ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ កាលពីថ្ងៃ២៣ ខែកុម្ភៈឆ្នាំ២០២១ ទទួលបណ្ណ័ថ្លែងអំណរគុណ ពីសម្តេចពិជ័យសេនា ទៀ បាញ់ ក្នុងពិធីបុណ្យទក្ខិណានុប្បទាន ឧទ្ទិសកុសល ជូនវិញ្ញាណក្ខន្ធ័ សពយុទ្ធជន និងបញ្ចុះបឋមសិលាសាងសង់ទីលានផ្នូរ សពយុទ្ធជន ក្នុងខេត្តកោះកុង ។ ប័ណ្ណថ្លែងអំណរគុណ ទទួលបាន បន្ទាប់ពីលោកឧកញ៉ា ឧបត្ថម្ភថវិកា...
វ៉រស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ពលរដ្ឋ២នាក់បានស្លាប់ និង០២នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីមានករណី ធ្លាក់ឧទ្ធម្ភាគច្រកឯកជនចំនួន០១គ្រឿង នៅជិតតំបន់ភាគខាងត្បូង Pszczyna ប្រទេសប៉ូឡូញ នៅព្រឹកថ្ងៃអង្គារនេះ ។ សាកសពមនុស្ស០២នាក់ ត្រូវបានគេបញ្ជាក់អត្តសញ្ញាណ ដែលមានអាយុ៨០ឆ្នាំ ជាអ្នកជំនួញ ឈ្មោះ និងពីឡុតរបស់គាត់ Karol...
ការសិក្សាថ្មីមួយបានបង្ហាញពី អាថ៌កំបាំងនៃ Dyatlov Passបានអះអាងថា ការធ្លាក់ព្រិលបានបណ្តាលឲ្យមាននិស្សិតស្លាប់៩នាក់ យ៉ាងរន្ធត់ក្នុងអំឡុងពេលធ្វើដំណើរជិះស្គីស៊ីបេរី ក្នុងឆ្នាំ ១៩៥៩ មិនមែនបង្កឡើងដោយមនុស្សក្រៅភព និងសត្វរីហ្គីសដូចអ្នកខ្លះធ្លាប់ជឿនោះឡើយនេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។ ការរកឃើញសាកសពអាក្រាតកាយកណ្តាលខ្លួនរបស់អ្នកឡើង ភ្នំដែលមានបទពិសោធន៍ជាង៦០ ឆ្នាំមកហើយនៅលើភ្នំអ៊ុយរ៉ាល់បានបង្កើតទ្រឹស្តីមិនពិតដ៏ចម្លែកពីរឿងចម្លែកដល់ការសាកល្បងអាវុធសម្ងាត់។ អ្នកវិទ្យាសាស្ត្រមកពីវិទ្យាស្ថាន បច្ចេកវិទ្យាសហព័ន្ធស្វីស (EPFL) បានបង្កើតគំរូកុំព្យួទ័រដើម្បីបង្ហាញពីទ្រឹស្តី របស់ពួកគេថា ប្រភេទនៃការធ្លាក់ព្រិលខុសពីធម្មតាគឺស្ថិតនៅពីក្រោយការស្លាប់នៅចំបេះដូង នៃអាថ៌កំបាំងនៃ Dyatlov...
ញូវយ៉ក៖ សារព័ត៌មានញូវយ៉កថែមស៍ បានចុះផ្សាយថា នៅពេលដែលរដ្ឋភាគខាងត្បូងសហរដ្ឋអាមេរិក បានព្យាយាមស្តារចរន្តអគ្គិសនីនិងទឹក កាលពីសប្តាហ៍មុន នោះជាសញ្ញានៃហានិភ័យ ដែលបណ្តាលមកពី អាកាសធាតុកាន់តែខ្លាំងឡើង ចំពោះហេដ្ឋារចនាសម្ព័ន្ធវ័យចំណាស់របស់អាមេរិក កំពុងកើនឡើងនៅទូទាំងប្រទេស។ ព្យុះរដូវរងាពេញមួយសប្តាហ៍ បណ្តាលឱ្យដាច់ចរន្តអគ្គិសនី នៅរដ្ឋតិចសាស់ អូក្លាហូម៉ា មីស៊ីស៊ីពី និងរដ្ឋជាច្រើនទៀត។ មួយភាគបីនៃផលិតកម្មប្រេង នៅក្នុងប្រទេសនេះ ត្រូវបានបញ្ឈប់។ ប្រព័ន្ធទឹកស្អាតនៅរដ្ឋអូហៃយ៉ូ ត្រូវបានបិទ...
គែរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ថា យោធារបស់ប្រទេសអេហ្ស៊ីប បានលើកឡើងឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា កងទ័ពជើងទឹករបស់ប្រទេសអេហ្ស៊ីប និងអេស្ប៉ាញ បានរួមគ្នាធ្វើលំហាត់សមយុទ្ធយោធាដែនទឹក នៅដែនសមុទ្រក្រហម ។ សមយុទ្ធរួមគ្នា គឺជាលើកទី២នៅក្នុងប៉ុន្មានថ្ងៃចុងក្រោយមកនេះ បន្ទាប់ពីយោធាជើងទឹកនៃប្រទេសទាំងពីរ បានធ្វើលំហាត់សមយុទ្ធរួមគ្នា កាលពីថ្ងៃទី១៤ ខែកុម្ភៈ នៅដែនសមុទ្រក្រហម ។ នៅក្នុងសេចក្តីថ្លែងការណ៍បានដាក់ថា ការហ្វឹកហ្វឹនមានសកម្មភាពផ្សេងៗគ្នាច្រើន...
ក្រុមហ៊ុន សែលកាត ពិតជារំភើបជំនួសអតិថិជន ដែលរស់នៅខេត្តព្រះសីហនុ មានសំណាង ឈ្នះលុយសុទ្ធ $80,000 ក្នុងកម្មវិធី “ឈ្នះមួយម៉ឺនដុល្លាររាល់ថ្ងៃ” ពីសែលកាត កាលពីថ្ងៃទី១៨ មករា ២០២១ កន្លងទៅនេះ ។ អតិថិជន ដែលមានសំណាងរូបនោះឈ្មោះ សុខ ភី មានមុខរបរជាជាងធ្វើសំណង់ រស់នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។...
ភ្នំពេញៈ របាយការណ៍របស់ខេត្ត និងរដ្ឋាភិបាលបានបង្ហាញថា ក្នុងចំណោមខេត្ត ក្រុងទាំង២៥ គេសង្កេតឃើញមានខេត្តចំនួន៥ នៅតែមានសកម្មភាពវិនិយោគ និងដំណើរការក្នុងវិស័យឧស្សាហកម្ម និងគំរោងអភិវឌ្ឍន៍លើវិស័យ អចលនទ្រព្យកាន់់តែច្រើន ។ នៅក្នុងកំឡុងពេលដែលកម្ពុជា កំពុងប្រឈមជាមួយវិបត្តិសេដ្ឋកិច្ចសាកល ដែលបណ្តាលមកពីការរីករាលដាល នៃជំងឺឆ្លង covid-19 ក្រៅពីវិស័យ ទេសចរណ៍ ដែលទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនោះ សម្រាប់វិស័យឧស្សាហកម្ម រោងចក្រកាត់ដេរនៅកម្ពុជា ពិតជាទទួលរងនូវផលប៉ះពាល់មួយផ្នែកដែរ...
រ៉ង់ហ្គូន៖ ភាពតានតឹងកំពុងកើនឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃច័ន្ទនេះ បន្ទាប់ពីយោធាបានដាក់ពង្រាយរថពាសដែកនៅតាមដងផ្លូវនៃទីក្រុងធំបំផុតនៅទីក្រុងរ៉ង់ហ្គូន កាលពីយប់មិញស្របពេលដែលមានការបិទប្រព័ន្ធអ៊ីនធឺណិត និងដាច់ភ្លើងពេញមួយយប់។ នៅថ្ងៃចន្ទនេះ បានកត់សម្គាល់រយៈពេលពីរសប្តាហ៍ចាប់តាំងពីយោធាបានបណ្តេញរដ្ឋាភិបាល ដែលបានជាប់ឆ្នោតរបស់មេដឹកនាំលោកស្រីអ៊ុងសានវស៊ូជី ក៏ដូចជាថ្ងៃផុតកំណត់នៃការឃុំឃាំង ដែលអនុម័តដោយតុលាការរបស់លោកស្រី សម្រាប់ការចោទប្រកាន់ជាផ្លូវការលើកដំបូងប្រឆាំងនឹងលោកស្រី បន្ទាប់ពីរដ្ឋប្រហារ។ យោធាបានប្រមូលផ្តុំគ្នា សម្រាប់គ្រប់គ្រងស្ថានភាពនៃការធ្វើបាតុកម្មទ្រង់ទ្រាយធំ មួយថ្ងៃទៀតដែលអំពាវនាវឱ្យមានការដោះលែងលោក។ បាតុកម្មទ្រង់ទ្រាយធំត្រូវបានធ្វើឡើងនៅទូទាំងប្រទេសជារៀងរាល់ថ្ងៃចាប់តាំងពីថ្ងៃទី០៦ ខែកុម្ភៈមក។ វីដេអូមួយត្រូវបានគេបង្ហោះនៅលើបណ្តាញសង្គម ដែលបង្ហាញពីរថយន្តយោធា ហើយក៏មានដឹកទាហាននៅតាមដងផ្លូវនៃទីក្រុង Mandalay...
ភ្នំពេញៈ ក្រុមហ៊ុន PESTECH បង្ហាញថា ចំណូលសរុបបីខែ នៃការិយបរិច្ឆេទហិរញ្ញវត្ថុចុងឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០របស់ខ្លួន ត្រូវបានកត់ត្រាត្រឹម ៣៥,៩២៤លានរៀល (ប្រមាណ៨.៩លានដុល្លារ) ថយចុះចំនួន ៨,២២៩លានរៀល ឬ១៨.៦% ដោយប្រៀបធៀបទៅនឹង ៤៤,១៥៣លានរៀល ក្នុងត្រីមាសមុន។ នេះបើយោងតាម របាយការណ៍ហិរញ្ញវត្ថុ ដែលក្រុមហ៊ុន បានដាក់ជូនផ្សារមូលបត្រកម្ពុជា នៅចុងសប្តាហ៍កន្លងមកនេះ។...
ភ្នំពេញ ៖ ក្រុមអ្នកវិទ្យាសាស្ត្រ បានប្រទះឃើញសត្វរំពេ ទន្លេសរុបចំនួន ៦៨ ក្បាល ក្នុងអំឡុងពេលចាប់ផ្តើម សិក្សាចំនួនសត្វបក្សី នៅតាមតំបន់ទន្លេមេគង្គ រវាងខេត្តក្រចេះ ស្ទឹងត្រែង និងព្រំប្រទល់ប្រទេសឡាវ ក្នុងដើមខែកុម្ភៈ ឆ្នាំ២០២១។ យោងតាមបណ្ដាញ សង្គមហ្វេសប៊ុក ក្រសួងបរិស្ថាន នៅថ្ងៃទី១៣ កុម្ភៈនេះ បានឲ្យដឹងថា អ្នកវិទ្យាសាស្ត្រ...