិបតីអាមេរិក Trump គឺកាន់តែខិតជិតទៅនឹងពេលវេលាកំណត់ ហើយដើម្បីជួយសង្គ្រោះការចរចានុយក្លេអ៊ែរ ដោយនិយាយទៀតថាវាអាស្រ័យទៅលើ សហរដ្ឋអាមេរិកទាំងស្រុងដើម្បីជ្រើសរើសកាដូ ក្នុងថ្ងៃបុណ្យណូអែលដែលខ្លួន នឹងអាចទទួលបានពីកូរ៉េខាងជើង។ សេចក្តីថ្លែងការណ៍ដែលត្រូវបានធ្វើឡើដោយ អ្នកការទូតជាន់ខ្ពស់ហើយវាបានកើតឡើងក្នុង ពេលដែលកូរ៉េខាងជើងនៅតែបន្តដាក់សម្ពាធ លើទីក្រុងវ៉ាស៊ីនតោននិងទីក្រុងសេអ៊ូល មុនពេលកាលបរិច្ឆេទបញ្ចប់ឆ្នាំចុងក្រោយ ដែលមេដឹកនាំរបស់ខ្លួន គឺលោក Kim Jong Un បានដាក់សម្រាប់សហរដ្ឋអាមេរិកក្នុងការ...
បរទេស៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ ជាថ្មីម្តងទៀតបានលើកឡើង ពីលទ្ធភាពនៃកិច្ចព្រមព្រៀងរីកសាយភាយ នុយក្លេអ៊ែរ រវាងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ទីក្រុងម៉ូស្គូ និងរដ្ឋាភិបាលទីក្រុងប៉េកាំង ដោយអះអាងថា រុស្ស៊ីនិងចិន ពិតជាចង់បានកិច្ចព្រមព្រៀងនេះ ប៉ុន្តែអាមេរិក ហាក់ដូចជា មិនចង់បាននោះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃអង្គារ...