ពិភពលោកបានបង្កើតឡើង នូវភាវរស់រាប់មិនអស់ មកទល់សព្វថ្ងៃនៅ ក្នុងនោះដើមឈើរាប់ពាន់លានប្រភេទ ក៏ត្រូវបានបង្កើតឡើងផងដែរ ដើម្បីជាអាហារ ក៏ដូចជាអាស្រ័យផលជាច្រើន យ៉ាងដល់មនុស្សសត្វគ្រប់រូបភាព ។ យ៉ាងណាមិញ តើប្រិយមិត្តដឹងទេថា ក្នុងដើមឈើរាប់ពាន់លានប្រភេទនោះ តើដើមឈើ១ណាដែលមានអាយុកាលចាស់ ជាងគេបំផុត នៅលើពិភពលោកនាពេលបច្ចុប្បន្ន ហើយវាស្ថិតនៅប្រទេសណាដែរ។ ដើមឈើដែលត្រូវបានគេចាត់ទុកថា មានអាយុកាលចំណាស់បំផុត លើលោកស្ថិតនៅក្នុង រដ្ឋកាលីហ្វញ៉ា(California) សហរដ្ឋអាមរិក ។ដើមឈើនេះមានឈ្មោះថា...
ពិភពលោកបានបង្កើតឡើង នូវភាវរស់រាប់មិនអស់មកទល់សព្វថ្ងៃនៅ ក្នុងនោះដើមឈើរាប់ពាន់លានប្រភេទ ក៏ត្រូវបានបង្កើតឡើងផងដែរ ដើម្បីជាអាហារ ក៏ដូចជាអាស្រ័យ ផលជាច្រើនយ៉ាង ដល់មនុស្សសត្វគ្រប់រូបភាព ។ យ៉ាងណាមិញ តើប្រិយមិត្តដឹងទេថា ក្នុងដើមឈើរាប់ពាន់លានប្រភេទនោះ តើដើមឈើ១ណា ដែលមានកម្ពស់ខ្ពស់ជាងគេបំផុត នៅលើពិភពលោកនាពេលបច្ចុប្បន្ន ហើយវាស្ថិតនៅប្រទេសណាដែរ ។ ដើមឈើដែលត្រូវបានគេចាត់ទុកថា ខ្ពស់ជាងគេបំផុតលើលោក ស្ថិតនៅក្នុងរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមរិក ក្នុងឧទ្យានជាតិ១...
ឥណ្ឌូនេស៊ី ជាប្រទេសមួយដែលមានប្រជាជន ច្រើនជាប់ចំណាត់ថ្នាក់លេខប្រាំ លើពីភពលោក ដែលប្រជាជនបច្ចុបន្នជាង ២៥០លាននាក់ ហើយ មានពលរដ្ឋនារីច្រើនជាងបុរស ។ បើនិយាយពីផ្ទៃដី ក៏ធំណាស់ដែរ បើធៀបនៅអាស៊ីអាគ្នេយ៍ ឥណ្ឌូនេស៊ី ចង់មួយចំហៀងទ្វីបតែឯង។ ប៉ុន្តែ អ្វីដែលគួរឲ្យអាណិតដល់ឥណ្ឌូនេស៊ី គឺថាប្រទេសនេះសំបូរដោយគ្រោះធម្មជាតិ ដូចជា ខ្យល់ព្យុះ ទឹកជំនន់ រលកយក្យស្យួណាមី ផ្ទុះភ្នំភ្លើង...
លោក ហ្ស៊ីអូណា ចាណា (Ziona Chana) បុរសជនជាតិឥណ្ឌា និង ត្រូវបានគេស្គាល់ថា ជាបុរសដែលមានគ្រួសារធំ ជាងគេបំផុត នៅលើពិភពលោក ពោលគឺលោកមាន ប្រពន្ធសរុបរហូតទៅដល់ ៣៩ នាក់ កូន៩៤ នាក់ ជាមួយនឹងចៅៗចំនួន ៣៣នាក់ផ្សេងទៀត។ លោក Ziona Chana...
ប្រាក់ចំណូល ពីវិស័យទេសចរណ៍ថៃ នៅក្នុងឆ្នាំ២០២២ មានចំនួនសរុប ១,២ទ្រីលានបាត តែបានទាបជាងចំនួនគោលដៅ របស់រដ្ឋាភិបាល ១,៥ទ្រីលានបាត ។ ចាប់ពីខែមករាដល់ថ្ងៃទី២៨ ខែមិថុនា ប្រទេសថៃ បានស្វាគមន៍ភ្ញៀវទេសចរ អន្តរជាតិ ចំនួន ១,៩លាននាក់ ។ ការទៅដល់របស់ភ្ញៀវទេសចរ ច្រើនជាងគេ តាមផ្លូវអាកាសរួម មានជនជាតិឥណ្ឌា សិង្ហបុរី...
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសមាគមភ្នាក់ងារ ដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានចាត់បញ្ជូនអូប័រនិងក្រុមការងារសង្គ្រាះ របស់ក្រុមហ៊ុនរបស់ខ្លួន ចេញទៅជួយស្វែងរកបុរសឦអ្នកនេសាទម្នាក់ ដែលធ្លាក់ពីលើទូកនេសាទ បាត់ខ្លួនក្នុងសមុទ្រ ។ តាមការលើកឡើង របស់លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសមាគមភ្នាក់ងារ ដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅរសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២នេះ បានអោយដឹងថា លោកឧកញ៉ា បានបញ្ជូនក្រុមការងារ និងអូប័ររបស់ក្រុមហ៊ុនលោកឧកញ៉ា សហការជាមួយកម្លាំងនគរបាល ចរាចរណ៍ផ្លូវទឹក ចេញទៅជួយស្វែងរកបុរសអ្នកនេសាទម្នាក់ ដែលធ្លាក់ពីលើទូកនេសាទ ទៅក្នុងទឹកសមុទ្រហើយបាត់ខ្លួន ក្នុងលម្ហសមុទ្រ តាមការស្នើសុំ ពីក្រុមគ្រួសារជនរងគ្រោះ។ សេចក្តីរាយការណ៍ ពីក្រុមគ្រួសារជនរងគ្រោះឲ្យដឹងថា បុរសរងគ្រោះគឺជាកម្មករនេសាទ បានធ្លាក់ពីលើទូកនេសាទប្រភេទម៉ងអូស ចូលទៅក្នុងសមុទ្រ នៅចំនុចចន្លោះពយក្បាលខ្មោច(អៅតាផេង) និងកោះតាទឹម កាលពីថ្ងៃទី១៧ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង៧យប់ រួចក៏បាត់ខ្លួន។ ជនរងគ្រោះឈ្មោះ លី ថេង ភេទប្រុស អាយុ៣៦ឆ្នាំ មានមុខរបរជាកូនដៃទូក មានស្រុកកំណេីតនៅភូមិសាវង្ស ឃុំតាចេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បច្ចុប្បន្នស្នាក់នៅផែជលផល ទំនប់រលក នៅភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។ គួរបញ្ជាក់ថា រហូតមកត្រឹមព្រលប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២នេះ នៅមិនទាន់ប្រទះឃើញជនរងគ្រោះនៅឡើយហើយក៍មិនទាន់ដឹង ពីជោគវាសនារបស់ជនរងគ្រោះ ថាយ៉ាងណានៅឡើយ ចំណែកការស្វះស្វែងរកជនរងគ្រោះកំពុងធ្វើជាបន្តទៀត ដោយក្រុមសង្គ្រោះក្រុមហ៊ុនលោកឧកញ៉ា ទៀ វិចិត្រ សហការ ជាមួយកម្លាំងនគរបាលចរាចរណ៍ផ្លូវទឹក នៅតែបន្តស្វែងរក។ ជាមួយគ្នានេះលោកឧកញ៉ា ទៀ វិចិត្រ ប្រកាសប្រាប់បងប្អូនប្រជានេសាទ ក្នុងសមុទ្រផងដែរថា ក្នុងករណីប្រទះឃើញជនរងគ្រោះ នៅចំណុចណាមួយ សូមជួយរាយការណ៍ មកក្រុមសង្គ្រោះតាមទូរសព្ទ័លេខ 012 964 893 ៕
BTS ជាក្រុមចម្រៀង ដែលអាចធ្វើឲ្យមនុស្ស ដែលបាក់ទឹកចិត្ត ប្រែជាមានក្ដីសង្ឃឹម ក្នុងជីវិតវិញ ហើយក្រុមក៏តែងលើកទឹកចិត្ត គ្រប់គ្នាឲ្យ ចេះស្រឡាញ់ខ្លួនឯង ដែរ ។ ប៉ុន្តែគ្រប់យ៉ាងអាស្រ័យ ទៅលើការគិត ការសម្រេចរបស់មនុស្សម្នាក់ៗ ពីការជ្រើសផ្លូវដើរ និងគួររៀបចំជីវិតបែបណា? ទោះជាយ៉ាងណា ហេតុតែស្រឡាញ់ BTS ខ្លាំងពេក អ្នកគាំទ្រមួយចំនួន បានធ្វើបាបខ្លួនឯង...
ទុរេន ជាផលព្រឹក្សម្យ៉ាង មានដើមកំណើតនៅប្រទេស ឥណ្ដូនេស៊ី នាដែនកោះស៊ូម៉ាត្រា និង កោះបនេអូ លុះក្រោយឆ្នាំ ១៩៨៧ មកទៀតគេបានបង្កាត់ពូជ របស់វាដែលមានរហូតដល់ ៣០០ប្រភេទ នៅប្រទេសថៃ និង ១០០ប្រភេទនៅ ម៉ាលេស៊ី។ នៅតំបន់ខ្លះគេចាត់ទុក ទុរេនជាស្តេច នៃផ្លែឈើព្រៃ នេះក៏ព្រោះតែទំហំផ្លែ និងបន្លាដែលនៅលើសំបក ផ្លែរបស់វាអាចមាន...
កាលពី ៥៥ ឆ្នាំមុន គឺនៅថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ១៩៦៧ វៀតណាម និង កម្ពុជា បានបង្កើតទំនាក់ ទំនងការទូតជាផ្លូវការជាមួយគ្នា។ នេះជាព្រឹត្តិការណ៍នយោបាយដ៏មានសារសំខាន់បំផុតដែលបានបើក សករាជថ្មីសម្រាប់ដំណាក់កាលនៃការពង្រីកចំណងសាមគ្គីភាពនិងមិត្តភាពជាប្រពៃណីរវាងប្រជាជននៃ ប្រទេសទាំងពីរនិងបានរួមចំណែកយ៉ាងសំខាន់ដល់បុព្វហេតុដើម្បីរំដោះជាតិ កសាងនិងការពារមាតុភូមិ នៃប្រទេសរៀងៗ ខ្លួន។ ទំនាក់ទំនងការទូតរវាង វៀតណាម...
រដ្ឋផ្លរីដា ៖ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា ពស់ថ្លាន់ភូមា ដែលរស់នៅតំបន់វាលភក់ នៃព្រៃ Picayune Strand State Forest របស់រដ្ឋរដ្ឋផ្លរីដាជាសត្វពស់ថ្លាន់ ដ៏ធំមួយក្បាលត្រូវបានយកបុរស ៣នាក់ សែងចេញពី Everglades ។ អ្នកស្រាវជ្រាវនៅ Conservancy of Southwest...