ព្រឹត្តិការណ៍

សែលកាត បន្តផ្តល់រង្វាន់ជូនអតិថិជន នូវទឹកប្រាក់ចំនួន $80,000 (៨ម៉ឺនដុល្លារអាមេរិក)

ក្រុមហ៊ុន សែលកាត ពិតជារំភើបជំនួសអតិថិជន ដែលរស់នៅខេត្តព្រះសីហនុ មានសំណាង ឈ្នះលុយសុទ្ធ $80,000 ក្នុងកម្មវិធី “ឈ្នះមួយម៉ឺនដុល្លាររាល់ថ្ងៃ” ពីសែលកាត កាលពីថ្ងៃទី១៨ មករា ២០២១ កន្លងទៅនេះ ។

អតិថិជន ដែលមានសំណាងរូបនោះឈ្មោះ សុខ ភី មានមុខរបរជាជាងធ្វើសំណង់ រស់នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ លោក សុខ ភី រំភើបជាខ្លាំង នៅពេលបានឈ្នះរង្វាន់ប្រាក់សុទ្ធ ដ៏សន្ធឹកសន្ធាប់នេះ ព្រោះថាទឹកប្រាក់៨ម៉ឺនដុល្លារអាមេរិក ពិតជាច្រើនខ្លាំងណាស់ លោកនឹងយកថវិកានេះ ទៅបង្កើតមុខរបរថ្មី ព្រមទាំងផ្គត់ផ្គង់ជីវភាព រស់នៅក្នុងគ្រួសារឲ្យរីកចម្រើន។

តើបងប្អូនចង់ទទួលបានឱកាស ឈ្នះរង្វាន់ធំនេះ ដូចលោក សុខ ភី ដែរឬទេ? បើដូច្នេះ កុំនៅបង្អង់ យូរ វិធីងាយៗ ដោយគ្រាន់តែលើកទូរស័ព្ទ ហើយតេទៅ 8888 រួចចុចលេខ 1 ដើម្បីចូលរួមលេង រាល់ថ្ងៃ ចុចលេខ 2 ដើម្បីចូលរួមសម្រាប់ថ្ងៃនេះ នោះលោកអ្នក នឹងមានឱកាសក្លាយ ជាអ្នកឈ្នះរង្វាន់លុយសុទ្ធពី សែលកាត យ៉ាងពិតប្រាកដ។ ដូច្នេះ សូមតេទៅ កាន់តែច្រើន មានឱកាសឈ្នះ កាន់តែច្រើន។ ហើយកុំភ្លេចណា! រងចាំនាទីដ៏រំភើបនេះ ជាមួយការចាប់រង្វាន់ដែលមានផ្សាយ ផ្ទាល់លើកញ្ចក់ ទូរទស្សន៍ CTN និងហ្វេសប៊ុក CTN TV វេលាម៉ោង 7 យប់ជា រៀងរាល់ថ្ងៃ ហើយលទ្ធផលអ្នក ឈ្នះរង្វាន់ នឹងផ្សាយឡើងវិញ ក្នុងឆាណែលយូធូប សែលកាត ៕

Most Popular

To Top