ក្មេងប្រុសអាយុ ១១ ឆ្នាំម្នាក់ បានស្លាប់ នៅក្នុងប្រទេសឥណ្ឌា ដោយសារជំងឺ ផ្តាសាយបក្សី បង្កឡើងដោយវីរុស H5N1 ដែលនេះជាការករណីស្លាប់ដំបូងគេ នៅក្នុងប្រទេស ។ ជំងឺផ្តាសាយបក្សី H5N1 បានបង្ហាញពីហានិភ័យថ្មី ដែលអាចកើតមាន សម្រាប់ប្រទេសឥណ្ឌា ដែលមានប្រជាជន ច្រើនបំផុតទី ២ នៅលើពិភពលោក និងកំពុងប្រយុទ្ធប្រឆាំង...
ស្វេតច្ឆត្រ មកអំពីពាក្យសំស្ក្រឹត ២ពាក្យផ្សំគ្នា គឺពាក្យស្វេតដែលមានន័យថាពណ៌ស ច្ឆត្រ ដែលមានន័យជាគ្រឿង បាំងពាសសំពត់ ។ ដូចនេះស្វេតច្ឆត្រមានន័យសំដៅ លើឆត្រដែលមានពាសសំពត់ពណ៌ស ជាគ្រឿងបាំងជាន់ខ្ពស់ សម្រាប់ព្រះរាជា ឬអ្នកអភិជនទាំងពួង។ ព្រះមហាស្វេតច្ឆត្រ ជាគ្រឿងបាំងជាន់ខ្ពស់ សម្រាប់ការពារអង្គព្រះមហាក្សត្រ ពីពន្លឺថ្ងៃ ឬសេចក្តីសៅហ្មងទំពួង ដោយសារគេជឿថា ព្រះរាជា គឺជាអ្នកមានបុណ្យ បារមីខ្ពស់...
កាលពីពេលថ្មីៗនេះ មានការធ្វើបាតុកម្មនៅទីក្រុងបាងកក ទាមទារឱ្យលោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង ដោយសារលោកខ្វះចន្លោះក្នុងការដឹកនាំ ទើបបណ្តាលឱ្យមានការផ្ទុះឆ្លងវីរុសកូវីដ។ នេះបើតាមការឱ្យដឹងពីកាសែត បាងកកប៉ុស្តិ៍។ ពេលនេះក្រុមប៉ូលិស ស្រាវជ្រាវចាប់បានអ្នកដឹកម្ហូបម្នាក់ដែល ប៉ូលិសបានអះអាងថារូបគេបានចូលរួមក្នុងបាតុកម្ម និងជាអ្នកបានចាប់ផ្តើមដុតភ្លើង បង្កឱ្យមានការឆាបឆេះនៅក្នុងបាតុកម្មនោះ។ បុរសនោះមានឈ្មោះថា Sitthickok អាយុ ២៥ឆ្នាំ ត្រូវបានប៉ូលិសចាប់ខ្លួននៅផ្ទះរបស់លោកក្នុងខេត្ត Pathum Thani។...
ក្រុមបាតុករ និង ក្រុមប៉ូលីសនៅទីក្រុងបាងកក បានប៉ះទង្គិចគ្នា កាលពីថ្ងៃអាទិត្យ ទី១៨ ខែកក្កដា ឆ្នាំ២០២១ម្សិលមិញ បណ្តាលឱ្យមានការបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដាក់ក្រុមបាតុករ ដែលទាមទារឱ្យលោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង។ នៅក្នុងបណ្តាញសង្គមឃើញមានការចាប់អារម្មណ៍យ៉ាងខ្លាំង អំពីសាកសពដែលក្រុមបាតុករបានដាក់គរលើគ្នា។ តាមការពិតសាកសពទាំងអស់នោះ ជាសាកសពសិប្បនិម្មិតដែលតំណាងឱ្យប្រជាជនដែលបានបាត់បង់ជីវិត ដោយសារវីរុសកូវីដ១៩ នៅក្នុងប្រទេសថៃ។ មួយវិញទៀត រូបសាកសពសិប្បនិម្មិតទាំងនោះ ត្រូវបានគេយកទៅកន្លែងធ្វើបាតុកម្ម...
ជប៉ុន៖ ហ្វូស៊ីល ត្រូវបានគេរកឃើញនៅលើឆ្នេរ ក្នុងប្រទេសជប៉ុនត្រូវបានគេស្គាល់ថា ជាឆ្អឹងស្លាបប្រចៀវរបស់ សត្វដាយណូស័រដែលមានប្រវែង ៩ម៉ែត្រ ដើរលើផែនដីប្រហែល ៨១ លានឆ្នាំមុនត្រូវបានរកឃើញ នៅលើឆ្នេរខ្សាច់នៅប្រទេសជប៉ុន នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ Ornithopods រស់នៅក្នុងកំឡុងពេល Triassic Period រហូតដល់សម័យកាល Cretaceous និងមានទំហំតូច។ ស្រាវជ្រាវនិយាយថា ឆ្អឹងនេះត្រូវបានគេរកឃើញ...
ភ្នំពេញ៖ ជាថ្មីម្តងទៀត នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកសត្វល្មិច ឬអណ្តើកសមុទ្រ ទម្ងន់ធ្ងន់មួយក្បាលទៀត ទៅព្រលែងក្នុងសមុទ្រធម្មជាតិវិញ ដែលជាការព្រលែងសត្វល្មិច ឬអណ្តើកសមុទ្រលើកទី១២៦ បើសរុបសត្វសមុទ្រកម្រប្រភេទនេះដែលលោកឧកញ៉ា ទៀ វិចិត្រ បានព្រលែងទាំង១២៦លើក ជាបន្តបន្ទាប់មកនេះ មានចំនួនជាង២០០ក្បាលហើយ។ គ្រប់ពេលដែលនាំយកទៅព្រលែងម្តងៗ លោកឧកញ៉ា...
ភ្នំពេញៈ ពេលវេលាបានដើរទៅមុខ តែពេលវេលានៃទំនាក់ទំនង រវាងមហាមិត្តចិន និងកម្ពុជា មិនមែនជារឿងយប់យន់ សុបិនច្រើននោះទេ ផ្ទុយពីនេះវាបាននិងកំពុងធ្វើឲ្យកម្ពុជា ចិនខិតចូលគ្នាកាន់តែកៀក និងមិនអាចខ្វះគ្នាបាន។ សមាណចិត្តដ៏កម្រការឈានជើងចូលទឹកដីចិន អំឡុងពេលមិត្តចិនរត់ចោល ចិន ប៉ុន្តែសម្តេចតេជោបានអញ្ជើញ ទស្សនកិច្ចប្រទេសចិន ដ៏គួរឲ្យភ្ញាក់ផ្អើល បានធ្វើឲ្យពិភពលោក និងមេដឹកនាំចិនបើកភ្នែកធំៗ បន្ទាប់ពីមើលឃើញ សន្តានចិត្តដ៏ស្មោះត្រង់ មោះមុត ជួយគ្នាក្នុងគ្រាលំបាករបស់កម្ពុជា ជាមួយនឹងមិត្តដូចដែកថែប...
បរទេស ៖ នៅថ្ងៃអាទិត្យ ប៉ូលីសបានព្រមានថា បវរកញ្ញាថៃ ដែលបានចូលរួមប្រកួតបវរកញ្ញា កាលពីខែមុន អាចប្រឈម នឹងការចោទប្រកាន់ ពីបទព្រហ្មទណ្ឌ ចំពោះការមិនពាក់របាំងមុខ ឬម៉ាស បន្ទាប់ពីការឆ្លងវីរុសជាក្រុមឆ្លងចំនួន ២២ បានលេចចេញពីព្រឹត្តិការណ៍នេះ។ យោងតាមសារព័ត៌មាន FRANCE24 ចេញផ្សាយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់មន្រ្តីថា បេក្ខនារី...
ប្រាសាទអង្គរវត្តជានិមិត្តរូបដ៏រុងរឿង នៃព្រលឹងជាតិរបស់ប្រជាជនកម្ពុជាយើង ។ ប្រាសាទអង្គរវត្ត គឺជាអច្ឆរិយវត្ថុដ៏កម្រមួយ របស់មនុស្សជាតិ ព្រោះជាស្នាដៃកំពូលមួយ ខាងស្ថាបត្យកម្មរបស់មនុស្ស ។ ជនបរទេសខ្លះគេមិនស្គាល់ទេ ឈ្មោះកម្ពុជា តែបើនិយាយប្រាប់គេថា អង្គរទើបគេស្គាល់ ។ ដូច្នេះការឈ្វេង យល់ដឹងពីប្រាសាទអង្គរវត្ត គឺជាការចាំបាច់ណាស់ សម្រាប់យើង ជាម្ចាស់ទឹក ដីអង្គរនេះ ។ ក្នុងន័យនេះហើយ...
ប្រាសាទអង្គរវត្ត បានស្ថិតក្នុងគំនិត របស់អ្នករចនាម៉ូតប៉ែក បស្ចិមប្រទេស រាប់រយឆ្នាំមកហើយ ។ ប្រាសាទដ៏អស្ចារ្យរបស់កម្ពុជា មួយនេះ សព្វថ្ងៃបានតំណាង ឱ្យព្រះរាជាណាចក្រកម្ពុជា ហើយថែមទាំងស្ថិត នៅចំកណ្តាលទង់ជាតិកម្ពុជាទៀតផង ។ នៅចុងទសវត្សឆ្នាំ ១៨០០ និងដើមទសវត្ស ១៩០០ អង្គរវត្តបានក្លាយជាត្បូងពេជ្រ នៃ អាណានិគមនិយមបារាំង។ ពិព័រណ៍អាណានិគមដែលបារាំង បានធ្វើជាម្ចាស់ផ្ទះ...